Tuesday, June 30, 2015

លោកសេនាប្រមុខលន់ នល់


លោកលន់ នល់ និងប៉ុលពត សុទ្ធតែមានការព្រួយបារម្ភ ខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូចគ្នា ប៉ុន្តែ ពួកគាត់មិនបានរួមគ្នា ដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកល ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិ និងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះ ចាកចេញពីភ្នំពេញ លោកលន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់ទឹកភ្នែក សម្លឹង មើលទឹកដី ជាទិស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យទឹកដីជាទីបំផុត។ ក្នុងបទសម្ភាសជាមួយលោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​(បច្ចុប្បន្ន​ក្រសួងព័ត៌មាន) លោកលន់ នល់ និយាយថា ធ្វើនយោបាយ គ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើត​ឡើងទាំងអស់គ្នា។ លោកបញ្ជាក់ថា អាវុធនេះមួយ បើកាលណា តែដកចេញពីស្រោមហើយ មិន​ងាយដាក់ចូលវិញទេ។ លោកលន់នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណា កុំឲ្យអាវុធដកចេញពីស្រោមឲ្យ សោះ។ នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពីប៉ុលពតទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ ទី១ គឺការត្រូវប្រឈមតទល់ជាមួយ កងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះ។ ចំណែកប៉ុល ពត ត្រូវប្រឈមនឹង សត្រូវរបស់ខ្លួន គឺកងទ័ពលន់នល់ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។ លោកសេនាប្រមុខលន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុន​ពេលពួកខ្មែរក្រ​ហម​វាយ លុកចូលកាន់កាប់ភ្នំពេញ ប៉ុន្មានថ្ងៃបាន​ឲ្យគេបើកយន្តហោះ(អេឡេកូ ឬកន្ទុំរុយ)​ដឹកលោកជាមួយព្រះសង្ឃ ដើម្បីបាចដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។យោងតាមឯកសាររបស់លោករស់ ចន្រ្តាបុត្របញ្ជាក់ថា លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច​តានរោត្តមសីហនុទេ ប៉ុន្តែ គឺលោកលន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោកលន់ ណុន ជាប្អូនប្រុសបង្កើតរបស់លោកលន់ នល់។ លោក ក៏មានគម្រោង ចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាងពីរមិនព្រមសហការ រឿងរដ្ឋប្រហារនេះ។

"ភាពជាអ្នកដឹកនាំផ្តល់គំរូល្អដែលកម្ពុជាត្រូវការ" 'លី ក្វាន់យ៉ូ '


“លី ក្វាន់យ៉ូៈ ដើម្បីរីកលូតលាស់ សឹង្ហបុរីត្រូវតែមានសារៈប្រយោជន៍ចំពោះពិភពលោក”
ប្រជាពលរដ្ឋឈរតជួរគ្នារង់ចាំរាប់ម៉ោង ដើម្បីបានចូលសម្តែងការគោរពដ៏ខ្ពស់ខ្ពស់នៅក្នុងវិមានរដ្ឋ។ ពួកគេឈរហាលភ្លៀងរង់ចាំរថយន្តដឹកសាកសព្វមកដល់ ដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ។ មេដឹកនាំល្បីៗក្នុងពិភពលោកបានចូលរួមគោរពវិញ្ញាណខ័ន្ធដល់ទីកន្លែង។ ពួកគេបានផ្តល់ការគោរព និងដឹងគុណដល់បុគ្គលមួយរូបដែលទើបនឹងលាចាកលោកនេះទៅ។ បុគ្គលម្នាក់នេះបានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍប្រទេសដ៏គួរឲ្យស្ញប់ស្ញែង និងកេរ្តិ៍មរតកនៃភាពជាអ្នកដឹកនាំជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ ប្រជាពលរដ្ឋសឹង្ហបុរី និងពិភពលោកធ្វើគារវកិច្ចគោរពដល់លោក លី ក្វាន់យ៉ូ ដែលជាបិតាស្ថាបនិកសឹង្ហបុរី។

Mr Lee
ក្នុងកំឡុងឆ្នាំ ១៩៥៩ នៅពេលលោក លី ក្វាន់យ៉ូ ក្លាយជានាយករដ្ឋមន្រ្តី សឹង្ហបុរីជាប្រទេសក្រីក្របំផុតមួយក្នុងលោក ដែលទើបនឹងទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ សង្គមសឹង្ហបុរីគ្របដណ្តប់ដោយអំពើពុករលួយ ភាពអត់ការងារធ្វើ និងខ្វះខាតទីជម្រករស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ សឹង្ហបុរីជាកូនកោះតូចមួយដែលគ្មានធនធានធម្មជាតិ និងមានហានិភ័យខ្ពស់នៃជម្លោះជាតិសាសន៍ផ្សេងៗដែលរស់នៅជាមួយគ្នា។ ក្នុងរយះពេលតែ ៣០ឆ្នាំប៉ុណ្ណោះ លោក លី ក្វាន់យ៉ូ បានធ្វើឲ្យសឹង្ហបុរីបម្លែងខ្លួនពីប្រទេសក្រីក្រមួយ ឲ្យទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ក្នុងលំដាប់ប្រទេសអភិវឌ្ឍចំបងនៅលើពិភពលោក ។ ចំណូលប្រចាំឆ្នាំជាមធ្យមក្នុងមួយនាក់ បានកើនពី ៤០០ដុល្លា នាឆ្នាំ ១៩៥៩ មកដល់ ៥៦.០០០ដុល្លា នាពេលបច្ចុប្បន្ន ដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ ទីក្រុងសឹង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏រស់រវើកនៅក្នុងពិភពសេដ្ឋកិច្ចសកលលោក។
ប្រទេសសឹង្ហបុរីស្ថិតក្នុងចំណោមប្រទេសល្អប្រសើរបំផុតទាំងប្រាំក្នុងពិភពលោកទាក់ទងនឹងការបំបាត់អំពើពុករលួយ។ សឹង្ហបុរីជាទីក្រុងមួយដែលស្អាត មានរបៀប មានសុវត្ថិភាព និងខ្យល់អាកាសល្អបរិសុទ្ធ។ នេះហើយជាស្នាដៃដឹកនាំរបស់ លោក លី ក្វាន់យ៉ូ ដែលធ្វើឲ្យប្រជាពលរដ្ឋសឹង្ហបុរីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ហើយពិភពលោកកោតសរសើរនិងគោរព។

អ្វីដែលលោក លី ក្វាន់យ៉ូ មានគឺបេះដូងដែលស្រលាញ់ប្រទេសជាតិពិតប្រាកដ និង ខួរក្បាលប្រកបដោយទស្សនវិស្ស័យច្បាស់លាស់ ដូចដែលគាត់និយាយថា៖ "បើមិនធ្វើតាមខ្ញុំ ម្លេះ សឹង្ហបុរី មិនដូចសព្វថ្ងៃនេះទេ"។





Sunday, June 28, 2015

លោក​ ខឹម វាសនា និយាយថា៖ "ខ្ញុំសែនមហាធុញ ជ្រិញ សាំ"


ខ្ញុំសែនមហាធុញ ជ្រិញ សាំ នឹងពាក្យថា យើងជាខ្មែរយើងត្រូវចេះអោយតំលៃខ្មែរដូចគ្នា អោយតំលៃរបស់ខ្មែរយើង ប្រពៃណីខ្មែរយើង បទចំរៀងខ្មែរយើងជាដើម។ របស់មួយដែលមានតំលៃមិនព្រោះតែជាតិសាសន៍របស់ខ្លួន ឬអ្នកដទៃលើកតំលៃនោះទេ ធ្វើអោយតែល្អ ធ្វើអោយតែត្រឹមត្រូវ ធ្វើអោយតែវាមានគុណភាពទៅ ទាំងនោះវាជាតំលៃនៃរបស់នោះឬការងារនោះហើយ។ អ្នកណាមិនអោយតំលៃរបស់នោះ ការងារនោះ វប្បធម៌ឬប្រពៃណីដ៏មានតំលៃនោះៗវាគ្រាន់តែជាការបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ គេមិនអាចដាច់ខាត បន្ថោកតំលៃពិតនៃអ្វីមួយដែលមានតំលៃពិតរបស់វាទេ។ បើវាជារបស់ដែលគ្មានតំលៃឬតំលៃវាទាប ហើយចេះតែអំពាវនាវអោយគេជួយអោយតំលៃ អ្នកណាហ៊ានចូលរួមលើកតំលៃរបស់ដែលអត់តំលៃឬមានតំលៃទាប ថាជារបស់មានតំលៃឬតំលៃខ្ពស់ នោះគឺជាការចូលរួមបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំចង់និយាយថា មិនចាំបាច់ស្រែកអំពាវនាវអោយអ្នកណាជួយលើកតំលៃរបស់អ្វីដែលខ្លួនកំពុងតែធ្វើទេ តែសូមតែធ្វើដោយដឹងខ្លួនយ៉ាងជាក់ច្បាស់ថា ខ្លួនកំពុងតែធ្វើឬកំពុងតែមានរបស់ដែលមានតំលៃក្នុងដៃទៅវាគ្រប់គ្រាន់ បញ្ជាក់ថាយើង របស់យើងឬការងារវាមានតំលៃពេញលេញទៅហើយ។ LDP សព្វថ្ងៃដើរក្នុងលំអាននេះ។ ឈាមអ្នកបដិវត្តគឺត្រូវតែបែបហ្នឹង៕

វីដេអូខាងក្រោមនេះ គឺបើបង្ហាញនូវការពិតចំពោះ....​ចុចមើល និង ស្តាប់៖

Saturday, June 27, 2015

លោក​ សម រង្ស៊ី យករឿងសំងាត់របស់​ លោក ហ៊ុន សែន ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម ប្រាប់លោក កឹម​ សុខា

YP

ក្រុមមេដឹកនាំគណបក្សប្រឆាំងបានអះអាងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសារភាពថាលោក​មាន​ការពិបាក​ក្នុង​ពេលធ្វើការចរចាបញ្ហាព្រំដែន​ជាមួយប្រទេសវៀតណាម ដែលរដ្ឋាភិបាលទាំងពីរចាត់ទុកថាជាមិត្តម៉ឺន​ឆ្នាំ​នោះ។ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានប្រាប់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ​២០១៥នេះថាលោក សម រង្ស៊ី បាន​ប្រាប់​លោកថាបញ្ហាព្រំដែន​ជាមួយ​វៀតណាមនេះ លោក ហ៊ុន សែន បាននិយាយជាសម្ងាត់ជាមួយលោក សម រង្ស៊ី ថាលោកមានការ​ពិបាក ប៉ុន្តែពេលលោកនាយករដ្ឋមន្រ្តីនិយាយចេញមកក្រៅ គឺផ្ទុយពីនេះ។ កាលពីប៉ុន្មានខែមុនលោក សម រង្ស៊ី ក៏ត្រូវបានសារព័ត៌មានបរទេសមួយនិយាយជាភាសាខ្មែរ បានដក​ស្រង់​សម្តី​មកផ្សាយថា លោក សម រង្ស៊ី បានអះអាងថាលោក ហ៊ុន សែន បានត្អូញត្អែរប្រាប់​លោក​ពីការ​លំបាក​និយាយគ្នាជាមួយវៀតណាមរឿង​ព្រំដែននេះដែរ។ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលោកនាយករដ្ឋមន្រ្តីចេញបកស្រាយលើ​អះអាងរបស់​មេដឹកនាំ​បក្សប្រឆាំងថាអ្វីដែលពួកគេនិយាយនោះជាការពិត ឬយ៉ាងណាទេ។ ទោះជាបែបនេះក្តី ក្រុមអ្នកតាមដានបញ្ហានេះបានលើកឡើងថាការដែលលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន សារភាពថាពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាមដោយសារតែ​លោក ហ៊ុន សែន ធ្លាប់​ជំពាក់​គុណប្រទេសជិតខាងមួយនេះ ដែលតាំងខ្លួនជាអ្នកជួយផ្តួលរំលំរបប​ខ្មែរ​ក្រហម។ សមាជិកក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជាដែល​សកម្មចុះពិនិត្យ​បញ្ហាព្រំដែនថ្មីៗនេះ លោក ម៉ៅ ពិសេស យល់ថាការដែល​លោក ហ៊ុន សែន សារភាពថា ពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាម អាចដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជាស្ថិត​ក្នុង​គំនាប​រដ្ឋាភិបាលទីក្រុង​ហាណូ​យ។ លោក​មានប្រសាសន៍ថា​«បើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិលើកឡើងជាការពិត វាបង្ហាញថាលោក ហ៊ុន សែន គាត់កំពុងនៅក្នង​គំនាប​របស់​យួន។ អញ្ចឹងក្នុងការចរចាជាមួយយួនវាពិតហើយ វាពិបាក។ ប៉ុន្តែបើសិនជាមានសុឆន្ទៈនយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែន វាមិនពីបាកទេ។​ យើង​ត្រូវលើកទៅកម្រិត​​អន្តរជាតិ យន្តការអន្តរជាតិ តែបើយន្តការទ្វេរភាគី វាអត់អាចទៅរួចទេ»។​ សម្រាប់សាស្រ្តាចារ្យ និងជាអ្នកប្រឹក្សាយោបល់មេគង្គ លោកបណ្ឌិត យិន សុរិយា យល់ថាប្រសិន​បើ​លោកនាយករដ្ឋមន្រ្តីសារភាពនោះជាការពិតបង្ហាញថាលោក ហ៊ុន សែន ធ្លាប់ជំពាក់គុណ​វៀត​ណាមដែលលោកថាវៀតណាមជាអ្នកលើកបន្តុបឲ្យកាន់អំណាចក្រោយ​ឆ្នាំ១៩៧៩មក​ដល់​ឆ្នាំ១៩៩៣​។ ប៉ុន្តែលោក​ថាថ្វីត្បិតបែបនេះក៏ដោយ លោក ហ៊ុន សែន គួរតែប្រើទំនាក់ទំនងល្អជាមួយវៀតណាម ​ដើម្បី​ដោះស្រាយបញ្ហានេះ ហើយបើវៀតណាមនៅតែបំពានទៀត នោះកម្ពុជាត្រូវតែប្រើយន្តការអន្តរជាតិដែលមានភាគីទី៣ចូលរួម។ លោក​មានប្រសាសន៍ថា​«ខ្ញុំថាសម្តេច ហ៊ុន សែន គាត់មានទំនាក់ទំនង​ល្អជាមួយវៀតណាម គាត់គួរប្រើទំនាក់​ទំនង​ល្អហ្នឹង​ទៅ​ដោះ​ស្រាយបញ្ហានយោបាយប្រហែលជាល្អជាង។ បញ្ហានយោ​បាយវាមិនអាច​ដោះស្រាយតែតាម​ផ្លូវ​អាវុធបានទេ ទាល់តែតាមផ្លូវបញ្ញា និង​ការចរចា»។​ លោកបណ្ឌិត យិន សុរិយា ថ្លែងទៀតថា បញ្ហាព្រំដែនជាមួយវៀតណាមប្រហែលជាមេដឹកនាំ​បច្ចុប្បន្ននេះ មិនអាចដោះស្រាយបញ្ចប់ទាំងស្រុងបានទេគឺទាល់យុវជនជំនាន់ក្រោយឡើងដឹកនាំ ព្រោះអ្នកថ្មី​មិន​ជំពាក់​​គុណវៀតណាម។ ចំណែក លោក ម៉ៅ ពិសេស ថ្លែងទៀតថាបើមេដឹកនាំកម្ពុជាមានឆន្ទៈដោះស្រាយបញ្ហា​ព្រំដែនជាមួយ​វៀតណាម​ដោយមិនស្ថិតក្រោមគំនាប គួរតែផ្តល់​ឱកាសដល់​អ្នកនយោបាយណាដែលមិនជំពាក់គុណវៀតណាមជា​អ្នក​ជួយដោះស្រាយ។ លោកមានប្រសាសន៍ថា​«ជាការល្អបើសិនជាគាត់មានឆន្ទៈនយោបាយក្នុងការ​ដោះស្រាយបញ្ហាបូរណភាពទឹកដី ឲ្យមាន​ប្រសិទ្ធិភាព ហើយអាចការពារទឹកដីឲ្យបានគង់វង្ស គាត់គួរ​ពិចារណាចុះចេញពីតំ​ណែង ដើម្បីឲ្យអ្នកដែល​មិនជំពាក់​គុណយួន ឲ្យគេដោះស្រាយបញ្ហាហ្នឹងវិញទៅវាប្រសើរ​ជាង។ កុំ​គាត់ទួលភ្នំមួយ​ម្នាក់ឯង វាធ្ងន់ធ្ងរ​ទៅសម្រាប់ខ្លួនគាត់ និង​ប្រទេសជាតិទាំងមូល»។​
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានរកឃើញថាបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ បាន​ផ្ទុះ​ជា​បន្តបន្ទាប់​តាំងពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគីរី ​ខេត្ត​កណ្តាល តាកែវ និងកំពត​ជាដើម។ ក្រសួងការបរទេសកម្ពុជាបានអះអាងថាខ្លួនបានចេញកំណត់ទូតជាង១០ដងមកហើយតាំងពីឆ្នាំ២០១៣​មក ដើម្បី​តវ៉ាឲ្យវៀតណាមបញ្ឈប់​សកម្មភាព​រំលោភបំពាន​លើ​បូរណភាពកម្ពុជា និង​តំបន់​ហាមឃាត់មួយចំនួន។ ប៉ុន្តែមកដល់ពេលនេះវៀតណាមនៅតែមិនឃើញ​ឆ្លើយ​តប​នឹង​កំណត់ទូតនោះ ហើយនៅតែបន្តសកម្មភាពបំពានជាបន្តបន្ទាប់ ដែលក្រសួងការបរទេសកម្ពុជាទទួលស្គាល់ថាវៀតណាមបានចូលមកជីកស្រះនៅខេត្តរតនគិរី និងការសង់​ប៉ុស្តិ៍យោធាការពារព្រំដែន​នៅ​តំបន់​ហាមឃាត់ក្នុង​កណ្តាលជាដើម។ អ្នក​វិភាគផ្តល់ជាយោបល់ថារដ្ឋាភិបាល​កម្ពុជាត្រូវប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ ក្នុង​ឆ្នាំ១៩៦៤ និងសាក្សីរស់ គឺពលរដ្ឋខ្មែរដែលតាំងទីលំនៅតាមព្រំដែន ដើម្បីតតាំងជាមួយវៀតណាម​។ ចំណែក​គណបក្សសង្រ្គោះជាតិបានទាមទារឲ្យរដ្ឋាភិបាល​កម្ពុជាលុប​​ចោល​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០​០៥​ជាមួយវៀតណាម​នោះ ទើបអាចដោះស្រាយបញ្ហាព្រំដែននេះបានស្មើភាពគ្នា៕

ព្រះរាជសារព្រះករុណា ព្រះបាទនរោត្តមសីហនុ ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់




នរោត្តមសីហនុ នៃកម្ពុជា ប៉េកាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០០៤ ខ្ញុំមានកិត្តិយស សូមជម្រាប​ជូននូវការពិតអំពី​កម្ពុជា​ក្រោម​ម្តងទៀត និងអំពីកោះ ត្រល់ ព្រមទំាងបន្ទាត់​ប្រវីយេ(Ligne Brevie) Bre vie ជាឈ្មោះលោកអគ្គ​ទេសាភិបាល បារាំង ដែលត្រួតត្រាឥណ្ឌូចិនបារាំង​សែស ខ្មែរ វៀតណាម និងលាវ។ អំពីកម្ពុជា ក្រោមៈ ខ្ញុំបានជម្រាបច្រើនលើកមកហើយ នូវការពិតជាប្រវត្តិសាស្រ្ត អំពីបញ្ហាកម្ពុជា​ក្រោម។ តែដោយនៅពេលនេះ មានមារ សត្រូវ នរោត្តមសីហនុ នៅក្រៅប្រ ទេស និងក្នុងប្រទេស បានចោទប្រកាន់ខ្ញុំថា ក្បត់ជាតិ លក់ទឹកដីឲ្យបារាំង និងវៀតណាម ខ្ញុំសូមបន្ថែម នូវសេចក្តីដូចខាង​ក្រោមនេះ។ កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និងកោះត្រល់នោះ​ទេ។ ខ្ញុំមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ ថាមិនចេះស្រលាញ់ជាតិ នោះទេ។ ខ្ញុំសូមលើកមក​ជម្រាបអំពីគ្រួសារខ្ញុំ។ នៅសតវត្សរ៍ទី២០ គ្រួសារខ្ញុំ ទទួលរងនូវទុក្ខវេទនាដោយសារកម្ពុជាក្រោម។ ខ្មែរ កម្ពុជាក្រោម​ជាច្រើន បានសុំឲ្យមាខ្ញុំ(ឪពុកមា) តស៊ូទាមទារកម្ពុជាមកបញ្ចូលជាមួយកម្ពុជាលើវិញ។ លោកមាន​ត្រកូលនរោត្តម ហើយព្រះអង្គសុគត ដោយធ្វើអត្តឃាតចងព្រះសុរង(ចងក)។ មូលហេតុនៃការធ្វើអត្តឃាតនេះ គឺបណ្តាលមកពីព្រះអង្គមានការឈឺចាប់ក្នុងហរទ័យ និងការអៀន​ខ្មាសដោយសារការខិតខំទាមទារកម្ពុជាពីបារាំងសែស មិនទទួលបានជោគជ័យ។ ព្រះអង្គសុចិត្ត​ធ្វើព​លីកម្មរហូតដល់ជីវិត។ ខ្មែរកម្ពុជាក្រោម ឡើងចុះដំនាក់ជីតាខ្ញុំផ្ទាល់ ព្រះនាមព្រះនរោត្តម សុធារស ហើយ សុំឲ្យព្រះនរោត្តម​សុធារស សន្យាថា នៅពេលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គត្រូវ ទាមទារកម្ពុជាក្រោមពីបារាំង​សែសមកឲ្យកម្ពុជាលើវិញ កុំឲ្យបានទៅវៀតណាម។ ព្រះនរោត្តមសុធារស បានសន្យាជាមួយខ្មែរ​កម្ពុជា​ក្រោមទំាងនោះថា បើបារាំងថ្វាយព្រះរាជ សម្បត្តិមកឲ្យព្រះអង្គ ក្រោយពីព្រះករុណា ព្រះបាទស៊ីសុវត្ថិចូលទិវង្គត ព្រះអង្គនឹងទាមទារពីបារាំងឲ្យទាល់តែបានកម្ពុជា​ក្រោមមកភ្ជាប់​ជាមួយ​នឹងកម្ពុជាលើវិញ ដូចបុរាណសម័យ។ ពេលនោះ បារាំងសែសគិតគូរថ្វាយរាជប​ល័ង្គមក​សាខាច្បង​នរោត្តមវិញ បានសេចក្តីថា ក្រោយពីព្រះបាទស៊ីសុវត្ថិ នឹងថ្វាយព្រះនរោត្តមម្នាក់ឡើង​គ្រងរាជ្យ​សម្បត្តិ។ បារាំង បានប៉ាន(គូរ)ប្រះឆាយាលក្ខណ៍ ព្រះនរោត្តមសុធារស ដើម្បីដាក់តាំង នៅពេលព្រះ​អង្គឡើងគ្រងរាជ្យ។ ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថា នៅពេលព្រះអង្គឡើង សោយ​រាជ្យ ព្រះអង្គនឹងទាមទារកម្ពុជាក្រោមពីបារាំងវិញភ្លាម បារាំងសែសក៏សម្រេចឈប់ ថ្វាយ ព្រះ​នរោត្តម​សុធារស សោយរាជ្យ ហើយយកព្រះឆាយាលក្ខណ៍ព្រះអង្គដែលប៉ានរួចហើយ ទៅទម្លាក់​នៅ​ក្នុងទន្លេចតុ(បួន)មុខ។ ព្រះនរោត្តម សុធារស ក៏អស់រាជ្យសម្បត្តិ ដោយសេចក្តីស្នេហាជាតិ​របស់ព្រះអង្គ។ (… ) ចំពោះខ្ញុំ ក្រោយពីបារាំងសែសថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀមណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើងតទៅទៀតបាន។ ហេតុដូច្នេះ​ហើយ បានជាខ្ញុំសុំឲ្យបណ្តាប្រទេសនានាទទួលស្គាល់ជាផ្លូវការ នូវព្រំដែនកម្ពុជានាបច្ចុប្បន្កាល។ ខ្ញុំ​សូមបញ្ជាក់ថា នេះ មិនមែនមានន័យថា ខ្ញុំសុខចិត្តផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀត ណាមទេ។ ការពិត គឺសុំគេ កុំឲ្យលេបត្របាក់ជាបន្តទៅទៀតនូវ ទឹកដីកម្ពុជា ដែលតូច ណាស់ទៅ​ហើយ គឺសុំឲ្យឈប់ត្រឹមហ្នឹងហើយ ត្បិតនៅពេលនោះ ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាម​ខាងត្បូង) ទាមទារយកកោះសេះ កោះអន្តតាយ និងកោះដែល នៅជិតកែបពីកម្ពុជា។ ដូច្នេះ ខ្ញុំសូមជនរួមជាតិ មេត្តាបែងចែកឲ្យច្បាស់លាស់ពីៈ ក.នរោត្តម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុផលអំពី កម្ពុជាក្រោម កោះ​ត្រល់ បានទៅបារាំង ឬវៀតណាមនោះទេ។ ខ.យើងមិនភ្លេចភ្លាំងថាយើងខ្សោយ កងទ័ពយើងមានចំនួនតិចជាងគេ ហើយយើង ត្រូវបញ្ឈប់ប្រ​ទេស​ធំៗទំាងអស់ហ្នឹង កុំឲ្យវាទទន្រ្ទានយកទឹកដីយើងសព្វថ្ងៃនេះទៀតទេ។ យើងខ្លាចទឹកដីយើង កាន់តែរួញតូចទៅៗ។ នៅសតវត្សរ៍ទី២១នេះ ទឹកដីយើងបានបាត់បងរួចទៅហើយ។ ប្រជារាស្រ្ត ដែលធ្លាប់ តែធ្វើស្រែចម្ការ ពីដូនតាមកនៅលើទឹកដីរបស់ខ្លួន បានត្រូវវៀតណាមប្រកាសថាជាទឹកដី របស់គេ។ លោកមេធាវី Michel BUISSON របាយការណ៍របស់ឥស្សរជន និស្សិត ជាច្រើន សុទ្ធតែបានបង្ហាញនូវការបាត់បង់​ទឹកដី។ ចំណែករដ្ឋអំណាចនៅតាមព្រំដែនវិញ គ្នាពុំហ៊ាន ធ្វើអត្ថាធិប្បាយអ្វីទេ។ ដូច្នេះ នាបច្ចុប្បន្នកាលនេះ យើងបែកបាក់គ្នាទៅហើយ រវាងអ្នកដែលនិយាយថា កម្ពុជាចំណេញ​ទឹកដី (រហូតចំណេញទឹកជូនប្រជារាស្រ្តប្រើប្រាស់ទៀត) និងអ្នកដែលយល់ ឃើញថា ទឹកដីកម្ពុជា បានត្រូវគេលេបត្របាក់ ជាច្រើនណាស់ទៅហើយ។ ការពិត វាយ៉ាង ណាទៅ?។ បច្ចុប្បន្ននេះ ខ្ញុំមិន​ធ្វើ​ជាចៅក្រមកាត់សេចក្តីថា ខាងណាខុស ខាងណាត្រូវទេ។ ដោយហេតុនេះហើយ បានជាខ្ញុំមិន​ត្រឡប់ទៅកាន់មាតុប្រទេសវិញ។ ខ្ញុំសុំទោសផងចុះ ពីព្រោះការពិត យើងមិនទាន់ដឹងច្បាស់លាស់​នៅឡើយទេ។ ខ្ញុំសូមដកខ្លួនសិន ហើយសុំ កុំឲ្យចោទថា ខ្ញុំក្បត់ជាតិ។ ខ្ញុំមិនដែលក្បត់ជាតិម្តង​ណា​ទាល់តែសោះ ក្នុងមួយជីវិតខ្ញុំនេះ។ 
ផ្ទុយទៅវិញ ខ្ញុំមានតែការពារជាតិមិនដែលឈប់ឈរ។ កូនចៅ ចៅទួត ដែលសព្វថ្ងៃរស់ នៅសហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រ្តាលី ។ល។ ហើយដែលមានសេរី​ភាព បានផ្ញើអ៊ីមេលមកខ្ញុំ កោតសរសើរសម្តេចឪ សម្តេចតា សម្តេចតាទួត ថាខែងរែងមែន មិន ដែលលះបង់ឧត្តមប្រយោជន៍ជាតិ បូរណភាពទឹកដីទេ។ សម្តេចតា សម្តេចតាទួត ជាអ្នក ស្នេហាជាតិ​ដ៏បរិសុទ្ធ ចំណាស់នៅក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ បើមានកិច្ចការអ្វី ដែលអយុត្តិធម៌ចំពោះខ្ញុំទៀត ខ្ញុំនឹងមិន នៅស្ងៀមទេ គឺខ្ញុំតស៊ូជាដរាប រហូតដល់អវសាន្តនៃជីវិត។ ប៉ុន្តែ ខ្ញុំសូមជនរួមជាតិ មេត្តា យោគយល់ និងអភ័យ​ទោស ដោយខ្ញុំមិនអាចចូលទៅក្នុងប្រទេសជាតិវិញ ត្បិតអយុត្តិធម៌ មានច្រើនណាស់ចំពោះខ្ញុំ។ ខ្ញុំនឹង​ធ្វើការតាមព្រះនរោត្តមយុគន្ធរ ដែលការពារឯករាជ្យ ការពារបូរណភាពទឹកដី ហ៊ានប្រឆាំង​ជា​មួយបារាំងសែស ហើយដែលត្រូវបារាំងសែសនិរទេស ព្រះអង្គទៅនៅឯបរទេស រហូតដល់ព្រះអង្គ​សុគត។

សូមអរគុណជាអនេកប្បការ 
នរោត្តម សីហនុ

Thursday, June 25, 2015

នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ


ទាញ​សៀវភៅ​ប្រវត្តិសាស្ដ្រ​មក​អាន​កាលណា​ចម្ងល់​ និង​ការ​ឈឺចាប់​កើត​មាន​ឡើង​កាល​នោះ។ យើង​ឃើញ​មាន​តែ​ការ​ដណ្ដើម​អំណាច​គ្នា​ហែកហួរ​គ្នា​រហូត​ធ្វើឲ្យ​មហាចក្រភព​ខ្មែរ​ដ៏​ធំ​សម្បើម​រួញ​ទំហំ​មក​នៅ​សល់​តែ​មួយ​ក្រវេច។
ពិត​ជា​គួរ​ឲ្យ​ស្រណោះ​​ខ្លាំង​ណាស់​ពេល​ស្ដាប់​ចម្រៀង​របស់​ដូនតា​ដែល​បាន​ស្រែក​ច្រៀង​ផ្ដាំ​មក​កូន​ចៅ​ជំនាន់​ក្រោយ​ថា...ខាង​លិច​ក៏​បាត់​ខាង​កើត​ក៏​បង់​ កណ្ដាល​លិច​លង់​ស្ទើរ​លស់​ព្រលឹង... ឱ​! ខ្មែរ​អើយ​ខ្មែរ!តើ​មេរៀន​ប្រវត្តិសាស្ដ្រ​ជូរចត់​ទាំង​នោះ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​កូនចៅ​ជំនាន់​ក្រោយ? តើ​មនុស្ស​ជំនាន់​នេះ​មាន​បាន​គិត​ទេ​ថា​មិន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ​គឺ​ពួក​យើង​សម័យ​នេះ​នឹង​ក្លាយ​ជា​ដូនតា​របស់​ជំនាន់​ក្រោយ? តើ​ពួក​យើង​​ជំនាន់​នេះ​បាន​ត្រៀម​ខ្លួន​ហើយ​ ឬ​នៅក្នុង​ការ​ប្រឈម​មុខ​នឹង​ប្រវត្តិ​សាស្ដ្រ?​អ្នក​នយោបាយ​ល្បីៗ​គ្មាន​បន្សល់​ទុក​នូវ​ទស្សនៈ​​អ្វី​ជា​គតិ​ដែល​ប្រើប្រាស់​កើត​ឲ្យ​កូន​ខ្មែរ​យក​មក​ប្រើប្រាស់​បាន​សោះ។
មាន​ខ្លះ​ដែរ​ដែល​ផ្ដាំ​ថា​បើ​ខ្មែរ​បែកបាក់​ខ្មែរ​ស្លាប់។ ខ្មែរ​សាមគ្គី​ខ្មែរ​រស់។ ប៉ុន្ដែ​តើ​សាមគ្គី​ដូចម្ដេច​ទៅ? នរណា​ជា​អ្នក​មក​ធ្វើឲ្យ​ខ្មែរ​មាន​សាមគ្គី? តើ​រាល់​តែ​ជម្លោះ​សុទ្ធតែ​នាំ​ដល់​ការ​បែកបាក់​ឬ? តើ​រាល់​ការ​ត្រូវ​រ៉ូវ​សុទ្ធ​តែ​នាំ​មក​នូវ​ការ​រីកចម្រើន​ឬ? កូន​ខ្មែរ​អាច​មាន​​ការ​យល់ច្រឡំ​រវាង​ការ​ចេះ​សាមគ្គី និង​ការ​ស៊ុម​គ្រលុំ។ ពេល​អ្នក​នយោបាយ​ចែក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មិន​ដាច់​គេ​ក៏​ឈ្លោះ​គ្នា​ដោយ​និយាយ​​ថា​ឈ្លោះ​ដើម្បី​រក​ការ​រីកចម្រើន។ លុះ​ដល់​ពេល​គេ​តថ្លៃ​គ្នា​ត្រូវ​គេ​ថា​ខ្មែរ​ដល់​ពេល​រួបរួម​សាមគ្គី​គ្នា​ហើយ បើ​នៅ​តែ​ឈ្លោះ​គ្នា​ទៀត​ខ្មែរ​បែកបាក់។
អ្វីៗ​ហាក់​ដូច​ស្រេច​តែ​អ្នក​នយោបាយ​ធំៗ​និយាយ។ កូន​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រស់នៅ​ប្រៀប​បាន​នឹង​ក្មេង​អនាថា​ណា​មួយ​ត្រូវ​ប្រវេប្រវា​ហែកហួរ​អាហារ​កាយ​​ដណ្ដើម​គ្នា​រស់ ដែល​ជា​ទូទៅ​គឺ​ផ្ដឹកៗ​ស្លេកស្លាំង​ខ្វះ​អាហា​រូបត្ថម្ភ។ បែរ​ទៅ​អាហារ​​ខួរ​ក្បាល​វិញ​គ្មាន​ច្រក​អ្វី​ចូល​ជា​អាហារ​មាន​ជីវជាតិ​សោះ ផ្ទុយ​ទៅ​វិញ​​យើង​ឃើញ​ខ្មែរ​បញ្ចូល​តែ​ជាតិ​គីមី​ចូល​ខ្លួន។ បើ​មិន​មើល​រឿង​​ថៃ រឿង​កូរ៉េ​ដែល​ឃើញ​ផ្ដោត​ច្រើន​អំពី​រឿង​ច្រណែន​ឈ្នានីស​ដណ្ដើម​ទ្រព្យ​សម្បត្ដិ ដណ្ដើម​​ប្រុស​​​គ្នា ខ្មែរ​នាំ​គ្នា​មើល​កំប្លែង​មើល​ស្ទីល​រាំ មើល​ម៉ូដ​សក់​របស់​តារា​កូរ៉េ និង​មើល​កំប្លែង​ដែល​ស្រែក​ឡូឡា​ដោយ​ពាក្យ​អាសអាភាស។ បែរ​ទៅ​ពាណិជ្ជកម្ម​វិញ​ឃើញ​តែ​ផឹក​ស្រា​ ជក់​បារី​បាន​រង្វាន់។ ពង្វក់​ឡើង​វាល់​ខ្មែរ​បែប​នេះ បើ​ខ្មែរ​មិន​ស្លាប់​ទាំង​រស់​ទើប​ចម្លែក។ តាម​ផឹក​ទម្រាំ​បាន​រង្វាន់​មួយៗ​ពេល​ទទួល​រង្វាន់​រួច​ធ្វើ​បុណ្យ​ខ្មោច​ល្មម​ព្រោះ​វា​រលួយ​ខ្ទេច​គ្រឿង​ក្នុង​អស់​ទៅហើយ។
បែរ​មក​ខាង​អ្នក​សាសនា​វិញ​ទេសនា​ប្រលោម​រំអួយ​។ ស្ដាប់​លោក​ទេស​យូរៗ​មើល​​ទៅ​យាយៗ​​ទន់ជ្រាយ​លែង​​ចេះ​ពឹង​ក្បាល​ខ្លួនឯង​ចេះ​តែ​បន់ស្រន់​អាត្មា​និយម​ដឹង​តែ​មួយ​មុខ គឺ​អញ​ខំ​ធ្វើ​បុណ្យ​ឡើង​ឋានសួគ៌។ ឱ! ខ្មែរ​អើយ​ខ្មែរ! រស់នៅ​ដោយ​គ្មាន​យល់​ខ្លឹមសារ​ជីវិត​អ្វី​ទាល់​តែ​សោះ។ បើ​មាន​កូន​​ខ្មែរ​មាន​កំណើត​មួយៗ លូត​តែ​បន្ដិច​គេ​ក្ដិច​ចោល​បាត់។
បើ​តែ​យ៉ាងៗ​នេះ​តើ​ឲ្យ​ជាតិ​ដ៏​កម្សត់​មួយ​នេះ​អាច​បន្ដ​រស់​បាន​រហូត​ដល់​ពេល​ណា? តើ​អ្នក​មាន​ខ្មាស​មាត់​នឹង​ស្រែក​ថា​មោទនភាព​ជាតិ​ខ្មែរ​ដែរ​ទេ?
តើ​អ្នក​មោទនភាព​នឹង​រូប​ប្រាសាទ​អង្គរវត្ត​នៅ​នឹង​ដប​ស្រាបៀរ​មែន​ទេ?
តើ​អ្នក​មាន​មោទនភាព​នឹង​យក​ស្រា​ធ្វើ​ជា​បេះដូង​ខ្មែរ​មែន​ទេ? វា​ឈឺផ្សា​ក្នុង​បេះដូង​ខ្លាំង​ណាស់​ពេល​ដែល​ឃើញ​ខ្មែរ​ដឹក​ដៃ​គ្នា​ទៅ​សម្លាប់​ខ្លួន​ដោយ​ខ្មែរ​ខ្លួនឯង​បែប​នេះ។
ជនជាតិ​ខ្មែរ​ចម្លែក​!​ចម្លែក​ត្រង់​បើ​មាន​អ្នក​ងើប​ឡើង​មួយៗ​មុខ​ជា​ត្រូវ​បាន​គេ​ហៅថា អាពួក​ហ្វីឡូ!អា​ត្រឹម​ត្រូវ!មិន​ចូល​ស្ទឹង​តាម​បត់!​ផ្ទុយ​មក​វិញ​មនុស្ស​អាត្មានិយម​ត្រូវ​បាន​លើក​ជា​វីរជន។ បុព្វបុរស​ខ្មែរ​បើ​មិន​ក្លាយ​ជា​អ្នកតា​មុខ​តែ​ក្លាយ​ជា​យាយ​ទេព​មិន​ឃើញ​មាន​​ជា​ទស្សវិទូ​ជា​អ្នក​ប្រាជ្ញ​បណ្ឋិត​​សោះ។ គ្មាន​ជន​ដែល​គេ​រាប់​ថា​ជា​ឥស្សរជន​នយោបាយ​ណា​ម្នាក់​ចេញ​មក​សារភាព​កំហុស​ទុក​ជា​បទពិសោធ​ឲ្យ​កូន​ខ្មែរ​ឡើយ​លើស​ពី​នេះ​មាន​តែ​បន្លប់​បន្លំ​ប្រវត្តិសាស្ត្រ​ទៅវិញ​ព្រោះ​តែ​ដើម្បី​កិត្តិយស​មុខមាត់​របស់​គេ។
នេះ​ជា​អត្តចរិត​អាក្រក់​មួយ​ដែល​មិន​ដែល​ចេះ​ទទួល​ខុស​ត្រូវ​របស់​ជនជាតិ​ខ្មែរ​យើង​​ដែល​អួត​អឿ​ជឿ​ជោរ មិន​ទទួល​ស្គាល់​កំហុស​មិន​ទទួល​ស្គាល់​​ការ​ពិត។ ពួក​យើង​ជំនាន់​នេះ​គួរ​តែ​រួសរាន់​ចូលរួម​គ្នា​កែប្រែ​​ទម្លាប់​អាក្រក់​នេះ​ឲ្យ​បាន បើ​មិន​ដូច្នេះ​ទេ​ក្រោយ​ពេល​ពួក​យើង​​ជំនាន់​នេះ​ស្លាប់​អស់​មនុស្ស​​ជំនាន់​ក្រោយ​មុខ​តែ​ទទួល​មរតក​នៃ​​អត្ដចរិត​អាក្រក់ៗ​ទាំងនេះ​បន្ដ​ពី​យើង​ទៀត​មិន​ខាន។
មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​និយាយ​ការពារ​ការ​ចូល​សភា​របស់​គេ​ថា នយោបាយ​គឺ​ត្រូវ​តែ​បត់បែន​អ៊ីចឹង! នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​អ៊ីចឹង!។តើ​នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​ដូចម្ដេច?​ពាក្យ​គន្លឹះ​គឺ​គោលដៅ និង​សិល្បៈ​។ ក្នុង​ន័យ​ត្រឹមត្រូវ​គោលដៅ​នោះ​ត្រូវ​តែ​ជា​គោលដៅ​រួម​របស់​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​មិនមែន​ជា​គោលដៅ​ដើម្បី​តែ​មនុស្ស​មួយ​ក្រុម​តូច​ណា​មួយ​ឡើយ។
ផលប្រយោជន៍​ផ្ទាល់​ខ្លួន​រួម​គ្នា​វា​គ្រាន់តែ​ជា​ផល​រួម​នៃ​ប្រយោជន៍​ផ្ទាល់​ខ្លួន​វា​មិនមែន​ជា​ផលប្រយោជន៍​រួម​របស់​ជាតិ​ឡើយ​ហើយ​ជាទូទៅ​បើ​មិន​ឈរ​លើ​ផលប្រយោជន៍​រួម​ទេ​មុខ​តែ​បំពាន​លើ​ផលប្រយោជន៍​មនុស្ស​រួម​សង្គម​មិន​ខាន។ ឯ​ការងារ​ឧត្ដមគតិ​ជា​ការងារ​ដែល​មិន​ត្រឹមតែ​មិន​ដើម្បី​ប្រយោជន៍​ផ្ទាល់​​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​លើស​ពី​នេះ​ការងារ​បែប​នោះ​នឹង​ផ្ដល់​​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ​ថែម​ទៀត។
មនុស្ស​ដែល​មាន​ឧត្ដមគតិ​គេ​រក​ការងារ​ឧត្ដមគតិ​របស់​គេ​ទាល់​តែ​ឃើញ​ដែល​ការងារ​នោះ​ជា​បុព្វហេតុ​នៃ​ជីវិត​របស់​គេ។ ដក​តែ​​បុព្វហេតុ​នោះ​ចេញ ជន​មាន​ឧត្ដមគតិ​យល់​ថា​ខ្លួន​គេ​គ្រាន់តែ​ជា​សម្បក​ធុង​លាមក​ដែល​អសារ​ឥតការ​មិន​ដឹង​រស់​​ដើម្បី​អ្វី។​ម្យ៉ាង​ទៀត​គោលដៅ​នោះ​ត្រូវ​តែ​ប្រកប​ដោយ​ក្រម​សីលធម៌​គោរព​ភាព​ជា​មនុស្ស​ស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សកល​របស់​អង្គការ​​សហប្រជាជាតិ។ ទី​ពីរ​គឺជា​សិល្បៈ​​។​
សិល្បៈ​ដែល​ប្រើ​នោះ​​ត្រូវ​តែ​កើត​​ពី​ចិត្ដ​ដែល​សុចរិត​ប្រកប​ដោយ​​ភាព​ស្មោះត្រង់ និង​គ្មាន​ពិសពុល​ហើយ​ប្រកប​ដោយ​បញ្ញា​។ ការ​និយាយ​ថា​នៅ​ធ្វើ​បាតុកម្ម​ក្រៅ​សភា​ហើយ​បន្ទាប់​មក​ចូល​សភា​ដោយ​និយាយ​​ថា​ នេះ​ជា​សិល្បៈ​ក្នុង​ការ​ធ្វើ​នយោបាយ​គឺជា​លេស​ដ៏​កខ្វក់​ដើម្បី​តែ​បិទបាំង​ទង្វើ​ទុច្ចរិត​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។
ដំបូង​គេ​ហៅ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​មើល​ទៅ​ធ្វើ​ដូច​ថា​គេ​នេះ​ជា​មនុស្ស​ស្រឡាញ់​ភាព​ស្អាតស្អំ​ណាស់​អ៊ីចឹង​គឺ​គេ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​រក​ភាព​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្ដែ​ការ​ពិត​នេះ​ជា​ល្បិច​បង្កើន​ថ្លៃ​ខ្លួន​របស់​គេ​សោះ។ គេ​បាន​យក​ក្បាល​ពលរដ្ឋ​មក​ទ្រាប់​ជា​ឈ្នាន់​ឈាន​ទៅ​ដាក់​ថ្លៃ​ខ្លួន​ចរចា​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ អាសូរ​តែ​ពលរដ្ឋ​ល្ងង់​ឲ្យ​អ្នក​នយោបាយ​ទុច្ចរិត​បោកប្រាស់​ទឹកចិត្ដ​បាន​។​ខំ​ជឿ​ជាក់​ស្រឡាញ់​គេ​ស្មោះ​តែ​គេ​​បោកប្រាស់​សោះ។ អ្នក​នយោបាយ​​ទុច្ចរិត​ខ្មែរ​គ្មាន​សមត្ថភាព​ណា​ទៅ​បោកប្រាស់​នរណា​ផ្សេង​បាន​ក្រៅតែ​ពី​បោក​អ្នក​គាំទ្រ​អ្នក​ស្រឡាញ់​ខ្លួន​ឡើយ។​
អាក្រក់​អី​ក៏​អាក្រក់​ខ្លាំង​យ៉ាង​នេះ​​ម្ចាស់​ថ្លៃ!​គេ​អាច​បោកប្រាស់​បំភាន់​មនុស្ស​ដែល​ស្រឡាញ់​និង​ផ្ដល់​សេចក្ដី​ទុកចិត្ដ​លើ​គេ​បាន?​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ពុល​ទីលាន​នយោបាយ​ខ្មែរ​ដែល​កំពុង​តែ​វាល់​ស្រាប់​នេះ​ឲ្យ​កាន់​តែ​វាល់​លើស​ដើម។ ទង្វើ​នេះ​ប្រៀប​ដូចជា​ការ​ដាស់​អាគម​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ឲ្យ​រស់​ឡើង​វិញ​កាន់តែ​ខ្លាំង​ជាង​មុន​។
គោលដៅ​របស់​ពួកគេ​មិន​ត្រឹម​តែ​មិន​ច្បាស់លាស់​ថែម​ទាំង​មិន​ដើម្បី​ប្រយោជន៍​រួម​របស់​ខ្មែរ​ឡើយ។ គេ​ថា​គេ​ទាមទារ​បោះឆ្នោត​ឡើង​វិញ​ឲ្យ​បាន​បើ​មិន​បាន​គឺ​មិន​ចូល​សភា​ចរចា​ជាមួយ​ចោរ​ដាច់​ខាត។ តែ​លុះ​ពេល​គេ​ចូល​សភា​គេ​ប្រឹង​ទាញ​យក​ចំណុច​នានា​ថា​នោះ​ជា​លទ្ធផល​នៃ​ការ​ចូល​សភា​របស់​គេ។
មិន​ត្រឹម​តែ​បោក​ និង​កុហក​ពលរដ្ឋ​តែ​គេ​ថែម​ទាំង​បំភាន់​ពី​លទ្ធផល​ដែល​គេ​ប្រឹង​រាប់​ថា​ជា​ផ្លែផ្កា​ពី​ការ​ជួប​ចរចា​របស់​គេ​ថែម​ទៀត។ គណបក្ស​សង្គ្រោះ​ជាតិ​លែង​អាច​បិទបាំង​ទង្វើ​របស់​គេ​បាន​ទៀត​ទើប​គេ​ឈប់​ដោះសា​រឿង​នោះ​តែ​គេ​ត្រឡប់​មក​និយាយ​ថា​កាលពី​គេ​ចូល​សភា​នោះ​គេ​មិន​បាន​ចូលចិត្ដ​ឯង​ទេ តែ​គេ​ចូល​តាម​ចិត្ដ​ពលរដ្ឋ​ដោយ​គេ​បាន​និយាយ​ថា គេ​បាន​ធ្វើ​សន្និបាត​ដែល​មាន​តំណាង​ខេត្ដ​មក​ចូលរួម​គាំទ្រ​ក្នុង​ការ​ចូល​សភា​ស្រាប់តែ​មាន​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​សួរ​ថា​តើ​អស់​លោក​ធ្វើ​សន្និបាត​នោះ​ពី​ថ្ងៃ​ណា? នៅ​ទី​ណា? តំណាង​ពលរដ្ឋ​ណា​មក​ចូលរួម​គាំទ្រ​អស់​លោក​ឲ្យ​ចូល​សភា​នោះ? ចំពោះ​មុខ​សំណួរ​នេះ​មេបក្ស​ប្រឆាំង​បាន​ឆ្លើយ​ពង្វាង​ទៅ​ឯ​ណា​ឯ​ណី​ធ្វើ​ដូច​មិន​ដឹង​ខ្លួន​ថា​មាន​រឿង​អី​កើត​ឡើង​សោះ។
ថ្មីៗ​នេះ​រិះគន់​អី​ក៏​លែង​បាន​ដែរ គេ​ថា​ថែរក្សា​វប្បធម៌​សន្ទនា! បើ​អាច​សន្ទនា​គ្នា​ជជែក​គ្នា​ដោយ​សុចរិត​​បាន​នោះ​ពិតជា​រឿង​ល្អ​ណាស់​។ តែ​បើ​វា​ជា​ការ​ស៊ុម​គ្រលុំ​វិញ តើ​នរណា​នឹង​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្ដិសាស្ដ្រ? គេ​ថា​គេ​ត្រូវ​ទន់ភ្លន់​បត់បែន។ ទន់ភ្លន់​ជា​ឥរិយាបថ​មួយ​តែ​ស៊ីនុយ​គេ​ហើយ​ឱន​ក្បាល​ជា​រឿង​មួយ​ទៀត​ផ្សេង។ អ្នក​នយោបាយ​ទុច្ចរិត​ទាំង​នោះ​បាន​ធ្វើឲ្យ​ប្រឡាក់​ខូច​ពាក្យ​សិល្បៈ​អស់។ សិល្បៈ​ក្នុង​ន័យ​ត្រឹមត្រូវ​ជា​សោភ័ណ​ជា​ព្រលឹង​ជា​ស្នូល​ខ្លឹម មិនមែន​ជា​ភាព​ក្លែងក្លាយ​ឡើយ។ សិល្បៈ​មាន​តម្លៃ​ផ្ទាល់​របស់​វា។ ប៉ុន្ដែ​ដោយសារ​តែ​កម្រិត​នៃ​សីលធម៌​ក្នុង​ការ​រស់នៅ​របស់​ខ្មែរ​បាន​ធ្លាក់​ចុះ​ហួស​នឹង​ថ្លែង​ទើប​ទីណា​ក៏​​ឃើញ​មាន​តែ​ភាព​មាយា​បំភាន់​កាឡៃ​បិទបាំង​ការ​ពិត​ហើយ​ត្រូវ​បាន​គេ​ហៅថា​ជា​សិល្បៈ។​
អ្នក​នយោបាយ​ទុច្ចរិត​ចាប់​បាន​ចំណុច​ខ្សោយ​របស់​ពលរដ្ឋ​ត្រង់​នេះ​ទើប​គេ​និយាយ​ថា​ទង្វើ​លោត​ទៅ​លិច​ទៅ​កើត​របស់​គេ​ជា​ការ​បត់បែន​ជា​សិល្បៈ។ ក្នុង​ន័យ​ត្រឹមត្រូវ​ពេល​ដែល​ដាក់​គោលដៅ​រួម​រួច​ហើយ ភាព​បត់បែន​ដែល​រាប់​ថា​ជា​សិល្បៈ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​នោះ​​គឺ​ភាព​បត់បែន​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​គេច​ចេញ​ពី​គ្រោះថ្នាក់​។ គេ​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​គឺ​ក្នុង​ន័យ​មិន​នាំ​បញ្ហា​ដល់​សមាជិក​របស់​គេ។ គេ​វាង​ទៅ​លិច​ ឬ​ទៅ​កើត​យ៉ាង​ណា​ក៏ដោយ​តែ​គោល​របស់​គេ​ដែល​បាន​សម្រេច​រួមគ្នា​មិន​ផ្លាស់ប្ដូរ​សោះ​ឡើយ។
ឥរិយាបថ​ប្រភេទ​នោះ​បើ​ប្រៀប​​នឹង​វត្ថុ​គឺ​វា​ទន់​ផង ស្វិត​ផង​ហើយ​រឹងមាំ​ថែម​ទៀត។ បើ​ទាញ​វា​ចុះ​វា​នឹង​កោង​ទាញ​កាន់តែ​ខ្លាំង​កោង​​កាន់តែ​ខ្លាំង​តែ​ពេល​វា​វាត់​ត្រឡប់​មក​វិញ​វា​នឹង​វាត់​រលាស់​កាន់តែ​ខ្លាំង​លើស​ដើម។ នោះ​ទើប​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​រួម។ ចុះ​បើ​គោលដៅ​ក៏​ទុច្ចរិត​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ក្រុម​បក្ខ​ពួក​ខ្លួន​ខាងលើៗ​ប៉ុន្មាន​នាក់​មធ្យោបាយ​ដែល​គេ​ប្រើ​ក៏​កខ្វក់ តើ​គេ​សម​នឹង​និយាយ​ថា​គេ​កំពុង​ប្រើ​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​​ដែរ​ឬ​ទេ?គេ​បាន​ធ្វើឲ្យ​ប្រឡាក់​ពាក្យ​ខ្មែរ​មួយ​នេះ​ហើយ​។
អ្នក​នយោបាយ​ត្រឹមត្រូវ​សុទ្ធតែ​ឈរ​លើ​គោលការណ៍ ខ្ញុំ​អាច​លះបង់​ញាតិ​មិត្ដ​ដែល​ទុច្ចរិត​បាន​តែ​ខ្ញុំ​មិន​អាច​ទម្លាក់​ចោល​នូវ​​ភាព​សុចរិត​ត្រឹមត្រូវ​បាន​ឡើយ​។​ បើ​ទោះបី​ជា​មនុស្ស​រាប់​លាន​នាក់​មិន​គាំទ្រ​ប៉ុន្ដែ​គេ​នៅ​តែ​រឹងមាំ មិន​រញ្ជួយ​តាម​សម្ពាធ​ខាង​ក្រៅ​គឺ​បុគ្គល​នោះ​មាន​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ធ្វើ​កិច្ចការ​ឆ្លើយតប​នឹង​ទស្សន​វិស័យ​របស់​គេ។ បែប​នេះ​ទើប​សម​ជា​អ្នក​នយោបាយ។ ជាពិសេស​ក្នុង​កាលៈទេសៈ​ខ្មែរ​បែប​នេះ។
បេះដូង​ស្មោះត្រង់​សុចរិត​លះបង់​ដើម្បី​ជាតិ​ជា​គុណសម្បត្ដិ​ទី​មួយ​របស់​អ្នក​នយោបាយ​គឺ​អ្នក​នយោបាយ​ត្រឹមត្រូវ​ធ្វើ​នយោបាយ​ដោយ​បេះដូង​សង្គ្រោះ​គ្មាន​គិត​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ មិន​តែ​ប៉ុណ្ណោះ​គឺ​មាន​តែ​ប្រឆាំង​នឹង​គំនិត​ថា​នយោបាយ​ជា​មុខរបរ​រកស៊ី​ថែម​ទៀត​។​គុណសម្បត្តិ​បន្ទាប់​គឺ​គុណសម្បត្ដិ​ផ្នែក​ខួរក្បាល។ ក្រៅពី​ចំណេះ​ជំនាញ​បច្ចេកទេស​​ដែល​តម្រូវ​ឲ្យ​មាន​អ្នក​នយោបាយ​ត្រូវ​ជា​ជន​ដែល​មាន​ទស្សនវិស័យ​ឆ្លុះ​ជ្រៅ​មុតស្រួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដល់​ឫសគល់ ដោយ​ឈរ​ជាប់​ជានិច្ច​លើ​ស្ថានភាព​ជាក់ស្ដែង។
សមត្ថភាព​វែកញែក​របស់​ខួរក្បាល​ត្រូវ​អាស្រ័យ​លើ​បេះដូង​ដែរ​ថ្លា​ស្អាត។ ប្រសិន​បើ​បេះដូង​គេ​កខ្វក់ នោះ​អ្វី​ដែល​ក្បាល​​ផលិត​បាន​គឺ​គ្រាន់តែ​ជា​ល្បិច​​ពិសពុល​តែ​ប៉ុណ្ណោះ។ វា​អាច​​ផ្ដល់​ជា​ប្រយោជន៍​ខ្លះ​ដែរ​មើល​ពី​ខាង​ក្រៅ ប៉ុន្ដែ​ទង្វើ​នោះ​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ទទួល​ឡើយ ព្រោះ​គេ​ធ្វើអ្វី​ក៏​នៅ​តែ​ក្នុង​ន័យ​មាន​តួអង្គ​អញ​របស់​គេ​នៅក្នុង​នោះ​ដដែល។ គុណសម្បត្ដិ​ទី​បី​គឺ​កណ្ដាប់​ដៃ​។ នោះ​​គឺ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​កិច្ចការ​ស្រប​តាម​ទស្សនវិស័យ​ដែល​ខ្លួន​បាន​លើក​ឡើង​។ ​
យើង​នឹង​មិន​អាច​ជ្រើស​បាន​អ្នក​នយោបាយ​ដែល​មាន​​គុណសម្បត្ដិ​ដូច​ខាងលើ​បាន​ឡើយ​បើ​កាលណា​យើង​ទាំងអស់​គ្នា​ដែល​ជា​ប្រជាពលរដ្ឋ​គ្មាន​គុណសម្បត្ដិ​ក្នុង​ការ​រើស​។​ គុណសម្បត្ដិ​របស់​មនុស្ស​ដែល​យើង​ទៅ​រើស​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ប៉ុន្ដែ​គុណសម្បត្ដិ​ផ្ទាល់​របស់​យើង​ដែល​ជា​អ្នក​​​ទៅ​រើស​គេ​វា​រិត​តែ​សំខាន់​ខ្លាំង​ណាស់​ទៅ​ទៀត។ មនុស្ស​បែប​ណា​នឹង​ទៅ​គាំទ្រ​មនុស្ស​បែប​​នោះ​ហើយ​គេ​មុខ​ជា​ទៅ​រើស​មនុស្ស​ប្រភេទ​នោះ​មក​ធ្វើ​ជា​ប្រមុខ​គេ​មិន​ខាន។
អាស្រ័យ​ហេតុ​នេះ​ហើយ​ជា​ជាង​បន្ទោស​តែ​អ្នក​នយោបាយ​ពលរដ្ឋ​គ្រប់ៗ​រូប​​គួរតែ​ចូលរួម​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា​របស់​ពលរដ្ឋ​ផង​គ្នា។​ កាលណា​ពលរដ្ឋ​លែង​ងាយ​ស្រួល​ឲ្យ​គេ​បោក​បាន​នោះ​បន្ដិច​ម្ដងៗ​នឹង​រុញ​ឲ្យ​អ្នក​នយោបាយ​ប្ដូរ​អត្ដចរិត​មិន​ខាន៕
ប៉ាង វ៉ាន់ថោន, vanthownpang@yahoo.com

ការរអិលធ្លាក់កម្ពុជា ទៅរកហាណូយ ជាសញ្ញាអាសន្ន ដល់លោកខាងលិច និងព្រៃនគរ


នេះជាចំណងជើងនៃអត្ថបទ របស់អ្នកឆ្លើយឆ្លងពិសេសសឺមូរ៍ ថបភីង ប្រចាំញូវយ៉កថែមស៍ ដែលរាយការណ៍ពីទីក្រុង​ព្រៃនគរ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ១៩៦៤។ លោកសរសេរថា ការរអិលធ្លាក់ កម្ពុជា ទៅរកគន្លងកុម្មុយនីស្ត គឺជាសញ្ញាប្រ​កាស​អាសន្នដល់លោកខាងលិច និងមន្រ្តីជាន់ខ្ពស់យួននៅថ្ងៃនេះ។ អ្នកសង្កេតខាងនយោបាយទូត បាននិយាយថា សម្តេចព្រះនរោត្តមសីហនុ ហាក់ដូចជាមិនមានះ ក្នុងការទទួលស្គាល់របបកុម្មុយនី​ស្តហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទំាងមូល។ ទង្វើបែបនេះ នឹងអាចនាំឲ្យរឹតតែលំបាក ក្នុងការបន្តសង្រ្គាមនៅយួនខាងត្បូង ប្រឆាំងទ័ពព្រៃកុម្មុយនីស្តយៀកកុង ដែលគំាទ្រដោយហាណូយ។ ពួកយៀកកុង កំព្ុងប្រើប្រាស់ដោយសម្ងាត់ទៅហើយ នូវទឹកដីកម្ពុជា សម្រាប់ជាទីជម្រក និងផ្លូវដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ៍ បានចោទប្រកាន់ថា ពួកមន្រ្តីជាប់ខ្ពស់ខ្មែរ បានចូលរួម ក្នុង បាតុកម្ម ដែលបានកម្ទេចស្ថានទូត​អាមេរិកកាំងនៅភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារ សារ ព័ត៌មានយូភីអាយ។ ជាមួយគ្នានោះ វិទ្យុហាណុយបានផ្សាយឲ្យដឹងថា លោកឧត្តមសេនីយ៍លន់ នល់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលកំពុងធ្វើដំនើរទៅទីក្រុងប៉េកាំង និងម៉ូស្គូ ដើម្បីចរចា ក្នុងបញ្ហាយោធា និងទិញគ្រឿងសព្វាវុធនោះ បានចូលសំចតនៅក្នុងរដ្ឋធានីយួនខាងចជើង។ ចំណែក នៅទីក្រុងភ្នំពេញ កាលពីរាត្រីកន្លងទៅ សម្តេចនរោត្តមសីហនុ បានប្រាប់អ្នកសារព័ត៌មានកុម្មុយនីស្ត និងខ្មែរថា ពីរបី ថ្ងៃទៀតគណៈប្រតិភូ មួយមានសមាជិក៥ នាក់ នឹងចាកចេញទៅទីក្រុងហាណូយ ដើម្បីចរចាកិច្ចព្រម នៃការកំណត់ព្រំដែន និងរកសន្ធិ សញ្ញាមិនឈ្លានពានគ្នា ព្រមទំាងមិត្តភាព ជាមួយយួនខាងជើង។ អ្នកដំណើរ នៅទីក្រុងភ្នំពេញបានឲ្យដឹងថា រាជធានីខ្មែរ មានសភាពស្ងប់ស្ងៀម បន្ទាប់ពីបាតុ កម្ម ដ៏សាហាវកាលពីម្សិលមិញ ដែលក្នុងឱកាសនោះ អគារ នៃស្ថានទូត អាមេរិកកាំង និងអង់គ្លេស ត្រូវបានវាយកម្ទេច។ ក្រុមដឹកជញ្ជូន នៃទ័ពអាកាសអាមេរិកកាំង ដែលរង់ចាំសម្រាប់ការជម្លៀសជាយថាហេតុ នូវបុគ្គលិក និងអ្នកបម្រើស្ថានទូតនៅព្រៃនគរ ត្រូវបានដាក់ឲ្យនៅក្រៅនៃភាពអាសន្ន។ ពលរដ្ឋអាមេរិកកាំង ត្រូវហាមប្រាមដោយស្ថានទូត នៅព្រៃនគរ ចំពោះការធ្វើដំណើរទៅភ្នំពេញ។ ពួកអ្នកសារព័ត៌មានពីបស្ចឹមប្រទេស ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងស្ថានទូតកម្ពុជា តាមច្បាប់នៃរដ្ឋាភិបាល ដែលត្រូវបានប្រកាសកាលពីខែមុន។

ស៊ុនហ្វា(ស៊ុនហួ??) ទីភ្នាក់ងារសារព័ត៌មានចិនកុម្មុយនីស្ត បានស្រង់ពាក្យថ្លែងរបស់សម្តេចសីហនុថា សន្ធិសញ្ញា មិនឈ្លានពានគ្នា ដែលត្រូវបានគ្រោងទុក ជាមួយួនខាងជើង នឹងមិនរួមបញ្ចូលសម្ព័ន្ធភាពយោធាទេ។ ទូរលេខពីទីក្រុងភ្នំពេញ បានបញ្ជាក់ពីព្រះរាជបន្ទូលព្រះបាទនរោត្តមសីហនុថា សម្តេចសីហនុ កំពុងជួញរឿង ជាមួយយួនខាងត្បូង ដោយស្វែង រកកិច្ចព្រមព្រៀង សម្រាប់កំណត់ព្រំដែន ជាមួយហាណូយ។ កិច្ចព្រមព្រៀងណាមួយ មុខជា នឹងបញ្ជាក់ពីការទទួលស្គាល់របបហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទាំងមូល ព្រោះកម្ពុជា ពុំមានព្រំដែនរួមជាមួយយួនខាងជើងទេ។ ការខិតរបស់សម្តេចនរោត្តមសីហនុ ទៅជិតហាណូយ ហាក់ដូចជាបង្កដំណើរជៀសមិនផុតថា កងទ័ពយួន ខាងត្បូង នឹងកាន់តែមានការរួញរា តិចជាងមុន ក្នុងការដេញតាមពួកយៀកកុងកាត់ព្រំដែនខ្មែរ។ មេដឹកនាំខ្មែរ បានបដិសេធកាលពីថ្ងៃច័ន្ទ នូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យកម្ពុជាបង្កើតគណកម្មការចម្រុះជាមួយសៀម និងយួន ខាងត្បូង ដើម្បីកំណត់ព្រំដែន ដែលមានវិវាទ។ ដោយទទូចតាមការបញ្ជាក់អត្ថន័យរបស់ព្រះអង្គ ស្តីពីព្រំដែ សម្តេចសីហនុ បានចោទប្រកាន់អាមេរិកថា បានគុបគិត ជាមួយសៀម និងយួនខាងត្បូង ដើម្បីបែងចែកប្រទេសរបស់ព្រះអង្គ។ ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើថា កិច្ចចរចាពីបញ្ហាព្រំដែន ជាជំហានមួយឆ្ពោះទៅរកការប្រជុំ ជាសន្និសីទ នៃប្រទេសទាំង៤ ដែលនឹងធានាដល់អព្យាក្រិតភាព និងបូរណភាពដែនដីកម្ពុជាផងដែរ។ កម្ពុជា និងអព្យាក្រិតភាព ចំណែកកនៅតាមព្រំដែនខាងកើត រហូតដល់ឆ្នាំ១៩៦១ រដ្ឋាភិបាលខ្មែរ បានត្អូញត្អែរជាបន្តបន្ទាប់អំពីការចូលរំលោភលើដែនដីកម្ពុជា ដោយកងទ័ពយួនខាងត្បូង។ ការចូលរាតត្បាតទាំងនេះ យោងតាមការអះអាងថ្មី របស់រដ្ឋាភិបាលយួន ជាគ្រោះថ្នាក់ដែលបណ្តាលមកពីការដេញតាមពួកទ័ពព្រៃយៀកកុង ដែលបាត់ខ្លួនក្នុងទឹកដីកម្ពុជា។ ក្នុងខណៈនោះដដែល យួនខាងត្បូង បានបំពក់ការឈឺចាប់របស់ខ្មែរ ដោយចោទថា មានមូលដ្ឋានយៀកកុងលួចលាក់ ក្នុងទឹកដីខ្មែរ។ នៅពេលបេសកកម្មយោធារបស់អាមេរិកកាំងប្រចាំព្រៃនគរ គំាទ្រការចោទប្រកាន់ទំាងនេះ នៅឆ្នាំ១៩៦១ ស្តេចសីហនុប្រកាសថា គាត់អស់ជំនឿទាំងស្រុងលើសហរដ្ឋអាមេរិក ហើយត្រៀមខ្លួន ដើម្បីផ្តាច់ចំណងទូត ពីមហាអំណាចនេះ។ វិវាទ ខ្មែរយយន ចេះតែមានបន្ត។ នៅថ្ងៃទី៩ ខែកក្កដា ១៩៦២ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ បានរាយការណ៍ តាមដំណឹងពីក្រសួងឃោសនាការខ្មែរថា កងទ័ពជើងទឹកយួនខាងត្បូង ចូលឈ្លានពានលើកោះសេះ និងកោះអង្រ្កង នៅទល់មុខសមិទ្រកែប។ រដ្ឋាភិបាលយួនខាងត្បូង ឆ្លើយបញ្ជាក់មកវិញថា បើកងនាវាចរណ៍យួន ប្រតិបត្តិការណ៍នៅជិតកោះ គឺកោះទាំងនេះ ជារបស់យួន ពុំមានការរំលោភដែនទឹកទេ។ ទន្ទឹមគ្នា ជាមួយការខ្វល់ខ្វាយ ពីបញ្ហាព្រំដែនខាងកើត ខាងលិច សម្តេចសីហនុ បន្តនយោបាយអព្យាក្រិតរបស់គាត់ ដោយអញ្ជើញហូជីមិញ ឲ្យមកទស្សនាកម្ពុជា។ អ្នកឆ្លើយឆ្លងព័ត៌មានអេភី រាយការណ៍ពីទីក្រុងវៀវច័ន្ទ នៅថ្ងៃទី២០កក្កដាមកថា លោកង្វៀង ចាន់ ភារធារីយួនខាងជើង ប្រចាំប្រទេសឡាវ ថ្លែងថា សម្តេចសីហនុ ប្រមុខរដ្ឋខ្មែរ បានអញ្ជើញលោកហូ ជីមិញ ឲ្យមកទស្សនាកម្ពុជា នាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីដឺហ្គោល។ ជាការឆ្លើយតបដល់ការអញ្ជើញនេះ ហូ ជីមិញ បានយាងសម្តេចសីហនុ ឲ្យទៅទស្សនា ទីក្រុងហាណូយវិញ។ ប៉ុន្តែ បន្ទាប់ពីបានដើរតាមបន្ទាត់នយោបាយអព្យាក្រិត អស់រយៈពេល៦ឆ្នាំមក សម្តេចសីហនុ ចង់ឲ្យមានសន្និសីទអន្តរជាតិមួយ បញ្ជាក់បន្ថែមថា កម្ពុជា ជាប្រទេសអព្យាក្រិត។ នាឱកាសសន្និសីទសារព័ត៌មាន ដោយគ្មានព្រៀងមួយនៅព្រះរាជដំណាក់ ភ្នំពេជ្រនិល សម្តេចសីហនុ ប្រកាសថា បន្តិចទៀត គាត់នឹងស្នើពួកមហាអំណាច ឲ្យធានាអព្យាក្រិតភាពរបស់ខ្មែរ។ អគ្គមេបញ្ជាការ នៃកងទ័ពខ្មែរ គឺឧត្តមសេនីយ៍លន់ នល់ បានប្រាប់អ្នកកាសែតនៅឱកាសនោះដែរថា កងទ័ពសៀម កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធ ក្នុងទឹកដីខ្មែរ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦២ សម្តេចសីហនុ បានផ្ញើលិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិក កេណ្ណេឌី ដើម្បីស្នើឲ្យជួយបើកសន្និសីទអន្តរជាតិ សម្រាប់ទទួលស្គាល់អព្យាក្រិតភាព បូរណាភាពដែនដី និងអធិបតេយ្យភាពខ្មែរ។ នៅថ្ងៃទី២៤ ខែសីហា សម្តេចនរោត្តមសីហនុ បានសរសេរលិខិតមួយផ្ញើទៅជូនប្រធានាធិបង៉ូ ឌិនយៀប ដើម្បីស្នើឲ្យចូលរួមក្នុងសន្និសីទសម្រាប់ទទួលស្គាល់អព្យាក្រិតរបស់ខ្មែរ។ យោងតាមសារព័ត៌មានសៀម សម្តេចសីហនុ បានផ្ញើលិខិតមួយថ្វាយទៅព្រះចៅភូមិពល អាឌុលយ៉ាដេត ក្នុងបំណងដូច គ្នា ហើយតាមលិខិតមួយទៀត សម្តេចនរោត្តមសីហនុ បានផ្ញើទៅកាន់ហូជីមិញ។ នៅថ្ងៃទី២៥ ខែកញ្ញា ប្រធានាធិបតីង៉ូ ឌិនយៀប បានតបមកវិញថា ប្រសិនបើមូលហេតុ នៃពាក្យស្នើរបស់សម្តេចនរោត្តមសីហនុសម្រាប់បើកសន្និសីទអន្តរជាតិ មានប្រភពមកពីអាកប្បកិរិយាគំរាមកំហែងរបស់យួនខាងត្បូងនោះ ប្រទេសគាត់ តាមផ្លូវចិត្តមិនអាចព្រមទទួលសកម្មភាពណា ដែលត្រូវបានរៀបចំច្បាស់លាស់ សម្រាប់វែកមុខប្រទេសគាត់ ជាអ្នកសម្ងំឈ្លានពានកម្ពុជាទេ។ លោកយៀម បន្តថា រដ្ឋាភិបាលវៀតណាមកត់សម្គាល់ថា ពួកកុម្មុយនីស្ត បានប្រព្រឹត្តល្មើសលើអព្យាក្រិតភាព និងបូរណាភាពទឹកដីខ្មែរ ដើម្បីរៀបចំសកម្មភាពវិទ្ធង្សនា ប្រឆាំងនឹងប្រទេសយើង។ យើងមិនចោទប្រកាន់រដ្ឋាភិបាលខ្មែរថា ជាសម្ព័ន្ធមិត្តលាក់មុខ របស់ពួកុម្មុយនីស្តទេ។ យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។

យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។ មានកើតបញ្ហាមួយចំនួន រវាងប្រទេសយើងទំាងពីរ។ វៀតណាមចាត់ទុកបញ្ហាទាំងនេះ ជារឿងធម្មតា ដែលកើតចេញពីការដកអាណានិគម ហើយចាត់ទុកថា មិនមែនជាផលប្រយោជន៍ ទំាងសម្រាប់កម្ពុជា ទាំងសម្រាប់វៀតណាម ដើម្បីរកដំណោះស្រាយ ជាមួយពួកមហាអំណាច នៃប្លុកទំាងពីរ។ យើងចាស់ទុំ សមល្មមសម្រាប់ ដោះស្រាយបញ្ហាទំាងនេះ ដោយខ្លួនយើង។ អត្ថបទ របស់ង៉ូ ឌឹនយៀម សម្រាប់ សម្តេចនរោត្តមសីហនុ នេះ ត្រូវបានតម្កល់ ទុកនៅការិយាល័យឯកសារ នៃស្ថានទូតយួនខាងត្បូង ប្រចាំក្រុងកង់បេរ៉ា នៅថ្ងៃទី១៣ កញ្ញា ១៩៦២។ ទំាងនេះ បញ្ជាក់ថា យួនខាងត្បូងចង់បបួលខ្មេរវាយកុម្មុយនីស្តតែម្តង នេះបើយោងតាម សំណើសម្រាប់ត្រួតពិនិត្យព្រំដែនជាទ្វេភាគី។ ឧបមាថា ប្រសិនបើសន្និសីទអន្តរជាតិ ព្រមទទួលស្គាល់ និងប្រកាសថា កម្ពុជា ជាប្រទេសអព្យាក្រិត ទៅអនាគត តើកម្ពុជា មាន ចេតនា និងសមត្ថភាព ដើម្បីទប់ទល់ រុញច្រានការជ្រៀតចូល របស់ពួកកុម្មុយនីស្ត មកក្នុង កម្ពុជា ដែលត្រូវបានប្រកាសថា អព្យាក្រិត ដែរឬទេ? ហើយប្រសិនបើខ្មែរ មានចេតនា រុញ ច្រានពួកុម្មុយនីស្តមែន គំនិតនេះ ពិតជាស្របគ្នាទំាងស្រុង ជាមួយសំណើត្រួតពិនិត្យព្រំដែន ជាទ្វេភាគី របស់យួនខាងត្បូង។ ចម្លើយពិតប្រាកដ នឹងកើតមាននៅថ្ងៃអនាគត ប៉ុន្តែ ក្នុងខណៈនោះ ទំាងរដ្ឋាភិបាលសៀម ក៏មិនព្រមទទួលស្គាល់ថា កម្ពុជា អព្យាក្រិតទេ។ ចំណែកសហរដ្ឋអាមេរិក ដែលការចូលរួមរបស់គេមានទម្ងន់ ទៅប្រសិទ្ធភាព សម្រាប់ ការធានា នោះ បានដើរវៀងបញ្ហានេះ។ ក្នុងចម្លើយ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៦២ ប្រធា នាធិបតីអាមេរិក កេណ្ណេឌី បានចៀសវាងកាលពោលអំពីបញ្ហាកម្ពុជា ជាមួយប្រទេសជិត ខាង ហើយបានត្រឹមតែផ្តល់ ការធានាពីសហរដ្ឋអាមេរិក ចំពោះការគោរពដល់អព្យាក្រិតភាព និងឯករាជ្យភាព របស់ជាតិខ្មែរ។ ចំណែកជំហររបស់ចក្រភពអង់គ្លេសវិញ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៦២ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ ប្រចាំទីក្រុងឡុងដ៍បានឲ្យដឹងថា សហភាពសូវៀត ចិនប្រជាមានិត ដេលគាំទ្រសំណើសម្តេចនរោត្តមសីហនុ ដូចលាវ និងយួនខាងជើងដែរ គឺបានស្នើឲ្យមាន សន្និសីទអន្តរជាតិ។ ទីភ្នាក់ងារនេះ បន្តទៀតថា សម្តេចសីហនុ បានផ្ញើសំណើរបស់ព្រះអង្គ ទៅនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃទី២១ ខែសីហា ឆ្នំា ១៩៦២។ ឥរិយាបថ របស់អង់គ្លេស ជុំវិញសំណើរបស់កម្ពុជា នឹងត្រូវសម្រេចយក តាមគោលជំហរ នៃសម្ព័ន្ធមិត្តដូចជាអាមេរិក ដែរ។ លើកលែងតែស្ថានការណ៍ធ្ងន់ធ្ងរ នៅឧបទ្វីបឥណ្ឌូចិន អង់គ្លេស ទំនងជានឹងមិនយល់ ស្របតាមសំណើរបស់សម្តេចព្រះនរោត្តមសីហនុ ដើម្បីបើកសន្និសីទអន្តរជាតិទេ។ បន្ទាប់មក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៦២ ទីភ្នាក់ងារអាអេហ្វប៉េ ប្រចាំទីក្រុងប៉េកាំង បាន រាយការណ៍ថា នៅថ្ងៃទី២៧ ខែសីហា ១៩៦២ ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន បានផ្ញើ លិខិតមួយច្បាប់ថ្វាយសម្តេចតរោត្តមសីហនុ ដើម្បីសម្តែងការគំាទ្រ ចំពោះសំណើរបស់ព្រះអង្គ ស្តីពីស្និសីទអន្តរជាតិ ដោយរួមប្រជុំប្រទេសជាសមាជិកទំាង១៤ ដែលបានផ្តល់ដំណោះស្រាយ ទៅលើវិបត្តិនៅលាវ កាលពីឆ្នាំ១៩៦១។ លុះដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦២ ទីភ្នាក់ងារអាអេហ្វប៉េ បានរាយការណ៍ពីទីក្រុងឡុងដ៍ថា នាយករដ្ឋមន្រ្តីអង់គ្លេស ម៉ាក់មីឡែន បានឆ្លើយតបចំពោះព្រះលិខិតរបស់ព្រះប្រមុខរដ្ឋខ្មែរ ដែលបានស្នើតាំងពីថ្ងៃទី២១ ខែសីហា ឲ្យមានសន្និសីទអន្តរជាតិសម្រាប់ថានាការអព្យាក្រិតរបស់ខ្មែរ។ អត្ថបទ នៃចម្លើយនេះ ពុំទាន់ត្រូវបានចុះផ្សាយទេ ប៉ុន្តែគេជឿជាក់ថា ម៉ាក់មីឡែន ដោយគ្មានបានជំទាស់ចំពោះសំណើរបស់សម្តេចនរោត្តមសីហនុ បានឆ្លើយតបថា មធ្យោបាយទូតផ្សេងទៀត សមល្មមគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាបច្ចុប្បន្ន។ ក្រោយពីការខកខាន នៃសំណើសម្រាប់សន្និសីទអន្តរជាតិ និងបន្ទាប់ពីបានចូលរួមក្នុង សន្និសីទកូឡំបូ ដើម្បីដោះស្រាយវិវាទចិន និងឥណ្ឌា សម្តេចនរោត្តមសីហនុ បានទៅទស្សនកិច្ចនៅប្រទេសចិនម្តងទៀត។ នៅថ្ងៃទី១១ ខែកុម្ភឆ្នាំ១៩៦៣ ទីភ្នាក់ងារអាអេហ្វប៉េ បានរាយការណ៍ថា នៅទីក្រុងគួនមីង ជូអេនឡាយ បានទទួលសម្តេចសីហនុ ដែលអះអាង ប្រាប់ចិនថា ទោះបីកាលៈទេសៈប្រែប្រួលយ៉ាងណា យើងនឹងស្ថិតនៅជាមួយចិនជានិច្ច ហើយថា ប្រទេសចិនជាមាតុភូមិទីពីររបស់ព្រះអង្គ។ ជូអេនឡាយ ក៏ថ្លែងអំណរគុណ ដល់សម្តេចនរោត្តមសីហនុ ដែលព្យាយាមលើកទឹកចិត្តចំពោះការចរចាដោយផ្ទាល់រវាង ចិននិងឥណ្ឌា។ - See more at: http://khmersme.com/archives/6276#sthash.eU7ZwEF8.dpuf

សេចក្តីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ

YP

លោក​ ខឹម​ វាសនា
ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
ខ្ញុំថាក្មួយៗ ក្មួយត្រូវដឹងសេចក្តីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរហើយ។ គាត់ទុកចិត្តយើងនេះណាបងប្អូនជាការទុកចិត្តចុងក្រោយបំផុត។ "ស្រលាញ់បងជាប្រុសចុងក្រោយ" តែបោកគាត់មួយទៀតណាបងប្អូន លែងគិតពីនយោបាយ។ អ្នកដែលចូលរួមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អត់ដែលសួរខ្ញុំថា ៖ ពូ! បើឈ្នះឆ្នោតហើយពូមិនធ្វើ តើឲ្យខ្ញុំធ្វើម៉េច? អត់មានដែលសួរអញ្ចឹងទេបងប្អូន។ អារម្មណ៍របស់គាត់ដូចជាអារម្មណ៍ ក្មួយ ប្អូនបង អញ្ចឹង អោយតែអ្នកយល់ចូលមកសម្ព័ន្ធ តិចលោ ខឹម វាសនា ឈ្នះហើយអត់ធ្វើ..អត់ដែលមានអារម្មណ៍អញ្ចឹងទេ គឺទុកចិត្តដូចបង ដូចប្អូន។ ហើយបើគេទុកចិត្តអញ្ចឹង បោកម៉ាក្តាំងទៀត អាលាយ អាលាយស្រុកខ្មែរទាំងមូលម៉ង។ អញ្ចឹងបានជាខ្ញុំចេះតែប្រាប់ក្មួយៗ ក្មួយសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរធំណាស់ចំពោះក្មួយៗមានអំរែកមួយនៅលើស្មា គឺសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ ទុកចិត្តទាំងសេចក្តីស្មោះត្រង់របស់ក្មួយ ទុកចិត្តទាំងសមត្ថភាពរបស់ក្មួយក្នុងការដឹកនាំប្រទេស។ នេះគឺជាសេចក្តីទុកចិត្តចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ កុំលេងសើចឲ្យសោះ៕

លោកពូ និយាយទៅកាន់ក្មួយៗពីសេចក្តីទុកចិត្តចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ


ហូ ជិមិញលេបថ្នាំសម្លាប់ខ្លួនគេចមិនទទួលកិច្ចសន្យា



ក្រោយពីឆ្នាំ១៩៦៩ ហូ ជិមិញលេបថ្នាំសម្លាប់ខ្លួនគេចមិនទទួលកិច្ចសន្យាជាលក្ខណៈបុគ្គល កិច្ចការនយោបាយគ្នុងនឹងក្រៅប្រទេសត្រូវបានធ្លាកមកអ្នកបន្តវេនបន្ទាប់រួមមា truong chihn , tham vang dong , vo nguyen giap, le duc tho , nguyen co thach , le ka phieu ជាបន្តបន្ទាប់ក្រោមផែនការ ៥ឆ្នាំដាំដើមឈើឬកាប់ឈើកាប់ដើមចាស់ដាំដើមថ្មី ; ១០ឆ្នាំដាំមនុស្ស គឺចាប់យកកុមារកម្ពុជាយកទៅបណ្តុះបណ្តាលបញ្ចូលមនោគមវិជ្ជឲ្យពេញខួក្បាលបង្វក់សត្តិបញ្ញាឲ្យបញ្រ្ជាបតែគោលការប័ក្សកុម្មួយនិស្តឥណ្ឌូចិនឲ្យកុមារខ្មែរមកប្រយុទ្ធដណ្តើមអំណាចខ្មែរគ្នាឯងដោយប្រើពាក្យថា (មុតបន្លាយកបន្លាជួស)យួន ហា ណូយ បានបញ្ជូនបញ្ញវន្តដែលយួនចាប់យកទៅនោះកាប់ចាក់គ្នាតណ្តើមគ្នាតាំងខ្លួនធ្វើជាអ្នកស្នេហាជាតិ. ដើលមានការជ្រោមជ្រែងពីក្រោយដោយ យួន ហា ណូយ ជួយឧបត្ថម្ភពេញទម្ហឹងហើយ យួនក៏បន្លំខ្លួនមកពាក់អាវខ្មែរជួយតណ្តើមចូលសុីរូងផ្ទៃគ្នុងកាន់មុខដំណែងធំៗគ្នុងជួរថ្នាក់ដឹកនាំខ្មែរ អង្គុយបញ្ជាឲ្យខ្មែរវាយខ្មែរតាមចិត្តយួនហា ណូយ ញុះញងបញ្ជាដូច តេ ឡេ ...


ផែនការ ឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧៥ យួនខំវាយបណ្តេញអាមេរិកឲ្យបរាជ័យ យកសន្តិភាពឲ្យបានមុនកម្ពុជាវាយផ្តួលរបប លន់ នល់ ដែលកំពុងដេញធាក់យួនទម្លាក់ទឹកឲ្យត់ជាតិទៅវិញ) ត្រឡប់ទៅស្រុកយួននវិញនោះ ពេលនោះយួន អា ធីវ គី ឃើញ លោក លន់ នល់ ដេញយួនមានពួកយួនខ្លះមករស់នៅកម្ពជាខុសច្បាប់ហើយរឹងក្បាលមិនព្រមទៅស្រុកវិញ លោក លន់ នល់ បានបញ្ជូនឲ្យទៅរស់នៅឋានបរមលោក ឃើញដូច្នេះ អាធីវចាប់ផ្តើមទំនាក់ទំនងផ្នែកយោធាជាមួយលន់ នល់ដើម្បីវាយ យួន យៀក កុង ដែលបានដាក់ទ័ពនៅស្រុកកខ្មែរដោយបោកថ្នាក់ដឹកនាំខ្មែរ កម្ពុជាប្រជាធិប្បតេយ្យ ថាខ្ចីដីដាក់ទ័ពវាយចក្រពត្តិ អាមេរិកឲ្យចេញ ពីទឹកដីឥណ្ឌូចិនបើបានជោកជ័យទឹកដីព្រៃនគរ ហូជិ មិញនឹងប្រគល់មកឲ្យ សម្តេច សីហនុ ត្រឹមយួនកណ្តាលជាទឹកដី របស់ ហូជិ មិញ តាមពិតយួនដាក់ទ័ពនៅកម្ពុជាមានចង់តែយកដដីព្រៃនគរឯណា..តាមពិតដាក់ទ័ពប្រុងយកដីភ្នុំពេញទៅវិញទេ តែពេលនោះ សម្តេច សីហនុះ ដឹងផែនការ យួន ហូជិ មិញ ក្បត់កិច្ចសន្យាក៏ទម្លាក់អំណាចចោល រត់មកនៅឲ្យកាន់តែគៀកប័ក្សកុម្មួយនិស្ត ហូ ជិ មិញ ទុកឲ្យ លោក លន់ នល់ ដេញយួនវិញម្តង ពេលនោះលោក លន់ នល់ ក៏ចាត់ការដូចខ្ញុំនិយាយខាងលើ និយាយពីអា ធីវ គី វាមកទំនាក់ទំនងផ្នែកយោធាដើម្បីប្រតិបត្តិការយោធាវាយយួន យៀក កុងតាមបណ្តោយព្រំដែនយួនខ្មែរ.....ទីបំផុតយួនអា ធីវ គី មានទម្លាក់គ្រប់បែកមកលើយួនយៀក កុង គ្នាវាឯណា វាសហការជាមួយទ័ពអាមេរឹកយក B52 មកទម្លាក់លើភូមិខ្មែរតាមបណ្តោយព្រំដែនស្លាប់គរជើងលើគ្នានៅសេសសល់រត់មកក្រៅភូមិមកតាមវាលស្រែ កប្ប៉ាល់ហោះយួនអា ធីវគី តាមបាញ់រៈស្លាប់ពេញវាល នេះគឺ អាធីវ គីសងសឹកតបនិងលោក លន់ នល់ ដែលដេញយួនគ្នាវាទៅស្រុកវិញ បងប្អូន (យួនខាងត្យូ+យួនកណ្តាល+យួនខាងជើង) គឺយួនតែមួយ គឺគ្មានអាយួនណាមួយមកល្អជាមួយខ្មែរនោះទេ.... 


ពេលនោះ សម្តេច សីហនុះ ដឹងផែនការយួន បើយួនវាយយកដីព្រៃនគរបានមុនយួន នឹងអានុវត្តផែនការ ប្រាំឆ្នាំ សង្គមនិយមត្រូវការប្រើមនុស្សថ្មី ពេលនោះយួនយកលេស សម្លាប់ខ្មែរក្រោផ្តាច់ពូជ...ដើម្បីបំបាតភស្តុ តែយួនធ្វើមិនទាន់ផែនការ

យួនមួរមៅខឹងនឹងការតណ្តើមសន្តិភាពមិនបានមុនខ្មែរក្រហម វាយយកជ័យជំនៈលន់ នល់ បានមុន យនក៏ចាបផ្តើម បំផោះ និស្សិតបញ្ញវន្តដែលយួនយកទៅបណ្តុះបណ្តាលរួចហើយនោះ កកូកាយផ្ទៃគ្នុងរបស់ខ្មែរក្រហម ៣ឆ្នាំ ៨ខែ២០យួនបានបំបែកបំបាក ឲ្យបែកបាក់ផ្ទៃគ្នុង យួនក៏ចាប់ដើមឲ្យយួនបង្កប់ខ្លួននៅស្រុកខ្មែរ សម្លាប់ខ្មែរនៅគ្នុងសម័យខ្មែរក្រហមកាន់កាប់យ៉ាងរង្គៀលស្ទើដាក់ពូជ ធ្វើឲ្យខ្មែរស្អប់ខ្មែរមើលមុខគ្នាមិនត្រង់ ១ថ្ងៃៗគិតតែពីចោទប្រកាន់គ្នាយកទៅសម្លាប់ចោលរាល់ថ្ងៃ ខ្មែរក្រហមដឹងថា យួនកំពុងខ្ចីដាវសម្លប់មនុស្សហើយ.. យួនក៏ដឹងថា ខ្លួនបែកការហើយ ក៏ធ្វើជាចិត្តល្អ ឲ្យប័ក្សពួកធ្វើជាអ្នករត់មកពឹងពាកកងទ័ពយួនមកជួយរំដោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ ទើពប្រើ ផ្លាកសញ្ញាទេវតា ក្រោមការដឹកនាំថ្ងែ ៧មក្ករា. ប្រជនកម្ពុជាមួយចំនួនមិនយល់ពីល្បិកល់យួនបែជាថា យួនជាអ្នកមានគុណទៅវិញ ...
គ្នុនោះមានតែថ្នាក់ដឹកនាំគ្នុងរបប៣ឆ្នាំ នៅរស់ តា នួន ជា តាខៀវ សំផន តា កាំដុច អៀវ ដឹងច្បាស់ជាងគេ... បងប្អូនខ្មែរ គួស្វែងយល់ឲ្យច្បាស់ មុននិងដាក់ខ្លួនទៅបំរើជាតិ ប្រយ័ត្នដាក់ចិត្តទៅបំរើជាតិ( វាមិនចំកន្លែងស្នេហាជាតិ បែជាទៅបំរើចំអាកន្លែងក្បត់ជាតិ ពិតជានាំអន្តរាយជាមិនខាន)។

Wednesday, June 24, 2015

ផែនការធ្វើឃាតប៉ុល ពត និងនួន ជា របស់មិត្តឈូក និងច័ន្ទ ចក្រី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៦


YP

សូមគោរពជូនបក្ស ជាទីគោរព ស្នេហា សូម​ជ្រាប!
ខ្ញុំសូមរាយការណ៍អំពីសកម្មភាព របស់បក្សពួកខ្ញុំ នៅក្នុងផែនការវ៉ៃបក្សកុម្មុយ​នីស្ត​កម្ពុជា នៅក្នុងក្រុងដូចតទៅ។
ជាលើកដំបូង នៅឆ្នាំ១៩៧៥ ថ្ងៃ ខែ មិនចាំ ចក្រីបានមករាយការណ៍ឲ្យខ្ញុំ បន្ទាប់ពីទទួល​ផែនការពីខ្ញុំ វ៉ៃបក្សនៅក្នុងពេលបុណ្យ​ឯក​រាជ្យ។ខ្ញុំបានទទួលសេចក្តីរាយការណ៍របស់ចក្រី នៅផ្ទះរបស់ខ្ញុំ នៅភូមិកន្សាំងទង។ ពេលនោះ​ចក្រី បានរាយការណ៍ប្រាប់ខ្ញុំថា ផែនការ ដែល​បងប្រគល់ឲ្យខ្ញុំធ្វើ មិនបានសម្រេចទេ ព្រោះ
.ក្នុងពេលបុណ្យ ឆែកឆេរហ្មត់ចត់ មិនឲ្យយក​អាវុធគ្រប់ធុនចូល។។
.កម្លាំងយើងនៅថ្មីពេក តិចពេក នៅញញើត​ញញើម មិនដាច់ខាត។
.មិនស្គាល់មុខ( ប៉ុល ពត និងនួន ជា)ច្បាស់​ទៀត មិនដឹងថា ជាន​រណា​ធំជាងគេ។
ខ្ញុំបានណែនាំទៅចក្រីវិញ នូវវិធានថ្មីដូចតទៅ
.ត្រូវត្រៀមកម្លាំងឲ្យបានច្រើន ដាក់ឲ្យបានគ្រប់ផ្លូវ ក្នុងរូបភាពយាមផ្លូវ ជាពិ​សេស​នៅតាមមុខព្រួញ ដែលយើងទទួលខុសត្រូវ តាមផ្លូវធំសំខាន់ៗ។ ពួកនេះ ត្រូវដាក់សញ្ញាឲ្យវាឯករាជ្យម្ចាស់ការ ជួប ពេលណា បាញ់ពេលនោះ មិនបាច់​ចាំបញ្ជា។
.រៀបចំកម្លាំងកងពិសេស ឲ្យបានមួយវរសេនាតូចយ៉ាងតិច ហើយបង្ហាត់ក្បួនបាញ់កាំភ្លើងឲ្យត្រង់ពីចម្ងាយ ដើម្បីត្រៀមលក្ខណៈវ៉ៃបុក នៅពេលណាជាកំណត់ ដូចជា​ពិធីបុណ្យធំៗជាដើម។
.ត្រូវខិតខំកសាងកម្លាំង នៅតាមអង្គភាពដទៃ ឲ្យបានជាបណ្តើរៗ ដើម្បីបង្វែងដាន មុខព្រួញ សំខាន់ៗរបស់សយើង។
ខែ១០ .៧៥ ក្រោយពីទទួលបានផែនការនេះហើយ ចក្រីបានរាយការណ៍ឲ្យខ្ញុំដោយផ្ទាល់ម្តងទៀត នៅកន្លែងខ្ញុំដដែល។ចក្រីបានរាយការណ៍ថា
.យើងជួបការលំបាកច្រើន ដោយអង្គការបន្ថយកម្លាំងកងពល១៧០ ចេញពីភ្នំពេញអស់ជាច្រើន ដែលពីមុននៅដល់មុខវាំង តែឥឡូវថយមកនៅត្រឹមវិមានឯករាជ្យ និងច្បារអំពៅ។
.អាវុធក្នុងអង្គភាព ក៏អង្គការដកមួយចំនួន យកទៅទុកក្នុងឃ្លាំង។
.រៀបចំកម្លាំងកងពិសេសនេះ មានការលំបាកក្នុងការជ្រើសរើសមនុស្សស្មោះត្រង់មិនបាន។ ម្យ៉ាងទៀតកម្លាំងកងពល១៧០ ត្រូវអង្គការដកឲ្យទៅបង្កបង្កើនផល នៅបែក​ចាន។
.កម្លាំង ដែលរៀបចំបាញ់ និយាយថា មិនស្គាល់មុខច្បាស់ ឡានមិនដឹងធុនណា? លេខប៉ុន្មាន?
.ការកសាងកម្លាំងដទៃ ក៏មិនបាន ព្រោះកសាងមនោសញ្ចេតនា ជាមួយគ្នាមិនបាន ចេះតែទំ
នាស់គ្នា ដូចជាកងខាងឧត្តរ និរតី កង១២ កង១១ ។ល។ ពេលនេះ បើយើងមានកម្លាំងតែជាង៥០ នាក់ ប៉ុណ្ណោះ។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់ចក្រីហើយ ខ្ញុំបានណែនាំចក្រីសម្រាប់ផែនការខែ១ .៧៦ ដូចតទៅ។
.ត្រូវរៀបចំចាត់តាំងកងស៊ើបការណ៍ តាមដានឲ្យជាប់។ ទំាងមន្ទីរផែនការ និងកន្លែងរស់នៅ ឲ្យបានប្រាកដ។
.ត្រូវតែដាច់ខាត រៀបចំកម្លាំងបង្កប់នៅតាមអង្គភាពដទៃឲ្យបាន ដើម្បីបង្វែងដានសកម្មភាពរបស់យើង។
.ត្រូវរកមនុស្ស ដែលធ្លាប់ស្គាល់អង្គការ ដើម្បីចាំបាញ់។
.ត្រូវខិតខំកសាងកម្លាំងកងពិសេស តទៅទៀត កុំអស់សង្ឃឹម។
.ត្រូវធ្វើចលនា លួចបាញ់ត្រង់នេះ ត្រង់នោះ លួចដុតផ្ទះ បំផ្លាញឃ្លាំង។ល។
បន្ទាប់ពីទទួលផែនការរបស់ខ្ញុំនេះមួយរយៈមក ចក្រីបានរាយការណ៍មកខ្ញុំវិញតាមរយៈសំបុត្រថាៈ
.ឥឡូវនេះ មានការតានតឹងកាន់តែខ្លាំង ព្រោះអង្គការកំពុងតាមដានកងពល១៧០ ឯខ្លួនខ្ញុំត្រូវ អង្គការប្រុងដក ទៅមន្ទីរសេនាធិការហើយ។ អាវុធគ្រប់អង្គភាពក៏ដកអស់ ការទាក់ទងក៏កាត់អស់។ កម្លាំងកងពល ១៧០ ត្រូវបក្សដកចេញពីក្រុងអស់ ខ្លះទៅបែកចាន ខ្លះទៅបឹងស្នោរ ទំាងមេទំាងកូន។ ដូច្នេះគណៈកងពល បើអត់ពីខ្ញុំ សូមបងទាក់ទងភួន និងផាន។ ចំពោះខ្លួនខ្ញុំ មានការលំបាកទាក់ទង ណាស់។ ចាំថ្ងៃណាមួយ ខ្ញុំឆ្លៀតទៅលេងបងមួយភ្លែត។
ក្រោយពីអានសំបុត្ររបស់ចក្រីចប់ ខ្ញុំបាន សរសេរសំបុត្រទៅភួន និងផាន ដើម្បីឲ្យភួន និង ផាន រៀបចំផែនការបន្ត។ វិធានការរបស់ខ្ញុំ ឲ្យភួន និងផានធ្វើ មានដូចតទៅ
.ត្រូវខិតខំរក្សាការសម្ងាត់ កុំឲ្យបែកការ។ អង្គការឲ្យទៅណា ធ្វើអ្វី ខំធ្វើការសិនទៅ រង់ចាំខ្ញុំដោះស្រាយតទៅទៀត។
.ត្រូវរៀបចំគណៈកងពលឡើងវិញ ដោយលើកមនុស្សស្នើជូនអង្គការដូចជា ទួន សុខ សុជាតិ។ល។ ធ្វើយ៉ាងម៉េចឲ្យមានមនុស្សរបស់យើង។ ចំពោះមិត្តសុខ ជាមនុស្សស្រួលទេ ខាងណាក៏ត្រូវទំាងអស់ មិនចេះទាស់ពីណាទេ។
.ត្រូវខិតខំចាត់តាំងក្រុមតូចៗ ធ្វើវិទ្ធង្សនា លួចបាញ់ ដុតឃ្លាំង ដុតផ្ទះ បាចត្រាក់ ជាបន្តបន្ទាប់ នៅតាមគ្រប់មុខព្រួញ។
បន្ទាប់ពីខ្ញុំសរសេរសំបុត្រណែនាំទៅភួន និងផាន ដល់ជិតពាក់កណ្តាលឆ្នាំ១៩៧៦ សភាព ការណ៍ មានការតានតឹង ដាច់ខ្សែទាក់ទងអស់ ដែលតាមដំណឹងខាងក្រោយថា អង្គការឃាត់ខ្លួនអស់
ហើយ។
តាមដំណឹង ពីម្តាយចក្រី ដែលទៅភ្នំពេញ បានប្រាប់គេឯងថា កូនគាត់ ត្រូវអង្គការចាប់ហើយ មិនដឹងរឿងអីទេ។
ខ្ញុំទើបបានដឹងច្បាស់ នៅពេលបងនួន(នួនជា) អញ្ជើញទៅជួបគណៈអចិន្រ្តៃយ៍ភាគ(ភូមិភាគ) រាយការណ៍ឲ្យគណៈភាគ ដែលមានរូបខ្ញុំចូលរួមផងដឹងថា ចក្រី ផាន និងភួន ត្រូវអង្គការចាប់ខ្លួនហើយ ពីទោសរួមក្បត់ជាមួយលី ផែន។ ចាប់ពីពេលនោះមក ខ្ញុំភ័យព្រួយរហូត ធ្វើការលែងកើត ខ្វល់ ខ្វាយជាប់។
ទន្ទឹមនឹងការរៀបចំផែនការជាមួយចក្រី ខ្ញុំបានរាយការណ៍ទៅកែវ មាស តាមរយៈជនជាតិវៀតណាមម្នាក់ឈ្មោះ បៃ ម៉ាប់  អំពីផែនការ និងសកម្មភាព ទំាងអស់ ដែល​ខ្ញុំបានរៀបចំ។
ក្រោយពីខ្ញុំបានជួបចក្រី ក្រោយបុណ្យឯករាជ្យ បីថ្ងៃក្រោយខ្ញុំបានទៅជួបបៃ ម៉ាប់ ដើម្បីស្នើសុំបៃ ម៉ាប់ ជួយជាមតិ ព្រោះខ្ញុំនៅខ្លាចញញើតញញើម មិនទាន់ដាច់ខាត ហើយខ្វះបទពិសោធន៍ ក៏ដូចជាយុទ្ធវិធី នៃការធ្វើដែរ។ បៃម៉ាប់ ឲ្យយោបល់ថា
.ត្រូវរៀបចំ ចាត់តាំងកងពិសេសឲ្យបានល្អ ទំាងគុណភាព និងបរិមាណ ដោយជ្រើស រើសមនុស្ស ដែលក្លាហាន ហើយធ្លាប់ស្មោះត្រង់លើសមរភូមិប្រយុទ្ធកន្លងមក កុំរើសពាសវាលឲ្យសោះ។
.ត្រូវក្តាប់ស្ថានភាពរបស់សត្រូវឲ្យជាប់ គ្រប់ពេលវេលាទំាងអស់។
.ត្រូវហ្វឹកហ្វឺនបច្ចេកទេសពិសេស ឲ្យជំនាញបំផុត។
.ត្រូចចាត់តាំងពីក្រុមតូចៗ ឲ្យបានគ្រប់ទីកន្លែង គ្រប់មុខព្រួញ មិនត្រូវស្លាប់ក្រឡា កុំឲ្យ សត្រូវចាប់អារម្មណ៍ លើមុខព្រួញសំខាន់របស់យើង។
នៅចុងខែ១០ ១៩៧៦ (ឯកសារដើមសរសេរ១៩៧៥) ខ្ញុំបានជួបបៃម៉ាប់ម្តងទៀត។ ការជួបលើកនេះ ខ្ញុំបានរាយការណ៍ជូនបៃ ម៉ាប់ ដូចតទៅៈ
.ខ្មាំងបានចាត់វិធានការ តាមដានសកម្មភាពរបស់ពួកយើងខ្ញុំជាប់។ ទណ្ទឹមនឹងនេះ បន្ថយកម្លាំងរបស់យើងខ្ញុំ ចេញផុតពីទីក្រុង ឲ្យទៅបង្កបង្កើនផលជាបន្តបន្ទាប់។
.ខ្មាំងចាត់តាំង យាមកាម ទំាងយប់ទំាងថ្ងៃ គ្រប់ច្រកល្ហក នៅតាមផ្លូវសំខាន់ៗ ហើយ ឆែកឆេរហ្មត់ចត់បំផុត។
.អ្នកដឹកនាំ និងមន្ទីរធ្វើការ ក្លែងភេទ និងចល័តជាប់ ក្តាប់សភាពការណ៍ពិតប្រាកដមិនបាន។
ចំពោះសភាពការណ៍ខាងយើងខ្ញុំគឺ
.ពង្រីកកម្លាំងកងពិសេស ទៅមុខមិនបានចេះតែបែកបន្តបន្ទាប់។
.កម្លាំងយើង ត្រូវខ្មាំងបន្ថយ ចេញពីទីក្រុងជាបន្តបន្ទាប់ ធ្វើឲ្យយើងមានឧបស័គ្គ ដល់សកម្មភាពវ៉ៃ ជាពិសេស ជាក្រុមតូចៗ។
.ខ្មាំងកំពុងតាមដានខ្លាំង ដល់កម្មាភិបាល យុទ្ធជន អង្គភាពកងពល១៧០ ហើយកាំភ្លើង ក៏ខ្មាំងដកអស់ទៀត។
បៃ ម៉ាប់ បានមានមតិដល់យើងខ្ញុំវិញ ដូចតទៅៈ
.ចំពោះកងពិសេស ជាកម្លាំងយុទ្ធសាស្រ្តសំខាន់ តឹងតែងបែបណា ក៏ត្រូវពង្រីកបន្ថែម ព្រោះថា បើបម្រើសកម្មភាពចំពោះមុខមិនបាន ត្រូវទុកសម្រាប់បម្រើកម្មភាព​យូរ​អង្វែង ក្នុងពោះវៀនខ្មាំង។
.ត្រូវតែ​បន្ថសកម្មភាព បាញ់បោះ លួចដុតឃ្លាំង បាចត្រាក់ ដោយប្រើគ្រប់រូបភាពតទៅ ទៀត។
.ចំពោះសមមិត្តណា ដែលបែកមុខត្រូវបន្ថយសកម្មភាព ហើយប្រគល់ភារកិច្ចឲ្យសមមិត្ត ដែលមិនទាន់បែកឲ្យធ្វើតទៅទៀត។
.ត្រូវតែតាមដាន អ្នកដឹកនាំបក្សកុម្មុយនីស្ត តទៅទៀត ឲ្យបានហ្មត់ចត់។
នៅចុងខែ១.៧៦ ខ្ញុំបានជួបបៃម៉ាប់ ដើម្បីរាយការណ៍ជាថ្មីម្តងទៀត។ ខ្ញុំបានរាយការណ៍ជូនបៃ ម៉ាប់ ដូចតទៅ។
.ខ្មាំងដកកម្មាភិបាលដឹកនាំ របស់អង្គភាពអស់មួយចំនួនធំ។
.អង្គភាពទ័ពរបស់យើង ដកចេញពីទីក្រុងអស់។
.ការទាក់ទងគ្នាត្រូវដាច់ ។
.សកម្មភាពពិសេសរបស់យើងទៅមុខមិនរួច។
.ខ្មាំងមានប្រៀប សង្កត់លើយើងជាប់ជានិច្ច ធ្វើឲ្យយើងរើខ្លួនមិនរួច។
.ខ្មាំងមានវិធានការផ្លាស់ប្តូរកម្មាភិបាលយើង ហើយនឹងស្រាវជ្រាវ តាមដានរកខ្សែ របស់យើង នៅជនបទទៀត។
បៃ ម៉ាប់ បានផ្តល់មតិយោបល់ដូចតទៅ
.នៅតាមជនបទត្រូវប្រយ័ត្ន កុំឲ្យបែកការណ៍សម្ងាត់។ ត្រូវខិតខំរក្សាកម្លាំងឲ្យបាន។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ទ័ពឲ្យបានក្នុងដៃ បើសភាពការណ៍មិនស្រួល យើងវ៉ៃទប់​ទល់​ដោយអាវុធ ឬគេចខ្លួនទៅតាមព្រំដែនសិន រួចចាំខាងលើសម្រេច។
.បញ្ហា វ៉ៃខាងយោធា អង្គការកំណត់ចាប់ពីឆ្នាំ១៩៧៧នេះតទៅ។
ទីបំផុត បៃ ម៉ាប់ ឲ្យយោបល់ថា គាត់មិនហ៊ានសម្រេចបញ្ហាធំៗទេ គឺគ្រាន់តែជាអ្នកនាំ ពាក្យជួយអង្គការខ្មែរ តែប៉ុណ្ណោះ។ អង្គការខាងលើ ទំាងខ្មែរ ទំាងវៀតណាម សម្រេចយ៉ាងណា គឺគាត់ចាំតែអនុវត្តន៍ ដូចខ្ញុំដែរ។ តែគាត់ប្រាប់ខ្ញុំថា បើមិនស្រួល យើងចាត់ការបណ្តើរៗ
ទៅ។ គាត់ថា គាត់ចាំតែជួបខ្ញុំ ដូចកាលពីឆ្នាំ១៩៧០។
ចប់កិច្ចពិភាក្សា ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ដោយឡែក ផ្ញើទៅកែវមាស តាមរយៈ បៃ ម៉ាប់។
ខ្លឹមសារសំបុត្រ ខ្ញុំបានរាយការណ៍ ពីសភាពការណ៍ជាក់ស្តែង ជូន កែវមាស ហើយសុំឲ្យគាត់ជួយដោះស្រាយស្ថានការណ៍ ដោយធ្វើសំណូមពរ វ៉ៃដោយអាវុធ កុំទុកយូរ​ពេក ខាង ក្នុងលំបាកខ្លាំងណាស់។ ទុកយូរកាលណា ខ្ទេចខ្ទីរកម្លាំងច្រើនកាលណោះ មិនងាយកសាង បានទេ។
សូមបក្សជ្រាប !!! ការខ្វះខាត សូមបក្សអភ័យទោស…
(ដកស្រង់ ពីសៀវភៅ ចម្លើយសារភាព របស់មេដឹកនាំខ្មែរក្រហម នៅទួលស្លែង)

Tuesday, June 23, 2015

មូលហេតុ ដែលនាំឲ្យកើតសង្រ្គាមឆត្រ ឆ្នាំ១៩៤២

ក្រោយពីបានដឹងថា អាចារ្យហែម ចៀវ ត្រូវ​បាន​បារាំងចាប់មកឃុំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ នោះ ព្រះសង្ឃប្រមាណ២ពាន់អង្គ និងសិស្សរាប់ពាន់នាក់ ព្រមទំាងប្រជា ជន​នៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ទៀត ដែលនៅក្បែរនេះ បាននាំគ្នាដើរពាស​ពេញផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការ​ប្រមាថ មើលងាយដោយ​បំពានលើព្រះសង្ឃ ជាពិសេស ចំពោះព្រះពុទ្ធសាសនា។ បាតុករទំាងអស់ បាននាំគ្នាដើរសំដៅទៅវិមាន ទេសា​ភិបាល បារាំង នៅខាងលិចវត្តភ្នំ ប្រកបដោយភាពអង់​អាចក្លាហាន ដោយមានបដា ដែលចារឹកពាក្យ ស្លោកថា យើងខ្ញុំ សូមឲ្យដោះលែងលោកអាចារ្យហែម ចៀវ និងលោកអាចារ្យនួន ឌួង វិញ។ ពួកបាតុករ បានទៅដល់​មុខការិយាល័យ រេស៊ីដង់បារាំង យ៉ាងកុះករ ដោយលាយចម្រុះ ដោយពណ៌លឿងផង ធ្វើឲ្យទិដ្ឋភាពនោះ គួរឲ្យគយគន់ឥតឧបមា។បាតុកររាប់ម៉ឺននាក់ បានក្រឡេកឃើញលោកប៉ាច ឈឺន ឈរយ៉ាងសង្ហាគ្មានព្រឺរោម ខ្លាចពួកបារាំងចាប់ខ្លួនឡើយ។ ប៉ុន្តែ ពយកនគរបាលបារាំង បានចាប់ខ្លួនលោកប៉ាច ឈឺន ចាងហ្វាងកាសែត នគរវត្ត ដែលជាកាសែតដំបូងគេនៅកម្ពុជា បាតុករទ្រំាមិនបាន ក៏នាំគ្នាបះ គិលឡើង ហើយការវាយតប់គ្នាផ្ទុះឡើងដែរ បណ្តាលឲ្យមាន​អ្នកខ្លះបែកក្បាលហូរឈាម ។ល។
ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំង ធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិ​ការណ៍នេះថា សង្រ្គាមឆត្រ។ ចំណែកឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធដែរ។
ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេល ដែលបាតុកម្មនេះត្រូវបានបញ្ចប់។
ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យអ៊ុក ជា លោកប៊ុណ្ណ ច័ន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាលខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់ បាន ហើយបញ្ជុនទៅដាក់គុកទំាងអស់។ ប៉ុន្តែ ទោះបី ជាអ្នកដឹកនាំចលនាបាតុកម្មទំាងនោះ រត់គេចខ្លួនរួចក៏ដោយ ក៏នៅមិនរួចផុតពីការចាប់ខ្លួនពី​សំណាក់ពួកអាណានិគមបារាំងបានឡើយ។ ប្រជាជន សិស្ស ព្រះសង្ឃ និងខ្មែរអ្នកស្នេហាជាតិជាច្រើនទៀត ត្រូវពួកបារាំងចាប់
ឃុំឃំាងខ្លួន និងវាយធ្វើបាប យ៉ាងព្រៃផ្សៃជាទីបំផុត រួចបញ្ជូនទៅដាក់គុកធំនៅក្រុងភ្នំពេញ។ អាចារ្យហែម ចៀវ ត្រូវគេនិរទេសទៅកាន់កោះត្រឡាច ហើយទទួល​មរណៈភាព នៅទីនោះ នៅឆ្នាំ១៩៤៣ បន្ទាប់ពីទទួលរងនូវទារុណកម្មយ៉ាងខ្លោចផ្សាបំផុតរួចមក។
បាតុកម្មនេះ មិនអាចសម្រេចដូចបំណងបានទេ គឺហាក់គ្រាន់តែដាស់ស្មារតី ឲ្យកូនខ្មែរភ្ញាក់ ដឹងខ្លួនតែប៉ុណ្ណោះ។ ចលនា របស់អាចារ្យហែម ចៀវ នេះ ជាចលនា ជឿនលឿននិយម ដែល បានជះឥទ្ធិពលយ៉ាងខ្លាំងក្លា ទៅក្នុងស្រទាប់ប្រជាជនកម្ពុជា ក្នុងសង្រ្គាមលោកលើកទី២ ហើយដែលទាក់ទាញកម្លាំងមហាជន ឲ្យចូលរួមយ៉ាង​ច្រើនកុះករ។
នេះជាលើកទីមួយហើយ ដែលចលនាតស៊ូយ៉ាងសកម្ម មានប្រជាជនចូលរួមច្រើនលើសលប់ មានអត្ថន័យ និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ។

នៅមានត
(ដកស្រង់ពីសៀវភៅ វត្តមានជប៉ុន នៅកម្ពុជា ក្នុងសង្រ្គាមលើកទី២)

ផែនការវាយចូលភ្នំពេញរបស់សោ ភឹម ដើម្បីចាប់ និងផ្តួលរំលំ ប៉ុល ពត និងនួន ជា ឆ្នាំ១៩៧៨

ខ្ញុំសូមគោរពបក្សជាទីគោរព
ខ្ញុំសូមរាយ​ការណ៍ជូនបក្សបន្ថែម​លើសេចក្តីរាយការណ៍ទី១ ថែមទៀត។
បន្ទាប់ពីមានការប្រជុំម្តង នាពីខែ២ ឆ្នាំ១៩៧៨ រំលេងបានប្រហែលមួយអាទិត្យ ឈ្មោះ ក បានហៅមិត្តប្រាង មិត្តរិត និងខ្ញុំទៅ​ជួបវា​នៅ​មន្ទីរ​សេដ្ឋកិច្ចអស់មួយព្រឹកពេញ។ ជួបជុំគ្នា ហើយ វាបានសួរនាំពីការងារតាមអង្គ​ភាព​រៀងខ្លួនអស់ហើយ ឈ្មោះក វាបានមានមតិ​បន្ថែម ពីគម្រោងសម្រាប់រដូវប្រំាងខាងមុខ បានល្អិតជាងមុន ឲ្យខ្ញុំទំាងអស់គ្នា ដឹងពីសភាពការណ៍នេះ។
១. ឈ្មោះ ក បានឲ្យដឹងពីកម្លាំងដែលត្រៀមសម្រាប់រដូវប្រាំង។

.ខាងបូព៌ា មាន៣កងពលពេញ
.ខាងបស្ចឹម មាន១កងពលពេញ
.ខាងពាយព្យ មាន៣កងពលពេញ
.ខាង ឧត្តរមាន១កងពលពេញ
ក្រៅពីនេះ មានកម្លាំងនៅតាមតំបន់និងមន្ទីរក្រសួងផ្សេងៗ នៅគ្រប់ភូមិភាគជំនួយបន្ថែមទៀត។ ដូចនេះ សរុបមក កម្លាំងនេះ អាចសម្រេចបានហើយ គ្រប់មុខសញ្ញាដែលត្រូវត្រៀម និងអនុវត្តជាក់ស្តែង។ នៅរដូវប្រំាងខាងមុខនេះ កងទ័ពរបស់មជ្ឈឹមកាន់ផ្ទាល់នោះ គឺនៅព្រំដែនអស់ហើយ ខាងក្រោយស្តើង ដូចនេះ គ្មានកម្លាំងណាមកទប់ទល់ទេ ឲ្យតែយើងរៀបឲ្យបានស្ងាត់ល្អ។ នៅក្រុងភ្នំពេញគ្មានកងទ័ពទេ កងទ័ពមានតែនៅពោធិចិនតុង មួយចំនួនណាដែរ គ្មានកម្លាំងប្រមូលផ្តុំ​ទេ។
២.ឈ្មោះ ក ឲ្យដឹងអំពីគម្រោងប្រើកម្លាំងតាមមុខសញ្ញានីមួយៗ
.ចូលក្រុង១កងពល គឺខាងបូព៌ា ២ វរសេនាធំ និងបស្ចឹម១វរសេនាធំ។
បស្ចឹម១វរសេនាធំ និងពាយព្យ៣កងពល ទប់ខាងនិរតី វាលយន្តហោះ ពោធិចិនតុង។ កងពលខាងពាយព្យ ប្រគល់ឲ្យបស្ចឹមកាន់ផ្ទាល់ ឯពាយព្យកាន់តែ១កងពល។

.ខាងបស្ចឹម២កងពល គឺចាំទប់ទល់កងរបស់អង្គភាព តាមដងផ្លូវលេខ១ នៅម្តុំអ្នកលឿង ហើយរាយតាមដងទន្លេមេគង្គទំាងពីរ។
.ឧត្តរ១កងពល ចុះទៅកំពង់ចាម ទន្លេបិទ រួមជាមួយកងពលចំការកៅស៊ូ ទប់ជាមួយ កងអង្គការនៅទីនោះ កុំឲ្យបកក្រោយរួច។ ទន្ទឹមនឹងនេះ កាន់កាប់នៅមេគង្គលើ ដល់ក្រចេះឲ្យជាប់ និងជមរុញទៅមុខបណ្តើរៗតាមសភាពជាក់ស្តែង។
.នៅភូមិភាគកណ្តាល គ្មានកងទ័ពទេ ឥតបញ្ហាអ្វីទំាងអស់ បើមានកម្រិតណា មិនហ៊ានទប់ទល់ទេ។
.ខាងបូព៌ា១វរសេនាធំទៀត ចុះទៅត្បូងភ្នំពេញ គឺតំបន់២៥។
ឯមុខសញ្ញាចូលភ្នំពេញគឺ បុកយកប៉ុស្តិវិទ្យុ ទំាងពីរកន្លែងភ្លាម ហើយបុកចាប់បងទំាងពីរ ( ប៉ុល ពត និងនួន ជា) ឲ្យបាន។ បើមិនបានទំាងពីរ បានមួយណាក៏បានដែរ ទុកជាជ័យជម្នះភ្នំពេញហើយ។ យើងបានវិទ្យុហើយ ប្រើប្រាស់ភ្លាម តាមសភាពជាក់ស្តែង។
ដូច្នេះ បើចាប់បងទំាងពីរ ឬបងមួយណា និងវិទ្យុបានហើយ ប្រកាសភ្លាមនោះ ប្រជា ជន និងកងទ័ពទំាងអស់ខាងមុខ មួយភាគធំ នឹងបែកមុខជាពីរហើយ ហើយភាគទៀត ច្បាស់ ជាមកខាងយើងហើយ។ ឯប្រជាជនគ្រប់កន្លែង មិនចោទ តែរដ្ឋអំណាចខាងណាក្តាប់ហើយ មុខជាងាកទៅខាងនោះហើយ។
ដកស្រង់ពីចម្លើយសារភាពរបស់ ចេង អន ថ្ងៃទី០៥ ខែ១២ ឆ្នាំ១៩៧៨

Monday, June 22, 2015

ដើមឈើខ្មែរដែលស្ទើរតែបាត់បង់

YP

ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់អាសុីអាក្នេយ៍ សំបូរទៅដោយព្រៃឈើគ្រប់ប្រភេទ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ទៅលើវិស័យនានា ដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ(ផ្ទះសំបែង សាលារៀ​ន...) សេដ្ឋកិច្ច ជាដើម។ 
តែគួរអនិច្ចារជាទីបំផុត ព្រោះព្រៃឈើទាំងនោះដែលបន្សល់ទុកមកពីដូនតា ត្រូវបានកាប់ផ្លាញ់ និង កំពុងកាប់បំផ្លាញ់យ៉ាងវក់វីពីមនុស្សទុច្ចរិត បង្កឲ្យមានភាពហិនហោចស្ទើរតែដាច់ពូជអស់ទៅហើយ។ ការមិនទទួលខុសត្រូវពីសំណាក់រដ្ឋាភិបាលជាបញ្ហាមួយ តែដែលសំខាន់បំផុតនោះគឺថាពលរដ្ឋដែលជាម្ចាស់ទឹកដី ហើយមានចំនួនយ៉ាងច្រើនមិនបានគិតគូរពីប្រទេសរបស់ខ្លួន។ ពួកគេបានភ្លេចគិតពីភារកិច្ចរបស់ខ្លូន ក្នុងនាមពលរដ្ឋនៃប្រទេសមួយដោយ ទុកឲ្យរដ្ឋាភិបាលដែលមិនបានការដឹកនាំ។ នៅក្នុងប្រទេសប្រជាធិបតេយ្យ គេបានលើឡើងថា៖ "ពលរដ្ឋល្ងង់ រើសបានអ្នកដឹកនាំល្ងង់ រីឯអ្នកដឹកនាំល្ងង់រើសបានមន្រ្តីល្ងង់ នាំជាតិរលាយ" ផ្ទុយទៅវិញ "ពលរដ្ឋល្អ​ រើសបានអ្នកដឹកនាំល្អ ហើយអ្នកដឹកនាំល្អរើសបា​នមន្ត្រីល្អ ។ "ពលរដ្ឋល្អ​ អ្នកដឹកនាំល្អ និង មន្ត្រីល្អ នាំឲ្យប្រទេសរីកចំរើន និង សេចក្តីសុខ" ។

ខាងក្រោមនេះជាប្រភេទដើមឈើខ្មែរដែលស្ទើរតែបាត់បង់ 











Sunday, June 21, 2015

តើពាក្យថា៖ “ត្រង់” មានន័យដូចម្តេច?


សភាពលក្ខណ:នៃអ្វីមួយដែលយើងអាចចាត់ទុកថាត្រង់បាន គឺមិនមែនត្រង់បានដោយសារការគាប ឬ ដោយសាការក្រៀកតាមរបៀបណាមួយដើម្បីអោយទទួលបានភាពត្រង់នោះឡើយ។ របស់នោះ វាត្រង់តាមធម្មជាតិរបស់វា ដោយមិនចាំបាច់មានអ្វីមកធ្វើសម្ពាធលើវាដើម្បីទទួលបាននូវភាពត្រង់ទេ។


លោក​ ខឹម​ វាសនា​ ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ការប្រាប់អោយមនុស្សត្រូវតែត្រង់នឹងយើង ដោយបង្ហាញអ្នកនោះថា បើអ្នកត្រង់នឹងខ្ញុំ អ្នកនឹងបានប្រយោជន៍ណាមួយពីខ្ញុំនោះ ករណីនេះអ្នកអាចនឹងទទួលបាននូវភាពត្រង់មួយ ដែលប្រយោជន៍អ្នកបានសន្យាផ្តល់អោយគេដើម្បីអោយគេត្រង់នឹងអ្នកនោះ ជាឃ្នាបដើម្បីគាប យកអោយបានភាពត្រង់នៃបុគ្គលដែលមិនមានសារជាតិត្រង់ពីធម្មជាតិក៏ពិតមែន តែមនសិកា របស់មនុស្សប្រាប់ថា ភាពត្រង់ដែលបានមកពីឃ្នាបពុំមានតំលៃគុណធម៌គួរអោយគោរពឡើយ ហើយភាពត្រង់បែបនេះវាមិនមែនជារបស់អស្ចារ្យអ្វីទេ អ្នកដែលទទួលបានភាពត្រង់បែបនេះកុំយល់ច្រឡំថាខ្លួនជាមនុស្សអស្ចារ្យ ព្រោះខ្លួនបានទទួលនូវកាដូដ៏អស្ចារ្យនោះអោយសោះ វាជារបស់ក្លែងក្លាយទេ គេមិនត្រង់ព្រោះគេស្រឡាញ់គោរពអ្នកទេ តែគេត្រង់ព្រោះតែខ្លួនគេត្រូវការប្រយោជន៍ពីអ្នកទេ មិនមែនកាដូទេ គេមិនបានអោយរបស់អ្វីដល់អ្នកទេ សូមកុំយល់ច្រឡំថាខ្លួនបានទទួលរបស់មានតំលៃពីអ្នកណាមួយអោយសោះ គ្មានទេបើអ្នកភាន់ត្រង់ចំណុចនេះ អ្នកដទៃមើលទៅអ្នក គេនឹងមានភាពសង្វេកចំពោះអ្នកណាស់ ហើយភាពត្រង់បែបនេះក៏មិនស្ថិតស្ថេរជាអមត:ដែរ គឹវានឹងក្លាយទៅជាវៀចវេរវិញដដែលនៅពេលដែលអស់ឃ្នាប ឬនៅពេលដែលអ្នកផ្សេងណាម្នាក់អោយប្រយោជន៍ដល់បុគ្គលនោះ ធំជាងប្រយោជន៍ដែលបុក្គលនោះបានទទួលពីអ្នក។ រឿងនេះដូចគ្នានឹងអ្នកប្រើសម្ពាធជាអំណាចណាមួយដើម្បីទទួលនានភាពត្រង់នោះ។ គេអាចនឹងត្រង់ព្រោះអំណាចយើងជាឃ្នាប ត្រង់បែបនេះក៏មិនមាមតំលៃគុណធម៌គួរអោយគោរពដែរ ហើយពេលកំលាំងអំណាចដែលគាបនោះចុះខ្សោយ បុគ្គលនោះនឹងវៀចតាមធម្មជាតិដើមរបស់គេវិញដដែល។ ត្រង់ដែលជាសារជាតិល្អពីកំនើតរបស់មនុស្ស គឺត្រង់ដោយមិនបាច់ប្រើឃ្នាបណាមួយឡើយ។ ត្រង់បែបនេះវាមានតំលៃខ្លាំងណាស់ពីព្រោះវាជាសេចក្តីស្មោះសដែលវាជាតំលៃរបស់អ្នកស្មោះនោះផ្ទាល់តែម្តង។ សេចក្តីស្មោះត្រង់ដោយគ្មានចាំបាច់ឃ្នាប វាគឺជាកាដូដ៏ថ្លៃថ្លាបំផុត ដែលអ្នកក៏គួរតែជាមនុស្សដែលមានតំលៃដែរ ទើបសក្តិសមនឹងទទួលបាននូវកាដូដ៏មានតំលៃបែបនេះពីអ្នកណាម្នាក់៕

ស្តាប់ជាសារសំលេង ដែលបកស្រាយដោយលោក ខឹម​ វាសនាផ្ទាល់តែម្តង៖