Friday, October 30, 2015

ហេតុអ្វីស្ថានភាព CNRP ដុនដាបម្លេះ?

បើcnrp មិនស្នើបេក្ខភាពអនុប្រធានរដ្ឋសភាទេ cppអាចនឹងស្នើបេក្ខភាពពីគណបក្សខ្លួន ហើយcppអាចនឹងនិយាយថា សភាមិនអាចទុកចោលទំនេរនូវតួនាទីអនុប្រធានទីមួយរដ្ឋសភានេះចោលបានទេ ត្រូវតែបោះឆ្នោតបំពេញកន្លែងដែលចំហចោលនេះ ហើយបើថ្ងៃណាមួយ cnrpចង់បានដោយនិយាយថានេះជាកូតារបស់cnrpទេ អញ្ចឹងសូមស្នើបេក្ខភាពមកចុះ cppមិនជំទាស់ទេ។



គ្មានទូតប្រទេសណាមួយនឹងអាចជួយតវ៉ាតួនាទីអនុប្រធានទីមួយរដ្ឋសភានេះអោយលោកកឹម សុខាបានទេ ព្រោះcppនឹងពន្យល់ទូតប្រទេសទាំងនោះថា កិច្ចព្រមព្រៀងនយោបាយរវាង cnrpថ្ងៃ២២ កក្កដាឆ្នាំ២០១៤ អត់មានបញ្ជាក់ថា អនុប្រធានទីមួយរដ្ឋសភាតំរូវ ត្រូវតែលោក កឹម សុខាដែរ ដូច្នេះបើសភាភាគច្រើនយល់ថាមានហេតុផលដើម្បីដោះដូរលោក កឹម សុខាចេញពីតួនាទីអនុប្រធានរដ្ឋសភា នោះជាសិទ្ធិរបស់អង្គសភា ហើយ cppនឹងបញ្ជាក់ថា កន្លែងអនុប្រធានទីមួយរដ្ឋសភានេះនៅតែរក្សាទុកអោយcnrpតែដដែលទេ។ cnrpបានត្រឹមតែសោកា។

តាំងពីចូលសភារហូតមកដល់ពេលនេះ តួនាទីអនុប្រធានទីមួយរដ្ឋសភានេះ មិនដែលបានជាប្រយោជន៍សំរាប់ពលរដ្ឋម្ចាស់ប្រទេសទាល់តែសោះ តែcppគំរាមដកចេញពីលោក កឹម សុខា មិនតិចដងទេ តែលោកកឹម សុខានៅតែក្រាញ ដោយរកលេសនេះ លេសនោះ មិនព្រមដកខ្លួនចេញ អោយផុតពីការគំរាមនេះទេ រហូតទាល់តែទីបំផុតcppដកចេញមែន បើកុំតែcppដកចេញទេ កុំអីមកដល់ពេលនេះ នៅតែក្រាញនឹងតំណែងដែលគ្មានប្រយោជន៍សំរាប់ពលរដ្ឋនេះតែដដែលហ្នឹង។ កាលពេលនៅក្រាញតំណែង ទោះcppប្រមាថមុខក្រោយ ក៏ព្រោះតែផលប្រយោជន៍បុគ្គលនិងបក្សពួកតាមសីុប្រាក់ខែ ទីប្រឹក្សាឬជំនួយការនៃតំណែងអនុប្រធានទីមួយរដ្ឋសភាដែលជួយអីបន្តិចដល់ពលរដ្ឋមិនបាននេះ ដល់ពេលមិនព្រមដាក់បេក្ខភាពថ្មី ក៏មកពីនឹកគិតថាអាចកេងប្រជាប្រិយភាពពីការមិនដាក់បេក្ខភាពអោយដល់បក្សខ្លួន។ 

មនុស្សអាត្មានិយម មានដែលទៅគិតអីអោយចេញជាប្រយោជន៍សាធារណ:កើតទៅ??នេះគឺជាលទ្ធផលមួយទៀតនៃល្បែងនយោបាយកេងចំណេញលើគ្នាទៅវិញទៅមកអោយបក្សរៀងៗខ្លួន ហើយល្បែងនយោបាយកេងលើគ្នាទៅវិញទៅមកនេះ លេងក្នុងទីលានមួយដែលអំណាចប្រមូលផ្តុំទៅតែភាគីម្ខាងគឺcpp។ ការព្រមចូលទៅលេងល្បែងនេះក្នុងរដ្ឋសភារបស់cnrpប្រៀបបាននឹងក្រុមមនុស្សដែលចូលទៅលេងបាល់សីុលុយក្នុងបន្ទាយទាហានអញ្ចឹងដែរ បើលេងឈ្នះក៏យកលុយឈ្នះចេញមិនបានដែរ។ យើងមើលឃើញយ៉ាងច្បាស់ថាថ្ងៃណាមួយស្ថានភាពcnrpនឹងដុនដាបបែបហ្នឹង តាំងពីcnrpសំរេចចិត្តចូលបង្គ្រប់ទឹកអោយសភាដែលខ្លួនធ្លាប់តែចោទថាសភាចោរ ឬសភាមិនគ្រប់ទឹកម្លេះ តែស្រណោះតែអួត កាលពីមុនពីផ្តើមចូលសភារហូតដល់ឥឡូវមិនព្រមទទួលថាខ្លួនខុសឬអន់សោះ សុទ្ធតែកុំអាលអោយពលរដ្ឋបន្ទោសរឿងការសំរេចចូលសភានេះ សូមទុកឱកាសអោយពួកគេចូលទៅចាប់ខ្លាសិន អោយពលរដ្ឋចាំតាមដានចុះ cnrpនឹងបញ្ចេញស្នាដៃអោយមើល។ 

ពាក្យអួតនោះដាក់បាវ ដាក់ជាល ដឹកឡាន ដឹកម៉ូតូយ៉ាងណាក៏មិនអស់ដូចជា សភាមានតុល្យភាពអំណាចហើយ មិនដូចអាណត្តិមុនទេ cppមិនអាចជិះសេះលែងដៃដូចមុនទៀតបានទេ យើងcnrpអាចធ្វើញ្ញត្តិបន្ទោស និងអាចឈានទៅបោះឆ្នោតទំលាក់រដ្ឋមន្ត្រីបានទៀត វប្បធម៌សន្ទនាអាចដោះស្រាយបានគ្រប់រឿង និយាយនោះដូចថា ថ្នាំទិព្វពីទេវតាមិនសក្តិសិទ្ធស្មើនឹងវប្បធម៌វេទនារបស់គេនោះទេ សុទ្ធតែបរទេសគេចង់យកគំរូតាមខ្មែរដែលចេះបង្កើតបានវប្បធម៌វេទនានេះ សុទ្ធតែស្រុកយើងនឹងសំបូរសប្បាយហើយដោយអ្នកនយោបាយ ចេះធ្វើយោបាយចាស់ទុំ ច្រើនណាស់រាប់វាល់ព្រឹកក៏មិនអស់អារឿងអួត កុហកបោកប្រាស បំភ្លៃការពិត បិទបាំងភាពកំសោយរបស់ខ្លួននេះដែរ ថាមិនចង់អោយអាចម៍ទេ តែរកពាក្យណាសមជាងនេះសំរាប់ចរឹតថោកនៃcnrpនេះមិនបាន។ 

មកដល់ស្ថានភាពដុនដាបលេចគូទមុខក្រោយចេញលទ្ធផលបរាជ័យយ៉ាងច្បាស់ក្រឡែតនៃការសំរេចចិត្តចូលសភាខុសប៉ុណ្ណឹងហើយនៅខំបិទបាំងខ្ទប់មុខខ្ទប់ក្រោយប៉ុណ្ណឹងហើយនៅសល់មាត់ឆ្លៀតអួតបានទៀត សុទ្ធតែការដកលោក កឹម សុខានឹងធ្វើអោយcppបាត់ប្រជាប្រិយភាព ហើយនឹងធ្វើអោយcnrpកើនប្រជាប្រិយភាព។ បើយ៉ាងនោះមែនម្តេចមិនសំងំសោយផលពីការដកនេះទៅ និយាយចេញមកធ្វើអី តិចcpp ដឹងថាការដកនេះចំណេញដល់cnrpនោះcppអោយតំណែងនេះទៅលោក កឹមសុខាវិញ ហើយcppនឹងកើនប្រជាប្រិយភាពវិញទៅ?និយាយពីរឿងអួត ហើយនឹងខ្លាចអន់ រកអ្នកណាប្រដូចនឹងcnrpនេះមិនបានទេ។ យ៉ាងៗហ្នឹង បើមិនអោយអាចម៍តើអោយអីវិញទៅអញ្ចឹង? បើមិនទាន់បានធ្វើតុល្យការ ក្រោយពីcnrpសំរេចចិត្តចូលសភារហូតមកដល់ថ្ងៃទី ៣០ខែតុលាឆ្នាំ២០១៥នេះទេចាំខ្ញុំបូកសរុបត្រួសៗអោយ : សមាជិកសំខាន់នៃcnrpជាប់គុក១១នាក់រួមទាំងព្រឹទ្ធសភាមានអភ័យឯកសិទ្ធិម្នាក់ផង តំណាងរាស្ត្រមួយចំនួន សុំទោស ភ្លេចថាប៉ុន្មាននាក់អោយច្បាស់ហើយ អញ្ចឹងបានជាប្រើពាក្យថាត្រួសៗ តាមចាំ៧នាក់ហើយ អ្នកណាចាំជួយបន្ថែមផង មានដូចជាលោក កឹមសុខា អ្នកមីង សុខហួរខ្ញុំជាដើម ជាប់បន្តឹងពីបទព្រហ្មទ័ណ្ឌនៅតុលាការ សមាជិករដ្ឋសភាពីរនាក់ត្រូវគេវាយបាក់ដៃ បែកមុខបែកមាត់ អុំ៊ខាខ្ញុំត្រូវសមាជិកសភានៃបក្សកាន់អំណាចប្រមូលផ្តុំបោះឆ្នោតដកតួនាទីជាអនុប្រធានរដ្ឋសភានៅថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៥នេះ។ អូភ្លេចប្រាប់ចំនួនសមាជិកសភាដែលបោះឆ្នោតទំលាក់អុំ៊ខ្ញុំ គឺ68លើ68។ 

អូភ្លេចមួយចៃតាមសីុពែអុ៊ំខ្ញុំ ២៣នាក់ទៀត មានជាអាទ៍លោកព្រឹទ្ធាចារ្យឡៅ ម៉ុងហៃខ្ញុំ និង ស្តេចលាបពណ៌ដែលបានសិទ្ធិជ្រកកោននៅអឺរ៉ុបដោយសារកុហកUNថារដ្ឋាភិបាលធ្វើបាបព្រោះរឿងនយោបាយ អៀ ចាន់ណាអីជាដើម។ ខ្វះអីខ្លះទៀត! ខួរក្បាលកាន់តែចាស់ហើយ សុំទោសខ្ញុំចាំមិនអស់ទេ សូមអភ័យទោស ហើយសូមបងប្អូនដែលចាំជួយបំពេញយកបុណ្យដោយក្តីអនុគ្រោះដល់ខ្ញុំបាទផង។ ស្គេញពេកនឹងចរឹតអួត ភូតកុហកបោកប្រាស់ពលរដ្ឋខ្លួនឯង ធ្វើនយោបាយកេងចំណេញដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គ្មានដែលស្រណោះថា ការកេងចំណេញបែបនេះ វាមានផលអាក្រក់ប៉ុណ្ណាចំពោះជាតិ។ថោកយ៉ាងណា បងប្អូនស្រមៃបន្តិចចុះ គេធ្វើដាក់ប៉ុណ្ណឹងហើយ នៅតែត្រដរនិយាយថាមិនប៉ះពាល់ដល់វប្បធម៌សន្ទនាទៀត គេមើលងាយហ្នឹងវាសមហើយ។

No comments:

Post a Comment