Thursday, June 23, 2016

តើមនុស្សខ្ពស់ទាបជាងគ្នាព្រោះតែអ្វីទៅ?

មនសិកាជាមនុស្សប្រាប់យើងថា មនុស្សខ្ពស់ទាបជាងគ្នាមិនមែនព្រោះចំណេះដឹងទេ មិនមែនព្រោះទ្រពសម្បត្តិទេ មិនមែនព្រោះតួនាទីទេ តែព្រោះតែគុណធម៌ទៅវិញទេ។ អ្វីទៅជាគុណធម៌? គឺជាធាតុល្អដែលមានក្នុងចិត្តបុគ្គលណាម្នាក់ ហើយព្រោះតែធាតុល្អដែលមានក្នុងចិត្តនោះ ចិត្តនោះបានរុញច្រានបុគ្គលនោះ អោយលះបង់តិចឬច្រើនទៅតាមទំហំនៃធាតុល្អដែលមានក្នុងខ្លួននោះ ដែលការលះបង់នោះបើវាជាការលះបង់ធំធេង កាលណាត្រូវអ្នកដទៃជាមនុស្សល្អបានដឹង អាចធ្វើអោយមនុស្សល្អនោះរំភើប រំជួលចិត្ត ជួនកាលអាចស្រក់ទឹកភ្នែកដោយចិត្តគោរពដល់ការលះបង់របស់បុគ្គលនោះផង មានតួយ៉ាងជាព្រះពុទ្ធជាដើម។ នេះហើយជាគុណធម៌ ដែលកំនត់នូវភាពទាបខ្ពស់របស់មនុស្សតាមការវាយតំលៃនៃមនសិការបស់មនុស្ស។ 

Mr. Khem Veasna
Head Of LDP

មនុស្សដែលចូលរួមក្នុងចលនាLDPភាគច្រើនបំផុតពួកគេមានចិត្តគោរពបែបនេះចំពោះខ្ញុំ។ ព្រោះតែចិត្តបែបនេះហើយ ដែលនៅពេលពួកគេបានឃើញអ្នកណាម្នាក់ជាពិសេសនៅក្នុងLDPបានបញ្ចេញឫកពាថាខ្លួនគេក៏មិនអន់ជាងខ្ញុំដែរ ជួនព្រោះគេគិតថាគេមានទ្រព្យច្រើនជាងខ្ញុំ គេមានសញ្ញាប័ត្រធំជាងខ្ញុំ គេជាមនុស្សមានមុខមាត់ម្នាក់ដែរក្នុងសង្គម ឬគេក៏ជាអ្នកចូលរួមផ្តួចផ្តើមបង្កើតLDPម្នាក់ដែរឬព្រោះគេជាមិត្តភក្តិខ្ញុំតាំងពីមុនបង្កើតLDP ឬគេមានអារម្មណ៍ថាមនុស្សដូចតែគ្នាគ្មានអីអស្ចារ្យមិនចាំបាច់អីត្រូវគោរពទេ ជាដើម។ អោយតែអ្នកនៅក្នុងLDPមានចិត្តបែបនេះ មិនយូរទេ គេនឹងមានទំនាស់ជាមួយមនុស្សក្នុងLDPដែលគោរពខ្ញុំ មុនមកឈ្លោះជាមួយខ្ញុំ ព្រោះថាជាទូទៅខ្ញុំមិនសូវបានសំគាល់មនុស្សនៅក្នុងLDPថាពួកគេបានតាំងខ្លួនលើសឬស្មើខ្ញុំឡើយ ហើយម្យ៉ាទៀតចរិតតំឡើងខ្លួនរបស់ពួកគេច្រើនធ្វើនៅកំបាំងមុខខ្ញុំ ដូច្នេះហើយទើបបុគ្គលនោះច្រើនទើសជាមួយខ្ញុំក្រោយទើសជាមួយLDPដែលគោរពខ្ញុំ ព្រោះថាចរិតបែបនេះអ្នកគោរពខ្ញុំទទួលយកមិនបានទេ។ ហេតុអ្វីពួកអ្នកគាំទ្រLDPមិនអាចទទួលយកចរិតមនុស្សដែលតំឡើងខ្លួនស្មើនឹងខ្ញុំឬលើសខ្ញុំបាន? ទីមួយគឺពួកអ្នកគាំទ្រLDPភាគច្រើនបំផុតជាមនុស្សសណ្តានល្អមានភាពស្មោះត្រង់មានសណ្តានដឹងគុណគេ គោរពគុណធម៌របស់មនុស្ស វិនិច្ឆ័យមនុស្សដោយស្មោះត្រង់។ ទីពីរ ពួកគេភាគច្រើនបំផុតជាមនុស្សមានចិត្តគោរពខ្ញុំតាមរយៈការឮសំលេងរបស់ខ្ញុំរួចស្រេចទៅហើយ គឺចិត្តគោរពនេះមានមុនឃើញមុខខ្ញុំផ្ទាល់ទៅទៀត ដូច្នេះពេលមកជួបផ្ទាល់ហើយឃើញបុគ្គលណាមួយមានចិត្តវាយស្មើឬធ្វើចរិតលើមនុស្សដែលខ្លួនគោរព ពួកគេទទួលយកមិនបានទេ។ ទីបី គឺការពិតបុគ្គលដែលតាំងខ្លួនថាស្មើនឹងខ្ញុំឬលើខ្ញុំ ដែលជាអាម្មណ៍ថា"អញមួយដែរ"នោះ ពិតជាមិនអាចប្រៀបធៀបអោយស្មើនឹងខ្ញុំមែន កុំថាឡើយដល់គុណធម៌ដែលជាធាតុដែលមនសិកាមនុស្សយល់ថាជាធាតុដែលមនុស្សគួរគោរព គ្រាន់តែចំណេះដឹងក៏ពួកគេមើលឃើញថាមិនដល់ខ្ញុំដែរ ដូច្នេះពួកអ្នកគាំទ្រLDPដែលគោរពខ្ញុំគាត់ទទួលយកការវាយស្មើចំពោះខ្ញុំនៃបុគ្គល"អញមួយដែរ"នោះមិនបានទេ។ 

ហេតុអស់នេះហើយ ដែលបុគ្គល"អញមួយដែរ" ជានិច្ចជាកាលបានទើសចិត្តដោយអ្នកគាំទ្រLDPមុននឹងខ្ញុំជាមួយបុគ្គល"អញមួយដែរ"ប៉ះទង្គិចគ្នាទៅទៀត ហើយពេលដែលប៉ះគ្នាជាមួយខ្ញុំហើយ LDPដែលបានស្គាល់ចរិតមនុស្ស"អញមួយដែរ"នោះ ពួកគេតែងតែឈរយ៉ាងស្លាប់រស់ជាមួយនឹងខ្ញុំ ហើយពេលមានអ្នកយល់LDPថ្មីៗដែលមិនបានស្គាល់ចរិតអ្នក"អញមួយដែរ" ហើយសំគាល់តាមការឮ ឬតាមការនិយាយខ្លះៗនៃបុគ្គល"អញមួយដែរ"នោះ ពួកគេសំគាល់ថាបុគ្គល"អញមួយដែរ"នោះជាមនុស្សល្អ គាត់មានចិត្តសង្ស័យតិចៗខ្លះ ពួកគេសួរចង់ដឹងរឿងទំនាស់នឹងគ្នានោះវាយ៉ាងម៉េច ពេលនោះពួកអ្នកនៅជាមួយខ្ញុំស្គាល់ខ្ញុំច្បាស់ហើយដឹងរឿងពិតទៀតផង មានអារម្មណ៍ខឹងនឹងអ្នកសួរ ព្រោះក្នងចិត្តពួកគេចេះតែគិតថាម្តេចយកខ្ញុំទៅប្រៀបធៀបនឹងមនុស្សដែលខ្ញុំថាអាក្រក់ទៅហើយកើត? មនុស្សដែល"អញមួយដែរ" ការពិតមិនបានឃើញថាខ្ញុំហ្នឹងខូច បោកប្រាស មិនស្មោះត្រង់អី ដូចគេដើរនិយាយពីខ្ញុំក្រោយពេលពួកគេចេញពីLDPនោះទេ ពួកគេគ្មានចិត្តបែបនេះជាមួយខ្ញុំទេ គេស្គាល់ខ្ញុំច្បាស់ណាស់ថាខ្ញុំមិនមែនជាមនុស្សបែបនោះទេ តែពាក្យថាខ្ញុំខូច មិនសុចរិត បោកប្រាស គឺចេញតែពីចិត្ត"អញមួយដែរ"ហ្នឹងឯង ចេញតែពីចិត្តខ្លួនស្មើនឹងខ្ញុំហ្នឹងឯង ដល់តែអ្នកយល់LDPមិនគោរពមិនអោយតំលៃខ្លួនស្មើនឹងខ្ញុំ ហើយក៏ចាប់ផ្តើមឈ្លោះគ្នាជាមួយLDPក្រោយមកក៏រាលដាលមកឈ្លោះនឹងខ្ញុំព្រោះតែចិត្ត"អញមួយដែរ"ហ្នឹង ហើយដើម្បីបន្ថែមទំងន់ទោសអោយខ្ញុំ ក៏តាំងរាលដាលទៅជាបំផ្លើសថាខ្ញុំអួត អ្នកណាខ្ពស់ជាងខ្លួនមិនបាន បោកប្រាស មិនសុច្ចរិតអីជាដើមអីចឹងទៅ តែគឺមកពីចិត្ត"អញមួយដែរ"នោះទៅវិញតែប៉ុណ្ណោះទេ។ ដល់តែចង់ឈ្នះខ្ញុំពេក និយាយបំផ្លើសការពិតអីចឹងទៅ វាបានទៅជាការបំផ្លាញខ្លួនឯងកាន់តែធ្ងន់ទៅៗ ព្រោះអំពើបែបនេះមិនបានបំផ្លាញខ្ញុំទេ គឺគ្រាន់តែបង្ហាញអោយ ពិសេសអ្នកយល់LDPទាំងអ្នកស្គាល់អ្នកនិយាយបំផ្លើសនោះច្បាស់ ទាំងអ្នកស្គាល់បុគ្គល"អញមួយដែរ"នោះមិនច្បាស់ កាន់តែច្បាស់ពីបុគ្គល"អញមួយដែរ"នោះកាន់តែច្បាស់ ដែលការវាយបកទៅវិញ ខ្ញុំមិនបាច់ទាំងធ្វើំចំពោះបុគ្គល"អញមួយដែរ"នោះផង ប៉ុន្តែអ្នកយល់LDPដែលមានសណ្តានល្អស្រេចស្រាប់ទៅហើយនោះទ្រាំមើលការបំពានបែបនេះមិនបាន បានវាយបកទៅវិញយ៉ាងចាស់ដៃ ដែលជួនកាលខ្ញុំឃាត់មិនឈ្នះទៀតផង។ គេខំកាច់មួល គេយល់ថាបំផ្លាញខ្ញុំ គេក្តៅពេកបាត់លំនឹងផ្លូវចិត្ត ខំធ្វើដោយចិត្តចង់បំផ្លាញខ្ញុំ តែជាក្រិត្យក្រមសត្យានុមតិ អំពើអាក្រក់បំពានការពិត មិនបានបំផ្លាញសេចក្តីល្អឬភាពថ្លៃថ្នូររបស់អ្នកដទៃទេ តែជាអំពើបំផ្លាញខ្លួនឯងទៅវិញទេ។ 

ចំពោះអ្នកដែលចាកចេញពីLDPព្រោះ"តែអញមួយដែរ" គ្មានអ្នកណាមួយចេញទៅហើយអនុគ្រោះអោយខ្ញុំទេ គឺពួកគេសុទ្ធតែបានផ្តួលខ្ញុំមួយទំហឹងមនុស្សចាស់ទាំងអស់ ទោះអ្នកខ្លះជាព្រះសង្ឃរស់នៅព្រៃភ្នំមើលទៅហាក់បីដូចជាមនុស្សស្តើងកិលេស តែការពិតលោកបានតាមបំផ្លាញខ្ញុំមួយឆ្អែតៗតាមរបៀបដែលលោកអាចធ្វើបានរួចហើយដែរ ជាទូទៅគឺគេខំនិយាយបំផ្លើសក្នុងចេតនាអូសមនុស្សក្នុងLDPអោយចេញមកក្រៅតាមគេ ដែលចំណុចនេះខុសពីខ្ញុំដាច់ស្រឡះ តាំងពីខ្ញុំចេញពីគណបក្សសមរង្សីុមក ខ្ញុំមិនដែលទូរស័ព្ទសូម្បីម្តងទៅអ្នកគាំទ្រsrpអោយមកតាមខ្ញុំឡើយ ខ្ញុំទុកអោយសេចក្តីល្អរបស់ខ្ញុំស្រូបទាញមនុស្សមានធាតុដូចខ្ញុំមកតាមខ្ញុំ ត្រង់ចំនុចនេះហើយដែលធ្វើអោយអ្នកមកចូលរួមនឹងLDPមិនពិបាកខ្ញុំត្រូវយកចិត្តអ្នកចូលរួមឡើយ គឺរស់ក្នុងភាតរភាពជាបងជាប្អូនក្រុមគ្រួសារ ដែលខុសពីមនុស្សសមញ្ញទូទៅ អោយតែចេញពីបក្សមួយឬក្រុមមួយទៅ តាំងមកអូសទាញបញ្ចុះបញ្ចូលហើយ ទាំងលាននាក់គឺតែអីចឹង ត្រង់នេះខ្ញុំច្បាស់ខ្លួនខ្ញុំណាស់ថាខ្ញុំមិនដូចមនុស្សទាំងលាននាក់នោះទេ។ ដោយគេខំមកអូសទាញបញ្ចុះបញ្ចូលសមាជិកអ្នកគាំទ្រLDPហ្នឹងហើយទើបLDPទាំងនោះប្រាប់ខ្ញុំ អ្នកខ្លះមានទាំងថតសំលេងអ្នកបញ្ចុះបញ្ចូលទាំងនោះអោយខ្ញុំស្តាប់ផង សំលេងដែលមានសល់រឿងអូសទាញLDPច្រើនជាងគេ គឺលោកសង្ឃនៅភ្នំឱរាល់ ព្រោះតែLDPប្រាប់និងសល់សំលេងខ្លះនេះហើយ បានជាខ្ញុំច្បាស់ណាស់ថាអ្នក"អញមួយដែរ"បានចេញពីLDPទៅហើយបានដើរអូសទាញLDP។ ដឹងហើយខ្ញុំសើចហួសតែចិត្ត មនុស្សអើយមនុស្សអីក៏ល្ងង់ម្លេះ តើអ្នកមានគុណសម្បត្តិអីមកអូសLDPដែលជាទូទៅជាមនុស្ស ទីមួយចេះថ្លឹងថ្លែង ទីពីរជាមនុស្សមានយុត្តិធម៌ មនុស្សបែបនេះមិនដែលត្រូវអូសបានដោយការបង្កាច់បង្ខូចទេ មកអូសទាញគេ បានត្រឹមតែគេលួចនិយាយដើមដោយការមើលងាយតែប៉ុណ្ណោះ បើអ្នកល្អ មុននឹងក្រោយមនុស្សល្អនឹងនៅខាងអ្នកហើយ។ ខ្ញុំកំនត់រួចជាស្រេច បើមានមនុស្សទៅតាមឬងាករេ មនុស្សនោះមិនមានតំលៃអោយខ្ញុំទាញទុកទេ ប្រពន្ធដែលមានចិត្តចង់ទៅតាមគេហើយ អស់តំលៃក្នុងចិត្តយើងហើយ ប្រហែលអ្នកថ្មីគេល្អជាងយើងក៏មិនដឹង បើអ្នកថ្មីល្អជាងយើង វាសមនឹងគេទៅចោលយើងហើយ យើងមិនល្អល្មមអោយគេនៅជាមួយទេ អោយសេរីភាពគេទៅ។ រាល់ទង្វើក្នុងចេតនាបំផ្លាញខ្ញុំ របស់ពួក"អញមួយដែរ"នេះ ខ្ញុំមិនដែលទៅទប់ទល់សមាជិកLDPដែលត្រូវពួក"អញមួយដែរ"ប្រឹងអន្ទងយកទៅនោះទេ ខ្ញុំតែងនៅស្ងៀមចាំទទួលយកលទ្ធផលដោយកំណត់ថា ក្រោយពីការអូសទាញតាមរយៈការនិយាយបង្ខូចរបស់ពួកអ្នក"អញមួយដែរ"ហ្នឹងរួចតើអ្នកណានឹងមានជំហរងាករេខ្លះ? អោយគេទៅចុះ ព្រោះបើគេយល់បែបនះទៅហើយ ខ្ញុំគ្មានតំលៃអ្វីអោយគេស្តាប់ខ្ញុំទេ ហើយគេនោះក៏មិនមានតំលៃអោយខ្ញុំចង់ទុកអោយនៅដែរ យកពួក"អ្នកអញមួយដែរ"នេះជាតំរងច្រោះរវាងមិត្តនិងអមិត្តទៅចុះ។ បើតាមតែគេនិយាយពីភាពអាក្រក់របស់ខ្ញុំនោះ គឺគេល្អលើសខ្ញុំឆ្ងាយណាស់ ខ្ញុំចេះតែនឹកអស់សំណើច ឱមនុស្សអើយមនុស្សដោយសារតែភាពច្រណែន លែងមើលយល់ថាគេខ្លាំងជាងខ្លួនប៉ុណ្ណាទៅហើយ បើស្មានសត្រូវមិនត្រូវបែបនេះ គេអាចទៅធ្វើអ្វីបានជោគជ័យទៅ គេមិនស្គាល់ខ្លួន គេមិនទទួលស្គាល់ភាពខ្លាំងបស់សត្រូវ រឿងអីការងារបស់គេមិនរលាយនោះ។ ខ្ញុំច្បាស់ណាស់ថាការពិតពួកអ្នក"អញមួយដែរ"ហ្នឹងមិនយល់ថាខ្ញុំអាក្រក់ដូចពាក្យដែលគេនិយាយប្រាប់អ្នកដទៃរួមទាំងអ្នកយល់LDPផងនោះទេ គឺវាផ្តើមចេញតែពីចិត្ត"អញមួយដែរ"នេះឯងតែប៉ុណ្ណោះ ព្រោះថាពួកគេនៅក្រឡឹងៗLDPមិនព្រមទៅចាប់ជាតិថ្មីទេ បើខ្ញុំហៅគេចូលLDPគេនឹងព្រមចូលភ្លាម បើមនុស្សគេល្អ ខ្ញុំអាក្រក់ តើមនុស្សល្អមកចូលជាមួយមនុស្សអាក្រក់យ៉ាងណាកើតទៅ? មានឧទាហរណ៍មួយទៀតយ៉ាងច្បាស់ដែលបញ្ជាក់ថាពួក"អញមួយដែរ"ដែលនិយាយអាក្រក់ពីខ្ញុំមួយចប់ស្ទើគ្មានចន្លោះណាល្អបន្តិចសោះ តែពេលដែលលោកមានរឿងអំពីសមាគមមាតុធម្មជាតិ លោកនៅតែរត់មករកការពឹងពាក់ពីខ្ញុំដដែល ព្រោះលោកដឹងច្បាស់ថាខ្ញុំល្អ ទោះលោកធ្វើអាក្រក់ដាក់ខ្ញុំហួសហេតុយ៉ាងហ្នុងហើយក៏ដោយ ក៏លោកនៅរំពឹងលើសណ្តានល្អរបស់ខ្ញុំថានឹងអនុគ្រោះអោយលោក ពេលនោះខ្ញុំបាននិយាយផ្ចាញ់ទៅមនុស្សខូចធុនលោកវិញថា ក្រែងមិត្តភក្តិតេគុណដូចជាអាជ្រឹម និងមនុស្សដែលចេញពីLDPនៅជាមួយតេគុណជាដើមល្អនឹងតេគុណណាស់ឬ? ម្តេចមិនទៅរកគេជួយ? លោកច្បាស់ណាស់ថាពួកនោះមិនល្អនឹងលោកទេតែដោយសារសត្រូវរួមទេដែលលោកហើយនិងពួកនោះត្រូវរ៉ូវគ្នានោះ។ សណ្តានមានសត្រូវរួម មនុស្សមិនត្រូវគ្នាសោះក៏ក្លាយទៅជាមិត្តនឹងគ្នានេះ គឺជាសណ្តានមនុស្សខូច ក្នុងនោះមានលោកមួយផង។ មនុស្សធុននេះមិនមានតំលៃនឹងជួយទេព្រោះខ្ញុំធ្លាប់ល្អនឹងលោកគ្មានដែលមានចិត្តសៅហ្មងម្តងផង នៅតែដោយសារចិត្ត"អញមួយដែរ" លោកខំបំផ្លាញខ្ញុំមួយទំហឹង តើត្រូវជួយពស់វែកមួយនេះដើម្បីរស់ក្នុងសណ្តានពស់វែកនេះបន្តទៅទៀតឬ?បើខ្ញុំមើលឃើញថាមិនមែនជាសណ្តានម្លេះខ្ញុំអនុគ្រោះអោយលោកហើយ។ ខ្ញុំធ្វើល្អនឹងអ្នកណាមិនត្រូវការ ការតបស្នងទេ តែសូមអោយអ្នកជាមនុស្សល្អមនុស្សមានតំលៃសមនឹងជួយផង ចុះបើគ្រាន់តែខ្ញុំល្អនឹងលោក លោកហ៊ានធ្វើអំពើបែបនេះដាក់វិញ តើលោកជាមនុស្សល្អពីត្រង់ណាទៅ។ ខ្ញុំស្គាល់មុខនាទីរបស់ខ្លួនច្បាស់ណាស់ ជាប្រមុខចលនាបដិវត្តន៍មួយ អ្វីដែលគួរអធ្យាស្រ័យគឺខ្ញុំអធ្យាស្រ័យមុនគេ អធ្យាស្រ័យទូលាយជាងគេ អធ្យាស្រ័យចំពោះមនុស្សល្អ តែក៏តឹងរឹងប្តូរផ្តាច់នឹងសណ្តានមនុស្សអាក្រក់ដែរ បើមិនដូច្នេះទេ ខ្ញុំមិនអាចបង្ក្រាបអំពើអាក្រក់ ហើយសង្គ្រោះមនុស្សល្អបានឡើយ។ 

សរុបមកវិញខ្ញុំចង់និយាយថាទីមួយ ខ្ញុំរស់និងរីកចំរើនមកដល់ពេលនេះ គឺដោយសារភាពស្មោះត្រង់ឥតហ្មងសៅដែលជាសណ្តានរបស់ខ្ញុំនេះឯង សត្រូវរបស់ខ្ញុំតាមបំផ្លាញខ្ញុំមិនបានគឺដោយសារធាតុស្មោះត្រង់និងអធ្យាស្រ័យល្អនេះឯង មនុស្សយ៉ាងច្រើននៅជុំវិញខ្ញុំ ស្គាល់ចំណុចនេះរបស់ខ្ញុំ ពួកគេល្អស្លាប់រស់នឹងខ្ញុំ ក៏ព្រោះតែខ្ញុំបានលះបង់អោយពួកគេនិងមនុស្សមានតំលៃទូទៅខ្លាំងណាស់ដែរ ដូច្នេះហើយបានជាមានរឿងច្រើនដែលសត្រូវចង់បំផ្លាញខ្ញុំដោយការមួលកាច់ ខ្ញុំមិនទាំងចាំបាច់បកស្រាយទៅវិញផង សមាជិកដែលគោរពខ្ញុំ មានអារម្មណ៍ដូចគេមកបំពានលើឪពុកខ្លួន បងខ្លួន ពូខ្លួន ប្អូនខ្លួន គេវាយបកទៅវិញចំពោះបុគ្គលដែលបំពាននោះយ៉ាងចាស់ដៃ រហូតដល់ពួកនោះបង្ខូចពួកគេថា អ្នកយល់ពីខ្ញុំទាំងនោះគឺជឿខ្ញុំផ្កាប់មុខ ឮបែបនេះខ្ញុំសើច ខ្ញុំគិតថានោះ រឿងវាបានរាលដាលហួសពីខ្ញុំហើយ គេចោទអ្នកការពារអំពើល្អដោយយល់ច្បាស់ ថាជាមនុស្សផ្កាប់មុខដែលជាលក្ខណៈមនុស្សល្ងង់ តើអោយអ្នកយល់ldpទទួលឬទ្រាំស្ងៀមយ៉ាងម៉េចបានទៅ? ទីពីរ ខ្ញុំចង់និយាយថាមនុស្សដែលតាំងខ្លួនថា"អញមួយដែរ"ដោយហេតុណាមួយក៏ដោយ ទីបំផុតមិនអាចនៅក្នុងLDPបានទេ ដែលជាទូទៅមិនមែនព្រោះតែមានជំលោះជាមួយខ្ញុំទេ គឺឈ្លោះនឹងអ្នកគាំទ្រldpយ៉ាងច្រើនដែលគោរពខ្ញុំ ពួកគេមិនអាចទទួលយកចរិតអំនួតបែបនេះបានទេ នេះមិនមែនព្រោះតែ មានអ្នកខ្លាំងជាងខ្ញុំមែននៅក្នុងLDPហើយ តែអ្នកគាំទ្រLDPមិនព្រមទទួលយកការពិតនោះទេ គឺដោយសារវាអត់ទាន់មានតែមនុស្សមកតាំងខ្លួនថាគឺ"អញមួយដែរ"លើសពីគុណសម្បត្តិដែលខ្លួនមានទៅវិញទេតែប៉ុណ្ណោះ។ ហើយរឿងកើតរោគ"អញមួយដែរ" នេះទៀតសោត ភាគច្រើនបំផុតគឺមកពីខ្ញុំ ទីមួយមិនតំកើងខ្លួនជាប្រធានអោយខ្ពស់ហួសពីLDPទូទៅ ចេះតែមានអារម្មណ៍LDPជាគ្រួសារខ្លួន ខ្លួនដូចជាមេគ្រួសារមួយតែប៉ុណ្ណោះ ទីពីរដោយសារខ្ញុំចេះតែលើកតំកើងសរសើរបុគ្គលទាំងនោះធ្វើអោយវាជោរខូចមនុស្សបាត់អស់ទៅ និងទីបី ពេលពួកគេទៅតាមខេត្តនានា សមាជិកLDPនៅតាមខេត្តទទួលរាក់ទាក់ទីមួយក្នុងនាមជាគ្រួសារLDP ទីពីរដោយយល់ថាជាមនុស្សដែលនៅជិតខ្ញុំ ខ្ញុំទុកចិត្តថាមនុស្សល្អហើយបានជាទុកដាក់អោយកាន់ការនៅក្បែរខ្លួន ដល់តែឃើញគេទទួលរាក់ទាក់បែបនេះ មនុស្សធម្មតាទូទៅច្រើនតែកើតចិត្តថា"អញមួយដែរ" ក៏តាំងប៉ោងហើមកើតជា"អញមួយដែរ"ហ្នឹងទៅ។រឿងមនុស្សមានគុណសម្បត្តិលើសគេនេះ ចាត់ទុកជាមនុស្សណាមានគុណសម្បត្តិលើលគេពិបាករកមនុស្សដូចបាននោះ លុះត្រាតែមនុស្សនោះមានចិត្តមួយធម្មតានឹងភាពលើសគេរបស់ខ្លួន បើគេនៅមានមោទនភាពនឹងអ្វីដែលខ្លួនលើសគេ នោះគេលែងជាមនុស្សលើសគេហើយ ព្រោះគេជាមនុស្សនៅពុលនឹងភាពលើសគេដូចតែមនុស្សធម្មតាទាំងលាននាក់ដែរទេ។ មនុស្សដែលចង់លើសគេនេះមួយមិនអាចជាមនុស្សលើសគេបានទេ ព្រោះចិត្តមនុស្សចង់លើសគេ ជាចិត្តមនុស្សមិនលើសគេទេ ជាចិត្តមនុស្សធម្មតាទាំងលាននាក់ទេ មិនមែនជាចិត្តមនុស្សអស្ចារ្យលើសគេទេ មនុស្សដែលមានអំនួតនឹងភាពលើសគេរបស់ខ្លួននេះពីរ ក៏មិនមែនជាមនុស្សអស្ចារ្យដែរ មនុស្សទាំងលាន អ្នកណាក៏មានចិត្តអីចឹង តើមានអីលើសគេទៅ? ខ្ញុំនិយាយពីខ្លួនខ្ញុំដូច្នេះអាចនឹងមានអ្នកពាក់វែនតាខ្មៅអានខ្លះហើយ ដើម្បីពន្យល់ ជៀសប្រើពាក្យនេះមិនរួចសោះ។ ហេហេហេ មនុស្សអើយមនុស្ស។

Sunday, June 19, 2016

Internet Traffic Formula 1

Let me tell you why you need a lot of traffic(visitors) to your websites. Look at the McDonald building, you will see a lot of traffics around it, why? Because McDonald wants to sell its stuffs like Hamburgers...So if you want to get more traffics to your website you need to learn the Internet Traffic Formula. Right? 

 More Traffics More Chances you have and more sells are gonna happen. Guest what is it happening as an Affiliate Marketing? Here learn to be an Affiliate Marketer. "You the only one can change you life" to Financial Freedom And make happiness in your life, your Family.


For more Free Learning Click Here: How to Become as an Affiliate Marketing

Internet Traffic Formula 2

You Can do like I do My Friend. Believe your self! And then you can enjoy in life for what you want. Do for your self don't do for me. More Traffics More Chances you have and more sells are gonna happen. Guest what is it happening as an Affiliate Marketing? Here learn to be an Affiliate Marketer.

"You the only one can change you life" to Financial Freedom And make happiness in your life, your Family.



For more Free Learning Click Here: http://bit.ly/1Xf23iS
If you not yet watch video 1 you can click here " don't do this for me but for your self":

Internet Traffic Formula 3

More Traffics More Chances you have and more sells are gonna happen. Guest what is it happening as an Affiliate Marketing? Here learn to be an Affiliate Marketer.  "You the only one can change you life" to Financial Freedom And make happiness in your life, your Family.


For more Free Learning Click Here: How To Become An Affiliate Marketer
If you miss Video A and B you can click here also: