Showing posts with label World Leadership. Show all posts
Showing posts with label World Leadership. Show all posts

Thursday, June 23, 2016

តើមនុស្សខ្ពស់ទាបជាងគ្នាព្រោះតែអ្វីទៅ?

មនសិកាជាមនុស្សប្រាប់យើងថា មនុស្សខ្ពស់ទាបជាងគ្នាមិនមែនព្រោះចំណេះដឹងទេ មិនមែនព្រោះទ្រពសម្បត្តិទេ មិនមែនព្រោះតួនាទីទេ តែព្រោះតែគុណធម៌ទៅវិញទេ។ អ្វីទៅជាគុណធម៌? គឺជាធាតុល្អដែលមានក្នុងចិត្តបុគ្គលណាម្នាក់ ហើយព្រោះតែធាតុល្អដែលមានក្នុងចិត្តនោះ ចិត្តនោះបានរុញច្រានបុគ្គលនោះ អោយលះបង់តិចឬច្រើនទៅតាមទំហំនៃធាតុល្អដែលមានក្នុងខ្លួននោះ ដែលការលះបង់នោះបើវាជាការលះបង់ធំធេង កាលណាត្រូវអ្នកដទៃជាមនុស្សល្អបានដឹង អាចធ្វើអោយមនុស្សល្អនោះរំភើប រំជួលចិត្ត ជួនកាលអាចស្រក់ទឹកភ្នែកដោយចិត្តគោរពដល់ការលះបង់របស់បុគ្គលនោះផង មានតួយ៉ាងជាព្រះពុទ្ធជាដើម។ នេះហើយជាគុណធម៌ ដែលកំនត់នូវភាពទាបខ្ពស់របស់មនុស្សតាមការវាយតំលៃនៃមនសិការបស់មនុស្ស។ 

Mr. Khem Veasna
Head Of LDP

មនុស្សដែលចូលរួមក្នុងចលនាLDPភាគច្រើនបំផុតពួកគេមានចិត្តគោរពបែបនេះចំពោះខ្ញុំ។ ព្រោះតែចិត្តបែបនេះហើយ ដែលនៅពេលពួកគេបានឃើញអ្នកណាម្នាក់ជាពិសេសនៅក្នុងLDPបានបញ្ចេញឫកពាថាខ្លួនគេក៏មិនអន់ជាងខ្ញុំដែរ ជួនព្រោះគេគិតថាគេមានទ្រព្យច្រើនជាងខ្ញុំ គេមានសញ្ញាប័ត្រធំជាងខ្ញុំ គេជាមនុស្សមានមុខមាត់ម្នាក់ដែរក្នុងសង្គម ឬគេក៏ជាអ្នកចូលរួមផ្តួចផ្តើមបង្កើតLDPម្នាក់ដែរឬព្រោះគេជាមិត្តភក្តិខ្ញុំតាំងពីមុនបង្កើតLDP ឬគេមានអារម្មណ៍ថាមនុស្សដូចតែគ្នាគ្មានអីអស្ចារ្យមិនចាំបាច់អីត្រូវគោរពទេ ជាដើម។ អោយតែអ្នកនៅក្នុងLDPមានចិត្តបែបនេះ មិនយូរទេ គេនឹងមានទំនាស់ជាមួយមនុស្សក្នុងLDPដែលគោរពខ្ញុំ មុនមកឈ្លោះជាមួយខ្ញុំ ព្រោះថាជាទូទៅខ្ញុំមិនសូវបានសំគាល់មនុស្សនៅក្នុងLDPថាពួកគេបានតាំងខ្លួនលើសឬស្មើខ្ញុំឡើយ ហើយម្យ៉ាទៀតចរិតតំឡើងខ្លួនរបស់ពួកគេច្រើនធ្វើនៅកំបាំងមុខខ្ញុំ ដូច្នេះហើយទើបបុគ្គលនោះច្រើនទើសជាមួយខ្ញុំក្រោយទើសជាមួយLDPដែលគោរពខ្ញុំ ព្រោះថាចរិតបែបនេះអ្នកគោរពខ្ញុំទទួលយកមិនបានទេ។ ហេតុអ្វីពួកអ្នកគាំទ្រLDPមិនអាចទទួលយកចរិតមនុស្សដែលតំឡើងខ្លួនស្មើនឹងខ្ញុំឬលើសខ្ញុំបាន? ទីមួយគឺពួកអ្នកគាំទ្រLDPភាគច្រើនបំផុតជាមនុស្សសណ្តានល្អមានភាពស្មោះត្រង់មានសណ្តានដឹងគុណគេ គោរពគុណធម៌របស់មនុស្ស វិនិច្ឆ័យមនុស្សដោយស្មោះត្រង់។ ទីពីរ ពួកគេភាគច្រើនបំផុតជាមនុស្សមានចិត្តគោរពខ្ញុំតាមរយៈការឮសំលេងរបស់ខ្ញុំរួចស្រេចទៅហើយ គឺចិត្តគោរពនេះមានមុនឃើញមុខខ្ញុំផ្ទាល់ទៅទៀត ដូច្នេះពេលមកជួបផ្ទាល់ហើយឃើញបុគ្គលណាមួយមានចិត្តវាយស្មើឬធ្វើចរិតលើមនុស្សដែលខ្លួនគោរព ពួកគេទទួលយកមិនបានទេ។ ទីបី គឺការពិតបុគ្គលដែលតាំងខ្លួនថាស្មើនឹងខ្ញុំឬលើខ្ញុំ ដែលជាអាម្មណ៍ថា"អញមួយដែរ"នោះ ពិតជាមិនអាចប្រៀបធៀបអោយស្មើនឹងខ្ញុំមែន កុំថាឡើយដល់គុណធម៌ដែលជាធាតុដែលមនសិកាមនុស្សយល់ថាជាធាតុដែលមនុស្សគួរគោរព គ្រាន់តែចំណេះដឹងក៏ពួកគេមើលឃើញថាមិនដល់ខ្ញុំដែរ ដូច្នេះពួកអ្នកគាំទ្រLDPដែលគោរពខ្ញុំគាត់ទទួលយកការវាយស្មើចំពោះខ្ញុំនៃបុគ្គល"អញមួយដែរ"នោះមិនបានទេ។ 

ហេតុអស់នេះហើយ ដែលបុគ្គល"អញមួយដែរ" ជានិច្ចជាកាលបានទើសចិត្តដោយអ្នកគាំទ្រLDPមុននឹងខ្ញុំជាមួយបុគ្គល"អញមួយដែរ"ប៉ះទង្គិចគ្នាទៅទៀត ហើយពេលដែលប៉ះគ្នាជាមួយខ្ញុំហើយ LDPដែលបានស្គាល់ចរិតមនុស្ស"អញមួយដែរ"នោះ ពួកគេតែងតែឈរយ៉ាងស្លាប់រស់ជាមួយនឹងខ្ញុំ ហើយពេលមានអ្នកយល់LDPថ្មីៗដែលមិនបានស្គាល់ចរិតអ្នក"អញមួយដែរ" ហើយសំគាល់តាមការឮ ឬតាមការនិយាយខ្លះៗនៃបុគ្គល"អញមួយដែរ"នោះ ពួកគេសំគាល់ថាបុគ្គល"អញមួយដែរ"នោះជាមនុស្សល្អ គាត់មានចិត្តសង្ស័យតិចៗខ្លះ ពួកគេសួរចង់ដឹងរឿងទំនាស់នឹងគ្នានោះវាយ៉ាងម៉េច ពេលនោះពួកអ្នកនៅជាមួយខ្ញុំស្គាល់ខ្ញុំច្បាស់ហើយដឹងរឿងពិតទៀតផង មានអារម្មណ៍ខឹងនឹងអ្នកសួរ ព្រោះក្នងចិត្តពួកគេចេះតែគិតថាម្តេចយកខ្ញុំទៅប្រៀបធៀបនឹងមនុស្សដែលខ្ញុំថាអាក្រក់ទៅហើយកើត? មនុស្សដែល"អញមួយដែរ" ការពិតមិនបានឃើញថាខ្ញុំហ្នឹងខូច បោកប្រាស មិនស្មោះត្រង់អី ដូចគេដើរនិយាយពីខ្ញុំក្រោយពេលពួកគេចេញពីLDPនោះទេ ពួកគេគ្មានចិត្តបែបនេះជាមួយខ្ញុំទេ គេស្គាល់ខ្ញុំច្បាស់ណាស់ថាខ្ញុំមិនមែនជាមនុស្សបែបនោះទេ តែពាក្យថាខ្ញុំខូច មិនសុចរិត បោកប្រាស គឺចេញតែពីចិត្ត"អញមួយដែរ"ហ្នឹងឯង ចេញតែពីចិត្តខ្លួនស្មើនឹងខ្ញុំហ្នឹងឯង ដល់តែអ្នកយល់LDPមិនគោរពមិនអោយតំលៃខ្លួនស្មើនឹងខ្ញុំ ហើយក៏ចាប់ផ្តើមឈ្លោះគ្នាជាមួយLDPក្រោយមកក៏រាលដាលមកឈ្លោះនឹងខ្ញុំព្រោះតែចិត្ត"អញមួយដែរ"ហ្នឹង ហើយដើម្បីបន្ថែមទំងន់ទោសអោយខ្ញុំ ក៏តាំងរាលដាលទៅជាបំផ្លើសថាខ្ញុំអួត អ្នកណាខ្ពស់ជាងខ្លួនមិនបាន បោកប្រាស មិនសុច្ចរិតអីជាដើមអីចឹងទៅ តែគឺមកពីចិត្ត"អញមួយដែរ"នោះទៅវិញតែប៉ុណ្ណោះទេ។ ដល់តែចង់ឈ្នះខ្ញុំពេក និយាយបំផ្លើសការពិតអីចឹងទៅ វាបានទៅជាការបំផ្លាញខ្លួនឯងកាន់តែធ្ងន់ទៅៗ ព្រោះអំពើបែបនេះមិនបានបំផ្លាញខ្ញុំទេ គឺគ្រាន់តែបង្ហាញអោយ ពិសេសអ្នកយល់LDPទាំងអ្នកស្គាល់អ្នកនិយាយបំផ្លើសនោះច្បាស់ ទាំងអ្នកស្គាល់បុគ្គល"អញមួយដែរ"នោះមិនច្បាស់ កាន់តែច្បាស់ពីបុគ្គល"អញមួយដែរ"នោះកាន់តែច្បាស់ ដែលការវាយបកទៅវិញ ខ្ញុំមិនបាច់ទាំងធ្វើំចំពោះបុគ្គល"អញមួយដែរ"នោះផង ប៉ុន្តែអ្នកយល់LDPដែលមានសណ្តានល្អស្រេចស្រាប់ទៅហើយនោះទ្រាំមើលការបំពានបែបនេះមិនបាន បានវាយបកទៅវិញយ៉ាងចាស់ដៃ ដែលជួនកាលខ្ញុំឃាត់មិនឈ្នះទៀតផង។ គេខំកាច់មួល គេយល់ថាបំផ្លាញខ្ញុំ គេក្តៅពេកបាត់លំនឹងផ្លូវចិត្ត ខំធ្វើដោយចិត្តចង់បំផ្លាញខ្ញុំ តែជាក្រិត្យក្រមសត្យានុមតិ អំពើអាក្រក់បំពានការពិត មិនបានបំផ្លាញសេចក្តីល្អឬភាពថ្លៃថ្នូររបស់អ្នកដទៃទេ តែជាអំពើបំផ្លាញខ្លួនឯងទៅវិញទេ។ 

ចំពោះអ្នកដែលចាកចេញពីLDPព្រោះ"តែអញមួយដែរ" គ្មានអ្នកណាមួយចេញទៅហើយអនុគ្រោះអោយខ្ញុំទេ គឺពួកគេសុទ្ធតែបានផ្តួលខ្ញុំមួយទំហឹងមនុស្សចាស់ទាំងអស់ ទោះអ្នកខ្លះជាព្រះសង្ឃរស់នៅព្រៃភ្នំមើលទៅហាក់បីដូចជាមនុស្សស្តើងកិលេស តែការពិតលោកបានតាមបំផ្លាញខ្ញុំមួយឆ្អែតៗតាមរបៀបដែលលោកអាចធ្វើបានរួចហើយដែរ ជាទូទៅគឺគេខំនិយាយបំផ្លើសក្នុងចេតនាអូសមនុស្សក្នុងLDPអោយចេញមកក្រៅតាមគេ ដែលចំណុចនេះខុសពីខ្ញុំដាច់ស្រឡះ តាំងពីខ្ញុំចេញពីគណបក្សសមរង្សីុមក ខ្ញុំមិនដែលទូរស័ព្ទសូម្បីម្តងទៅអ្នកគាំទ្រsrpអោយមកតាមខ្ញុំឡើយ ខ្ញុំទុកអោយសេចក្តីល្អរបស់ខ្ញុំស្រូបទាញមនុស្សមានធាតុដូចខ្ញុំមកតាមខ្ញុំ ត្រង់ចំនុចនេះហើយដែលធ្វើអោយអ្នកមកចូលរួមនឹងLDPមិនពិបាកខ្ញុំត្រូវយកចិត្តអ្នកចូលរួមឡើយ គឺរស់ក្នុងភាតរភាពជាបងជាប្អូនក្រុមគ្រួសារ ដែលខុសពីមនុស្សសមញ្ញទូទៅ អោយតែចេញពីបក្សមួយឬក្រុមមួយទៅ តាំងមកអូសទាញបញ្ចុះបញ្ចូលហើយ ទាំងលាននាក់គឺតែអីចឹង ត្រង់នេះខ្ញុំច្បាស់ខ្លួនខ្ញុំណាស់ថាខ្ញុំមិនដូចមនុស្សទាំងលាននាក់នោះទេ។ ដោយគេខំមកអូសទាញបញ្ចុះបញ្ចូលសមាជិកអ្នកគាំទ្រLDPហ្នឹងហើយទើបLDPទាំងនោះប្រាប់ខ្ញុំ អ្នកខ្លះមានទាំងថតសំលេងអ្នកបញ្ចុះបញ្ចូលទាំងនោះអោយខ្ញុំស្តាប់ផង សំលេងដែលមានសល់រឿងអូសទាញLDPច្រើនជាងគេ គឺលោកសង្ឃនៅភ្នំឱរាល់ ព្រោះតែLDPប្រាប់និងសល់សំលេងខ្លះនេះហើយ បានជាខ្ញុំច្បាស់ណាស់ថាអ្នក"អញមួយដែរ"បានចេញពីLDPទៅហើយបានដើរអូសទាញLDP។ ដឹងហើយខ្ញុំសើចហួសតែចិត្ត មនុស្សអើយមនុស្សអីក៏ល្ងង់ម្លេះ តើអ្នកមានគុណសម្បត្តិអីមកអូសLDPដែលជាទូទៅជាមនុស្ស ទីមួយចេះថ្លឹងថ្លែង ទីពីរជាមនុស្សមានយុត្តិធម៌ មនុស្សបែបនេះមិនដែលត្រូវអូសបានដោយការបង្កាច់បង្ខូចទេ មកអូសទាញគេ បានត្រឹមតែគេលួចនិយាយដើមដោយការមើលងាយតែប៉ុណ្ណោះ បើអ្នកល្អ មុននឹងក្រោយមនុស្សល្អនឹងនៅខាងអ្នកហើយ។ ខ្ញុំកំនត់រួចជាស្រេច បើមានមនុស្សទៅតាមឬងាករេ មនុស្សនោះមិនមានតំលៃអោយខ្ញុំទាញទុកទេ ប្រពន្ធដែលមានចិត្តចង់ទៅតាមគេហើយ អស់តំលៃក្នុងចិត្តយើងហើយ ប្រហែលអ្នកថ្មីគេល្អជាងយើងក៏មិនដឹង បើអ្នកថ្មីល្អជាងយើង វាសមនឹងគេទៅចោលយើងហើយ យើងមិនល្អល្មមអោយគេនៅជាមួយទេ អោយសេរីភាពគេទៅ។ រាល់ទង្វើក្នុងចេតនាបំផ្លាញខ្ញុំ របស់ពួក"អញមួយដែរ"នេះ ខ្ញុំមិនដែលទៅទប់ទល់សមាជិកLDPដែលត្រូវពួក"អញមួយដែរ"ប្រឹងអន្ទងយកទៅនោះទេ ខ្ញុំតែងនៅស្ងៀមចាំទទួលយកលទ្ធផលដោយកំណត់ថា ក្រោយពីការអូសទាញតាមរយៈការនិយាយបង្ខូចរបស់ពួកអ្នក"អញមួយដែរ"ហ្នឹងរួចតើអ្នកណានឹងមានជំហរងាករេខ្លះ? អោយគេទៅចុះ ព្រោះបើគេយល់បែបនះទៅហើយ ខ្ញុំគ្មានតំលៃអ្វីអោយគេស្តាប់ខ្ញុំទេ ហើយគេនោះក៏មិនមានតំលៃអោយខ្ញុំចង់ទុកអោយនៅដែរ យកពួក"អ្នកអញមួយដែរ"នេះជាតំរងច្រោះរវាងមិត្តនិងអមិត្តទៅចុះ។ បើតាមតែគេនិយាយពីភាពអាក្រក់របស់ខ្ញុំនោះ គឺគេល្អលើសខ្ញុំឆ្ងាយណាស់ ខ្ញុំចេះតែនឹកអស់សំណើច ឱមនុស្សអើយមនុស្សដោយសារតែភាពច្រណែន លែងមើលយល់ថាគេខ្លាំងជាងខ្លួនប៉ុណ្ណាទៅហើយ បើស្មានសត្រូវមិនត្រូវបែបនេះ គេអាចទៅធ្វើអ្វីបានជោគជ័យទៅ គេមិនស្គាល់ខ្លួន គេមិនទទួលស្គាល់ភាពខ្លាំងបស់សត្រូវ រឿងអីការងារបស់គេមិនរលាយនោះ។ ខ្ញុំច្បាស់ណាស់ថាការពិតពួកអ្នក"អញមួយដែរ"ហ្នឹងមិនយល់ថាខ្ញុំអាក្រក់ដូចពាក្យដែលគេនិយាយប្រាប់អ្នកដទៃរួមទាំងអ្នកយល់LDPផងនោះទេ គឺវាផ្តើមចេញតែពីចិត្ត"អញមួយដែរ"នេះឯងតែប៉ុណ្ណោះ ព្រោះថាពួកគេនៅក្រឡឹងៗLDPមិនព្រមទៅចាប់ជាតិថ្មីទេ បើខ្ញុំហៅគេចូលLDPគេនឹងព្រមចូលភ្លាម បើមនុស្សគេល្អ ខ្ញុំអាក្រក់ តើមនុស្សល្អមកចូលជាមួយមនុស្សអាក្រក់យ៉ាងណាកើតទៅ? មានឧទាហរណ៍មួយទៀតយ៉ាងច្បាស់ដែលបញ្ជាក់ថាពួក"អញមួយដែរ"ដែលនិយាយអាក្រក់ពីខ្ញុំមួយចប់ស្ទើគ្មានចន្លោះណាល្អបន្តិចសោះ តែពេលដែលលោកមានរឿងអំពីសមាគមមាតុធម្មជាតិ លោកនៅតែរត់មករកការពឹងពាក់ពីខ្ញុំដដែល ព្រោះលោកដឹងច្បាស់ថាខ្ញុំល្អ ទោះលោកធ្វើអាក្រក់ដាក់ខ្ញុំហួសហេតុយ៉ាងហ្នុងហើយក៏ដោយ ក៏លោកនៅរំពឹងលើសណ្តានល្អរបស់ខ្ញុំថានឹងអនុគ្រោះអោយលោក ពេលនោះខ្ញុំបាននិយាយផ្ចាញ់ទៅមនុស្សខូចធុនលោកវិញថា ក្រែងមិត្តភក្តិតេគុណដូចជាអាជ្រឹម និងមនុស្សដែលចេញពីLDPនៅជាមួយតេគុណជាដើមល្អនឹងតេគុណណាស់ឬ? ម្តេចមិនទៅរកគេជួយ? លោកច្បាស់ណាស់ថាពួកនោះមិនល្អនឹងលោកទេតែដោយសារសត្រូវរួមទេដែលលោកហើយនិងពួកនោះត្រូវរ៉ូវគ្នានោះ។ សណ្តានមានសត្រូវរួម មនុស្សមិនត្រូវគ្នាសោះក៏ក្លាយទៅជាមិត្តនឹងគ្នានេះ គឺជាសណ្តានមនុស្សខូច ក្នុងនោះមានលោកមួយផង។ មនុស្សធុននេះមិនមានតំលៃនឹងជួយទេព្រោះខ្ញុំធ្លាប់ល្អនឹងលោកគ្មានដែលមានចិត្តសៅហ្មងម្តងផង នៅតែដោយសារចិត្ត"អញមួយដែរ" លោកខំបំផ្លាញខ្ញុំមួយទំហឹង តើត្រូវជួយពស់វែកមួយនេះដើម្បីរស់ក្នុងសណ្តានពស់វែកនេះបន្តទៅទៀតឬ?បើខ្ញុំមើលឃើញថាមិនមែនជាសណ្តានម្លេះខ្ញុំអនុគ្រោះអោយលោកហើយ។ ខ្ញុំធ្វើល្អនឹងអ្នកណាមិនត្រូវការ ការតបស្នងទេ តែសូមអោយអ្នកជាមនុស្សល្អមនុស្សមានតំលៃសមនឹងជួយផង ចុះបើគ្រាន់តែខ្ញុំល្អនឹងលោក លោកហ៊ានធ្វើអំពើបែបនេះដាក់វិញ តើលោកជាមនុស្សល្អពីត្រង់ណាទៅ។ ខ្ញុំស្គាល់មុខនាទីរបស់ខ្លួនច្បាស់ណាស់ ជាប្រមុខចលនាបដិវត្តន៍មួយ អ្វីដែលគួរអធ្យាស្រ័យគឺខ្ញុំអធ្យាស្រ័យមុនគេ អធ្យាស្រ័យទូលាយជាងគេ អធ្យាស្រ័យចំពោះមនុស្សល្អ តែក៏តឹងរឹងប្តូរផ្តាច់នឹងសណ្តានមនុស្សអាក្រក់ដែរ បើមិនដូច្នេះទេ ខ្ញុំមិនអាចបង្ក្រាបអំពើអាក្រក់ ហើយសង្គ្រោះមនុស្សល្អបានឡើយ។ 

សរុបមកវិញខ្ញុំចង់និយាយថាទីមួយ ខ្ញុំរស់និងរីកចំរើនមកដល់ពេលនេះ គឺដោយសារភាពស្មោះត្រង់ឥតហ្មងសៅដែលជាសណ្តានរបស់ខ្ញុំនេះឯង សត្រូវរបស់ខ្ញុំតាមបំផ្លាញខ្ញុំមិនបានគឺដោយសារធាតុស្មោះត្រង់និងអធ្យាស្រ័យល្អនេះឯង មនុស្សយ៉ាងច្រើននៅជុំវិញខ្ញុំ ស្គាល់ចំណុចនេះរបស់ខ្ញុំ ពួកគេល្អស្លាប់រស់នឹងខ្ញុំ ក៏ព្រោះតែខ្ញុំបានលះបង់អោយពួកគេនិងមនុស្សមានតំលៃទូទៅខ្លាំងណាស់ដែរ ដូច្នេះហើយបានជាមានរឿងច្រើនដែលសត្រូវចង់បំផ្លាញខ្ញុំដោយការមួលកាច់ ខ្ញុំមិនទាំងចាំបាច់បកស្រាយទៅវិញផង សមាជិកដែលគោរពខ្ញុំ មានអារម្មណ៍ដូចគេមកបំពានលើឪពុកខ្លួន បងខ្លួន ពូខ្លួន ប្អូនខ្លួន គេវាយបកទៅវិញចំពោះបុគ្គលដែលបំពាននោះយ៉ាងចាស់ដៃ រហូតដល់ពួកនោះបង្ខូចពួកគេថា អ្នកយល់ពីខ្ញុំទាំងនោះគឺជឿខ្ញុំផ្កាប់មុខ ឮបែបនេះខ្ញុំសើច ខ្ញុំគិតថានោះ រឿងវាបានរាលដាលហួសពីខ្ញុំហើយ គេចោទអ្នកការពារអំពើល្អដោយយល់ច្បាស់ ថាជាមនុស្សផ្កាប់មុខដែលជាលក្ខណៈមនុស្សល្ងង់ តើអោយអ្នកយល់ldpទទួលឬទ្រាំស្ងៀមយ៉ាងម៉េចបានទៅ? ទីពីរ ខ្ញុំចង់និយាយថាមនុស្សដែលតាំងខ្លួនថា"អញមួយដែរ"ដោយហេតុណាមួយក៏ដោយ ទីបំផុតមិនអាចនៅក្នុងLDPបានទេ ដែលជាទូទៅមិនមែនព្រោះតែមានជំលោះជាមួយខ្ញុំទេ គឺឈ្លោះនឹងអ្នកគាំទ្រldpយ៉ាងច្រើនដែលគោរពខ្ញុំ ពួកគេមិនអាចទទួលយកចរិតអំនួតបែបនេះបានទេ នេះមិនមែនព្រោះតែ មានអ្នកខ្លាំងជាងខ្ញុំមែននៅក្នុងLDPហើយ តែអ្នកគាំទ្រLDPមិនព្រមទទួលយកការពិតនោះទេ គឺដោយសារវាអត់ទាន់មានតែមនុស្សមកតាំងខ្លួនថាគឺ"អញមួយដែរ"លើសពីគុណសម្បត្តិដែលខ្លួនមានទៅវិញទេតែប៉ុណ្ណោះ។ ហើយរឿងកើតរោគ"អញមួយដែរ" នេះទៀតសោត ភាគច្រើនបំផុតគឺមកពីខ្ញុំ ទីមួយមិនតំកើងខ្លួនជាប្រធានអោយខ្ពស់ហួសពីLDPទូទៅ ចេះតែមានអារម្មណ៍LDPជាគ្រួសារខ្លួន ខ្លួនដូចជាមេគ្រួសារមួយតែប៉ុណ្ណោះ ទីពីរដោយសារខ្ញុំចេះតែលើកតំកើងសរសើរបុគ្គលទាំងនោះធ្វើអោយវាជោរខូចមនុស្សបាត់អស់ទៅ និងទីបី ពេលពួកគេទៅតាមខេត្តនានា សមាជិកLDPនៅតាមខេត្តទទួលរាក់ទាក់ទីមួយក្នុងនាមជាគ្រួសារLDP ទីពីរដោយយល់ថាជាមនុស្សដែលនៅជិតខ្ញុំ ខ្ញុំទុកចិត្តថាមនុស្សល្អហើយបានជាទុកដាក់អោយកាន់ការនៅក្បែរខ្លួន ដល់តែឃើញគេទទួលរាក់ទាក់បែបនេះ មនុស្សធម្មតាទូទៅច្រើនតែកើតចិត្តថា"អញមួយដែរ" ក៏តាំងប៉ោងហើមកើតជា"អញមួយដែរ"ហ្នឹងទៅ។រឿងមនុស្សមានគុណសម្បត្តិលើសគេនេះ ចាត់ទុកជាមនុស្សណាមានគុណសម្បត្តិលើលគេពិបាករកមនុស្សដូចបាននោះ លុះត្រាតែមនុស្សនោះមានចិត្តមួយធម្មតានឹងភាពលើសគេរបស់ខ្លួន បើគេនៅមានមោទនភាពនឹងអ្វីដែលខ្លួនលើសគេ នោះគេលែងជាមនុស្សលើសគេហើយ ព្រោះគេជាមនុស្សនៅពុលនឹងភាពលើសគេដូចតែមនុស្សធម្មតាទាំងលាននាក់ដែរទេ។ មនុស្សដែលចង់លើសគេនេះមួយមិនអាចជាមនុស្សលើសគេបានទេ ព្រោះចិត្តមនុស្សចង់លើសគេ ជាចិត្តមនុស្សមិនលើសគេទេ ជាចិត្តមនុស្សធម្មតាទាំងលាននាក់ទេ មិនមែនជាចិត្តមនុស្សអស្ចារ្យលើសគេទេ មនុស្សដែលមានអំនួតនឹងភាពលើសគេរបស់ខ្លួននេះពីរ ក៏មិនមែនជាមនុស្សអស្ចារ្យដែរ មនុស្សទាំងលាន អ្នកណាក៏មានចិត្តអីចឹង តើមានអីលើសគេទៅ? ខ្ញុំនិយាយពីខ្លួនខ្ញុំដូច្នេះអាចនឹងមានអ្នកពាក់វែនតាខ្មៅអានខ្លះហើយ ដើម្បីពន្យល់ ជៀសប្រើពាក្យនេះមិនរួចសោះ។ ហេហេហេ មនុស្សអើយមនុស្ស។

Sunday, May 15, 2016

អ្វីជា ទ្រឹស្តី "សត្រូវរបស់សត្រូវនៃយើងគឺជាមិត្តរបស់យើង"?

មានតែមនុស្សខូចទេដែលប្រើទ្រឹស្តី"សត្រូវរបស់សត្រូវនៃយើងគឺជាមិត្តរបស់យើង"។ នាងនៅក្មេង ទីមួយនាងមិនយល់រដ្ឋបាល គ្មានអ្នកក្រៅបក្សសង្គ្រោះជាតិណាអាចទាមទារទំលាក់លោកកឹមសុខាអោយចុះពីតំណែងក្នងបក្សរបស់គេទេ វារិតតែមិនសមទៅទៀតដែលតំណាងអោយបក្សនបាយមួយផ្សេងទៅទាមទារអោយអ្នកដឹកនាំបក្សមួយផ្សេងទៀតចុះចេញពីតំណែងណាមួយក្នុងបក្សរបស់គេនោះ វាជាកិច្ចការផ្ទៃក្នុងនៃបក្សរៀងខ្លួនសុទ្ធសាធ យើងបក្សផ្សេងមិនអាចទៅទាមទារអោយអ្នកដឹកនាំបក្សផ្សេងមួយទៀតចុះចេញពីតំណែងក្នុងបក្សរបស់គេនោះបានទេ។ 



ដូច្នេះនាងហៅបក្សផ្សេងទៅចូលរួមរឿងកិច្ចការផ្ទៃក្នុងបក្សខ្លួន យើងអាចដឹងថានាងមិនយល់រឿងរដ្ឋបាលទេ។ ទីពីរនាងអាចនឹងស្មានខុសពីព្រោះនាងយល់ដឹងទាបណាស់រឿងចិត្តសាស្ត្រ នាងស្មានថាមនុស្សដូចសម្ព័ន្ធអាចមានសណ្តានដូចមនុស្សខូចនៃក្រុមcnrp របស់នាងហើយ នាងឃើញថាយើងធ្លាប់បើកកកាយរឿងថោកទាបរបស់កឹម សុខាញឹកញាប់ប្រហែលការអញ្ជើញរបស់នាងចំពោះldp បានជាឱកាសអោយយើងបានបកអាក្រាតរឿងកឹមសុខាហើយ។ ចិត្តសាស្ត្រនាងនៅទាបណាស់ ជាធម្មជាតិមានតែមនុស្សមានសណ្តានអាក្រក់ទេដែលប្រើទ្រឹស្តី"សត្រូវបស់សត្រូវនៃយើងគឺជាមិត្តរបស់យើងនោះ" LDPជាតំណាងអោយភាពស្អាតស្អំភាពត្រឹមត្រូវ មិនថោកទាបដូចអ្នកដឹកនាំបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រដ៏ថោកទាបបក្សថោកនោះទេ។ សណ្តានខ្ចីដៃអ្នកនេះវាយអ្នកនោះសិនគឺជាសណ្តានមនុស្សថោកទាបទេតើ តួយ៉ាងពួកអាថោកទាបcnrp ដែលcomment គាំទ្រអ្វីដែលខ្ញុំសរសេរឆ្លើយតបនឹងធីសុវណ្ណថាដែលបញ្ជាក់ថាldp យើងមិនទៅចូលរួមតាមការអញ្ជើញរបស់ធីសុវណ្ណថាេទនោះជាដើម។ ពួកអាថោកទាបគាំទ្រcnrp ពួកវាក៏ជាប្រភេទថោកទាបអស់សាច់នោះដែរ វាមិនមែនគាំទ្រសេចក្តីល្អរបស់យើងទេ តែវាយកpost យើងទៅចុះផ្សាយបន្តឬវាcomment គាំទ្រគឺព្រោះតែចំណេញដល់វានោះតែប៉ុណ្ណោះទេ។ 

ធីសុវណ្ណនាងក៏នៅក្នុងក្រុមប្រភេទពួកអាថោកគាំទ្រសង្គ្រោចោរនោះដែរ ម្លោះហើយនាងយល់ថាldpអាចនឹងប្រើទ្រស្តីថោកទាបនោះ គឺ"សត្រូវរបស់សត្រូវនៃយើងគឺជាមិត្តរបស់យើង"។ អ្នកនៅក្រៅបក្សអាចត្រឹមតែលើកយកប្រធានបទថាតើបើមនុស្សជាប់រឿងអាស្រូវថោកទាបដូចកឹមសុខា ជាទស្សនៈសមនឹងប្រកាសលាចេញពីំណែងទេ នោះគឺបាន យើងនៅក្រៅបក្សអាចត្រឹមបញ្ចេញជាទស្សនៈពីរឿងនេះបានតែមិនអាចទាមទារឬសំណូមពរអោយលោកកឹមសុខាចុះពីតំណែងក្នុងបក្សទេបើសិនជារឿងនោះស្ថិតនៅតែក្នងរង្វង់បក្សរបស់គេនោះ គឺចង់មានន័យថាលោកកឹមសុខាមិនមែនជានាយករដ្ឋមន្ត្រីដែលគ្រប់គ្រងទាំងយើងនៅក្រៅcnrp នោះផងទេ។ តែបើត្រឹមតែជជែកគ្នារឿងថាបើថោកទាបដូចកឹមសុខាគួរតែលាចេញពីតំណែងដឹកនាំបក្សឬអត់ក៏មិនចាំបាច់អីទៅបើកអង្គប្រជុំពិភាគ្សាគ្នាដែរព្រោះវាជាសំនួរងាយណាស់ មិនចាំបាច់ត្រូវជជែកដេញដោលគ្នាទេ គឺអ្នកប្រព្រឹត្តរឿងថោកទាបបែបកឹមសុខានេះ វាសមហួសពីសមទៅហើយរឿងលាចេញពីតំណែងដឹកនាំក្នុងបក្សនោះ វាមានតែពួកអាថោកទាបគាំទ្រcnrp ដែវាយល់ថាមនុស្សថោកទាបដូចកឹមសុខា មិនអីទេវានៅតែគាំទ្របាននោះទេ ដែលវាយល់ថាលោកកឹមសុខាមេថោករបស់វាមិនចាំបាច់ត្រូវលាចេញពីតំណែងទេ។ ចាំមើលចុះពួកអាថោកដែលគាំទ្រcnrp វាអានអត្ថបទខ្ញុំនេះហើយពួកអាថោកអស់នោះវាមុខតែឆេះដុំក្តៅពេញក្នុងcomment នៃអត្ថបទខ្ញុំនេះមិនខានឡើយ។ វាក្តៅកាលណាខ្ញុំរិតតែសប្បាយកាលណោះ ព្រោះគោលដៅយើងគឺសំពងពួកអាថោកអស់នោះហើ៍យ។ អូខេសូមអញ្ជើញក្តៅចុះពួកអាថោកអាត្មាposted រួចហើយសុំដេកមុនហើយណា៕

Monday, April 11, 2016

នេះហើយគេថាចំណេះជិៈកឯង!

បើមិនធ្វើបាតុកម្ម បើមិនចូលសភា តើមាននឹងមានរឿងអ្វីកើតឡើង? 


ក្នុងស្ថានភាពនេះពិតជាលំបាកខ្លាំងណាស់សម្រាប់ CNRP ហើយការលំបាកនេះកើតពីចំណេះជិះករឯង ហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។ នៅសុខៗចូលសភាក្បត់លោកម្ចាស់ខ្មែរ ហើយអួតថាមានតែវប្បធម៌សន្ទនាទេទើបដោះស្រាយបញ្ហាជាតិបាន LDP ថាមិនមែនបានវប្បធម៌សន្ទនាទេ គឺបានវប្បធម៌វេទនា ស្រាប់តែបន្តបន្ទាប់មកបានវប្បធម៌វេទនាមែន។ 

វប្បធម៌វេទនា នោះមានជាអាថ៌ មេបក្សរត់ចោលស្រុក លោក កឹម សុខា ក៏កំពុងតែឈឺក្បាលវិលមុខរឿងក្តីក្តាំស្រីញ៉ី សកម្មជន និងតំណាងរាស្ត្រត្រូវបានចាប់ខ្លួនញាត់ចូលគុកជាបន្តបន្ទាប់។ តាមពិតរឿងនេះផ្លូវចេញ CNRP ត្រូវដោះស្រាយតាមរយះការឆ្លើយឆ្លងសន្ទនាគ្នាដោយព្រមចាញ់ CPP គ្រប់យ៉ាង។ 

ស្រាប់តែមិនប្រើផ្លូវនេះទេបែរជាឡប់អី នាំគ្នាទៅប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅ Philippine ជាមួយមេបក្សក៏ធ្វើសេចក្តីសម្រេចរួម គឺ CNRP ប្រកាន់ជំហរ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង ជាមួយ CPP។ បើ ជំហរ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង ផង តើទៅសន្ទនាគ្នាម៉េចទៅ ព្រោះសន្ទនា គឺត្រូវ ឆ្លើយ ឆ្លងហ្នឹងហើយ។ 

នេះហើយគេថាចំណេះជិៈកឯងនោះណា!... 

LDP ពន្យល់ប្រាប់ឲ្យយកគំនិតយើងទៅគិត មិនដឹងជាប៉ុន្មានដងថា ទីនេះប្រទេសខ្មែរ ទីដែលអ្នកខ្លាំងឈ្នះ ទីដែលអំណាចប្រមូលផ្តុំលើបុគ្គលតែម្នាក់ គេចង់ឲ្យយើងយ៉ាងម៉េចគឺអញ្ចឹង។ ទាំងពលរដ្ឋ ទាំងគណបក្សបក្សបញ្ឆោត ទាំង អង្គការស៊ីម្តងម្នាក់ ឬស៊ីវិល មិនព្រមទទួលស្គាល់ ព្យាយាមគេចពីកន្លែងត្រូវទៅរកទីដែលខុសទាល់តែបាន។ បើពលរដ្ឋខ្មែរព្រមដាក់ចិត្តស្តាប់ហើយចូលរួមគ្នាម្នាក់បន្តិចៗ ដោយយកផលប្រយោជន៍ជាតិជាគោល នោះប្រទេសរបស់យើងនឹងផ្លាស់ប្តូរយ៉ាងស្រួលដូចក្រឡាប់បាតដៃអញ្ចឹង ប៉ុន្តែបើនេះណា ទៅមិនរួចដោយសារខ្មែរនិយាយស្តាប់គ្នាមិនបានហ្នឹងហ្មង៕ www.camldp.org
អត្ថបទ៖ Chen Thon 

Monday, February 15, 2016

It is a clear violation of the law if Power is concentrated on individual


"This motherland will never be a warm place for us if we don't make it so with our own hands." Khem Veasna

ការអនុវត្តន៍ច្បាប់អាចត្រូវបានអនុវត្តន៍ទៅលើមនុស្សគ្រប់គ្នាបាន លុះត្រាតែគ្រប់បុគ្គលជាពលរដ្ឋក្នុងសង្គមមួយ ពីពលរដ្ឋធម្មតារហូតដល់មនុស្សកាន់ការកំពូលនៃប្រទេសនោះគឺនាយករដ្ឋមន្ត្រីឬប្រធានាធិបតី ពុំមានកំលាំងធំជាងយន្តការរបស់ច្បាប់។ 


បើអំណាចប្រមូលផ្តុំទៅលើបុគ្គលណាមួយក្នុងប្រទេសនោះ នោះច្បាប់មិនអាចអនុវត្តន៍បានទៅលើគ្រប់មនុស្សបានឡើយ ជាពិសេសគឺបុគ្គលដែលមានអំណាចប្រមូលផ្តុំនោះឯង ហើយពេលនោះការរំលោភច្បាប់ច្បាស់នឹងកើតមានឡើងនៅក្នុងប្រទេសនោះដោយចៀសមិនផុតឡើយ។ ច្បាប់ចំពោះបុគ្គលដែលមានអំណាចប្រមូលផ្តុំ លែងមានតំលៃជាច្បាប់ទៀតហើយ គឺវាគ្រាន់តែជាក្រមសីលធម៌មួយដែលបុគ្គលដែលមានអំណាចប្រមូលផ្តុុំនោះ ចង់គោរពឬមិនគោរពវាអាស្រ័យទៅលើឆន្ទ:របស់បុគ្គលនោះតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ វាជាស្ថានភាពអាក្រក់និងគ្រោះថ្នាក់បំផុតសំរាប់ពលរដ្ឋសាមញ្ញនៃប្រទេសនោះ។

បើប្រទេសអ្នកជួបស្ថានភាពអាក្រក់បែបនេះហើយៗបើពលរដ្ឋក្នុងប្រទេសនោះដេកចាំអោយបុគ្គលដែលជាអ្នកកាន់អំណាចប្រមូលផ្តុំមានឆន្ទៈនឹងផ្លាស់ប្តូរឬកែសំរួលប្រព័ន្ធដឹកនាំប្រទេស ដើម្បើកុំអោយមានមនុស្សដែលមានអំណាចធំជាងយន្តការច្បាប់អាចរំលោភច្បាប់បាន នោះជាក្តីស្រមៃមួយដែលស្ទើរតែមិនអាចនឹងបានសំរេចទាល់តែសោះក្នុងភាពជាក់ស្តែង។ ជំរើសដែលប្រសើរ មានតែប្រជាពលរដ្ឋនៃប្រទេសនោះ ប្រមូលកំលាំងគ្នាបង្កើតជាចលនានយោបាយមួយដែលគោលនយបាយនៃចលនានយោបាយនោះ គឺសំដៅទៅរៀបចំកាត់បន្ថយប្រព័ន្ធដែលប្រមូលផ្តុំអំណាចនោះតែប៉ុណ្ណោះ ទើបអំណាចច្បាប់អាចអនុវត្តន៍ទៅគ្រប់មនុស្សក្នុងសង្គមនោះបាន។

Wednesday, January 13, 2016

អ្នកលក់ចេកអាំង ស្រក់ទឹកភ្នែកពេលបានជួបលោកពូ «វាសនា»

ដោយម៉ោងជាង១២ ថ្ងៃត្រង់ទៅហើយ លោក ពូ ហាក់មានអារម្មណ៍ឃ្លានបន្តិចដែរ លោកក៏ចុះទៅទិញ ចេកអាំង ដែលលក់នៅតាមផ្លូវ។ សាច់់រឿងយ៉ាងណាសូមអានការអធិប្បាយរបស់គាត់ខាងក្រោមនេះ។

លោកពូ វាសនា និង អ្នកលក់ចេកអាំង

ថ្ងៃមិញទៅពីចំការទៅសៀមរាបដើម្បីទិញម៉ូតូឆាលីមួយអោយអុំប្រុសនៅចំការទុកសំរាប់គាត់ជិះទៅ ហូបបាយនៅរោងបាយខាងក្រោយ ព្រោះពីផ្ទះខាងមុខទៅរោងបាយខាងក្រោយចំងាយជាង៨០០ ម៉ែត្រឯណោះ។ មកដល់ហាងលក់ម៉តូឈប់ឡានក្រឡេកទៅឃើញចេកអាំងគេរុញតាមរទេះទំនងឆ្ងាញ់ សមនឹងម៉ោងជាង១២ថ្ងៃត្រង់ហើយមិនទាន់ហូបបាយផង ឃ្លានចង់ហូបចេកអាំងកំដរពោះសិន។ 

ចុះពីលើឡានរួចប្រាប់អ្នកលក់ចេកអាំងតាមរទេះមុខហាងម៉តូ អោយខ្ចប់ចេកអាំង៦ចង្កាក់មក។ អ្នកលក់ចេកអាំងស្រីនោះខ្ចប់រួចក៏ហុចមកអោយខ្ញុំ នាងមើលមុខខ្ញុំបន្តិច ស្រាប់តែបង្ហាញទឹកមុខភ្ញាក់។ ពូគឺពូវាសនាមែនទេ? បាទគឺពូ។ នាងភ្ញាក់ អូពូអើយខ្ញុំចង់ជួបពូយូរហើយ។ និយាយបណ្តើរទឹកភ្នែកចាប់ផ្តើមហូចេញពេញក្រឡង់ភ្នែក។ ពូអើយខ្ញុំមិនដឹងជាត្រូវនិយាយថាម៉េចទេពូ ខ្ញុំអរគុណពូណាស់ ប្តីខ្ញុំគាត់ស្រឡាញ់ពូណាស់ គាត់អោយខ្ញុំស្តាប់ពូ ខ្ញុំស្តាប់ពូខ្ញុំយល់ពូ ខ្ញុំចង់ទៅចូលរួមវេទិកាណាស់ពូតែខ្ញុំក្ររវល់តែលក់ អត់មានពេលទៅទេ ខ្ញុំចង់ឃើញមុខពូណាស់ មិនស្មានថាបានជួបមុខពូដោយចៃដន្យយ៉ាងនេះទេពូ និយាយបណ្តើរទឹកភ្នែកធ្លាក់ចុះបណ្តើរ។ និយាយលេងនឹងនាងបន្តិច ក៏លានាងទៅទិញម៉ូតូឆាលី និយាយត្រូវថ្លៃគ្នាហើយ ទុកម៉ូតូអោយអ្នកលក់រៀបចំអោយស្រួលបួលសិន សុំពេលគេទៅហូបបាយសិន ហូបរួចចាំមកយក។ 
ទាំងបួននាក់ហូបបាយនៅហាងចប់ហៅគេគិតលុយ កូនប្រុសថៅកែហាងបាយអាយុជាង២០ឆ្នាំដើរមកជិតរួចប្រាប់ថា ពូខ្ញុំជាLDPដែរ ខ្ញុំទៅរៀននៅភ្នំពេញ ទើបតែមកវិញ គឺមកការបងជីដូនមួយខ្ញុំ រួចហើយ ខ្ញុំនឹងទៅភ្នំពេញវិញហើយ ពូថ្លៃបាយថ្ងៃនេះខ្ញុំសុំចេញជួសពូ ពូមិនបាច់ចេញលុយទេពូ។ និយាយគ្នាលេងបន្តិចក៏លាក្មួយប្រុសម្នាក់ហ្នឹងទៅយកម៉ូតូមកចំការ ទៅដល់មុខហាងម៉ូតូ ឡានទើបបត់ក្បាលបំរុងចូលទៅមុខហាងម៉ូតូនោះ ស្រាប់តែក្មងប្រុសម្នាក់ពាក់អាវក្រហមរត់ចេញមកសំដៅឡានដោយដៃរបស់វាកាន់មួកLDP។ ក្មេងនោះវាមកឈរមុខហាងចាំឡានយើងរួចជាស្រេច ចាំអោយតែឃើញឡាននឹងរត់មកជួប ព្រោះឡានទើបតែបត់ក្បាលសន្សឹមៗចូល ឃើញក្មេងនោះរត់សំដៅឡានទៅហើយ។ 

ខ្ញុំដឹងថាក្មេងនេះជាLDPហើយព្រោះឃើញមួកLDPនៅនឹងដៃវា ពេលវារត់ត់ំរង់ឡាន ខ្ញុំក៏ចុចកញ្ចក់ឡានចុះ។ ពូម្មិញគេនិយាយគ្នាថា ខឹម វាសនាមកទិញម៉ូតូ ពេលពូកំពុងទិញ ខ្ញុំនៅធ្វើម៉ូតូខាងក្រោយ ខ្ញុំធ្វើការអោយគេនៅទីនេះណាពូ។ ហេហេហេ គេថាក្រុមLDPជាក្រុមឆ្កួត ឥឡូវក្រុមឆ្កួតនេះកំពុងតែកើនចំនួនគួរអោយព្រួយបារម្ភណាស់ គួរតែរកវិធីទប់ស្កាត់ជំងឺឆ្កួតនេះទើបបាន បើមិនដូច្នេះទេ ថ្ងៃណាមួយជំងឺឆ្កួតនឹងឆ្លងទៅមនុស្សផ្សេងៗទៀត មុខតែនឹង ធ្វើអោយចំនួនអ្នកជា តិចជាងចំនួនអ្នកឆ្កួតមិនខានឡើយ។

Share it For Everyone!

Wednesday, October 21, 2015

Khem Veasna : Thus I have to accept criticism





Some people tell me that nobody is perfect, thus I have to accept criticism. If no one is perfect, do u criticize and correct me to be a perfect one? Even though a perfect person exists, that one will be still criticized. In my point of view, I consider only two points: first-not a bad person and second-a hard working person. If a person is better and work harder than me, I do not criticize that one. When that one makes mistake, I might give advice with respect because I am not better that person. Although I want to correct that one, I still give respect.

លោក ខឹម​ វាសនា៖ បញ្ហាធំ

បញ្ហាធំ ទីមួយគឺអ្នកតាំងខ្លួនសង្គ្រោះមានបញ្ញាអន់មិនអាចកំនត់បានច្បាស់មុខជនរងគ្រោះ ឬមុខសត្រូវ។ ទីពីរ អ្នកដែលតាំងខ្លួនជាអ្នកសង្គ្រោះមានអំនួតថាខ្លួនជាអ្នកយល់LDPហើយ ខ្លួនយល់ត្រូវហើយ។ អំនួតបែបនេះជាការប្រមាទមួយ មានន័យថាមើលងាយការ ដូច្នេះពួកគេបាត់ចិត្តក្រែង ដែលជាចិត្តជំរុញអោយគេមានការស្ទាបស្ទង់តើជាខ្មាំងឬជាជនរងគ្រោះនោះអោយឈឹង ចរិតអំនួតនេះធ្វើអោយអ្នកនៅជុំវិញរួមទាំងមនុស្សដែលខ្លួនអ្នកថានឹងសង្គ្រោះនោះ ជិន ស្អប់អ្នកខ្លាំងណាស់ តើបើមានចរិតបែបនេះហើយនឹងទៅសង្គ្រោះអ្នកណាបានទៅ ព្រោះមនុស្សសង្គ្រោះគេ មានចិត្តអាណិតគេ មិនមែនមកសំដែងនូវអំនួតដាក់គេនោះទេ និយាយអោយស្រួលស្តាប់ថា មនុស្សមានចិត្តអំនួត មិនអាចជាមនុស្សមានចិត្តសង្គ្រោះទេ។ ទីបី អ្នកតាំងខ្លួនជាអ្នកសង្គ្រោះគេ តែគ្មានចិត្តអធ្យាស្រ័យធំទូលាយដែលជាលក្ខណ:សម្បត្តិនៃចិត្តដែលខ្វះមិនបានរបស់អ្នកសង្គ្រោះ។ 

អោយតែគេនិយាយប៉ះខ្លួននិងក្រុមខ្លួន ចិត្តនេះខឹងឡើងភ្លាមស្អប់អ្នកនិយាយនោះភ្លាម គ្មានបានមើលឃើញថា អូគ្នានិយាយនេះដោយសារល្ងង់ច្រើនជាងខូច ចិត្តបែបនេះជាចិត្តចង្អៀតមិនមែនជាចិត្តអ្នកសង្គ្រោះទេ។ បើគេល្ងង់នោះគឺជាជនរងគ្រោះដែលយើងត្រូវសង្គ្រោះទេ មិនមែនពួកសត្រូវដែលព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានកាច់មួល បំភ្លៃការពិតដោយដឹងខ្លួនដែលយើងហៅថាពួកអាយាទឆ្កែនោះទេ។បើអ្នកគ្មានចិត្តទូលាយ សូមច្បាស់ខ្លួនឯងថាកុំតាំងខ្លួនជាអ្នកសង្គ្រោះ។ ទីបួន ខ្វះសិល្ប:ក្នុងល្បែងសង្គ្រោះនេះ។ ជួនកាលអ្នកត្រូវសំដែងជាតួស្លូតជាជនរងគ្រោះ ជាមនុស្សល្ងង់គួរអោយអាណិតនៅក្នុងសមរភូមិសង្គ្រោះ និងកំចាត់ជនថោកទាបអោយរាបដល់ដីនេះផង។ អ្នកកំពុងប្រើទីលានបណ្តាញfacebook ឬបណ្តាញសង្គមផ្សេងទៀត ជាទីលានសង្គ្រោះផងនិងជាទីលានកំចាត់ជនមាយាទថោកដែលជាអ្នកព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានបំផ្លាញអ្នកដទៃដោយដឹងខ្លួនផង អញ្ចឹងនេះជាទីសាធារណ:មួយដែលមានអ្នកមើលច្រើន។ ជួនកាលអ្នកដឹងថាហ្នឹងជាខ្មាំងដែលអ្នកត្រូវកំចាត់ តែអ្នកធ្វើជាល្ងង់ធ្វើជាកំនត់មុខសញ្ញាខ្មាំងមិនបាន អ្នកធ្វើជាស្លូតផង ល្ងង់ផង ខំពន្យល់អាមាយាទថោកដែលជាជនធ្វើដេកលក់នោះ អោយដូចជាអ្នកកំពុងពន្យល់ដោយសណ្តោសដល់ជនដែលអ្នកត្រូវសង្គ្រោះអញ្ចឹង តែការពិតអ្នកស្គាល់ច្បាស់ណាស់ថាវានេះជាសត្រូវនៃជនរងគ្រោះក៏ដូចជាសត្រូវរបស់យើងដែរ តែយើងសំដែងស្លូតល្ងង់គឺដើម្បីទាក់យកសមានចិត្តរបស់អ្នកឈរសម្លឹងមកកាន់ឆាកប្រយុទ្ធលាក់មុខរវាងអ្នកនឹងសត្រូវរបស់អ្នកទៅវិញទេ។ 

អ្នកអាចប្រើវិធីនេះដើម្បីផ្តួលសត្រូវឬរំដោះចំណាប់ខ្មាំងពីសត្រូវអ្នក។ វិធីនេះចៀសវាងបានការមើលឃើញដោយភាន់ច្រលំនៃក្រុមជនរងគ្រោះដែលយើងត្រូវសង្គ្រោះ ថាLDPជាក្រុមដែលគ្មានសីលធម៌ ដែលធ្វើអោយពួកដែលមាននិស្ស័យអាចសង្គ្រោះបានសោះបិទទ្វារចិត្ត លែងមានឱកាសអោយយើងសង្គ្រោះបាន។ សត្រូវរបស់យើងមានល្បិចទុច្ចរិតច្រើនណាស់ ដូច្នេះអ្នកសង្គ្រោះក៏ត្រូវតែមានសិល្ប:កំទេច និងសង្គ្រោះសំបូរបែបដែរ។ ពូជាកាំភ្លើងធំពូត្រូវប្រើសិល្ប:មួយធ្វើអោយរង្គើរគ្រប់សណ្ឋានមនុស្សដែលត្រូវគ្រាប់កាំភ្លើងនោះ។ 

អ្នកមានឧប្បនិស្ស័យចាស់ក្លា ស្តាប់ឮហើយយល់ភ្លាមៗ អ្នកដែលមានឧប្បនិស្ស័យទន់ខ្សោយងីងើឬខឹងក្តៅក្រហាយនឹងពូនៅគ្រាដំបូង ដែលនឹងទៅជាមុខសញ្ញាសំរាប់ពួកក្មួយដែលជាទ័ពថ្មើជើងចូលទៅកៀករួចប្រើសិល្ប:ទន់ភ្លន់ អធ្យាស្រ័យទូលំទូលាយ ក្នុងការនាំគាត់អោយបើកចិត្ត។ ចំពោះពួកអាឈាមឆ្កែទាំងឡាយវាត្រូវកាំភ្លើងធំហើយវាចុកចាប់ ចេកចាច ជេរបញ្ចោរយើងនោះជារឿងជោគជ័យរបស់យើងទៅវិញទេ។ នៅមានឧទាហរណ៍ច្រើនរាប់មិនអស់ក្នុងសិល្ប:នៃការសង្គ្រោះនេះ។

Saturday, October 17, 2015

លោក​ ខឹម វាសនា៖ «បកស្រាយការចោទប្រកាន់ចំពោះការពាក់មួក»

ចង់និយាយរឿងពាក់មួកហ្នឹងបន្តិច។ ទីមួយ និយាយសង្ខេបដោយខ្លី ខ្ញុំចង់ប្រាប់ថា មនុស្សខ្ញុំចូលចិត្តមួកណាស់តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថា មួកជួយអោយចិត្តខ្ញុំស្វាហាប់ ទោះមានមនុស្សច្រើនប្រាប់ខ្ញុំថាខ្ញុំពាក់មួកច្រើន ខ្ញុំនឹងប្រឈមនឹងជ្រុះសក់ ក៏ខ្ញុំនៅតែពាក់វាដែរ ព្រោះខ្ញុំស្រឡាញ់មួក ចូលចិត្តមួក វាជារឿងចំណូលចិត្តរបស់មនុស្ស។ ទីពីរ ដោយការពាក់មួកជាចំណូលចិត្តរបស់ខ្ញុំផង ហើយក្នុងពេលបច្ចុប្បន្ន មួកLDP វាជាអត្តសញ្ញាណរបស់បក្សយើងផង វារិតតែបង្កើនចិត្តអោយខ្ញុំចង់ពាក់មួកនៅពេលខ្ញុំនិយាយតាមវេទិកានានាទៅទៀត។ 


ពេលខ្ញុំពាក់មួកនិយាយក្នងវេទិកា ខ្ញុំមានអារម្មណ៍ថា វេទិកាដែលពួកយើងកំពុងតែធ្វើ វាសាមញ្ញ គ្មានអ្នកធំអ្នកតូចអីទេ គឺជាវេទិការបស់ពួកយើងទាំងអស់គ្នា ដូចបងប្អូនក្រុមគ្រួសាររបស់យើងអញ្ចឹង។ ចុះករណីពិសេសពេលមានព្រះសង្ឃលោកចូលរួម ក្នងវេទិកា វាជាសុជីវធម៌របស់មនុស្សខ្មែរដែលយើងមិនត្រូវពាក់មួកនិយាយជាមួយព្រះសង្ឃឡើយ ម្តេចក៏ខ្ញុំមិនព្រមដោះមួកសោះ អញ្ចឹង? ជាវេទិកាប្រជុំនយោបាយសំរាប់មនុស្សទូទៅ មិនមែន ជាពិធីសាសនា ឬជាការដែលខ្ញុំនិយាយទៅកាន់តែព្រះសង្ឃនោះទេ ខ្ញុំនិយាយទៅកាន់មនុស្សទូទៅ ខ្ញុំមិនមែននិយាយជាមួយព្រះសង្ឃទេ វាជាការជួបប្រជុំនយោបាយរបស់បក្ស ម្លោះហើយពាក់មួកវាមិនមែនជាការមិនគោរពព្រះសង្ឃឡើយ។ បើខ្ញុំនិយាយផ្ទាល់នឹងព្រះសង្ឃ ឬមនុស្សចាស់ជាងខ្ញុំៗតែងតែដោះមួកជានិច្ចព្រោះជាសុជីវធម៌របស់ខ្មែរ តែជួនកាលខ្ញុំពាក់មួកជាប់ពេកទៅ ពេលត្រូវមានការនឹងព្រះសង្ឃ ដូចជាព្រះសង្ឃលោកសួរខ្ញុំរឿងអីមួយ ខ្ញុំងាកមកឆ្លើយនឹងលោកភ្លេចថាមានមួកនៅលើក្បាល វាមិនមែនជាចិត្តព្រហើន ឬជាចេតនា មិនគោរពលោក ឬចង់ទាត់ចោលសុជីវធម៌របស់ខ្មែរនោះឡើយ។ តែមនុស្សដែលស្អប់យើង រំពៃរកមើលតែចំណុចណាដែលអាចវាយយើងបាន ដើម្បីអាចមួលចេតនា ថាយើងព្រហើន មិនធ្វើតាមសុជីវធម៌របស់ខ្មែរ តែសំរាប់ខ្លួនខ្ញុំ ក្នុងចិត្តគឺគ្មានចិត្តព្រហើនឬប្រមាថ សូម្បីតែកូនចិត្តនឹកគិតក៏គ្មានដែរ។ 

បើជួនកាលយើងមានកំហុសដោយការភ្លេចភ្លាំង ឬដោយ ចេតនាក្នុងរឿងផ្សេងដូចជាពាក់មួកក្នុងពេលប្រជុំវេទិការបស់បក្ស មិនមែនជាការនិយាយផ្ទាល់ជាមួយព្រះសង្ឃទេ ហើយត្រូវបានមនុស្សខ្លះមួលចេតនារបស់យើង តើកណីនេះ អ្នកណាជាមនុស្សខូច???? ហើយបើនៅតែសួរថាហេុអីខ្ញុំចូលចិត្តពាក់មួក ខ្ញុំនឹងឆ្លើយថា ចុះបើអញចូលចិត្តមិនអោយអញពាក់ វាជារឿងឯកជន ម៉េចចង់អោយអញធ្វើតាមឯង ទើបឯងនិយាយថាអញត្រឹមត្រូវ? ជួយមិនបានទេ។កុំថានិយាយជាមួយព្រះសង្ឃ សូម្បីតែនិយាយជាមួយ មនុស្សមានវ័យចាស់ជាងយើង ក៏យើងត្រូវតែដោះមួកដែរ ចុុះវេទិកាបក្សខ្លះ ដូចជាពេលបាតុកម្មដែលមានមនុស្សចាស់ជាង និងព្រះសង្ឃលោកចូលរួមក្នុងបាតុកម្មនោះដែរ លោកសម រង្សីុ ឬក៏លោក កឹមសុខាពាក់មួកបក្សថែមទាំងឈរនៅលើវទិកា ខ្ពស់ជាងព្រះសង្ឃនឹង មនុស្សមានវ័យចាស់ជាងពួកគាត់ទាំងពីរទៀត ម្តេចក៏អ្នកឯងមិនរិះគន់ផងទៅ?? បើនិយាយតាមអ្នកឯងនោះ កុំថាឡើយខ្ញុំពាក់មួកនិយាយក្នុងវេទិកាដែលមានព្រះសង្ឃលោចូលរួមនោះ វាខុស សូម្បីតែក្នុងវេទិកានោះ ព្រះសង្ឃលោកគង់លើកៅអី ហើយខ្ញុំឈរនិយាយក៏វាខុសដែរ ព្រោះនិយាយទៅកាន់ព្រះសង្ឃត្រូវតែនៅទាបជាងលោកបានត្រឹមត្រូវ។ ណ្ហើយធ្វើយ៉ាងណាក៏វាមិនត្រូវចិត្តអ្នកដែរ អញ្ជើញតាមដំណើចុះទានម្ចាស់។ ។

Friday, October 16, 2015

3 quotes from Mr. Khem Veasna for helping you improve your ideas




Keep reading with these 3 quotes that they are gonna be a benefit for your Mind.


Related: 8 quotes to give you to be brave in a fight






Did This Help You? If so, I would greatly appreciate it if you commented below and shared on Facebook


Tuesday, October 13, 2015

The Great Ideas that can inspire to help yourself

These 5 quotes are gonna help to understand your way of life. Read them and think about them like the #3 it is the best apply in you life to get success.











If this can help you and your friends or others, I appreciate to you for sharing to FACEBOOK or other social medias.

Saturday, October 10, 2015

To be a Top POLITICIAN?



To be a Top POLITICIAN? Yes you can do it. These 4 quotes will help you to build your confidence, to empower yourself and inspire you to be a top politician. Read his quotes and apply them in your life.











Did This Help You? If so, I would greatly appreciate it if you commented below and shared on Facebook 

Youth And Politic

Friday, October 9, 2015

Top 6 Ideas from League for democracy party --Khem veasna

The way of life that you should do for yourself, family and society increase your knowledge and awareness. These six quotes are gonna help you. To be strong, to be dare and confidence in yourself.


Read More: The Best Way to Hit your Success








Share it If you think it is use for everyone!

Thursday, October 8, 2015

Sok Touch Is Crazy???

He is trying to protect himself but it cannot be because he is against the true. you can read the Poem below:



Thursday, August 27, 2015

78 years ago, a journalist studied 500 rich men and boiled down their success into 13 steps

At the peak of Andrew Carnegie's career, he crossed paths with an impressive journalist named Napoleon Hill, who he trusted to document — and share with the world — the strategies that turned him into one of the wealthiest and most successful businessmen of all time.


"It was Mr. Carnegie's idea that the magic formula, which gave him a stupendous fortune, ought to be placed within reach of people who do not have time to investigate how men make money," Hill wrote in the preface of "Think and Grow Rich," the result of his collaboration with Carnegie. In addition to analyzing Carnegie, who became the richest man in the world after starting with little more than a penny upon arriving in the US from Scotland, Hill studied more than 500 self-made millionaires over a span of 20 years.

His interviews and research culminated in the 1937 bestseller, "Think and Grow Rich," which shares what he calls the "money-making secret" in 13 principles. There is no mention of "money," "wealth," "finances," or "stocks" within Hill's text; he takes a different approach, focusing on breaking down the psychological barriers that prevent many of us from attaining our own fortunes. This approach is still relevant today, 78 years later. As personal finance expert Farnoosh Torabi said on episode one of her podcast, "Mastering your money has more to do with psychology and mindset than anything else." Here are Hill's 13 steps, in his words and ours:

1. Desire: You have to want it2. Faith: Believe that you can achieve your goal 3. Auto-suggestion: Use affirmations to reach your goal 4. Specialized knowledge: Gain experiences and continue learning 5. Imagination: Come up with ideas and visualize your success 6. Organized planning: Take action 7. Decision: Defeat procrastination with decisiveness 8. Persistence: Don't stop until you get what you want 9. Power of the Master Mind: Surround yourself with the best 10. The Mystery of Sex Transmutation: Choose a compatible partner 11. The Subconscious Mind: Master positivity and dismiss negative emotions 12. The Brain: Associate with other smart people and learn from them 13. The Sixth Sense: Trust your gut


Source: Business Insider

Tuesday, August 25, 2015

Two Keys to Have the Mindset for Success

There are two big keys to have the mindset for success that MOST people simply don’t have (and it’s why they struggle). Today you will learn about developing a success mindset from where you are right now and start crushing whatever goals you have!



Developing a Success Mindset – The Two Keys

From coaching and listening to a LOT of people all over the world I have found there are two BIG distinctions in thinking that dictates who actually creates success. I have found if you violate EITHER of the two principles I mention below that success will continue to evade you.

1. Inspect what you expect. Although the person that creates success may have all the reasons in the world to expect to fail, they aren’t looking for it. Take my example, I was in foreclosure, had failed in 11 MLM’s and was dead broke. Do you think it would have been reasonable for me to expect to fail yet again? Of course it would have and if I did expect that, I would have. You must, must, must, inspect what you expect. IF you are expecting failure you will start to gather evidence that it is coming like you are preparing for a trial in the supreme court. Armed with enough evidence you are sure to reach the verdict you are striving for and actually fail.

The people that succeed, succeed despite. They succeed DESPITE their past failures and current circumstances because they EXPECT to succeed. Look for all the reasons for you to have success and you will find them. Resources will show up out of nowhere when you expect greatness. Mentors will come out of the woodwork to help you with your endeavors WHEN you are focused on holding the right mindset for success. When you are expecting failure, anti-mentors will show up. Inspect what you expect, always.

2. Focus on where you are going, not where you are at. This is similar to number one but has to do with circumstances vs. past experiences. Like the above example, people that create success typically come from the roughest of situations. MOST people stare at what they have in their life (lack of money, non-supportive spouse, no warm market) vs. where they want to go. You must keep your eyes on the prize if you will ever get there. You may think “easy for you to say” unless you read the above statement about me starting from foreclosure and being dead broke. I submit to you that IF you are going through a lot, your story will only be that much richer and you MUST keep going. I also talked about this in detail on yesterday’s periscope

YOUR Mindset for Success? 

Was this helpful? Know that so long as you have blood pumping through your veins, you can accomplish anything you set your heart to IF you truly embrace the two points I talk about above in regards to developing a success mindset. Please feel free to share this and pass it along to others who may need to hear these words to help them keep going.

Did This Help You? If so, I would greatly appreciate it if you commented below and shared on Facebook

Success Mindset Quotes

“Happiness has to do with your mindset, not with outside circumstance.” ― Steve Maraboli

“Quitting is never an option on the road to success. Find the way forward. If you have a positive mindset and are willing to persevere, there is little that is beyond your reach. The attitude of being ready to work even in the face of challenges and despite odds is what will make all the difference in your life.” ― Roopleen

“Until you’re ready to look foolish, you’ll never have the possibility of being great.” – Cher

“The only limits are, as always, those of vision.” – James Broughton

“The only way of discovering the limits of the possible is to venture a little way past them … into the impossible.” – Arthur C. Clarke

Share! if you think it is useful for everyone!

Monday, August 24, 2015

HOW TO FOLLOW UP WITH ONLINE MLM LEADS


By 

Want to generate and recruit more online MLM leads? This will help you with what we have done to generate over 38,000 leads and recruit hundreds using the Internet.

 If you aren’t generating any MLM leads right now, it’s OK, let me help you do just that.

Two Quick Things

1. We have actually generated over 100,000 online MLM leads since late 2009 but in the video I share the one method I have used to generate 38,000 MLM leads using the Internet. 

2. The exact phrase I teach in the video below is what I taught my buddy and his insurance call room that had them go from $12,000 in weekly sales to $40,000 in weekly sales. This stuff works.

The Biggest Obstacle with MLM Leads

There is a big obstacle with online MLM leads and that is RESISTANCE. Typically when you get on the phone with a lead from the Internet, especially if you bought the lead or it was generated in a way that isn’t branded to you, they don’t know who you are, think you are just selling something and have massive resistance to listening to you. 

I do prefer leads that have come in through something branded to me but that does take some time to setup and create. We have recruited A LOT of people through non-branded strategies too though but I believe part of it is due to how we talk to those leads on the phone. 

IF you are interested in generating online MLM leads or you are already generating online leads but just aren’t closing very many of them, the below video will help!

Ray Higdon
Was that helpful? IF you have ever called a lead back and gotten resistance, try the above approach out on your next set of calls. If you aren’t generating any leads, well, you should be. Building your email list and lead generation is one of the biggest returns on time you can ever do in any business. Comment below if you like this approach and are excited to try it out!

If you enjoyed this post please comment and share if you want more content like this

Saturday, August 15, 2015

Want to change your circumstances? Develop the right mind!

CONCEPT 

There is so much advice out there about “how to make money online” - advice that promises to help you achieve a 3, 4, 5, 6, even 7-figure monthly income - that the average newcomer to online business must be very surprised to learn that 95% of those who actually have online businesses are losing money. My goal is to give people the knowledge they need – knowledge gained from my own successes and failures in online business - to enter this industry and reap the fantastic rewards that really are available if only you know the right way to find them. Because one thing certainly is true: online business today is one of the most profitable areas in which to invest your money, time and efforts. The problem, and the reason why many newbies continue to fail, is that people continue to ignore a few simple, essential rules of online business. These simple rules form the basis of the concepts that I am going to share with you throughout this website, and each of them must be implemented and, more importantly, fully understood before you can see your internet marketing dreams become a reality. 

The Core Principles 

Generally, there are two equally important core areas that a marketer must study and master before they can consider themselves a pro. These are: 

1. The Right Mindset 
2. Technical Skills 

Most online entrepreneurs will completely ignore the first core area. Some others will accept it but will fail to implement it. But guess who belongs to that 5% of online marketers who are actually making money? If you guessed “Those with the right mindset”, you are correct. I want you to be aware of this at the outset because I will be discussing the appropriate mindset later and I want you to start preparing for it now. 

Where Does the Money Come From? 

So what are we all doing online that lets us consider ourselves “moneymakers”? We are the ones who sell the products. Some advanced marketers might sell their own products, but most of us make a living off of selling other people’s products and earning commissions. Is it simple? Yes! Is it easy? No! Do you think that you know why it is not easy? I bet you do. I bet you think it is because of high competition, poor traffic, or just because of those stupid people who don’t want to pay for your amazing offer. Right? WRONG! The only reason you can’t sell something is YOU. I personally started to see my own sales increase only after I understood this statement completely. 

Make Them Say “Me Too!” 

While everything that I will cover on this website is important, here is the main idea that I want you to take away from our discussion: an online customer does not choose to make a purchase because of the company, or the sales program, or even the product. If a customer chooses to buy, it is because the person selling that product created a sense of personal connection with the customer. The customer does not choose your product. The customer chooses YOU. When people go online, they want one (or all) of three things: they want to connect, they want to be entertained, and they want to change their current state. Once you are aware of why people are searching for your product, you can use that information to engineer a “me too” response, instead of the dreaded “so what” response. When you learn how to do this effectively, your potential customers will want to listen to you. They will want to deal with you and, ultimately, they will want to buy from you



That is Internet Marketing 101, and it is the essential condition for a successful approach to online business. Just picture in your head someone responding to your advertisement with “Me too!” instead of “So what?” Just imagine how amazing it will be when people start to seek you out, and ask to promote your products. Sound too good to be true? If so, then that is the mindset that is keeping you stuck in the 95%.

If You Really Want This

The most common question at this point is "How can I do that??" My counter-question is: Do you REALLY want it? If your answer is “yes”, then I am happy to hear that. I’ve prepared this website specifically for you, and I have broken what you need to know down into three main parts:

• What is Traffic? 
• What is Conversion? 
• How do I choose which products to sell? 

By the time you are ready to launch your own online business, you should be able to answer those three questions. Click through to the relevant pages of this website to research, learn, and gain the skills you need to succeed. Together, we can get you on the right path towards building the online system that every internet marketer needs. Feel free to post your comments and questions or use the Contact page to address me personally.