Friday, April 17, 2015

លោក ខឹម វាសនា ស្រក់ទឹកភ្នែកព្រោះបាត់បង់ទ័ពស្រួចរបស់ LDP

ក្នុងចលនាបដិវត្តន៍ផ្នត់គំនិត របស់ LDP ( League for democracy party ) ដែលមានប្រមុខដឹកនាំគឺ លោក ខឹម​ វាសនា ដែលត្រូវបានយុវជន ឫទ័ពស្រួចរបស់ LDP ចាត់ទុកលោកដូចជាឳពុកនោះ ពេលនេះលោក មានទុក្ខជាទំងន់ ដោយសមាជិតទ័ពស្រួចម្នាក់បានបង់អាយុជីវិត។ លោកបានថ្លែងចំណាប់អារម្មណ៍ទាំងទឹកភ្នែកដោយក្តីអាឡោះអាល័យចំពោះយុទ្ធមិត្ត បុប្ផា សិលា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥ ក្នុងពិធីបុណ្យសពនោះ។ 
តាមរយៈទំព័រ ហ្វេសបុក​ របស់លោក លោកក៏បានសរសេរពាក្យមួយឃ្លាជូនចំពោះ យុទ្ធមិត្ត សិលាផងដែរ ដែលមានខ្លឹមសារដូចខាងក្រោម៖
<<សូមលាក្មួយជាមួយពាក្យមួយឃ្លាដូចខាងក្រោម ៖
លោកខឹម វាសនាក្នុងពិធីបុណ្យសព
សិលាយុទ្ធមិត្តជួរមុខរបស់ចលនាបដិវត្តន៍ផ្នត់គំនិត
របស់ពួកយើងទាំងអស់គ្នា ផ្នូរកប់សាកសពពិតប្រាកដ
របស់មិត្ត មិនមែននៅក្នុងដីទេ ប៉ុន្តែផ្នូរសពពិតប្រាកដ

របស់មិត្ត គឺកប់ស្ថិតនៅក្នុងបេះដូងគ្រប់អ្នកយល់ពី

ក្មួយ ក្នុងចលនាLdpយើងឯណោះទេ ណាមិត្តសំលាញ់
របស់ពួកយើងទាំងអស់គ្នា។

លាហើយក្មួយសិលាសំឡាញ់របស់ពូ។
លាហើយសិលាយុទ្ធមិត្តទ័ពស្រួចនៃចលនាបដិវត្តន៍
ផ្នត់គំនិតរបស់ពួកយើងទាំងអស់គ្នា។>>

***ព្រោះតែមនោសញ្ចេតនាធ្វើឲ្យលោកខឹម វាសនា ស្រកទឹកភ្នែកពេលថ្លែងចំណាប់អារម្មណ៍

No comments:

Post a Comment