Wednesday, May 27, 2015

តើមនោគមវិជ្ជាមានន័យដូចម្តេច?


មនោគមវិជ្ជា គឺជាកន្សោមទស្សន ដែលធ្វើឲ្យក្រុមមួយ ឬសង្គមមួយមានការផ្លាស់ប្តូរទៅតាមទស្សនទាំងនោះ។ អ្នកដែលបង្កើតមនោគមវិជ្ជាបាន ជាទូទៅ គឺជាមនុស្សដែលមាន ការសង្កេត ត្រិរិះពិចារណា កត់ចំណាំ ដកពិសោធន៏ និងអនុវត្តន៍ លើទីលាន្តជាក់ស្តែងច្រើន ប៉ុន្តែពាក្យថាមនោគមវិជ្ជា មិនប្រាកដថាត្រូវ ឬខុស ល្អ ឬអាក្រក់ ទេ។


បើមនោគមវិជ្ជាណា ដែលធ្វើឲ្យសង្គមមួយផ្លាស់ប្តូរទៅរកការអភិវឌ្ឍពិតប្រាកដ ផ្លាស់ប្តូរមនុស្សក្នុងសង្គមមួយឲ្យក្លាយទៅជាមនុស្សល្អពិតប្រាកដ មានសីលធម៌ មានសុជីវធម៌ មានចិត្តប្តូរផ្តាច់ក្នុងការ តាមកម្ទេចមនុស្សអាក្រក់ពីសង្គម ដើម្បីជួយមនុស្សល្អ ធ្វើឲ្យមនុស្សបំពេញតួនាទីជាមនុស្ស បង្រៀនមនុស្សឲ្យក្លាយទៅជាមនុស្ស មនោគមវិជ្ជាបែបនេះ គឺជាមនោគមវិជ្ជាត្រឹមត្រូវ។

បើមនោគមវិជ្ជាណា ដែលធ្វើឲ្យសង្គមជាតិផ្លាស់ប្តូរទៅរកគ្រោះមហន្តរាយ បណ្តុះមនុស្សឲ្យក្លាយទៅជាមនុស្សអាក្រក់ គ្មានសីលធម៌ គ្មានសុជីវធម៌ គ្មានការទទួលខុសត្រូវ សាហាវឃោឃៅ គ្មានមនោសញ្ចេតនា អាត្មានិយម មនោគមវិជ្ជាបែបនេះ គឺជាមនោគមវិជ្ជាមិនត្រឹមត្រូវ និងបង្ករគ្រោះថ្នាក់ដល់បុគ្គលនោះផ្ទាល់ និង សង្គមជាតិនោះផងដែរ។
នៅពេលយើងបែងចែកឲ្យបាន ច្បាស់លាស់នូវអត្ថន័យពិតប្រាកដនៃពាក្យថា មនោគមវិជ្ជា នោះយើងនឹងយល់ពីមាយាទរបស់ បណ្ឌិត ទុក្ខ ធំ ឬអ្នកផ្សេងទៀត ដែលបានចោទប្រកាន់ពួកយើង LDP ថាបណ្តុះមនោគមវិជ្ជាដូចពួក ហ្វាស៊ីស និងប៉ុលពត បានយ៉ាងច្បាស់លាស់ និងគ្មានអ្វីត្រូវសង្ស័យថា ពួកគេគឺជាជំពូកមនុស្សដែលស្ថិតនៅក្នុងជំពូកណាមួយ ក្នុងចំណោម មនុស្សបីជំពូកដូចខាងក្រោម៖ 
១. ពួកមនុស្សខូច ឬពួកមាយាទថោក 
២. ពួកល្ងង់ មិនយល់ មិនដឹងតែព្យាយាមនិយាយតាមពួកមាទថោក 
៣. មនុស្សល្ងង់ និងខូច គឺខូចរបៀបល្ងង់៕

ចុចស្តាប់ ខាងក្រោមនេះ៖ ពេលកម្ពុជាវិលវល់ក្នុងព្យុះមនោគមន៍វិជ្ជា

No comments:

Post a Comment