Tuesday, July 7, 2015

មេក្រូផ្កាត្រកួន ធ្វើឲ្យររំជួយអាកាស

YP

កាលពីអតីតកាល មេក្រូផ្កាត្រកួនគឺជាឧបករណ៍មួយជួយបំពងសំលេងដែលត្រូវបានប្រើប្រាស់ក្នុងពិធីផ្សេងៗរបស់ខ្មែរយើង មានដូចជាបុណ្យផ្កា បុណ្យកថិន ការរៀបមង្គលការ និង ពិធីឡើងផ្អះអីជាដើម។ ការប្រើមេក្រូផ្កាត្រូកួន សម្រាប់ពិធីដែលបានរៀបរាប់នេះ វាគ្រាន់តែជាការប្រកាសឲ្យដឹងតែប៉ុណ្ណោះ ថាមានអ្វីកំពុងកើតឡើងនៅកន្លែងសំលេងនោះ។

មេក្រូផ្កាត្រកួន
យ៉ាងណាមិញ សំលេងដែល​ផ្សាយចេញពីមេក្រូផ្កាត្រកួន ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលម្តងនេះ មិនត្រឹមតែជាការប្រកាសឲ្យដឹងថាមានអ្វីកំពុងកើតឡើងនៅកន្លែងសំលេងតែប៉ុណ្ណោះនោះទេ គឺសំលេងនោះបានធ្វើឲ្យលាន់ឮដល់អាកាស កងរំពង ថែមទាំងមានខ្លឹមសារដ៏គួរឲ្យចង់ក្រេបជញ្ជក់ក្នុងការបង្កើននូវបញ្ញាស្មារតីថែមទៀតផង។ ពិតជាអស្ចារ្យ បានស្តាប់កាលណា រួមទាំងពិចារណាម្តងមួយៗកាន់តែធ្វើឲ្រអ្នកស្តាប់ ជក់ចិត្តស្តាប់ម្តងហើយម្តងទៀត គឺថាដូចយើង ទទួលទានបាយប្រចាំថ្ងៃដែរ។ 

មនុស្សម្នាជាទូទៅ មិនបាននឹកគិតដល់ ចំណីដែលខ្លួនត្រូវទទួលទាននោះទេ ។​ ដូច្នេះ YP គ្រាន់តែ រំលឹកថា យើងមានអាហារពីរប្រភេទ គឺ ទី១. អាហារសម្រាប់ឲ្យរាង្គកាយយើងមានសុខភាពល្អ និង ទី២. អាហារសម្រាប់ឲ្យយើងមានបញ្ញាស្មារតីភ្លឺស្វាង ដើម្បីនាំជីវិតទៅរកក្តីសុខដុម ដែលបានមកពីការស្តាប់ ការអាន ការសង្កេត និង ការត្រិះរិៈពិចារណាសួររកហេតុ និង ផល ជាដើម។ 

ដូចបានរៀបរាប់ខាងលើ YP សូមលើយកសារសម្លេង "មេក្រូផ្កាត្រកួន ធ្វើឲ្យររំជួយអាកាស " ផ្ញើរជួនអ្នករាល់គ្នាទុកស្តាប់ ។ សូមចុចស្តាប់សាកល្បង នូវសារសំលេងខាងក្រោមនេះ ៖

No comments:

Post a Comment