Wednesday, April 15, 2015

ប្រវត្តិតែអុង

អនិច្ចា កាលឆ្នាំ១៨១៥ យួនបានកេណ្ឌខ្មែរកម្ពុជាក្រោមប្រមូលនាំយកទៅបង្ខំអោយធ្វើការយ៉ាងធ្ងន់ទាំងថ្ងៃទាំងយប់ទាំងក្តៅទាំងភ្លៀងអោយជីកព្រែកមួយចាប់ពីខេត្តមាត់ជ្រូកចេញទៅកាន់មាត់សមុទ្រខាងជើងទីក្រុងពាម ដើម្បីធ្វើជាខ័ណ្ឌព្រំសីមាបែងចែករវាងកម្ពុជាកណ្តាលនិងកម្ពុជាក្រោម។
ពេលដែលកំពុងជីកព្រែកនោះបើមានខ្មែរណាធ្វើការលែងកើតយួនចាប់ខ្មែរអភ័ព្វទាំង នោះម្តង ៣នាក់អោយជីករណ្តៅខ្លួនឯងរួចអោយចុះអង្គុយនៅក្នុងរណ្តៅកប់ខ្លួនដោយបន្សល់តែក្បាលធ្វើជាមុមជើងក្រានសម្រាប់ដាំតែអោយអុង។ ហើយភ្លើងនោះក្តៅខ្លាំងណាស់ដែល បណ្តាលអោយខ្មែររងគ្រោះខំរើបំរះរេក្បាលធ្វើអោយកំពប់ តែ។
លុះក្រាយមកដល់ចុងឆ្នាំ១៨២០ ពេលជីកព្រែកនោះរួចហើយយួនក៍ដាក់ខ្នោះជើងខ្មែរដែលជាអ្នកជីកព្រែកទាំងអស់ស្ថិតនៅកណ្តាលព្រែក រួចវាក៍ទម្លាយទំនប់ទឹកសមុទ្រអោយហូរចូលព្រែកនោះគួរអោយអនិច្ចាណាស់បងប្អូនខ្មែរយើងដែលជាប់ចំណងត្រូវលង់ទឹកស្លាប់ទាំងអស់ទៅ។
ដូច្នោះហើយទើបមានពាក្យមួយឃ្លាជាអនុស្សាវរីយ៏ដ៍ជូរចត់រហូតដល់សព្វថ្ងៃនេះថា៖ “ ចូរកុំភ្លេច…. ប្រយ័ត្នកំពប់តែអុង! ”




No comments:

Post a Comment