Wednesday, April 15, 2015

ជីវិតមួយដូចគ្នា តែសំរាប់ទ័ពស្រួចរបស់LDP ជីវិតពួកគេមានតំលៃលើសមនុស្សធម្មតា

បុប្ផា សិលា
ក្នុងហេតុការណ៍ដ៏អាក្រក់មួយ ដែលបានប្រល័យ ជីវិតក្មេងប្រុស បុប្ផា សិលា ក្នុងវ័យ ២២ឆ្នាំ​ កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៥ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ យុវជន សិលា គឺទ័ពស្រួចម្នាក់ក្នុងចំនោមទ័ពស្រួចទាំងឡាយនៃ ចលនាបដិវត្តិន៍ LDP ។ ម្លោះហើយទើបធ្វើឲ្យប្រមុខនៃចលនា គឺលោក ខឹម វាសនា​ ដែលជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ ហៅកាត់ថា​ LDP នោះ បានបញ្ចេញនូវមនោសញ្ចេតនាគ្រួសារមួយយ៉ាងជ្រៅ រហូតដល់លោក ពោលថានឹងនាំយកទៅជាមួយដល់ថ្ងៃលោកលាចាកលោកនេះ។ សូមអាន ខំមិន(Comment)ខាងក្រោម នេះ៖

<<ជីវិតមួយដូចគ្នា តែសំរាប់ទ័ពស្រួចរបស់LDP ជីវិតពួកគេមានតំលៃ លើសមនុស្សធម្មតា។ ពួកគេរស់ព្រោះមានបុព្វហេតុនៃការរស់ ដែល​បុព្វហេតុនោះ ពេញទៅដោយមនោសញ្ចេតនា និងឧត្តមគតិ។ ពួកគេមាន កាត្វកិច្ចនៅលើស្មាគ្រប់កាល:ទេស:។ សង្គ្រោះជនស្លូតត្រង់ ផ្តល់ភាពសុខសាន្តកក់ក្តៅអោយដល់មនុស្សជាតិ ប្រឆាំងដាច់ខាតនឹងអំពើអាក្រក់គ្រប់ប្រភេទ។ ដៃម្ខាងអោបក្រសោបជនស្លូតត្រង់ដែលរងគ្រោះ ដៃម្ខាងកាន់អាវុធប្រយុទ្ធនឹងសភាវ: អាក្រក់ សាងភាពសុខសាន្តជូនជាតិមាតុភូមិ។ សិលាក្មួយសំឡាញ់ពូ ពលីកម្មរបស់ក្មួយក្នុងចលនាកសាងសុបិនរួមរបស់ពួកយើង ក្មួយបានផ្តល់អោយពូនូវមនោសញចេតនាគ្រួសាមួយយ៉ាងជ្រៅ ដែលពូនឹងនាំយកវាទៅជាមួយដល់ថ្ងៃពូបិទភ្នែកលាចាកលោកនេះ។ សមាជិកគ្រួសារពូ លាពូទាំងក្មែងខ្ចីបែបនេះ ទោះពូខំលួងលោមខ្លួនឯងបែបណាក៏ពិតណាស់ពូមិនអាចកុហកខ្លួនឯងទេ ពូពិតជាស្តាយស្រណោះ ហើយចិត្តពិតជាពិបាកទទួលយកការពិតនេះណាស់។ ក្មួយសំឡាញ់ពូអើយ រំញ័រដៃដែលក្មួយធ្លាប់ស្រវាអោបពូនៅថ្មីៗស្រស់ៗ តើអោយពូទប់ចិត្តយ៉ាងម៉េចទៅ?រូបភាពនោះលេចឡើងក្នុងមនោអារម្មណ៍របស់ពូមិនដាច់រយ:ទេ។ រឿងរ៉ាវមនុស្សលោកពិតជាសាហាវព្រៃផ្សៃណាស់ ពូធុញនឹងជីវិតព្រោះគ្រប់ដង្ហើមចេញចូល ស្រមោលនៃការព្រាត់ប្រាសនិរាសតែងតាម លងពូជានិច្ច។ ក្មួយពិតជាគ្រាប់ពេជ្រដ៏មានតំលៃសំរាប់គ្រួសារLDPយើង។វីរ:ភាពដ៏រស់របើករបស់ក្មួយនឹងបានទៅជាកំលាំងចិត្តសំរាប់ពូនិងយុទ្ធមិត្តរបស់ក្មួយដទៃទៀតបេសកកម្មបង្កើតសុបិនរួមរបស់ពួកយើងណាក្មួយប្រុសសំឡាញ់ពូ៕>> ____ដោយ លោក ខឹម​ វាសនា


សកម្មភាពមុនបើវេទិកាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ 


No comments:

Post a Comment