ប្រតិបត្តិការសឹកចេនឡាទីពីរជាប្រតិបត្តិការសឹកដ៏ធំរបស់សាធារណរដ្ឋខ្មែរនៅក្នុងឆ្នាំ១៩៧២ ដែលជាការប្រឹងប្រែងលើកទីពីរក្នុងការដណ្តើមយកក្រុងកំពង់ធំ និងគ្រប់គ្រងផ្លូវជាតិលេខ៦ឡើងវិញ។
កងទ័ពដែលចូលរួមមានរហូតទៅដល់២០០០០នាក់។ អំឡុងពេលវាយលុកដំបូងៗ គឺវាយឈ្នះតាមផ្លូវជាប់រហូត ហើយចូលទៅដល់ក្រុុងកំពង់ធំវិញបានដោយជោគជ័យ។ ប៉ុន្តែមួយរយក្រោយមក កងទ័ពវៀតកុងនិងវៀតណាមខាងជើងបានប្រមូលផ្តុំគ្នាវាយបកមកវិញដោយកម្លាំងខ្លាំងក្លាជាងមុន និងប្រើពេលតែប៉ុន្មានយប់ ហ៊ុំព័ទ្ធកងទ័ពជាច្រើនវរសេនាតូចមិនអោយទាក់ទងគ្នាបាន។
![]() |
ទ័ពកន្សែងក្រហម |
បន្ទាប់មក ក៏មានការប្រយុទ្ធគ្នាទល់មុខរយពេលពីរថ្ងៃយ៉ាងខ្លាំងក្លា តែកងទ័ពខ្មែរបានទទួលបរាជ័យ ហើយដកថយត្រលប់មកវិញ។ ការខូចខាតមានទំហំធំធេង ទាហានខ្មែរស្លាប់និងរបួសជិត១៥០០០នាក់ បើតាមលោកតាឆាំងសុង ទាហានខ្មែរស្លាប់ជាង៧០០០នាក់។ សម្ភារសឹកបានបាត់បង់យ៉ាងច្រើនសន្ធឺកសន្ធាប់នៅទីនោះ ហើយកម្លាំងទ័ពខ្មែរក្រោម (Mike force) ក៏ត្រូវខូចខាត់ស្ទើរតែទាំងស្រុងថែមទៀត។ បរាជ័យនេះធ្វើអោយទ័ពលន់នល់លែងមានកម្លាំងដើម្បីបើកប្រតិបត្តិការសឹកធំៗណាមួយប្រឆាំងជាមួយសត្រូវទៀត។
រូបភាព ទ័ពកន្សែងក្រហម តែប្រហែលមិនមែននៅក្នុងចេនឡាទីពីរទេ។
សូមស្តាប់ជាសារសំលេង ៖
No comments:
Post a Comment