Thursday, July 2, 2015

"កសិករខ្មែរខ្វះការសាវជ្រាវណាស់ "


កសិករខ្មែរខ្វះការសាវជ្រាវណាស់ ធ្វើអ្វីធ្វើតែតាមទំលាប់ មិនរកវិធីសាកល្បង ដោយភាពប្រាកដប្រជាណាមួយទេ។ គ្រប់គ្នាទាំងអស់ពេលពួកគាត់ដាំម្រេច គឺគាត់តែងតែប្រក់ស្បៃឬស្លឹកដូងដើម្បីបាំងកំដៅថ្ងៃអោយម្រេច ហើយការបាំងនេះត្រូវប្រើរយ:ពេលពីរឆ្នាំ។ បើយើងសួរគាត់ថា តើដំបូលខាងលើធ្វើដើម្បីការពារអ្វី? គាត់នឹងប្រាប់យើងថា គឺការពារកំដៅថ្ងៃអោយម្រេច គាត់ប្រាប់ថាម្រេចត្រូវថ្ងៃមុនវាអាយុពីរឆ្នាំវាលូតលាស់មិនល្អទេ គឺឡើងជ្រលង់យឺតជាងម្រេចដែលបាំងពន្លឺថ្ងៃឆ្ងាយណាស់ តែបើវាមានអាយុពីរឆ្នាំហើយ ត្រូវពន្លឺថ្ងៃផ្ទាល់មិនអីទេ។ខ្ញុំចេះតែដាក់សំនួរក្នុងចិត្តខ្លួនឯង ថា អូម្រេចអន់ដល់ម្លឹងហ្ន? អាយុមួយឆ្នាំហើយ ត្រូវពន្លឺថ្ងៃផ្ទាល់មិនបានហ្ន? ចុះម្រេចអាយុពីរឆ្នាំវាខ្លាំងអ្វីជាងម្រេចអាយុមួយឆ្នាំទៅ ដែលម្រេចអាយុពីរឆ្នាំអាចត្រូវពន្លឺថ្ងៃផ្ទាល់បាន ?នៅពេលដែលម្រេចអាយុមួយឆ្នាំមិនអាចត្រូវពន្លឺថ្ងៃបានអញ្ចឹង? ខ្ញុំចេះតែគិតថាម្តេចក៏ម្រេចអន់ជាងពពួកស្ពៃ សាឡាត់ ជាដើម ទៅទៀតអញ្ចឹង? ពពួកបន្លែអស់នេះគេគ្របវាតែក្នុងរយ:ពេលខ្លី កាលណាវាចាប់ឫសហើយគេបករបាំងការពារកំដៅចេញហើយ ពួកវាអាចត្រូវពន្លឺថ្ងៃផ្ទាល់បានគ្រាន់បើជាងម្រេចមែនឬ? ដូចជាមិនទំនងសោះ បន្លែជាប្រភេទរុក្ខជាតិមិនសូវធន់ទេ បើប្រៀបនឹងម្រេច ចុះម្តេចបន្លែគ្រាន់បើជាងម្រេចក្នុងរឿងស៊ូទ្រាំនឹងពន្លឺថ្ងៃទៅវិញ?ដូចជាមិនសមទំនងសោះ។
ទីបំផុតខ្ញុំរកឃើញថាដែល កសិករគាត់និយាយថា ប្រក់ដំបូលដើម្បីបាំងថ្ងៃអោយម្រេចនោះ ការពិតគឺប្រក់ដំបូលដើម្បីការពារកុំអោយដីជុំវិញគល់ម្រេចក្តៅទេតើ។ បើគ្រាន់តែដើម្បីការពារដីជុំវិញគល់ម្រេចកុំអោយក្តៅ អញ្ចឹងមិនបាច់ប្រក់តំបូលអោយម្រេចទេ គឺគ្រាន់តែរកអ្វីសមទំនងគ្របជុំវិញគល់ម្រេចទៅជាការស្រេចទៅហើយ។ ជាលើកតំបូងបំផុតនៅប្រទេសខ្មែរដែលដាំម្រេចអត់ប្រក់ដំបូលគ្របម្រេច។ ពិតជាសមហេតុផលណាស់ មិនដែលម្រេច ឯណាស៊ូនឹងពន្លឺថ្ងៃចាញ់បន្លែទៅវិញ។ ទីបំផុតគឺពិតជាដូចការគិតរបស់យើងមែន។ កូនម្រេចនេះគ្របស្លឹកដូងមិនដល់មួយខែផង ឥឡូវបើកវាអោយត្រូវពន្លឺថ្ងៃផ្ទាល់ហើយ ចាំមើលចុះ តើការលូតលាស់របស់វាយ៉ាងម៉េចដែរ។ ធូរលុយមួយហិកតាប្រហែល២០០០ដុល្លាសំរាប់ស្បៃនិងកំលាំងពលកម្មដើម្បីធ្វើដំបូលគ្របម្រេច៕

No comments:

Post a Comment