Thursday, August 6, 2015

ប្លាតុង៖ « មានតែសត្វប៉ុណ្ណោះ...ដែលមិនត្រូវខ្វល់ពីរឿងនយោបាយ»

Comment & Like
ពាក្យសម្តីទាំងនេះមិនគួរណាចេញពីមាត់មនុស្សដែលជាខ្មែរនោះទេ ពិសេសទៅទៀតនោះគឺចេញពីមនុស្សដែលត្រូវបានគេចាត់ទុកថាជា មនុស្សគ្រាន់បើនៅក្នុងសង្គមទៅ ទៀត។ វាពិតជាបាកម្មរបស់ជាតិសាសន៍ មែន។​ មិនអោយប្រជាពលរដ្ឋខ្មែរ ចូលរួម ឬ ខ្វល់នយោបាយ វាជាមនោគមន៍វិជ្ជារបស់បរទេស​ ( យួន ) ហើយបើខ្មែរណាមួយ និយាយថាខ្លួនមិនខ្វល់នយោបាយ ឬ ធ្វើអោយអ្នកដ៍ទៃមាន ភាពអសកម្មមិនចូលរួមនយោបាយ នោះគឺជាការបម្រើមោគមន៍វិជ្ជារបស់យួនហើយ ។

ក្នុងន័យត្រឹមត្រូវ​ «នយោបាយ» វាគឺជាអ្នកកំណត់ជោគវានាស្រុកទេ ក៏ដូចជាសុខទុករបស់ពលរដ្ឋនៅក្នុងសង្គម។ បើពលរដ្ឋល្អ រើសបានអ្នកដឹកនាំល្អស្រុករីកម្រើន ពលមិនល្អ រើសបានមេដឹកនាំមិនល្អ ស្រុកវឹកវរ។ ពលដែលល្អគឺជាពលដែលតាមដាននយោបាយ ស្គាល់អ្នកនយោបាយល្អ អាក្រក់ ចូលរួមនយោបាយ និង តាមកម្ទេច ឬបើកបង្ហាញអ្នកនយោបាយអាក្រក់។


ផ្ទុយទៅវិញ បើអ្នកមិនដែលខ្វល់នយោ បាយ មិនតាមដាននយោបាយ អ្នកមិនគួចូលរួមនយោបាយទេព្រោះអ្នកនឹងមិនស្គាល់អ្នកនយោបាយបោក អ្នកនយោបាយល្អទេ អ្នកមិនខ្វល់ អ្នកមិនតាមដាននយោបាយ ហើយអ្នកចូលរួមនោះវាគ្មានបានអ្វីក្រៅពីគេបោក នាំអោយខូចប្រយោជន៍របស់អ្នកដ៏ទៃ និង នាំគេទៅងាប់់ទទេៗតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀតនោះអ្នកមិនខ្វល់នយោបាយគឺអ្នកគ្មានតម្លៃនឹងរស់នៅក្នុងសង្គមនោះទេ អ្នកគ្រាន់តែជាមនុស្សអសីលធម៌បំផុតមួយ អ្នកគ្រាន់តែជាឈ្លើងសង្គម ឬធតុចង្រៃរបស់សង្គមតែប៉ុណ្ណោះ ។

ជីវិតរបស់អ្នកប្រាជ្ញ

No comments:

Post a Comment