បញ្ហាធំ ទីមួយគឺអ្នកតាំងខ្លួនសង្គ្រោះមានបញ្ញាអន់មិនអាចកំនត់បានច្បាស់មុខជនរងគ្រោះ ឬមុខសត្រូវ។ ទីពីរ អ្នកដែលតាំងខ្លួនជាអ្នកសង្គ្រោះមានអំនួតថាខ្លួនជាអ្នកយល់LDPហើយ ខ្លួនយល់ត្រូវហើយ។ អំនួតបែបនេះជាការប្រមាទមួយ មានន័យថាមើលងាយការ ដូច្នេះពួកគេបាត់ចិត្តក្រែង ដែលជាចិត្តជំរុញអោយគេមានការស្ទាបស្ទង់តើជាខ្មាំងឬជាជនរងគ្រោះនោះអោយឈឹង ចរិតអំនួតនេះធ្វើអោយអ្នកនៅជុំវិញរួមទាំងមនុស្សដែលខ្លួនអ្នកថានឹងសង្គ្រោះនោះ ជិន ស្អប់អ្នកខ្លាំងណាស់ តើបើមានចរិតបែបនេះហើយនឹងទៅសង្គ្រោះអ្នកណាបានទៅ ព្រោះមនុស្សសង្គ្រោះគេ មានចិត្តអាណិតគេ មិនមែនមកសំដែងនូវអំនួតដាក់គេនោះទេ និយាយអោយស្រួលស្តាប់ថា មនុស្សមានចិត្តអំនួត មិនអាចជាមនុស្សមានចិត្តសង្គ្រោះទេ។ ទីបី អ្នកតាំងខ្លួនជាអ្នកសង្គ្រោះគេ តែគ្មានចិត្តអធ្យាស្រ័យធំទូលាយដែលជាលក្ខណ:សម្បត្តិនៃចិត្តដែលខ្វះមិនបានរបស់អ្នកសង្គ្រោះ។
អោយតែគេនិយាយប៉ះខ្លួននិងក្រុមខ្លួន ចិត្តនេះខឹងឡើងភ្លាមស្អប់អ្នកនិយាយនោះភ្លាម គ្មានបានមើលឃើញថា អូគ្នានិយាយនេះដោយសារល្ងង់ច្រើនជាងខូច ចិត្តបែបនេះជាចិត្តចង្អៀតមិនមែនជាចិត្តអ្នកសង្គ្រោះទេ។ បើគេល្ងង់នោះគឺជាជនរងគ្រោះដែលយើងត្រូវសង្គ្រោះទេ មិនមែនពួកសត្រូវដែលព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានកាច់មួល បំភ្លៃការពិតដោយដឹងខ្លួនដែលយើងហៅថាពួកអាយាទឆ្កែនោះទេ។បើអ្នកគ្មានចិត្តទូលាយ សូមច្បាស់ខ្លួនឯងថាកុំតាំងខ្លួនជាអ្នកសង្គ្រោះ។ ទីបួន ខ្វះសិល្ប:ក្នុងល្បែងសង្គ្រោះនេះ។ ជួនកាលអ្នកត្រូវសំដែងជាតួស្លូតជាជនរងគ្រោះ ជាមនុស្សល្ងង់គួរអោយអាណិតនៅក្នុងសមរភូមិសង្គ្រោះ និងកំចាត់ជនថោកទាបអោយរាបដល់ដីនេះផង។ អ្នកកំពុងប្រើទីលានបណ្តាញfacebook ឬបណ្តាញសង្គមផ្សេងទៀត ជាទីលានសង្គ្រោះផងនិងជាទីលានកំចាត់ជនមាយាទថោកដែលជាអ្នកព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានបំផ្លាញអ្នកដទៃដោយដឹងខ្លួនផង អញ្ចឹងនេះជាទីសាធារណ:មួយដែលមានអ្នកមើលច្រើន។ ជួនកាលអ្នកដឹងថាហ្នឹងជាខ្មាំងដែលអ្នកត្រូវកំចាត់ តែអ្នកធ្វើជាល្ងង់ធ្វើជាកំនត់មុខសញ្ញាខ្មាំងមិនបាន អ្នកធ្វើជាស្លូតផង ល្ងង់ផង ខំពន្យល់អាមាយាទថោកដែលជាជនធ្វើដេកលក់នោះ អោយដូចជាអ្នកកំពុងពន្យល់ដោយសណ្តោសដល់ជនដែលអ្នកត្រូវសង្គ្រោះអញ្ចឹង តែការពិតអ្នកស្គាល់ច្បាស់ណាស់ថាវានេះជាសត្រូវនៃជនរងគ្រោះក៏ដូចជាសត្រូវរបស់យើងដែរ តែយើងសំដែងស្លូតល្ងង់គឺដើម្បីទាក់យកសមានចិត្តរបស់អ្នកឈរសម្លឹងមកកាន់ឆាកប្រយុទ្ធលាក់មុខរវាងអ្នកនឹងសត្រូវរបស់អ្នកទៅវិញទេ។
អ្នកអាចប្រើវិធីនេះដើម្បីផ្តួលសត្រូវឬរំដោះចំណាប់ខ្មាំងពីសត្រូវអ្នក។ វិធីនេះចៀសវាងបានការមើលឃើញដោយភាន់ច្រលំនៃក្រុមជនរងគ្រោះដែលយើងត្រូវសង្គ្រោះ ថាLDPជាក្រុមដែលគ្មានសីលធម៌ ដែលធ្វើអោយពួកដែលមាននិស្ស័យអាចសង្គ្រោះបានសោះបិទទ្វារចិត្ត លែងមានឱកាសអោយយើងសង្គ្រោះបាន។ សត្រូវរបស់យើងមានល្បិចទុច្ចរិតច្រើនណាស់ ដូច្នេះអ្នកសង្គ្រោះក៏ត្រូវតែមានសិល្ប:កំទេច និងសង្គ្រោះសំបូរបែបដែរ។ ពូជាកាំភ្លើងធំពូត្រូវប្រើសិល្ប:មួយធ្វើអោយរង្គើរគ្រប់សណ្ឋានមនុស្សដែលត្រូវគ្រាប់កាំភ្លើងនោះ។
អ្នកមានឧប្បនិស្ស័យចាស់ក្លា ស្តាប់ឮហើយយល់ភ្លាមៗ អ្នកដែលមានឧប្បនិស្ស័យទន់ខ្សោយងីងើឬខឹងក្តៅក្រហាយនឹងពូនៅគ្រាដំបូង ដែលនឹងទៅជាមុខសញ្ញាសំរាប់ពួកក្មួយដែលជាទ័ពថ្មើជើងចូលទៅកៀករួចប្រើសិល្ប:ទន់ភ្លន់ អធ្យាស្រ័យទូលំទូលាយ ក្នុងការនាំគាត់អោយបើកចិត្ត។ ចំពោះពួកអាឈាមឆ្កែទាំងឡាយវាត្រូវកាំភ្លើងធំហើយវាចុកចាប់ ចេកចាច ជេរបញ្ចោរយើងនោះជារឿងជោគជ័យរបស់យើងទៅវិញទេ។ នៅមានឧទាហរណ៍ច្រើនរាប់មិនអស់ក្នុងសិល្ប:នៃការសង្គ្រោះនេះ។
No comments:
Post a Comment