នាំគ្នាធ្វើតែការងារដែលអត់ប្រយោជន៍ ដូចមនុស្សម្នាក់ដែលទំនេរគ្មានកិច្ចការអ្វីត្រូវធ្វើ ទំនេរពេកនឹកគិតដល់ការបង្កើតកូន ដើម្បីអោយមានការងារធ្វើ។ បានកូនមក ក៏មានការងារយ៉ាងមមាញឹក រកស៊ីចិញ្ចឹមកូន កូនឈឺ កូនយំ យកកូនទៅសាលា ទៅពេទ្យ ការងាររាប់មិនអស់ កើតពីអំពើរបស់ខ្លួនដែលខ្លួនអផ្សុកនឹករកការងារធ្វើនេះឯង។
មិនធ្វើរឿងត្រឹមត្រូវទេ បង្កើតរឿងមិនចេះចប់ រហូតដល់ជាប់គុកច្រវាក់អីចឹងទៅ រួចហើយតាំងបាតុកម្មទាមទារសូមអោយដោះលែង អ្នកដែលជាប់គុកនោះមកវិញ បានតែគេលែងមកវិញតាំងចាត់ទុកថាជោគជ័យហើយ។ បានការងារធ្វើមិនចេះចប់ ដោយសារទង្វើទីមួយរបស់ខ្លួន។ ការយល់មួយដែលត្រឹមត្រូវ គឺជួយពន្យល់គ្នាអោយយល់ថា ស្ថិតក្នុងស្ថានភាពអំណាចប្រមូលផ្តុំដូចបច្ចុប្បន្ននេះ ត្រូវពង្រឹងខ្លួនកុំអោយគេមានលេសធ្វើបាបយើងបាន មើលទំនងតែការងារណាដែលនាំអោយគ្រោះថ្នាក់ដល់ខ្លួនកុំធ្វើទោះនោះជាសិទ្ធិស្របច្បាប់របស់យើងក៏ដោយកុំគិតថាយើងមានសិទ្ធិហើយត្រូវហ៊ានប្រើសិទ្ធរបស់យើងអី គិតតែពីនាំគ្នាជួយពន្យល់គ្នាអោយយល់ថា "តែអំណាចប្រមូលផ្តុំហើយ គឺគ្មានទេយុត្តិធម៌សំរាប់អ្នកទន់ខ្សោយ " ដូច្នេះត្រូវប្រមូលផ្តុំគ្នាអោយបានសំលេង ៥០%+១ ដើម្បីបង្រួមអំណាចរដ្ឋ ដែលជាវិធានការណ៍តែមួយគត់ដើម្បីអោយមានការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវស្មើគ្នាគ្រប់មនុស្សទាំងអស់ក្នុងសង្គមជាតិយើង។
ត្រូវយល់អោយត្រូវទាំងអស់គ្នាថា ការតវាប្រើសិទ្ធិសេរីភាពស្របតាមច្បាប់បានចែងក្នុងពេលដែលអំណាចប្រមូលផ្តុំជាការងារមិនសមកាលវេលាទេ៕
![]() |
ឈុតខ្មៅទាមទារការដោះលែង ខណៈពេលអំណាចប្រមូលផ្តុំ |

No comments:
Post a Comment