Friday, April 10, 2015

កំណាព្យ៖​ << ពូជជួង ពូជខ្លាំង>> ធ្វើឲ្យរំជួយវេទិកានៅសៀមរាប របស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ 

វេទិកា ថ្ងៃព្រហស្បតិ៍ទី ៩ ខែមេសា​ ឆ្នាំ២០១៥ ឃុំកន្ត្រាំង ស្រុកបាគង ខេត្តសៀមរាប របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ ដែលមានវត្តមានរបស់ប្រមុខបក្សធ្វើជាវាគ្មិនក្នុងឱកាសនោះផងដែរ បានធ្វើឲ្យមានភាពរំជើបរំជួលពេញវេទិកា ព្រោះលោក ខឹម វាសនា បានអានកំណាព្យមួយដែលបាញ់ទំលុះបេះដូងអ្នកគាំទ្រ​។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របាននាំគ្នាងើបឈរស្រែកបន្ទរតាម ដែលជាការបង្ហាញពីភាពស្វាហាប់របស់ពល LDP និង​ ទឹកចិត្តសាមគ្គីយ៉ាងរឹងមាំថែមទៀតផង។ សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូ៖ << ពូជជួង ពូជខ្លាំង>>

បន្ថែមពីនេះ លោកខឹម វាសនា បានលើករឿងកំប្លែងមួយ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រទាំងឡាយ សើចក្អាក្អាយអស់ពីពោះពីពុង។ 

កំណាព្យ៖​ << ពូជជួង ពូជខ្លាំង>>

ពូជជួងពូជច្បាំង ​​​​               ប៉ះខ្លាំងលឺខ្លាំង                 ប៉ះតិចលឺតិច
បើចង់រួចខ្លួន                      សាងល្អកុំភ្លេច                 ហ៊ានប៉ះទង្គិច
                                           បានខ្ទិចអាត្មា។

កុំចង់ប៉ះជួង                       អ្នកមានប្រនង់                 ស័ក្តិធំប៉ុណ្ណា
ក៏ទប់មិនជាប់                    ពលខ្លាំងអស្ចារ្យ               ពលស្ម័គ្រអាត្មា
                                           ហ៊ានប្តូរជីវិត។

ពូជជួងជួយជាតិ                សល្អមាយាទ                  ឫកពាថ្លៃពិត
តំណាងភាពល្អ                 ក្នុងភាពងងឹត                  បូជាកាយចិត្ត
​                                           ធ្វើបដិវត្តន៍។

ពូជជួងពូជច្បាំង              ​ ពូជជួងពូជខ្លាំង               តស៊ូអំណត់
វាយអំពើអាក្រក់             ​  សាងពូជកំសត់               សាងខ្មែរទុរគត
                                          ឲ្យថ្កុំថ្កើនឡើង។

អ្នកនិពន្ធ៖ លោក​ ខឹម​ វាសនា
ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

No comments:

Post a Comment