Saturday, April 18, 2015

<< ចំនុចខ្លឹម ៤ ដែលលោក ខឹម វាសនា ចង់ឲ្យអ្នកពង្រីកគំនិត ដឹង >>

YP

ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានចំណាយទាំងកំលាំងចិត្ត កំលាំងកាយ ថិវកា និង អ្វីៗដែលលោកមាន ដែលការលះបង់នេះយើងអាចសន្មត់បានថា ការងាររបស់លោករាល់ថ្ងៃនេះ គឺជាការងារឧត្តមគតិ។ បើទោះបីជាការងាររបស់លោក បានផ្តល់នៅទុក្ខលំបាកប៉ុណ្ណាក៏ដោយ ក៏យើងស្ទើរតែមើលមិនដឹងនោះឡើយបើយើងមិនបានវិភាគឲ្យបានស៊ីជំរៅពីជីវិតរបស់លោក ព្រោះលោកមិនដែលបញ្ចេញមកខាងក្រៅនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃលោកតែងតែ រិះរកគំនិតថ្មីៗ សម្រាប់ចែករំលែកទៅដល់ជនរួមឈាមរបស់លោក ដើម្បីធ្វើការពិចារណាអំពី ប្រជាធិបតេយ្យ កិច្ចប្រតិបត្តិព្រះធម៌ និង សីលធម៌សង្គម ក្នុងគោលបំណងឲ្យពលរដ្ឋមានចំណេះដឹង។ ដូចដែលលោកធ្លាប់មានប្រសាសន៍ថា៖ <ដើម្បីអភិវឌ្ឍប្រទេសមួយបាន គឺត្រូវអភិវឌ្ឍខួរក្បាលពលរដ្ឋសិន> ហើយលោកក៏ធ្លាប់ពោលដែរថា៖​< បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ក្នុងសង្គមខ្មែរ គឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ>។

ហេតុនេះហើយទើបលោក បានផ្តល់នូវគំនិតសម្រាប់ពលរបស់ LDP ក្នុងការចេញទៅពង្រីកគំនិតពលរដ្ឋអំពីរឿងនយោបាយ ដូចដែលលោកបាន ខមមិន នៅលើទំព័រ ហ្វេសបុកអញ្ចឹង។ ខាងក្រោមនេះជា ចំនុចខ្លឹម ៤ ដែលលោក ខឹម វាសនា ចង់ឲ្យអ្នកពង្រីកគំនិត ដឹង៖

លោក ខឹម វាសនា

<<គ្រប់ពេលដែលអ្នកទៅនិយាយនឹងពលរដ្ឋអំពីរឿងនយោបាយក្នុងបំណងអោយគាត់មកចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមតាមរយ:ការធ្វើនយោបាយ អ្នកត្រូវតែពន្យល់ពួកគាត់នៅចំនុចបួន ហើយត្រូវធ្វើតាមលំដាប់លំដោយ: 

១-ត្រូវតែពន្យល់គាត់អោយមើលឃើញថាសង្គមនេះមានបញ្ហា។
២-និយាយទាល់តែព្រមទទួលថាគឺគាត់ហ្នឹងហើយដែលមានចំណែកខានមិនបានក្នុងការទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហាដែលសង្គមគាត់កំពុងតែជួបប្រទះ។គឺពលរដ្ឋទាំងអស់គ្នាហ្នឹងហើយជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសង្កមរបស់គាត់ ដែលក្នុងចំណោមពលរដ្ឋទាំងនោះ គឺដាច់ខាតត្រូវតែមានវត្តមានរបស់គាត់ដោយខានមិនបានក្នុងការដោះស្រាយបញ្ហាសង្គមរបស់គាត់នោះ។
៣-តើបញ្ហាសង្គមបែបហ្នឹង ជាទស្សន: ត្រូវដោះស្រាយបែបណា។
៤-ត្រូវពន្យល់អោយគាត់យល់ពីការងារដែលគាត់ត្រូវតែធ្វើក្នុងភាពជាក់ស្តែងដើម្បីសំរេចទស្សន:ក្នុងការដោះស្រាយបញ្ហាសង្គមនោះ៕>>

សូមចុចស្តាប់នូវប្រសាសន៍ របស់លោក ខឹម វាសនា អំពី<<ត្រូវទទួលស្គាល់ឧបសគ្គ>>


No comments:

Post a Comment