Friday, April 17, 2015

ពួកអាជ្ញាធរថ្នាក់ក្រោមឃុបឃិតគ្នាប្លន់ដីរាស្រ្តក្រោមរូបភាពប្រើអនុក្រិតរាជរដ្ឋាភិបាល ថាជាដីបំរុងទុកជូននិវត្តជន

ដីព្រៃសោះអាជ្ញាធរចេញប្លង់រឹងអោយ។ តែដីវាលរលីងធេង ប្រជាពលរដ្ឋរស់នៅលើជាង១០ឆ្នាំហើយអាជ្ញាធរមិនអោយនិសិត្សវាស់វែងចេញប្លង់រឹងអោយទេ។ តើវាអយុត្តិធម៌ដែរឬទេ? ដល់តែមានអ្នកចង់ទិញដីមានប្លង់រឹងនេះ ហើយសួរថាបើចង់ទិញច្រើនមានឬអត់?ហើយម្ចាស់ដីជាអ្នកណា? អ្នកគួកជេឆ្លើយថាអ្នកទិញចង់បានរាប់រយហិកតាក៏បានដែរសុទ្ធតែប្លង់រឹងទាំងអស់កុំបារម្ភខ្លាចគេយកវិញអី ហើយដីនេះគេលក់សារុបគ្នាទេ ការពិតសុទ្ធតែជាដីពួកអាជ្ញាធរ ៥ហិកតាមួយឈ្មោះ មានដីថ្នាក់ភូមិ ថ្នាក់ឃុំ ស្រុក មន្ត្រីបរិដ្ឋាន និងមន្ត្រី សូរីយោដី មិនដឹងជាថ្នាក់ណាខ្លះទេ អ្នកគួកជេដីរៀបរាប់អោយស្តាប់ឡើងវិលមុខព្រោះសុទ្ធតែមន្រ្តីពាក់ពន្ធនឹងការវាស់ដីជូនពលរដ្ឋទាំងអស់។ដីនេះគេវាស់ចែកគ្នាក្នុងសម័យកាលនិសិត្សចុះវាស់ដី។ តែដីរបស់ពលរដ្ឋវិញគេមិនវាស់អោយទេ ព្រោះតែទុករឹបអូសយកទៀត។ ត្រង់ណាដែលជាដីមន្ត្រីអស់នោះគំរាមដណ្តើមបានពីពលរដ្ឋបានហើយលក់អោយឈ្មួញ គេនាំនិសិត្សទៅវាស់ធ្វើប្លង់អោយ តែបើជាដីពលរដ្ឋកាន់កាប់ មន្ត្រីវាស់វែងដីនោះ មិនអោយនិសិត្សវាស់វែងអោយពួកគាត់ទេ។ មិនតែប៉ុណ្ណោះ ស្រាប់តែពេលថ្មីៗនេះ អាជ្ញាធរមកដេញពលរដ្ឋចេញពីលើដីដែលពួកគាត់កំពុងរស់នៅដោយចោទថាពលរដ្ឋចូលទន្រ្ទានកាន់កាប់ដីរដ្ឋបំរុងទុកអោយនិវត្តជនដែលដីបំរុងទុកនោះសំរេចដោយអនុក្រិតរបស់រាជរដ្ឋាភិបាល។ ពលរដ្ឋមិនសុខចិត្ត នឹងការចោទប្រកាន់របស់អាជ្ញាធរដែលថាពួកគាត់ជិតមួយពាន់គ្រួសារបានរំលោភចូលកាន់កាប់ដីអនុក្រិតរបស់រដ្ឋបំរុងទុកអោយនិវត្តជន ពួកគាត់បានសុំមើលអនុក្រិតនោះ ដើម្បីផ្ទៀងផ្ទាត់មើលថាតើ អនុក្រិតនិងឯកសារបញ្ជាក់ថាពួកគាត់មករស់នៅលើដីនេះ តើកាលបរិច្ឆេទ មួយណាចេញមុន? តើអនុក្រិតរបស់រាជរដ្ឋាភិបាលចេញមុនឬឯកសាបញ្ជាក់ការរស់នៅលើដីពេលរដ្ឋលើដីនោះចេញមុន។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនព្រមដាច់ខាតអោយពលរដ្ឋបានឃើញអនុក្រិតនោះ ព្រោះតែដឹងខ្លួនថាអនុក្រិតរបស់រាជរដ្ឋាភិបាលចេញក្រោយឯកសារកាន់កាប់របស់ពលរដ្ឋឆ្ងាយណាស់។ប័ណ្ណគ្រួសារពលរដ្ឋខ្លះធ្វើនៅឆ្នាំ២០០០ខ្លះ២០០១ ហើយឯកសារសុំកាន់កាប់ដីរបស់ពលរដ្ឋនៅកន្លែងនោះគឺឆ្នាំ២០០៨ តែតាមការបញ្ជាក់របស់សារពត៌មានខ្មែរថែម khmer time ចុះថ្ងៃទី១២ខែមេសាឆ្នាំ២០១៥ សរសេរថាអនុក្រិតរបស់រាជរដ្ឋាភិបាលចេញឆ្នាំ២០១៣។ នេះបញ្ជាក់ថាពលរដ្ឋរស់នៅមុនអនុក្រិតរបស់រាជរដ្ឋាភិបាលដែលបានកាត់ដីនេះទុកជាដីបំរុងសំរាប់អោយនិវត្តជនឆ្ងាយណាស់។ ម្យ៉ាងទៀតតើវាអាចជាដីបំរុងទុកអោយនិវត្តជនយ៉ាងម៉េចទៅកើត បើខ្លួនជាអាជ្ញាធរបានគំរាមដេញពលរដ្ឋចេញហើយយកដីលក់បន្តអោយអ្នកផ្សេងដោយយកលេសថាបើមិនចេញនឹងចាប់ដាក់គុកព្រោះពលរដ្ឋកាប់ព្រៃខុសច្បាប់ ហើយដីទាំងនោះអាជ្ញាធរខ្លួនឯងបាននាំនិសិត្សទៅវាស់ធ្វើប្លង់រឹងអោយឈ្មួញដែលខ្លួនលក់អោយនោះអស់ទៅហើយហ្នឹង។សូមបញ្ជាក់ថាដីដែលអាជ្្ញាធររឹបអូសពីពលរដ្ឋទៅលក់ហើយធ្វើប្លងរឹងអោយអ្នកទិញបន្តនោះគឺនៅជាប់ព្រំដីពលរដ្ឋដែលឥឡូវនេះអាជ្ញាធរប្រុងរឹបអូសយកពីពលរដ្ឋទៀតក្នុងពេលថ្មីៗនេះ។ ហើយដីប្លង់រឹងទាំងនោះមិនមែននៅផ្តុំគ្នាទេ គឺចន្លោះចុះឡើងៗលាយឡំនឹងដីពេលរដ្ឋហ្នឹងឯង។ ដីដែលមានប្លង់នោះគឺរាប់រយប្លង់ ក្នុងចន្លោះដីពលរដ្ឋជិតមួយពាន់គ្រួសារកំពុងរស់នៅនោះឯង។ តើដីបំរុងទុកជូននិវត្តជនដែលចេញដោយអនុក្រិតឯណា អាចចេញប្លង់រឹងអោយអ្នកដែលទិញពីអាជ្ញាធរអញ្ចឹងទៅកើត? ដាច់ខាតមន្ត្រីសូរិយោដីមិនអាចចេញប្លង់កាន់កាប់ដីអោយអ្នកណាម្នាក់ក្នុងដីដែលហ៊ុំព័ទ្ធដោយអនុក្រិតរបស់រាជរដ្ឋាភិបាលនោះទេ។ ហេតុផលនេះវាបញ្ជាក់យ៉ាងច្បាស់ថាពួកអាជ្ញាធរថ្នាក់ក្រោមឃុបឃិតគ្នាប្លន់ដីរាស្រ្តក្រោមរូបភាពប្រើអនុក្រិតរាជរដ្ឋាភិបាល ថាជាដីបំរុងទុកជូននិវត្តជន។ សូបញ្ជាក់ថាដីព្រៃមានប្លង់រឹងក្នុង video clip ខាងលើនេះស្ថិតក្នុងភូមិជ្រៃបាក់ តែត្រូវបានកែឈ្មោះភូមិនេះដោយអនុក្រិតទៅជាភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ចំងាយប្រហែលជាង ២គីឡូម៉ែតពីដីដែលពលរដ្ឋជិត១០០០គ្រួសាររស់នៅហើយដែលអាជ្ញាធរថ្នាក់ស្រុកខ្លះកំពុងចុះដេញពលរដ្ឋនោះឯង។ នៅទល់មុខដីព្រៃមានប្លង់រឹងនេះ គឺដីក្រុមហ៊ុនឥណ្ឌាដាំដូងប្រេង៕

សូមចុចមើល​ Video ខាងក្រោម៖

No comments:

Post a Comment