YP
តាមលោកG .Coedès ពាក្យ ខ្មែរ ប្រហែលជាកើតពីការផ្សំឈ្មោះរវាង កម្ពុ និងមេរា តាមរយៈរឿងព្រេងមួយចារក្នុងសិលាចារឹកប្រាសាទបក្សីចាំក្រុង (ស.វ.ទី១០) បាននិយាយថាស្ដេចខ្មែរមានដើមកំណើតពីឥសី កម្ពុស្វយម្ភុវៈ និងនាងទេពអក្សរ មេរា ដែលព្រះឥសូរបានប្រទានអោយជាមហេសី។ បើយើងអានព្រមៀលពាក្យ កម្ពុ មេរា នេះបន្តិចម្ដងៗក៏នឹងបានទៅជាពាក្យខ្មែរដូច កម្ពុ+មេរា>កម្ពុ+មេរ>កម្ព+មេរ>ក័ម+មេរ>ក មេរ>ក្មេរ-ខ្មែរ។

លោកឈឹម-ក្រសេម ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំឡេងនិយាយជាធម្មតាថា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយចេញទៅទៀត ប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំឡេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា ខ្មែរ។ បើតាមលោកពាក្យខ្មែរ បានក្លាយពីពាក្យ កុមេរុដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ និងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសឥណ្ឌាម៉្លេះ។ កុមេរុ>ក្មេរ>ខ្មែរ
ទស្សនៈលោកពៅ-ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញ យោងតាមវចនានុក្រមជួនណាត ទ្រង់សរសេរថាទំនងជាមកពីពាក្យខេមរៈ តែពាក្យនេះឃើញមានសរសេរក្នុងសិលាចារឹក ក្មេរ ហើយម្យ៉ាងទៀតពាក្យខេមរៈ មកពី ខិ+មៈ+រៈ ប្រែជា ក្សេមល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ។ ដោយលោកយោងតាមសាស្ត្រាស្លឹករឹតពីបុរាណកាលនិយមចារ ប្រកបដូចជា ត្មា = តាម-ថ្មែទាំ្ង = ថែមទាំង ផ្មើ = ផើម ។ល។ ដោយហេតុនេះ ខេមរ>ខ្មេរ>ខ្មែរ (ស្រៈអែកើតមក ពីការនិយមរបស់ខ្មែរក្នុងការអានស្រៈ េ -បាលី-សំស្ក្រឹត)។
លោកសាស្ត្រាចារ្យកេង-វ៉ាន់សាក់ លោកយល់ថាពាក្យខ្មែរមកពី ពាក្យមេ ដោយហេតុថាបុព្វបទ ក គឺជាបុព្វបទដែលធ្វើអោយពាក្យមួយកាន់តែខ្លាំងឡើងចម្រើនឡើង ឧទាហរណ៍៖ កាយ>កកាយ មានន័យថា កាយរឿយៗញាប់ៗ, កូរ>កកូរ មានន័យថាកូររឿយៗ។ ដូច្នេះ មេ>ក្មេ>ខ្មេរ>ខ្មែរ មានន័យថាអ្នកគោរពមេខ្លាំងក្រៃលែងជាងអ្នកណាទាំងអស់។
ប្រភព៖ wikipedia
ប្រភព៖ wikipedia
No comments:
Post a Comment