Wednesday, May 27, 2015

មូលហេតុដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិពិបាក



" ហើយនៅពេលនោះ គូប្រកួតរបស់គណបក្សសង្គ្រោះជាតិ បង្កើតគណបក្សនយោបាយតូចៗ៥០ទៀត វានឹងធ្វើអោយគណបក្សសង្គ្រោះជាតិពិបាក" នេះជាពាក្យសំដីលោកកឹម សុខា និយាយទៅកាន់អ្នកគាំទ្រគាត់។ ម្យ៉ាងទៀតគាត់ហាមមិនអោយអ្នកគាំទ្រគាត់ទៅរវល់ស្តាប់គណបក្សផ្សេងក្រៅពីគណបក្សសង្គ្រោះជាតិរបស់គាត់ទេ។

១- បើលោកកឹមសុខាឬ បក្សសង្គ្រោះជាតិល្អលើសបក្សផ្សេងៗ ហើយអ្នកគាំទ្រក៏ជាមនុស្សខ្លាំងដែរ គឺជាមនុស្សមានការវិភាគជ្រៅជ្រះ នោះលោកឹមសុខា មិនចាំបាច ហាមមិនអោយសមាជិកខ្លួនទៅខ្វល់ខ្វាយស្តាប់សារនយោបាយរបស់បក្សផ្សេងទៀតនោះទេ ភាពល្អ ភាពខ្លាំងអត់អ្នកណាប្រៀបលើបានរបស់គាត់និង CNRP របស់គាត់ នឹងស្រូបទាញមនុស្សដែលមានសមត្ថភាពវែកញែកខ្ពស់បានយ៉ាងស្រួលនិងបានយ៉ាងមានប្រសិទ្ធិភាព ដោយមិនចាំបាច់ខ្វាយខ្វល់ខ្លាចអ្នកគាំទ្រទៅស្តាប់អ្នកផ្សេងហើយទៅតាមអ្នកផ្សេងឡើយ។បើក្នុងករណីនេះ គាត់មុខតែទុកអោយអ្នកគាំទ្រគាត់មានសេរីភាពទៅស្តាប់អ្នកណាក៏ទៅៗ។ តែបើគាត់ហាម មានន័យថាគាត់មិនស្ថិតក្នុងករណីនេះទេ។



២- បើលោកកឹម សុខាឬបក្សសង្គ្រោះជាតិរបស់គាត់ខ្លាំង ហើយដោយអ្នកគាំទ្ររបស់គាត់ខ្សោយ ទើបគាត់មានការបារម្ភខ្លាច អ្នកគាំទ្រដ៏ទន់ខ្សោយនោះត្រូវបានគណបក្សផ្សេងអូសទាញបាន បានជាលោកកឹមសុខាគាត់មិនចង់អោយអ្នកគាំទ្រទៅស្តាប់គណបក្សដទៃ។ ករណីនេះ តើវាអាចមានរឿងបែបហ្នឹងកើតមានរួចទៅកើតដែរឬ? បើអ្នកដឹកនាំខ្លាំង ម្តេចក៏អ្នកគាំទ្ររបស់គាត់ខ្សោយទៅកើត? ខុសក្រិតក្រមសន្យានុមតិ គ្មានរឿងនេះអាចកើតឡើងបានទេ។ដូច្នេះលោកកឹមសុខានិងCNRPរបស់គាត់ក៏មិនស្ថិតក្នុងករណីនេះដែរ។

៣- ករណីទី៣ គឺលោកឹមសុខា និងCNRP មិនខ្លាំងទេ បានជាអ្នកគាំទ្រគាត់ខ្សោយ។ ព្រោះតែគាត់មិនខ្លាំងនេះហើយ ដែលគាត់មិនអាចធ្វើអោយអ្នកគាំទ្ររបស់គាត់ខ្លាំងបាន។ ព្រោះតែគាត់មិនខ្លាំងនេះហើយទើបបានជាគាត់ព្រួយបារម្ភ ខ្លាចអ្នកគាំទ្ររបស់គាត់ដែលល្ងង់ៗនោះទៅស្តាប់អ្នកផ្សេង អ្នកផ្សេងនោះគេមានសមត្ថភាពពន្យល់ អ្នកគាំទ្រគាត់អាចនឹងយល់ ទៅតាមគេបាត់ នេះម្យ៉ាង។ ម្យ៉ាងទៀត គាត់ខ្លាចអ្នកគាំទ្រដ៏ល្ងង់ៗរបស់គាត់ ត្រូវបានអ្នកផ្សេងបោកយកទៅបាត់ព្រោះថាមនុស្សល្ងង់ងាយនឹងត្រូវគេបោកណាស់។ អញ្ចឹងយកល្អ គឺត្រូវតែធ្វើយ៉ាងណាក៏ដោយ កុំអោយអ្នកគាំទ្ររបស់ខ្លួន ទៅស្តាប់អ្នកផ្សេងទើបល្អចំពោះខ្លួនលោកកឹមសុខាផ្ទាល់។ ក្នុងករណីនេះគឺជាករណីជាក់ស្តែងរបស់លោកកឹមសុខា។ គឺអន់ទាំងលោកឹមសុខានិងអន់ទាំងអ្នកគាំទ្រលោកឹមសុខា បានជាលោកកឹម សុខា មិនចង់អោយអ្នកគាំទ្រទៅស្តាប់សារនយោបាយរបស់បក្សផ្សេង។
សរុបមក មនុស្សកឹមសុខា នេះដឹងខ្លួនច្បាស់ណាស់ថាខ្លួននេះមិនខ្លាំងទេ ហើយអ្នកគាំទ្រគាត់ក៏មិនខ្លាំងដែរ អញ្ចឹងហើយបានជាខំ និងហ៊ាន និយាយកុំអោយអ្នកគាំទ្រខ្លួនទៅស្តាប់សារនយោបាយបក្សផ្សេង។ ម្យ៉ាងទៀត ជំងឺចាស់របស់គាត់ក៏ជាមិនដាច់ដែរ គាត់និយាយថា" ហើយនៅពេលនោះ គូប្រកួតរបស់គណបក្សសង្គ្រោះជាតិ បង្កើតគណបក្សនយោបាយតូចៗ៥០ទៀត វានឹងធ្វើអោយគណបក្សសង្គ្រោះជាតិពិបាក" ពាក្យនេះគឺចង់លាបពណ៌ថាគណបក្សតូចៗទាំងឡាយ គឺជាអាយ៉ងរបស់CPP ព្រោះបង្កើតឡើងដោយCPP ។ នេះជាជំងឺចាស់របស់លោកអនុប្រធានកឹម សុខាដែលជាមិនទាន់ដាច់។លាបពណ៌គេជាសណ្តានរបស់លោកឹម សុខា និងបក្សរបស់គាត់។ និយាយអោយចំៗតែម្តងទៅបើលោកពិតជាមានបំណងនិយាយបែបនេះមែន មិនគួរលិបលអ្វីទេ បើលោកពិតជាច្បាស់ថាអញ្ចឹងទៅហើយនោះ។ មិនចោលមាយាទថោកហ្នឹងសោះលោក អុំខាខ្ញុំនេះ៕

No comments:

Post a Comment