YP
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនគំរាមដកតួនាទីអនុប្រធានទីមួយរដ្ឋសភាពីលោកកឹមសុខា ច្រើនលើកច្រើនសារ មកហើយ នៅគ្រប់ពេលដែលលោក កឹម សុខានិយាយប៉ះពាល់ដល់គណ បក្សប្រជាជនឬការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី។ ហេតុអ្វីលោក កឹមសុខា មិនសឿងបឿង ឆ្លើយតបទៅនឹងការគំរាមនោះវិញថា បើមុខនាទីអនុប្រធានរដ្ឋសភាយកមកបំរើប្រយោជន៍ដល់ពលរដ្ឋមិនបានទេ សូមកុំគំរាមច្រើនដងអី សូមអញ្ជើញបោះឆ្នោតដកមុខនាទីអនុប្រធានរដ្ឋសភានោះទៅ វិញចុះ។ ចុះហេតុអ្វីក៏លោកកឹម សុខា លិបលៗក្នុងការរិះគន់CPP ឬការដឹក នាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទៅវិញ? មិនហ៊ានឈប់រិះគន់អោយស្មោះតែម្តងទេ ហើយក៏មិនហ៊ាន រិះគន់ ចំៗខ្លាំងដូចពីមុនទៀតដែរ តើទង្វើលិបលៗរបស់គាត់នេះកើតចេញមកពីចិត្តបែបណា?? បើឈប់រិះគន់នោះចិត្តគាត់ខ្លាចបាត់បង់សន្លឹកឆ្នោត ព្រោះរូបភាពបិទមាត់មិនរិះគន់នេះ គឺជារូបភាពបក្សរណបរបស់CPPតើ មិនមែនជារូបភាពបក្សប្រឆាំងឡើយ រូបភាពមិនរិះគន់រដ្ឋាភិបាលនេះ ជារូបភាពដែលនាំការគ្រោះថ្នាក់ដល់CNRP និងរូបលោកកឹម សុខាផ្ទាល់។ លោកកឹម សុខាបានប្រមើលឃើញលទ្ធផលអាក្រក់នោះច្បាស់ណាស់ អញ្ចឹងហើយទើបគាត់ខំលួចរិះគន់រដ្ឋាភិបាលតិចៗទាំងញញើតញញើម។ ហេតុអ្វីក៏ទៅជាញញើតញញើមក្នុងការរិះគន់ទៅវិញ ម្តេចមិនរិះគន់អោយខ្លាំងដូចមុនបោះឆ្នោត២០១៣ទៅ? ព្រោះគាត់នឹកស្តាយតួនាទីអនុប្រធានទីមួយរដ្ឋសភា ព្រោះតួនាទីនេះ គឺបានដោយសំលេងគាំទ្រនៃសមាជិកសភារបស់CPP បើលោកកឹម សុខានៅតែបន្តលួចលិបលរិះគន់CPPបន្តទៅទៀត នោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រមូលកំលាំងភាគច្រើនក្នុងរដ្ឋសភាដែលមកពីCPP របស់គាត់ដកតួនាទីលោកកឹម សុខាចេញពីអនុប្រធានទីមួយរដ្ឋសភាភ្លាម។ ដោយស្តាយតួនាទីអនុប្រធានទីមួយរដ្ឋសភាផង និងដោយបារម្ភខ្លាចបាត់ការគាំទ្រដល់CNRP នៅអាណត្តិក្រោយផង លោកកឹម សុខាស្ថិតនៅក្នុងស្ថានភាពលិបលៗនេះជារៀងរហូត។ តើជំហរលិបល លលិបរបស់លោកកឹម សុខាបន្តបានដល់ពេលណា បើលោកនាយករដ្ឋមន្ត្រីយល់ចិត្ត លោកកឹមសុខា ច្បាស់ចែសយ៉ាងនេះ ហើយអាយុជីវិតនៃតួនាទីអនុប្រធានទីមួយរដ្ឋសភារបស់លោកកឹម សុខាស្ថិតនៅក្នុងកណ្តាប់ដៃលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបែបនេះនោះ?? បងប្អូនជួយសង្កេតដោយស្មោះត្រង់ចុះ ចំពោះតួនាទីអនុប្រធានទីមួយនៃរដ្ឋសភារបស់លោកកឹម សុខា តើមានអ្វីដែលបានចំណេញដល់ពលរដ្ឋទៅ? មានតួនាទីនេះឬអត់ លោកកឹម សុខាសំរាប់ពលរដ្ឋគឺនៅតែដដែល។ ចុះបើគ្មានប្រយោជន៍អ្វីសំរាប់ពលរដ្ឋផង ហេតុអ្វីក៏លោក កឹមសុខា សោកស្តាយខ្លាំងម្លេះ រហូតដល់ទៅអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនគំរាមពីមុខពីក្រោយយ៉ាងនេះទៅវិញ? គ្មានអ្វីក្រៅពីស្តាយមុខតំណែងនេះសំរាប់លោកកឹម សុខាខ្លួនឯងផ្ទាល់ទេ។ អីក៏ថោកយ៉ាងនេះទេ លោកប្រធានកឹម សុខានេះ។ នេះយើងនៅមិនទាន់និយាយដល់ចំនុចខ្សោយរបស់CNRP ដែលជាប់នុយCPPពេលCPPធ្ពក់អោយចូលមកក្នុងសភាក្រោយពេលCNRPបាតុកម្មមិនព្រមចូលប្រជុំសភាជិតមួយឆ្នាំនោះផង។ អោយតែបែកបាក់វប្បធម៌សន្ទនាភ្លាម រឿងជាប់នុយនោះក៏ត្រូវបានទំលាយមកក្រៅដែរ។ ម្យ៉ាងទៀតលោកកឹម សុខាក៏នៅមានរឿងលំបាកមួយទៀត គឺដៃគូចិត្តមួយថ្លើមមួយរបស់គាត់ គឺលោកសមរង្ស៊ី មានជំហរផ្ទុយពីគាត់ទៀតផង។ លោកសមរង្ស៊ី យល់ព្រមនឹងឥរិយាបទទន់ភ្លន់ដាក់CPPរហូតមិខខ្វល់ថាអ្នកគាំទ្រខ្លួនខឹងសំបានឹងខ្លួនយ៉ាងណានោះទេ។ អ្វីៗដែលបានរៀបរាប់ខាងលើគឺសុទ្ធតែជាស្ថានភាពលំបាករបស់លោកកឹមសុខា។ យើងចាំមើលតើលោកកឹមសុខា អាចបន្តនៅក្នុងស្ថានភាពទៅមុខមិនកើត ថយក្រោយមិនរួច អន្ធាក់អន្ធយ ល្អាក់ល្អើ ដូចមនុស្សពុលឡានរកក្អួតមិនចេញបែបនេះរហូតដល់ពេលណា ទើបបានក្អួតចេញមកអោយបានធូរពុលបន្តិចទៅ??? ប្រជាពលរដ្ឋអ្នកគាំទ្រCNRP ទុកចិត្តលើសមត្ថភាពអ្នកដឹកនាំពួកគាត់ណាស់ តែ hero របស់គាត់វិញធ្វើនយោបាយអត់មានទស្សន:វិស័យអ្វីទាំងអស់ ដើរមួយជំហានគិតមួយជំហាន ទៅមុខបន្តិចថយក្រោយបន្តិច វិលចុះវិលឡើងធ្លាក់ចូលដល់ស្ថានភាពដ៏យ៉ាប់យ៉ឺននេះ តែនៅតែមានអ្នកគាំទ្រcnrp ខ្លះមិនដឹងថា Hero របស់ពួកគាត់កំពុងតែជាប់ផុងរើខ្លួនមិនរួចផងទេ។ ចំនែកលោកប្រធានសមរង្ស៊ីវិញ បានប៉ុណ្ណេះហើយ លែងខ្វល់ពីរឿងថោកអ្វីទាំងអស់ ចង់ថោកប៉ុណ្ណាទៀតក៏ទទួលយកបាន។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនខោកផង ស្អំផង លេងផង មែនផង ដោយចេតនាចង់បង្ហាញអោយអ្នកគាំទ្រCNRP និងអ្នកដទៃផ្សេងៗទៀតដឹងថាលោកប្រធានសមរង្ស៊ីខ្ញុំ ថោកប៉ុណ្ណា ប៉ុន្តែទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែន មិនទុកមុខអោយគាត់កំរិតណាក៏នៅតែញញឹមទទួលយកវប្បធម៌សន្ទនាឬវប្បធម៌ញ៉ុកមាត់CNRP ដែលជាវប្បធម៌ចំណេញដល់CPP តែម្ខាងនេះបានដែរ។ ហេតុអ្វីអ្នករិះគន់CPP និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏ខ្លាំងខ្លាអត់អ្នកណាផ្ទឹមបាននៅស្រុកខ្មែរ ឈ្មោះ សមរង្ស៊ីនេះ ប្រែមកជាកូនជៀមដ៏ស្លូតបូត ឬកូនក្មេងដ៏បានបថម្នាក់ អោយអង្គុយៗ អោយឈរៗ បែបនេះទៅវិញ? ប្រាកដណាស់គឺព្រោះតែមានចំណុចខ្សោយណាមួយដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាប់ជាប់មិនខានឡើយ។ គង់តែមានថ្ងៃណាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទំលាយមិនខានទេ ចាំតែមើលទាំងអស់គ្នាចុះ។ ហាហាហាហា នេះហើយ Hero របស់ពលរដ្ឋខ្មែរខ្ញុំ៕
ប្រភព៖ អ្នកវិភាគលេខមួយ លើលោក
![]() |
លោក កឹម សុខា អនុប្រធានសភាជាតិកម្ពុជា |
ប្រភព៖ អ្នកវិភាគលេខមួយ លើលោក
No comments:
Post a Comment