![]() |
Mr. Khem Veasna President of LDP |
ក្រោយពីការប្រយុទ្ធប្រឆាំងឥឈប់ឈរ នៅលើសីវៀននៃការលាភពណ៌ពីសំណាក់អ្នកនយោបាយធនថោកៗ មកលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានប្រមុខ គឺ លោក ខឹម វាសនានោះ លោកបានបង្ហាញថា មកដល់ពេលនេះ LDP (League for democracy party ជាភាសាខ្មែរ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ) មិនស្ថិតក្នុងស្ថានភាពលំបាកដូចមុនទៀតទេ។ ហើយលោកក៏បានបន្ថែមទៀតថា សូមមើលអោយឃើញស្ថានភាពពិតរបស់ខ្លួន និងស្ថានភាពពិតសត្រូវរបស់ខ្លួនអោយច្បាស់ រួចញញឹមឡើង។
សូមអានការអធិប្បាយ ទាំងស្រុងខាងក្រោមនេះ ដែលបាន Posted នៅលើបណ្តាញសង្គម Facebook របស់លោក៖
<<មកដល់ពេលនេះ LDP មិនស្ថិតក្នុងស្ថានភាពលំបាកដូចមុនទៀតទេ។ ការលាបពណ៌ពុំមានឥទ្ធិពលអាក្រក់ដល់ LDP ដូចពីមុនទេ ព្រោះមានមនុស្សជាទូទៅបានស្គាល់អត្តសញ្ញាណពិសេសខុសគេរបស់របល់ LDP ច្បាស់ទៅហើយ។ ការលាបពណ៌មកលើ LDP ក្នុងតំណាក់កាលនេះ ស្ទើរតែមិនបាច់ LDP ចេញមកស្រាយអ្វីផង ក៏វាគ្រប់គ្រាន់អោយអ្នកប្រឹងលាបពណ៌នោះរងឥទ្ធិពលអាក្រក់ជះត្រលប់ទៅវិញដោយឯកឯង ពីទង្វើកាច់មួលរបស់ខ្លួនពួក គេ។ វាគឺជាតំណាក់កាលត្រដរខ្យល់នៃក្រុមអ្នកលាបពណ៌តែប៉ុណ្ណោះ។ ចំណែកហិរញ្ញវត្ថុវិញ មកដល់ពេលនេះ LDP មានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្មមគ្រប់គ្រាន់ ដែលអាចតំណើរការងារប្រចាំថ្ងៃបានយ៉ាងស្រួល។ កំលាំងទ័ពដែលចេញប្រយុទ្ធក៏ល្អប្រសើរដែរនៅក្នុងតំណាក់កាលនេះ។ មាន LDP ទាំងក្នុងនិងក្រៅប្រទេស កំពុងរស់រវើកក្នុងការបំពេញការងារស្នូលរបស់ LDP គឺការពន្យល់អ្នកផ្សេងទៀត ដែលមិនទាន់យល់ យ៉ាងសកម្មនិងមានចំនួនសមល្មម មិនលំបាកដូចនៅក្នុងតំណាក់កាលចាប់ផ្តើមទេ។ ម្យ៉ាងទៀត គួបផ្សំនឹងចរិតអាក្រក់ដែល CNRP បានខំលាកបាំងតាំងពីយូរ បានបែកធ្លាយបណ្តើរៗ និងកាន់តែច្បាស់ឡើងៗទៀតផងនោះ LDP កំពុងស្ថិតក្នុងស្ថានភាពប្រសើរមែនទែន។ អញ្ចឹងហើយ ពេលខ្លះមិនបាច់មានប្រតិកម្មនឹងពួកអ្នកលាបពណ៌ឬកាច់មួល ldp ទេ ទុកចោលអោយគេស្លាប់ដោយសារទង្វើរបស់គេទៅចុះ។ សូមមើលអោយឃើញស្ថានភាពពិតរបស់ខ្លួន និងស្ថានភាពពិតសត្រូវរបស់ខ្លួនអោយច្បាស់ រួចញញឹមឡើង៕>>
សូមចំនាយពេលស្តាប់ពីការពន្យល់ ចំពោះការហ៊ានប្រឈមនឹងឧបសគ្គខាងក្រោមនេះ៖
No comments:
Post a Comment