Wednesday, June 10, 2015

តើពិតទេ ដែលថា គណបក្សសង្គ្រោះជាតិ បន្លប់ពលរដ្ឋជាពិសេសអ្នកបោះឆ្នោតឲ្យខ្លួន?


កាលពីថ្ងៃទី ១០ ខែមិថុនា ២០១៥ អត្ថបទមួយត្រូវ ផុសលើបណ្តាញសង្គម ហ្វេសបុក ហើយក៏

ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមនេះធ្វើការចែកចាយ យ៉ាងឆាប់រហ័សដែល 

ដែលអាចឲ្យមនុស្សរាប់ពាន់អ្នកបានឃើញ និង អាន ។ តាមរយៈអត្ថបទនោះ បានធ្វើឲ្យ YP មាន 

ចម្ងល់ថា៖ "តើពិតទេ ដែលថា គណបក្សសង្គ្រោះជាតិ បន្លប់ពលរដ្ឋជាពិសេសអ្នកបោះឆ្នោតឲ្យ

ខ្លួន?"

ដូច្នេះបើចង់ដឹងច្បាស់ សូមមិត្តយុវជនចំណាយពេលអានអត្្ថបទខាងក្រោមនេះដោុយ ប្រុង 

ប្រយ័ត្ន ដើម្បីឲ្យប្រាកដក្នុងចិត្តថាខ្លូន មិនចាញ់បោកអ្នកនយោបាយ។ 


"គណបក្សសង្គ្រោះជាតិ បន្លប់ពលរដ្ឋជាពិសេសអ្នកបោះឆ្នោតអោយខ្លួនថា" គោលដៅមិនដូរទេ 

គឺយកជ័យជំនះលើគណបក្សប្រជាជន ដែលដូរនោះគឺដូរតែយុទ្ធវិធីដើម្បីយកឈ្នះតែប៉ុណ្ណោះ" 

ពាក្យនេះបានធ្វើអោយមនុស្សមិនតិចទេដែលវង្វេងតាមការបន្លប់របស់អ្នកនយោបាយនៃគណ

បក្ស សង្គ្រោះជាតិ។ ជារឿងធម្មតាទេដែលគណបក្សនយោបាយគ្រប់ប្រទេសទាំងអស់ក្នុងលោក

នេះបង្កើតគណបក្សនយោបាយមកដើម្បីប្រកួតប្រជែងយកជ័យជំនះលើគូប្រកួតដទៃទៀតរបស់

ខ្លួន តែអ្វីដែលខុសគ្នារវាងការប្រកួតនៃគណបក្សនយោបាយក្នុងប្រទេសនីមួយៗនោះគឺ តើអ្នក

យល់យ៉ាងម៉េចចំពោះគូប្រកួតរបស់អ្នក? 


បើអ្នកយល់ថាវាគ្រាន់តែជាការប្រកួតទស្សន:ក្នុង

ការកសាងប្រទេសទេ នោះការប្រកួតរវាង

គណបក្សនយោបាយក្នុងប្រទេសនោះមិនមាន

លក្ខណ:ស្លាប់រស់ទេ តែបើអ្នកយល់ថា ភាគីម្ខាង

ទៀតដែលអ្នកកំពុងប្រកួតនោះ ជាអ្នកបំផ្លាញជាតិ

តាមរយ:អំពើពុករលួយ អាយ៉ងបំរើបរទេស ជារបប

ដឹកនាំផ្តាច់ការជិះជាន់ រំលោភសិទ្ធិមនុស្ស ធ្វើបាប

ជាតិសាសន៍ខ្លួនឯងជាដើម នោះការប្រកួតរវាង

គណបក្សនយោបាយមានលក្ខណ:ស្លាប់រស់ បើ

អ្នកជាក្រុមអ្នកស្មោះត្រង់ស្រឡាញ់ជាតិ នោះការ

ធ្វើនយោបាយរបស់អ្នកគឺមានលក្ខណ:ជាការ

សង្គ្រោះជាតិដោយចិត្តរបស់អ្នកចាត់ទុកភាគី 

ប្រកួតរបស់អ្នកជាសត្រូវនៃជនជាតិរបស់អ្នកឬ

ជាជនក្បត់នឹងជាតិ សាសន៍របស់អ្នក។ ការធ្វើនយោបាយរបស់គណបក្សសង្គ្រោះជាតិកន្លងមក គឺ

បានទុកគណបក្ស

ប្រជាជនកម្ពុជា ក្នុងលក្ខណ:បែបនេះ គឺជាអាយ៉ងបរទេស ជាជនផ្តាច់ការ ជាអ្នករំលោភសិទ្ធិ

មនុស្ស ជាជនពុករលួយបំផ្លាញជាតិ តែឥឡូវ តាមរយ:នៃការបញ្ចេញមតិរបស់ក្រុមអ្នកដឹកនាំនៃ

គណបក្សសង្គ្រោះជាតិ គឺពួកគេបានផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេចំពោះ CPP បាត់ទៅ

ហើយ។ ពួកគេនិយាយថាយើងជាខ្មែរដូចគ្នា សុទ្ធតែមានគំនិតស្នេហាជាតិដូចគ្នាទេ យើងមិន

ត្រូវយកខ្មែរណាជាសត្រូវទេ នេះជាភស្តុតាងមួយយ៉ាងជាក់ច្បាស់ បញ្ជាក់ថាជំហររបស់CNRP 

ចំពោះCPP បានប្រែប្រួលបាត់ទៅហើយៗមិនមែនប្រែប្រួលតិចតួចទេ គឺប្រែប្រួល១០០% ពីការ

យល់ឃើញថា CPP ជាបក្សអាយ៉ង ជាជនពុករលួយ បំផ្លាញជាតិ មកជាអ្នកស្នេហាជាតិដូចគ្នា 

គ្រាន់តែនៅបក្សផ្សេងគ្នាតែប៉ុណ្ណោះ។ ត្រង់ចំណុចនេះហើយដែលអ្នកគាំទ្រCNRP ដែលស្អប់CPP 

ដល់ឆ្អឹងនោះ ទោះបីមិនយល់ថាការពន្យល់របស់មេដឹកនាំCNRP ខុសត្រង់ណា ប្រហោងត្រង់ណា 

តែចិត្តរបស់គាត់គឺមិនអាចទទួលយកបានទេ។ ហេតុអ្វីពួកអ្នកគាំទ្រCNRPមួយចំនួនពួកគាត់មាន

អារម្មណ៍ថាមិនអាចទទួលយកបាន? ព្រោះការយល់ឃើញរបស់មេដឹកនាំCNRP ចំពោះCPPបាន

ប្រែប្រួលបាត់ទៅហើយ តែមេដឹកនាំCNRP មានលោកសម រង្សី លោកកឹម សុខាជាដើម នៅតែ

ព្យាយាមបន្លប់អ្នកគាំទ្ររបស់ខ្លួនថា គោយដៅរបស់CNRP មិនដែលប្រែប្រួលឡើយ គឺត្រូវតែយក

ឈ្នះCPP។ អ្នកមានការវិភាគទន់ខ្សោយ អាចភាន់ច្រឡំត្រង់ចំនុចនេះ គាត់គិតថាមែនវ៉ី CNRP 

នៅតែធ្វើនយោបាយដើម្បីយកឈ្នះCPP តែដដែលតើ តើមានអ្វីប្រែប្រួលទៅ? គឺអត់ទេ 

គ្រាន់តែដូរយុទ្ធវិធីដើម្បីយកឈ្នះCPPតើ តែការពិតអ្វីដែលCNRP បន្លប់និងខំបិទបាំងចំពោះអ្នក

គាំទ្ររបស់ខ្លួនខ្លាំងបំផុតនោះគឺ ការផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន ចំពោះ CPP នោះ។ ដូចខ្ញុំ

និយាយខាងលើអញ្ចឹង គណបក្សនយោបាយនីមួយៗក្នុងប្រទេសណាក៏ដោយ បង្កើតមកគឺ 

ដើម្បីយកឈ្នះលើគណបក្សមួយទៀតជារឿងធម្មតាតើ អ្នកណាទៅដូរគោលដៅឈ្នះកើត? ប៉ុន្តែ

ដែលCNRP បានដូរ១៨០ដឺក្រេនោះគឺ ការយល់របស់CNRP ចំពោះ CPP ពីមុនធ្លាប់យល់ថាCPP 

ជាអាយ៉ង ជាជនផ្តាច់ការ ជនពុករលួយ ជាអ្នកបំផ្លាញជាតិ មកជាខ្មែរដូចគ្នាទេ ស្នេហាជាតិដូចគ្នា

ទេ គ្រាន់តែទស្សន:កសាងជាតិខុសគ្នាទេ។ តើអ្នកគាំទ្រCNRP មើលឃើញចំនុចនេះទេ? បើមាន

អ្នកផ្កាប់មុខនឹងCNRP ដែលខំជួយការពារការបន្លប់បោកប្រាស់របស់អ្នកដឹកនាំCNRP និយាយថា

ការពិតទឹកចិត្តនិងការយល់ឃើញរបស់អ្នកដឹកនាំCNRP ចំពោះCPP មិនប្រែប្រួលទេ អញ្ចឹង

មានន័យថាវប្បធម៌សន្ទនា វាគ្រាន់តែជាល្បិចកលរបស់CNRP មែនទេ? អញ្ចឺង គ្រប់ពាក្យរបស់

លោកសម រង្សី លោកកឹម សុខាដែលតែងតែអួតអាងពីការរំពឹងទុកជាសមិទ្ធិផលនៃវប្បធម៌សន្ទនា 

តួយ៉ាងលោកសម រង្សី និយាយថា វប្បធម៌សន្ទនាអាចជួយដោះស្រាយបញ្ហាជាតិគ្រប់បែបយ៉ាង ឬ

អាចជួយដោះស្រាយបញ្ហាព្រំដែនជាដើមសុទ្ធសឹងតែភូតកុហកទេឬ? ហើយដែលលោកសមរង្ស៊ី

បានសន្យាថានឹងស្មោះត្រង់នឹងCPP ក្នុងការថែរក្សាវប្បធម៌សន្ទនានោះ គឺជាការភូតកុហកបោក

ប្រាស់CPP ទេឬ? តែបើការនិយាយខាងលើនេះសុទ្ធតែជាការពិត នោះមានន័យថាការយល់

របស់CNRP ចំពោះ CPP មានការផ្លាស់ប្តូរ១៨០ដឺក្រេហើយ អញ្ចឹងឯណាទៅដែលនិយាយថា 


CNRP មិនដែលផ្លាស់ប្តូរទេនោះ?



សរុបមកវិញគឺCNRP បានផ្លាស់ប្តូរការយល់របស់ខ្លួនចំពោះCPP ១៨០ដឺក្រេ តែអ្នកដឹកនាំCNRP 

ខំបន្លប់ពលរដ្ឋទូទៅថា គោលដៅរបស់ខ្លួនមិនដែលប្រែប្រួលទេគឺយកឈ្នះCPP តើលើលោកនេះ

មានគណបក្សណាដែលមិនបង្កើតមកដើម្បីយកឈ្នះឆ្នោតទៅ តើគោលដៅបែបនេះមាន

គណបក្សណាអាចនឹងផ្លាស់ប្តូរទៅ វាជារឿងធម្មតាតើរឿងមិនផ្លាស់ប្តូរគោលដៅយកឈ្នះនោះ តែ

អ្វីដែលCNRP ផ្លាស់ប្តូរ១០០% នោះគឺ កាលមុន CNRP យល់ថាCPP ជាអាយ៉ងបរទេស 

ជាជនពុករលួយ ផ្តាច់ការ បំផ្លាញជាតិ តែឥឡូវCNRP យល់ថា CPP ក៏ជាអ្នកស្នេហាជាតិ

ដូចCNRP ដែរ យើងសុទ្ធតែជាខ្មែរ ស្នេហាជាតិដូចគ្នា គ្រាន់តែនៅបក្សផ្សេងគ្នា មាន

ទស្សន:កសាងជាតិខុសគ្នាតែប៉ុណ្ណោះ ដូច្នោះយើងមិនត្រូវយកគ្នាជាសត្រូវទេ។ តើនេះជាការ

ផ្លាស់ប្តូររបស់CNRPឬមិនផ្លាស់ប្តូរទេ សូមទាំងអស់គ្នាពិចារណាតាមការគួរចុះ ៕


No comments:

Post a Comment