ប៊ុណ្ណ ចន្ទម៉ុល
លោក ប៊ុណ្ណ ចន្ទម៉ុល គឺជាអ្នកនិពន្ធ សៀវភៅ ដែលមានចំណងជើងថា៖ << ចរិតខ្មែរ >> ក្រោយពីនិពន្ធចប់លោក ក៏បានបង្ហាញនូវមនោសញ្ចេតនាយ៉ាងជ្រាបលជ្រៅចំពោះមាតុភូមិដ៏កំសត់នៃយើង ដោយព្រោះតែក្តីស្រលាញ់ និង ការសង្រោះ ដោយលោកពលឡើងថា៖<< កើត រស់ ស្លាប់ ដើម្បីខ្មែរ>>។ តើអ្នកមានអារម្មណ៍បែបណាចំពោះទឹកចិត្តរបស់លោក?
ពេលនេះ YP សូមលើកយកនូវគំនិតខ្លះៗ ដែលបានដកស្រង់ចេញពី សៀវភៅរបស់លោក ដើម្បីចែកជួនមិត្តអ្នកអាន អោយដឹងអំពីចរិតខ្មែរយើង ថាដូចដែលលោក ប៊ុណ្ណ ចន្ទម៉ុល បានរៀបបរាប់ដែរ ឫ ទេ?
១. គំនិតខ្លាចនយោបាយៈ មានវរជនខ្មែរខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅក្នុងរង្វង់នយោបាយ គឺរដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយដើម្បីជួយប្រទេសជាតិខ្លួន តែបែរជាទៅនិយាថា ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្មុំមិនចេះធ្វើនយោបាយទេ។
២.គំនិតសងសឹកសួរពូជៈ នៅក្នុងសង្គមខ្មែរយើង គ្មានការអប់រំមនុស្សឲ្យស្គាល់គន្លងយុត្តិធម៌ មនុស្សធម៌ទេ គឺមនុស្សច្រើនតែធ្វើអ្វីតាមតែខ្លួននឹកឃើញ ឫ ក៏ចេះតែដើរតាមគំនិតព្រៃផ្សៃសម័យមុរាណ ដែលចូល ចិត្តតែសម្លាប់បំបាត់ពូជទាំងប្រពន្ធ ទាំងកូននោះតែម្តង។ ចំណែកអ្នកដឹងខ្លួនថាចាញ់ ក៏រត់ចូលព្រៃបង្កកម្លាំងវាយបកសងសឹក ឫក៏ទៅពឹងបរទេសឲ្យមកសងសឹកវិញរួចត្រូវដឹងគុណបរទេស ក៏ត្រូវឲ្យអ្វីទៅគេ ឫតាមតែចិត្តបរទេសទាមទារ។ ទីបំផុតខ្មែរជាអ្នកចាញ់ទាំងអស់គ្នា ចំណែកអ្នកឈ្នះ និង ចំណេញគឺបរទេស។
៣.គនិតផ្ចាញ់ផ្ចាលៈ នៅប្រទេស៊ីវិល័យ គេមានចិត្តគីឡាប្រចាំខ្លួន។ ទាស់ទែងវាយតប់គ្នា ក៏គេធ្វើដោយមានចិត្តកីឡា គេពុំមែនផ្ចាញ់គ្នាដោយអំពើព្រៃផ្សៃទេ។ ចិ្តកីឡានោះយ៉ាងម្តេច? ទឹកចិត្តកីឡានោះគឺថា ម្នាក់ៗគេមិនដែលលបកាប់ លបប្រហារចំពោះសត្រូវទេ គេតែងតែប្រកាសដោយ ចេញមុខ បានសេចក្តីថា គេហៅគូសត្រូវរបស់គេនោះ ឲ្យចូលមកប្រយុទ្ធដោយត្រង់ៗ។ ពេលបរយុទ្ធនោះ បើគូប្រកូតរបស់គេត្រូវដួលដោយចាញ់កម្លាំងរបស់គេនោះ គេតែងបង្អង់ដៃជើងសិនចាំឲ្យគួប្រយុទ្ធនោះងើបឡើងតស៊ូទៅទៀត។ បើគូប្រយុទ្ធនោះថាតស៊ូបាន គេក៏ប្រយុទ្ធតទៅទៀត។ បើគូប្រយុទ្ធនោះថាសូមឈប់ហើយ គេក៏បរបោសអង្អែលនិយាយដោយពាក្យផ្អែមល្ហែមថា អើ! យើងឈប់ទាស់គ្នាត្រឹមណេះចុះ! គេគ្មានបណ្តុះបង្អាប់ដោយពាក្យបញ្ឈឺចិត្តដូច្នេះដូច្នោះទេ។ បើខ្មែរយើងវិញ តាមដែលធ្លាប់ឃើញ ធ្លាប់ដឹងពុំដូច្នោះទេ ដាល់តបគ្នា បើដាល់គូប្រយុទ្ធរបស់គេដួលហើយពុំនៅស្ងៀមទេ គេស្ទុះទៅទាត់ធាក់ថែមទៀត ជួនកាលទាត់ធាក់ទាល់តែអ្នកចាញ់នោះសន្លប់បាត់មាត់ ឫក៏ស្លាប់ទៅផងក៏មាន។ ដែលហៅថា ឈ្នះសំរាប់គេ គឺទាល់តែគូប្រយុទ្ធរបស់គេនោះដួលសន្លប់ ឫក៏ស្លាប់ទៅ។ នេះឯងចរិតខ្មែរ។
៤.គំនិតលោភពង្រេចពង្រឹលៈ មានអស់លោកអ្នកធំខ្លះធ្វើការនៅតាមខេត្តក្រៅ រដ្ឋការឲ្យគេហដ្ឋានស្នាក់នៅដោយសមរម្យ ឯនៅជុំវិញគេហដ្ឋាន នោះក៏មានដំណាំ សព្វគ្រប់។ ថ្ងៃមួយនោះ ត្រូវរដ្ឋការផ្លាស់ឲ្យទៅនៅកន្លែងថ្មីខេត្តមួយផ្សេងទៀត លោកនោះឯងមានចិត្តលោភលន់ឥតមានខ្មាស់សោះឡើយ តាំងឲ្យប្រពន្ធកូន បេះដំណាំដំណោចដំឡូង ដូង ល្មត ខ្នុរ ស្វាយ ចេកជាដើម អស់រលីង ស្ទើរគ្មានសល់ខ្តឹបស៊ីផង លក់ផង ធ្វើយ៉ាងម្តេចឲ្យតែបានអស់ កុំឲ្យអ្នកមកនៅក្រោយបានស៊ី។ មិនតែប៉ុណ្ណោះ ចលនវត្ថុ ដែលរដ្ឋការទិញទុកឲ្យប្រើប្រាស់ក្នុងគេហដ្ឋាននោះ ក៏មន្រ្តីនោះខ្ចប់វិចដឹកជញ្ជូនអស់ដែរ។ អ្នកមកនៅក្រោយខ្វះនេះខ្វះនោះ អញមិនដឹងទេ! អាណាប្រើផ្លាស់អញធ្វើអី? នេះគំនិតពង្រេចពង្រឹល។
៥.គំនិតចង្រៃៈ ខ្ញុំសង្កេតឃើញគ្រប់ទីកន្លែងដែលមាន ប្រាសាទបុរាណ រូបតោ រូបនាគ និងសសរថ្មខ្លះ ត្រូវឆែបខូងៗ ខូចបាត់លំអរអស់ ដោយសារជនចង្រៃចេះតែយកកាំបិត ពូថៅទៅសំលៀងលើរូបថ្មទាំងនោះ។ បើរូបនោះនៅជិតមាត់ត្រពាំងជិតផ្លូវដើរផង ក៏រឹតតែរេចរិលខូងជ្រៅណាស់ទៅទៀត ខ្លះបាក់បាត់ទៅតែម្តង។ ថ្មសំលៀងនៅផ្ទះ ខ្លួនឯងមិនមានទេ ពេលកាន់កាំបិត ពូថៅ ទៅរកអុស ឈើ ឫសត្វក្នុងព្រៃ ចាំសំលៀងលើថ្មរូបតោ នាគ សសរ សិលាចារិក នោះតែម្តង នេះមកពីកំជិលធ្ងន់ធ្ងរពេកណាស់ សូម្បីកូនថ្មមួយដុំនៅផ្ទះខ្លួនឯងសម្រាប់សំលៀងក៏គ្មានដែរ យើយនាំគ្នាទៅបំផ្លាញ តម្លៃវប្បធម៌មិនអាចកាត់ថ្លៃបាន របស់ជាតិខ្ឡួនឯងទៅវិញ។
៦.បើមិនច្បាស់ កុំអះអាងៈ មានបងប្អូនយើងខ្លះ ចូលចិត្តនិយាយការអ្វីដែលខ្លួនបានដឹងតែ ៥ទេ តែនិយាយធ្វើចេះដឹងពិតរហូតដល់ ១០ ឫ ១៥ ឯណោះ គួរឲ្យស្តាយណាស់ ព្រោះនាំឲ្យខុសពត៌មានពិតអស់រលីង។
៧.គួរពត់ ឈើកាលនៅពីតូចៈ គ្រួសារខ្មែរខ្លះ ភាគច្រើនៗតែអ្នកមានទ្រព្យសម្បត្តិទំយើទំរើសកូនមិនរវល់អប់រំអ្វីទាំងអស់ កូនទារប៉ុន្មានបានប៉ុណ្ណោះ ខំយកចិត្តវា ទំរើសវាតាំងពីតូចគ្មានស្គាល់ហៅថា យ៉ាងម្តេចខ្វះខាត យ៉ាងម្តេចគ្មាន យ៉ាងម្តេចក្រ។ លុះដល់វាធំឡើងសម្លាប់របស់វាក៏ត្រូវបង្ខំម្តាយឪពុកឲ្យរកនេះ ឲ្យរកនោះ រកមិនចេះចប់ តាំងពីសម្លៀកបំពាក់គ្រឿងអលង្ការ រហូតដល់រថយន្តល្អៗទំនើបៗ។ ម៉ែឪខ្លះចេះតែទ្រោលទៅហើយម៉ែឪខ្លះទ្រោលទៅពុំរួច ក៏តាំងកាច់ពត់ក្មេង នោះមកវិញ។ ពេលពត់នោះហើយ ម៉ែឪ ១០០ ភាគរយ ថ្ងូររហឹះគ្រវីក្បាលតតាត់ ដកដង្ហើមធំប្រាប់គេប្រាប់ឯងថា ហ៊ឹះ...អាកូនខ្ញុំ មីកូនខ្ញុំវា ធ្វើឲ្យខ្ញុំលំបាកដល់ហើយ ទារនេះទារនោះរហូតហើយរៀនសូត្រអ្វីៗ មិនកើតសោះ ឃើញតែពួកម៉ាក ទៅណេះទៅណោះ ព្រូចុះព្រូឡើង! ហើយគាត់ចង់ឲ្យ គេជួយដោះស្រាយ។
[................]
No comments:
Post a Comment