ក្នុងសៀវភៅប្រាជ្ញាជីវិតភាគ១ របស់លោក គឹម ចាន់ណា មានវគ្គមួយ គេបានពន្យល់អំពីភាពក្លាហាន ។ ខ្ញុំ មិនចាំអត្ថន័យទាំងស្រុងនោះទេ តែខ្ញុំអាចសង្ខេបន័យបានថា ភាពក្លាហាន ជាអារម្មណ៍មួយប្រភេទដែលមិនខ្លាច ។ភាពក្លាហាន និងមានគំនិត » ។ ពាក្យទាំងនេះ ពិតជាត្រឹមត្រូវណាស់ សម្រាប់គំនិតខ្ញុំ ។ ខ្ញុំ ពិតជាគាំទ្រពេញទំហិង ។ មនុស្សដែលមានភាពក្លាហានពិតប្រាកដ គឺមិនត្រឹមតែមានទឹកចិត្ដមិនភ័យខ្លាច មិនតក់ស្លុត មិនញាប់ញ័រប៉ុណ្ណោះទេ តែថែមទាំងមានការពិចារណាល្អិតល្អន់ ម៉ត់ចត់ យ៉ាងច្បាស់លាស់ផងដែរ ។ ពុំនោះសោតទេ ភាពក្លាហាន វាគ្រាន់តែបញ្ជាក់ពីភាពឆេវឆាវពុះកញ្ជ្រោលផ្ដេសផ្ដាស នាំឲ្យខូចការ ខូចប្រយោជន៍តែប៉ុណ្ណោះទេ ។
វៃយ៉ាង ក៏និយាយបញ្ជាក់ផងដែរ អំពីទស្សនៈរបស់ ឡៅ ជឺ ។ « រាស្ត្រមិនខ្លាចស្លាប់ តើមានអ្វីគួរឲ្យខ្លាចទៀត ? ហើយការលំបាក រឹតតែមិនគួរឲ្យខ្លាច » ។ មិនខ្លាចស្លាប់ បានសេចក្ដីថា រាស្ត្រ ជាមនុស្សពេញដោយភាពក្លាហាន ! ប៉ុន្ដែបើក្លាហានទាំងងងឹតងងុល គ្មានគំនិតទេ , នោះរាស្ត្រមិនខ្លាចស្លាប់ច្រើនប៉ុន្មាន ក៏មិនបានជួយសម្រួលដល់កិច្ចការងារជាតិ ឲ្យធូរប្រសើរបាននោះដែរ ! ហេតុនេះ រាស្ត្រ ត្រូវមានទាំងភាពក្លាហាន និងមានគំនិតប្រាជ្ញា ! អញ្ចឹង សរុបមក ការផ្ដល់នូវចំណេះដឹងដល់រាស្ត្រ គឺជារឿងសំខាន់បំផុត សម្រាប់គ្រប់ប្រទេសទាំងឡាយក្នុងលោកនេះ ៕ប្រភព៖រៀនផឹក ទឹកតែ
ពិតជាមានន័យសម្រាប់យុវជន និង នយោបាយចំពោះវីដេអូខាងក្រោមនេះ៖
No comments:
Post a Comment