Saturday, June 13, 2015

មនោគមវិជ្ជា !


ក្នុងការធ្វើនយោបាយមនោគមវិជ្ជាសំខាន់ណាស់ ។ហូ ជីមីញ គាត់បានសរសេរសៀវភៅ ជាច្រើនក្បាលដើម្បីបង្ហាញ មនោគមវិជ្ជា ដល់កូនចៅគាត់ ។ មានមនោគមវិជ្ជា តាហូជាត្រីវិស័យ អ្នកនយោបាយយួនមានបន្ទាត់នយោបាយច្បាស់លាស់ណាស់ ។ មាគា័ អ៊ុំហូ រឹង ដូចដែកថែប ដែលលត់រួចហើយ ( ពិសោធន៍ក្នុងជាតិរួចហើយ )។
 *** ខ្មែរ ធ្វើនយោបាយគ្មានមនោគមវិជ្ជាច្បាស់លាស់ទេ ។ ការណ៍នេះនាំអោយយើងមិនស្គាល់មិត្ត និងសត្រូវច្បាស់លាស់ មិនដឹងផ្លូវដែលត្រូវដើរ ។ យើងធ្វើដំណើរឃ្លេងឃ្លោង ក្នុងនយោបាយជាតិ ជាដ៏រាបមក។

***** នៅឆ្នាំ ១៩៥៥ (សង្គមរាស្ត្រនិយម ) យើងយកទ្រឹស្តីព្រះពុទ្ធសាសនាជាមនោគមវិជ្ជា នយោបាយ នេះជាការភ័ន្តច្រឡំមួយ ព្រោះទ្រឹស្តីសាសនាមិនស្របនិង ព្រឹត្តការណ៍នយោបាយទេ ។ មូលហេតុដែលយើង យកព្រះពុទ្ធសាសនា ជាមនោគមវិជ្ជា នយោបាយ ព្រោះពេលនោះ សម្តេច នរោត្តមសីហនុ បានរៀន ផ្លូវ លោកផ្លូវធម័ ពីសម្តេចសង្ឃរាជជួនណាត ( ហ៊ិន ស៊ីថាន ) រៀងរាល់ពេលល្ងាច ហើយយើងទុកព្រះអង្គជាព្រលឹងជាតិនិងជា អគ្គមគ្គុទេសន៍ តែមួយអង្គគត់ ។
**** ក្នុងរូបនេះយើងឃើញ លោក ឧត្តមសេនីយ៍ វ៉ វាង យ៉ាប់ មើលសៀវភៅលោក ហូ ជីមិញភាគ២ ដែលមានកំរាស់យ៉ាងក្រាស់ និង រូបគាត់គេងគិត បញ្ហាជាតិលើអង្រឹង ក្បែរគុម្ព ឬស្សី ពីសម័យតស៊ូ ។លោក វ៉ វាង យ៉ាប់ បានបញ្ចប់ បរិញ្ញាប័ត្រច្បាប់ ពីទីក្រុងប៉ារី ប្រទេសបារាំង ជាអគ្គមេបញ្ជាការ កងទ័ពវៀត ណាម ។
ខ្មែរ ត្រូវមានវរជនណាមួយ សរសេរ ពី « មនោគមវិជ្ជាខ្មែរ »ហើយ ដើម្បីអោយ កូនខ្មែរ មានទស្សនវិស័យ ច្បាស់លាស់ក្នុងការធ្វើនយោបាយ ។
ប្រភព៖ ហែន វិភាគ 

No comments:

Post a Comment