Sunday, June 21, 2015

តើពាក្យថា៖ “ត្រង់” មានន័យដូចម្តេច?


សភាពលក្ខណ:នៃអ្វីមួយដែលយើងអាចចាត់ទុកថាត្រង់បាន គឺមិនមែនត្រង់បានដោយសារការគាប ឬ ដោយសាការក្រៀកតាមរបៀបណាមួយដើម្បីអោយទទួលបានភាពត្រង់នោះឡើយ។ របស់នោះ វាត្រង់តាមធម្មជាតិរបស់វា ដោយមិនចាំបាច់មានអ្វីមកធ្វើសម្ពាធលើវាដើម្បីទទួលបាននូវភាពត្រង់ទេ។


លោក​ ខឹម​ វាសនា​ ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ការប្រាប់អោយមនុស្សត្រូវតែត្រង់នឹងយើង ដោយបង្ហាញអ្នកនោះថា បើអ្នកត្រង់នឹងខ្ញុំ អ្នកនឹងបានប្រយោជន៍ណាមួយពីខ្ញុំនោះ ករណីនេះអ្នកអាចនឹងទទួលបាននូវភាពត្រង់មួយ ដែលប្រយោជន៍អ្នកបានសន្យាផ្តល់អោយគេដើម្បីអោយគេត្រង់នឹងអ្នកនោះ ជាឃ្នាបដើម្បីគាប យកអោយបានភាពត្រង់នៃបុគ្គលដែលមិនមានសារជាតិត្រង់ពីធម្មជាតិក៏ពិតមែន តែមនសិកា របស់មនុស្សប្រាប់ថា ភាពត្រង់ដែលបានមកពីឃ្នាបពុំមានតំលៃគុណធម៌គួរអោយគោរពឡើយ ហើយភាពត្រង់បែបនេះវាមិនមែនជារបស់អស្ចារ្យអ្វីទេ អ្នកដែលទទួលបានភាពត្រង់បែបនេះកុំយល់ច្រឡំថាខ្លួនជាមនុស្សអស្ចារ្យ ព្រោះខ្លួនបានទទួលនូវកាដូដ៏អស្ចារ្យនោះអោយសោះ វាជារបស់ក្លែងក្លាយទេ គេមិនត្រង់ព្រោះគេស្រឡាញ់គោរពអ្នកទេ តែគេត្រង់ព្រោះតែខ្លួនគេត្រូវការប្រយោជន៍ពីអ្នកទេ មិនមែនកាដូទេ គេមិនបានអោយរបស់អ្វីដល់អ្នកទេ សូមកុំយល់ច្រឡំថាខ្លួនបានទទួលរបស់មានតំលៃពីអ្នកណាមួយអោយសោះ គ្មានទេបើអ្នកភាន់ត្រង់ចំណុចនេះ អ្នកដទៃមើលទៅអ្នក គេនឹងមានភាពសង្វេកចំពោះអ្នកណាស់ ហើយភាពត្រង់បែបនេះក៏មិនស្ថិតស្ថេរជាអមត:ដែរ គឹវានឹងក្លាយទៅជាវៀចវេរវិញដដែលនៅពេលដែលអស់ឃ្នាប ឬនៅពេលដែលអ្នកផ្សេងណាម្នាក់អោយប្រយោជន៍ដល់បុគ្គលនោះ ធំជាងប្រយោជន៍ដែលបុក្គលនោះបានទទួលពីអ្នក។ រឿងនេះដូចគ្នានឹងអ្នកប្រើសម្ពាធជាអំណាចណាមួយដើម្បីទទួលនានភាពត្រង់នោះ។ គេអាចនឹងត្រង់ព្រោះអំណាចយើងជាឃ្នាប ត្រង់បែបនេះក៏មិនមាមតំលៃគុណធម៌គួរអោយគោរពដែរ ហើយពេលកំលាំងអំណាចដែលគាបនោះចុះខ្សោយ បុគ្គលនោះនឹងវៀចតាមធម្មជាតិដើមរបស់គេវិញដដែល។ ត្រង់ដែលជាសារជាតិល្អពីកំនើតរបស់មនុស្ស គឺត្រង់ដោយមិនបាច់ប្រើឃ្នាបណាមួយឡើយ។ ត្រង់បែបនេះវាមានតំលៃខ្លាំងណាស់ពីព្រោះវាជាសេចក្តីស្មោះសដែលវាជាតំលៃរបស់អ្នកស្មោះនោះផ្ទាល់តែម្តង។ សេចក្តីស្មោះត្រង់ដោយគ្មានចាំបាច់ឃ្នាប វាគឺជាកាដូដ៏ថ្លៃថ្លាបំផុត ដែលអ្នកក៏គួរតែជាមនុស្សដែលមានតំលៃដែរ ទើបសក្តិសមនឹងទទួលបាននូវកាដូដ៏មានតំលៃបែបនេះពីអ្នកណាម្នាក់៕

ស្តាប់ជាសារសំលេង ដែលបកស្រាយដោយលោក ខឹម​ វាសនាផ្ទាល់តែម្តង៖

 

No comments:

Post a Comment