Saturday, June 20, 2015

ស្តាប់ទៅម្ចាស់ថ្លៃ

YP

ក៏ព្រោះតែដើម្បី ឲ្យពលរដ្ឋរបស់ខ្លួនចេះស្តាប់ ចេះពិចារណាហេតុផល និង ចូលរួមតាមដាននយោបាយ "គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " ខិតខំស្វែងរកនូវគំនិតថ្មីៗ ដើម្បីចែករំលែក ទៅពលរដ្ឋ។ យ៉ាងណាមិញវាមិនខុសពី បាវចនារបស់ខ្លួន "រួមគិត រួមធ្វើ រួមទទួលខុសត្រូវ" ដែលសបញ្ជាក់ឲ្យច្បាស់ថា មានតែការចូលរួមប្រកបដោយការយល់ដឹងរបស់ពលរដ្ឋទេ ទើបអាចនាំប្រទេសជាតិទៅរកសេចក្តីសុខបាន។

ហេតុនេះហើយ បទចំរៀងថ្មីមួយបាននឹងកំពុងលេចឡើង ដែលមានចំណងជើងថា៖ " ស្តាប់ទៅម្ចាស់ថ្លៃ " ដែលតាមប្រសាសន៍របស់ប្រមុខ គឺលោក ខឹម វាសនា​ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់គាត់ថា ៖​" បទចម្រៀងថ្មីរបស់យើង មិនទាន់រួចរាល់ទេ នៅកែរខ្លះៗទៀត។ ពួកយើងជួយស្តាប់ទាំងអស់គ្នាមើល។"

ចុចស្តាប់បទចំរៀង ទាំងអស់គ្នា ដើម្បីផ្តល់នៅយោបល់៖


No comments:

Post a Comment