
ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំង ធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិការណ៍នេះថា សង្រ្គាមឆត្រ។ ចំណែកឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធដែរ។
ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេល ដែលបាតុកម្មនេះត្រូវបានបញ្ចប់។
ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យអ៊ុក ជា លោកប៊ុណ្ណ ច័ន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាលខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់ បាន ហើយបញ្ជុនទៅដាក់គុកទំាងអស់។ ប៉ុន្តែ ទោះបី ជាអ្នកដឹកនាំចលនាបាតុកម្មទំាងនោះ រត់គេចខ្លួនរួចក៏ដោយ ក៏នៅមិនរួចផុតពីការចាប់ខ្លួនពីសំណាក់ពួកអាណានិគមបារាំងបានឡើយ។ ប្រជាជន សិស្ស ព្រះសង្ឃ និងខ្មែរអ្នកស្នេហាជាតិជាច្រើនទៀត ត្រូវពួកបារាំងចាប់
ឃុំឃំាងខ្លួន និងវាយធ្វើបាប យ៉ាងព្រៃផ្សៃជាទីបំផុត រួចបញ្ជូនទៅដាក់គុកធំនៅក្រុងភ្នំពេញ។ អាចារ្យហែម ចៀវ ត្រូវគេនិរទេសទៅកាន់កោះត្រឡាច ហើយទទួលមរណៈភាព នៅទីនោះ នៅឆ្នាំ១៩៤៣ បន្ទាប់ពីទទួលរងនូវទារុណកម្មយ៉ាងខ្លោចផ្សាបំផុតរួចមក។
បាតុកម្មនេះ មិនអាចសម្រេចដូចបំណងបានទេ គឺហាក់គ្រាន់តែដាស់ស្មារតី ឲ្យកូនខ្មែរភ្ញាក់ ដឹងខ្លួនតែប៉ុណ្ណោះ។ ចលនា របស់អាចារ្យហែម ចៀវ នេះ ជាចលនា ជឿនលឿននិយម ដែល បានជះឥទ្ធិពលយ៉ាងខ្លាំងក្លា ទៅក្នុងស្រទាប់ប្រជាជនកម្ពុជា ក្នុងសង្រ្គាមលោកលើកទី២ ហើយដែលទាក់ទាញកម្លាំងមហាជន ឲ្យចូលរួមយ៉ាងច្រើនកុះករ។
នេះជាលើកទីមួយហើយ ដែលចលនាតស៊ូយ៉ាងសកម្ម មានប្រជាជនចូលរួមច្រើនលើសលប់ មានអត្ថន័យ និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ។
នៅមានត
(ដកស្រង់ពីសៀវភៅ វត្តមានជប៉ុន នៅកម្ពុជា ក្នុងសង្រ្គាមលើកទី២)
No comments:
Post a Comment