Thursday, June 25, 2015

ការរអិលធ្លាក់កម្ពុជា ទៅរកហាណូយ ជាសញ្ញាអាសន្ន ដល់លោកខាងលិច និងព្រៃនគរ


នេះជាចំណងជើងនៃអត្ថបទ របស់អ្នកឆ្លើយឆ្លងពិសេសសឺមូរ៍ ថបភីង ប្រចាំញូវយ៉កថែមស៍ ដែលរាយការណ៍ពីទីក្រុង​ព្រៃនគរ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ១៩៦៤។ លោកសរសេរថា ការរអិលធ្លាក់ កម្ពុជា ទៅរកគន្លងកុម្មុយនីស្ត គឺជាសញ្ញាប្រ​កាស​អាសន្នដល់លោកខាងលិច និងមន្រ្តីជាន់ខ្ពស់យួននៅថ្ងៃនេះ។ អ្នកសង្កេតខាងនយោបាយទូត បាននិយាយថា សម្តេចព្រះនរោត្តមសីហនុ ហាក់ដូចជាមិនមានះ ក្នុងការទទួលស្គាល់របបកុម្មុយនី​ស្តហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទំាងមូល។ ទង្វើបែបនេះ នឹងអាចនាំឲ្យរឹតតែលំបាក ក្នុងការបន្តសង្រ្គាមនៅយួនខាងត្បូង ប្រឆាំងទ័ពព្រៃកុម្មុយនីស្តយៀកកុង ដែលគំាទ្រដោយហាណូយ។ ពួកយៀកកុង កំព្ុងប្រើប្រាស់ដោយសម្ងាត់ទៅហើយ នូវទឹកដីកម្ពុជា សម្រាប់ជាទីជម្រក និងផ្លូវដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ៍ បានចោទប្រកាន់ថា ពួកមន្រ្តីជាប់ខ្ពស់ខ្មែរ បានចូលរួម ក្នុង បាតុកម្ម ដែលបានកម្ទេចស្ថានទូត​អាមេរិកកាំងនៅភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារ សារ ព័ត៌មានយូភីអាយ។ ជាមួយគ្នានោះ វិទ្យុហាណុយបានផ្សាយឲ្យដឹងថា លោកឧត្តមសេនីយ៍លន់ នល់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលកំពុងធ្វើដំនើរទៅទីក្រុងប៉េកាំង និងម៉ូស្គូ ដើម្បីចរចា ក្នុងបញ្ហាយោធា និងទិញគ្រឿងសព្វាវុធនោះ បានចូលសំចតនៅក្នុងរដ្ឋធានីយួនខាងចជើង។ ចំណែក នៅទីក្រុងភ្នំពេញ កាលពីរាត្រីកន្លងទៅ សម្តេចនរោត្តមសីហនុ បានប្រាប់អ្នកសារព័ត៌មានកុម្មុយនីស្ត និងខ្មែរថា ពីរបី ថ្ងៃទៀតគណៈប្រតិភូ មួយមានសមាជិក៥ នាក់ នឹងចាកចេញទៅទីក្រុងហាណូយ ដើម្បីចរចាកិច្ចព្រម នៃការកំណត់ព្រំដែន និងរកសន្ធិ សញ្ញាមិនឈ្លានពានគ្នា ព្រមទំាងមិត្តភាព ជាមួយយួនខាងជើង។ អ្នកដំណើរ នៅទីក្រុងភ្នំពេញបានឲ្យដឹងថា រាជធានីខ្មែរ មានសភាពស្ងប់ស្ងៀម បន្ទាប់ពីបាតុ កម្ម ដ៏សាហាវកាលពីម្សិលមិញ ដែលក្នុងឱកាសនោះ អគារ នៃស្ថានទូត អាមេរិកកាំង និងអង់គ្លេស ត្រូវបានវាយកម្ទេច។ ក្រុមដឹកជញ្ជូន នៃទ័ពអាកាសអាមេរិកកាំង ដែលរង់ចាំសម្រាប់ការជម្លៀសជាយថាហេតុ នូវបុគ្គលិក និងអ្នកបម្រើស្ថានទូតនៅព្រៃនគរ ត្រូវបានដាក់ឲ្យនៅក្រៅនៃភាពអាសន្ន។ ពលរដ្ឋអាមេរិកកាំង ត្រូវហាមប្រាមដោយស្ថានទូត នៅព្រៃនគរ ចំពោះការធ្វើដំណើរទៅភ្នំពេញ។ ពួកអ្នកសារព័ត៌មានពីបស្ចឹមប្រទេស ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងស្ថានទូតកម្ពុជា តាមច្បាប់នៃរដ្ឋាភិបាល ដែលត្រូវបានប្រកាសកាលពីខែមុន។

ស៊ុនហ្វា(ស៊ុនហួ??) ទីភ្នាក់ងារសារព័ត៌មានចិនកុម្មុយនីស្ត បានស្រង់ពាក្យថ្លែងរបស់សម្តេចសីហនុថា សន្ធិសញ្ញា មិនឈ្លានពានគ្នា ដែលត្រូវបានគ្រោងទុក ជាមួយួនខាងជើង នឹងមិនរួមបញ្ចូលសម្ព័ន្ធភាពយោធាទេ។ ទូរលេខពីទីក្រុងភ្នំពេញ បានបញ្ជាក់ពីព្រះរាជបន្ទូលព្រះបាទនរោត្តមសីហនុថា សម្តេចសីហនុ កំពុងជួញរឿង ជាមួយយួនខាងត្បូង ដោយស្វែង រកកិច្ចព្រមព្រៀង សម្រាប់កំណត់ព្រំដែន ជាមួយហាណូយ។ កិច្ចព្រមព្រៀងណាមួយ មុខជា នឹងបញ្ជាក់ពីការទទួលស្គាល់របបហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទាំងមូល ព្រោះកម្ពុជា ពុំមានព្រំដែនរួមជាមួយយួនខាងជើងទេ។ ការខិតរបស់សម្តេចនរោត្តមសីហនុ ទៅជិតហាណូយ ហាក់ដូចជាបង្កដំណើរជៀសមិនផុតថា កងទ័ពយួន ខាងត្បូង នឹងកាន់តែមានការរួញរា តិចជាងមុន ក្នុងការដេញតាមពួកយៀកកុងកាត់ព្រំដែនខ្មែរ។ មេដឹកនាំខ្មែរ បានបដិសេធកាលពីថ្ងៃច័ន្ទ នូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យកម្ពុជាបង្កើតគណកម្មការចម្រុះជាមួយសៀម និងយួន ខាងត្បូង ដើម្បីកំណត់ព្រំដែន ដែលមានវិវាទ។ ដោយទទូចតាមការបញ្ជាក់អត្ថន័យរបស់ព្រះអង្គ ស្តីពីព្រំដែ សម្តេចសីហនុ បានចោទប្រកាន់អាមេរិកថា បានគុបគិត ជាមួយសៀម និងយួនខាងត្បូង ដើម្បីបែងចែកប្រទេសរបស់ព្រះអង្គ។ ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើថា កិច្ចចរចាពីបញ្ហាព្រំដែន ជាជំហានមួយឆ្ពោះទៅរកការប្រជុំ ជាសន្និសីទ នៃប្រទេសទាំង៤ ដែលនឹងធានាដល់អព្យាក្រិតភាព និងបូរណភាពដែនដីកម្ពុជាផងដែរ។ កម្ពុជា និងអព្យាក្រិតភាព ចំណែកកនៅតាមព្រំដែនខាងកើត រហូតដល់ឆ្នាំ១៩៦១ រដ្ឋាភិបាលខ្មែរ បានត្អូញត្អែរជាបន្តបន្ទាប់អំពីការចូលរំលោភលើដែនដីកម្ពុជា ដោយកងទ័ពយួនខាងត្បូង។ ការចូលរាតត្បាតទាំងនេះ យោងតាមការអះអាងថ្មី របស់រដ្ឋាភិបាលយួន ជាគ្រោះថ្នាក់ដែលបណ្តាលមកពីការដេញតាមពួកទ័ពព្រៃយៀកកុង ដែលបាត់ខ្លួនក្នុងទឹកដីកម្ពុជា។ ក្នុងខណៈនោះដដែល យួនខាងត្បូង បានបំពក់ការឈឺចាប់របស់ខ្មែរ ដោយចោទថា មានមូលដ្ឋានយៀកកុងលួចលាក់ ក្នុងទឹកដីខ្មែរ។ នៅពេលបេសកកម្មយោធារបស់អាមេរិកកាំងប្រចាំព្រៃនគរ គំាទ្រការចោទប្រកាន់ទំាងនេះ នៅឆ្នាំ១៩៦១ ស្តេចសីហនុប្រកាសថា គាត់អស់ជំនឿទាំងស្រុងលើសហរដ្ឋអាមេរិក ហើយត្រៀមខ្លួន ដើម្បីផ្តាច់ចំណងទូត ពីមហាអំណាចនេះ។ វិវាទ ខ្មែរយយន ចេះតែមានបន្ត។ នៅថ្ងៃទី៩ ខែកក្កដា ១៩៦២ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ បានរាយការណ៍ តាមដំណឹងពីក្រសួងឃោសនាការខ្មែរថា កងទ័ពជើងទឹកយួនខាងត្បូង ចូលឈ្លានពានលើកោះសេះ និងកោះអង្រ្កង នៅទល់មុខសមិទ្រកែប។ រដ្ឋាភិបាលយួនខាងត្បូង ឆ្លើយបញ្ជាក់មកវិញថា បើកងនាវាចរណ៍យួន ប្រតិបត្តិការណ៍នៅជិតកោះ គឺកោះទាំងនេះ ជារបស់យួន ពុំមានការរំលោភដែនទឹកទេ។ ទន្ទឹមគ្នា ជាមួយការខ្វល់ខ្វាយ ពីបញ្ហាព្រំដែនខាងកើត ខាងលិច សម្តេចសីហនុ បន្តនយោបាយអព្យាក្រិតរបស់គាត់ ដោយអញ្ជើញហូជីមិញ ឲ្យមកទស្សនាកម្ពុជា។ អ្នកឆ្លើយឆ្លងព័ត៌មានអេភី រាយការណ៍ពីទីក្រុងវៀវច័ន្ទ នៅថ្ងៃទី២០កក្កដាមកថា លោកង្វៀង ចាន់ ភារធារីយួនខាងជើង ប្រចាំប្រទេសឡាវ ថ្លែងថា សម្តេចសីហនុ ប្រមុខរដ្ឋខ្មែរ បានអញ្ជើញលោកហូ ជីមិញ ឲ្យមកទស្សនាកម្ពុជា នាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីដឺហ្គោល។ ជាការឆ្លើយតបដល់ការអញ្ជើញនេះ ហូ ជីមិញ បានយាងសម្តេចសីហនុ ឲ្យទៅទស្សនា ទីក្រុងហាណូយវិញ។ ប៉ុន្តែ បន្ទាប់ពីបានដើរតាមបន្ទាត់នយោបាយអព្យាក្រិត អស់រយៈពេល៦ឆ្នាំមក សម្តេចសីហនុ ចង់ឲ្យមានសន្និសីទអន្តរជាតិមួយ បញ្ជាក់បន្ថែមថា កម្ពុជា ជាប្រទេសអព្យាក្រិត។ នាឱកាសសន្និសីទសារព័ត៌មាន ដោយគ្មានព្រៀងមួយនៅព្រះរាជដំណាក់ ភ្នំពេជ្រនិល សម្តេចសីហនុ ប្រកាសថា បន្តិចទៀត គាត់នឹងស្នើពួកមហាអំណាច ឲ្យធានាអព្យាក្រិតភាពរបស់ខ្មែរ។ អគ្គមេបញ្ជាការ នៃកងទ័ពខ្មែរ គឺឧត្តមសេនីយ៍លន់ នល់ បានប្រាប់អ្នកកាសែតនៅឱកាសនោះដែរថា កងទ័ពសៀម កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធ ក្នុងទឹកដីខ្មែរ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦២ សម្តេចសីហនុ បានផ្ញើលិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិក កេណ្ណេឌី ដើម្បីស្នើឲ្យជួយបើកសន្និសីទអន្តរជាតិ សម្រាប់ទទួលស្គាល់អព្យាក្រិតភាព បូរណាភាពដែនដី និងអធិបតេយ្យភាពខ្មែរ។ នៅថ្ងៃទី២៤ ខែសីហា សម្តេចនរោត្តមសីហនុ បានសរសេរលិខិតមួយផ្ញើទៅជូនប្រធានាធិបង៉ូ ឌិនយៀប ដើម្បីស្នើឲ្យចូលរួមក្នុងសន្និសីទសម្រាប់ទទួលស្គាល់អព្យាក្រិតរបស់ខ្មែរ។ យោងតាមសារព័ត៌មានសៀម សម្តេចសីហនុ បានផ្ញើលិខិតមួយថ្វាយទៅព្រះចៅភូមិពល អាឌុលយ៉ាដេត ក្នុងបំណងដូច គ្នា ហើយតាមលិខិតមួយទៀត សម្តេចនរោត្តមសីហនុ បានផ្ញើទៅកាន់ហូជីមិញ។ នៅថ្ងៃទី២៥ ខែកញ្ញា ប្រធានាធិបតីង៉ូ ឌិនយៀប បានតបមកវិញថា ប្រសិនបើមូលហេតុ នៃពាក្យស្នើរបស់សម្តេចនរោត្តមសីហនុសម្រាប់បើកសន្និសីទអន្តរជាតិ មានប្រភពមកពីអាកប្បកិរិយាគំរាមកំហែងរបស់យួនខាងត្បូងនោះ ប្រទេសគាត់ តាមផ្លូវចិត្តមិនអាចព្រមទទួលសកម្មភាពណា ដែលត្រូវបានរៀបចំច្បាស់លាស់ សម្រាប់វែកមុខប្រទេសគាត់ ជាអ្នកសម្ងំឈ្លានពានកម្ពុជាទេ។ លោកយៀម បន្តថា រដ្ឋាភិបាលវៀតណាមកត់សម្គាល់ថា ពួកកុម្មុយនីស្ត បានប្រព្រឹត្តល្មើសលើអព្យាក្រិតភាព និងបូរណាភាពទឹកដីខ្មែរ ដើម្បីរៀបចំសកម្មភាពវិទ្ធង្សនា ប្រឆាំងនឹងប្រទេសយើង។ យើងមិនចោទប្រកាន់រដ្ឋាភិបាលខ្មែរថា ជាសម្ព័ន្ធមិត្តលាក់មុខ របស់ពួកុម្មុយនីស្តទេ។ យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។

យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។ មានកើតបញ្ហាមួយចំនួន រវាងប្រទេសយើងទំាងពីរ។ វៀតណាមចាត់ទុកបញ្ហាទាំងនេះ ជារឿងធម្មតា ដែលកើតចេញពីការដកអាណានិគម ហើយចាត់ទុកថា មិនមែនជាផលប្រយោជន៍ ទំាងសម្រាប់កម្ពុជា ទាំងសម្រាប់វៀតណាម ដើម្បីរកដំណោះស្រាយ ជាមួយពួកមហាអំណាច នៃប្លុកទំាងពីរ។ យើងចាស់ទុំ សមល្មមសម្រាប់ ដោះស្រាយបញ្ហាទំាងនេះ ដោយខ្លួនយើង។ អត្ថបទ របស់ង៉ូ ឌឹនយៀម សម្រាប់ សម្តេចនរោត្តមសីហនុ នេះ ត្រូវបានតម្កល់ ទុកនៅការិយាល័យឯកសារ នៃស្ថានទូតយួនខាងត្បូង ប្រចាំក្រុងកង់បេរ៉ា នៅថ្ងៃទី១៣ កញ្ញា ១៩៦២។ ទំាងនេះ បញ្ជាក់ថា យួនខាងត្បូងចង់បបួលខ្មេរវាយកុម្មុយនីស្តតែម្តង នេះបើយោងតាម សំណើសម្រាប់ត្រួតពិនិត្យព្រំដែនជាទ្វេភាគី។ ឧបមាថា ប្រសិនបើសន្និសីទអន្តរជាតិ ព្រមទទួលស្គាល់ និងប្រកាសថា កម្ពុជា ជាប្រទេសអព្យាក្រិត ទៅអនាគត តើកម្ពុជា មាន ចេតនា និងសមត្ថភាព ដើម្បីទប់ទល់ រុញច្រានការជ្រៀតចូល របស់ពួកកុម្មុយនីស្ត មកក្នុង កម្ពុជា ដែលត្រូវបានប្រកាសថា អព្យាក្រិត ដែរឬទេ? ហើយប្រសិនបើខ្មែរ មានចេតនា រុញ ច្រានពួកុម្មុយនីស្តមែន គំនិតនេះ ពិតជាស្របគ្នាទំាងស្រុង ជាមួយសំណើត្រួតពិនិត្យព្រំដែន ជាទ្វេភាគី របស់យួនខាងត្បូង។ ចម្លើយពិតប្រាកដ នឹងកើតមាននៅថ្ងៃអនាគត ប៉ុន្តែ ក្នុងខណៈនោះ ទំាងរដ្ឋាភិបាលសៀម ក៏មិនព្រមទទួលស្គាល់ថា កម្ពុជា អព្យាក្រិតទេ។ ចំណែកសហរដ្ឋអាមេរិក ដែលការចូលរួមរបស់គេមានទម្ងន់ ទៅប្រសិទ្ធភាព សម្រាប់ ការធានា នោះ បានដើរវៀងបញ្ហានេះ។ ក្នុងចម្លើយ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៦២ ប្រធា នាធិបតីអាមេរិក កេណ្ណេឌី បានចៀសវាងកាលពោលអំពីបញ្ហាកម្ពុជា ជាមួយប្រទេសជិត ខាង ហើយបានត្រឹមតែផ្តល់ ការធានាពីសហរដ្ឋអាមេរិក ចំពោះការគោរពដល់អព្យាក្រិតភាព និងឯករាជ្យភាព របស់ជាតិខ្មែរ។ ចំណែកជំហររបស់ចក្រភពអង់គ្លេសវិញ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៦២ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ ប្រចាំទីក្រុងឡុងដ៍បានឲ្យដឹងថា សហភាពសូវៀត ចិនប្រជាមានិត ដេលគាំទ្រសំណើសម្តេចនរោត្តមសីហនុ ដូចលាវ និងយួនខាងជើងដែរ គឺបានស្នើឲ្យមាន សន្និសីទអន្តរជាតិ។ ទីភ្នាក់ងារនេះ បន្តទៀតថា សម្តេចសីហនុ បានផ្ញើសំណើរបស់ព្រះអង្គ ទៅនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃទី២១ ខែសីហា ឆ្នំា ១៩៦២។ ឥរិយាបថ របស់អង់គ្លេស ជុំវិញសំណើរបស់កម្ពុជា នឹងត្រូវសម្រេចយក តាមគោលជំហរ នៃសម្ព័ន្ធមិត្តដូចជាអាមេរិក ដែរ។ លើកលែងតែស្ថានការណ៍ធ្ងន់ធ្ងរ នៅឧបទ្វីបឥណ្ឌូចិន អង់គ្លេស ទំនងជានឹងមិនយល់ ស្របតាមសំណើរបស់សម្តេចព្រះនរោត្តមសីហនុ ដើម្បីបើកសន្និសីទអន្តរជាតិទេ។ បន្ទាប់មក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៦២ ទីភ្នាក់ងារអាអេហ្វប៉េ ប្រចាំទីក្រុងប៉េកាំង បាន រាយការណ៍ថា នៅថ្ងៃទី២៧ ខែសីហា ១៩៦២ ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន បានផ្ញើ លិខិតមួយច្បាប់ថ្វាយសម្តេចតរោត្តមសីហនុ ដើម្បីសម្តែងការគំាទ្រ ចំពោះសំណើរបស់ព្រះអង្គ ស្តីពីស្និសីទអន្តរជាតិ ដោយរួមប្រជុំប្រទេសជាសមាជិកទំាង១៤ ដែលបានផ្តល់ដំណោះស្រាយ ទៅលើវិបត្តិនៅលាវ កាលពីឆ្នាំ១៩៦១។ លុះដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦២ ទីភ្នាក់ងារអាអេហ្វប៉េ បានរាយការណ៍ពីទីក្រុងឡុងដ៍ថា នាយករដ្ឋមន្រ្តីអង់គ្លេស ម៉ាក់មីឡែន បានឆ្លើយតបចំពោះព្រះលិខិតរបស់ព្រះប្រមុខរដ្ឋខ្មែរ ដែលបានស្នើតាំងពីថ្ងៃទី២១ ខែសីហា ឲ្យមានសន្និសីទអន្តរជាតិសម្រាប់ថានាការអព្យាក្រិតរបស់ខ្មែរ។ អត្ថបទ នៃចម្លើយនេះ ពុំទាន់ត្រូវបានចុះផ្សាយទេ ប៉ុន្តែគេជឿជាក់ថា ម៉ាក់មីឡែន ដោយគ្មានបានជំទាស់ចំពោះសំណើរបស់សម្តេចនរោត្តមសីហនុ បានឆ្លើយតបថា មធ្យោបាយទូតផ្សេងទៀត សមល្មមគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាបច្ចុប្បន្ន។ ក្រោយពីការខកខាន នៃសំណើសម្រាប់សន្និសីទអន្តរជាតិ និងបន្ទាប់ពីបានចូលរួមក្នុង សន្និសីទកូឡំបូ ដើម្បីដោះស្រាយវិវាទចិន និងឥណ្ឌា សម្តេចនរោត្តមសីហនុ បានទៅទស្សនកិច្ចនៅប្រទេសចិនម្តងទៀត។ នៅថ្ងៃទី១១ ខែកុម្ភឆ្នាំ១៩៦៣ ទីភ្នាក់ងារអាអេហ្វប៉េ បានរាយការណ៍ថា នៅទីក្រុងគួនមីង ជូអេនឡាយ បានទទួលសម្តេចសីហនុ ដែលអះអាង ប្រាប់ចិនថា ទោះបីកាលៈទេសៈប្រែប្រួលយ៉ាងណា យើងនឹងស្ថិតនៅជាមួយចិនជានិច្ច ហើយថា ប្រទេសចិនជាមាតុភូមិទីពីររបស់ព្រះអង្គ។ ជូអេនឡាយ ក៏ថ្លែងអំណរគុណ ដល់សម្តេចនរោត្តមសីហនុ ដែលព្យាយាមលើកទឹកចិត្តចំពោះការចរចាដោយផ្ទាល់រវាង ចិននិងឥណ្ឌា។ - See more at: http://khmersme.com/archives/6276#sthash.eU7ZwEF8.dpuf

No comments:

Post a Comment