Wednesday, July 1, 2015

វីគីលីក បញ្ចេញឯកសារសម្ងាត់ ស្តីពីរដ្ឋប្រហារ ឆ្នាំ១៩៩៧




ពីរថ្ងៃមកនេះ (កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១) គេហទំព័រវីគីលីគ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ បានចេញ​ផ្សាយនូវអត្ថបទ ដែលទាក់​ទងនឹងការសម្ងាត់របស់ប្រ​ទេសកម្ពុជា ជាមួយប្រទេសជាមិត្ត និងជាពិសេស​ទម្លាយ​រឿងនយោបាយ និង រឿងពុករលួយ។ ក្រោយពីបានអាននូវទំព័រកាសែត ដែលនិយាយអំពីអាថ៌កំបាំងនីមួយៗ នយោបាយ និងអំពោះពុករលួយពិតជា​ធ្វើឲ្យយើងស្មានមិន ដល់ ។វាពិតជាមានអាថ៌កំបាំងខ្លាំងណាស់។ មានអាថ៌កំបាំងមួយ ដែលក្រោយពីពេលអាន យើងហាក់នៅតែមិនទាន់សូវយល់ ព្រោះវាពុំទាន់សូវច្បាស់ក្នុងចិត្ត ដែលទាក់ទង នឹងរដ្ឋ​ប្រហារមួយ។ ដោយដកស្រង់សម្តីលោកសេរីកុសល អត្ថបទមួយបានបញ្ជាក់ថា សម្តេចហ៊ុនសែន បានធ្វើរដ្ឋប្រហារ ដោយមានការគាំទ្រពី លោកញឹក​ប៊ុនឆៃ មេទ័ពរបស់ហ្វុនស៊ីនប៉ិច។ចំណុចនេះ តើវាអាចឲ្យយើងគិតថា វាពិតជាត្រឹមត្រូវ ដោយសារសព្វថ្ងៃ លោកញឹក ប៊ុនឆៃ ត្រូវបានតែង​តាំងជាឧបនាយករដ្ឋមន្រ្តី និង ក្នុងគ្រាដែលប្រយុទ្ធគ្នានោះ លោកមិនត្រូវបានគេចាប់ខ្លួន ឬសម្លាប់ដូចលោក ហូ សុខទេ។ផ្ទុយទៅវិញ លោកបែរជារត់ទៅដល់ព្រំដែនសៀមតែម្នាក់ឯង។យើងនៅតែមានមន្ទិលត្រង់ចំណុចនេះ ព្រោះថា តើវាអាចទៅរួចទេ ដែលគេនិយាយថា លោកញឹក ប៊ុនឆៃ ក្បត់មនុស្សរបស់ខ្លួននោះ?។ វីគីលីគ ក៏បានបង្ហាញផងដែរ អំពីអាថ៌កំបាំងចរចាមអារ៉ាម ដែលថា សម្តេចជា ស៊ីម លោកស ខេង និងសម្តេចក្រុមព្រះនឹងរួមដៃគ្នា ដើម្បី​​កម្ចាត់សម្តេចហ៊ុនសែន ដែលមូលហេតុ នេះ បានជម្រុញឲ្យសម្តេចហ៊ុនសែន បង្ខំចិត្តបពណ្តេញសម្តេចក្រុមព្រះពីប្រធានរដ្ឋ​សភា​នៅឆ្នាំ​២០០៦។ បន្ទាប់មក វីគីលីក បានរៀបរាប់អំពីការការចាប់ខ្លួនលោកហេងពៅ ដែលក្រោយពីមានទំនាស់ជាមួយលោក នាយឧត្តមសេនីយ៍​ហុកឡងឌី ហើយថា សម្តេចហ៊ុនសែន មានការខឹងសម្បារនៅពេលមានការអនុញ្ញាតឲ្យលោកហេងពៅ ចេញទៅក្រៅប្រទេស។ គេនិយាយបែបមិនសូវច្បាស់ថា ការស្លាប់ ឬការបាញ់អ្នកស្រីពិសិដ្ឋពីលីកា កញ្ញាទូចស៊ុននិច្ច កញ្ញាពៅ​បញ្ញា​ពេជ្រ អ្នកកាសែត ប្រធាន​សហ​ជីពជាវិជ្ជា និង អ្នកនយោបាយដទៃទៀត មានពាក់ព័ន្ធនឹងលោកហុកឡងឌី និង លោកហេងពៅ។ យើងមិនទាន់ឃើញប្រតិកម្ម ឬសេចក្តីថ្លែងការណាមួយរបស់មន្រ្តី ឬរដ្ឋាភិបាលចំពោះឯកសារសម្ងាត់ទាំងនេះទេ នៅព្រឹកថ្ងៃព្រហស្បតិ​នេះ។

No comments:

Post a Comment