មិនបានរយៈពេលប៉ុន្មានម៉ោងផង មុននឹងការចាក់ចេញរបស់លោក ប្រធាន សម រង្ស៊ី ទៅកាន់ប្រទេសបារាំងស្ងាត់ៗនោះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ ១១នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទចោទដឹកនាំធ្វើកុប្បកម្មនាំឲ្យមានអំពើហិង្សានៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យបន្ទាប់ពីបានបើកសវនាការអស់ពេញមួយថ្ងៃ។ សកម្មជនទាំង ១១នាក់នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និងមួយចំនួនទៀត។
បន្ថែមលើសពីនេះទៅទៀត នៅខេត្តកំពតឯនោះវិញ សមាជិកទាំង១១នាក់ដែលដឹងនាំដោយលោក វ៉ាន់ សំអឿន អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិបែរជាទៅរួមរស់ជាមួយគណបក្សប្រជាជនបានមាន ប្រសាសន៍ថាការមកចូលរួមជីវភាពនយោបាយក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្មាតីស្រឡាញ់ជាតិ ចង់ចូលរួមដោះស្រាយបញ្ហាជូនជាតិ ទើបគាត់បានសម្រេចចិត្តមក រួមរស់ជាមួយបក្សប្រជាជន។
គួររំលឹកផងដែលថា រាល់តួនាទីរបស់លោកប្រធាន សម រង្ស៊ី និង លោកអនុប្រធាន កឹម សុខា ព្រមទាំងតំណាងរាស្រ្តផ្សេងៗទៀតនោះ គឺកើតចេញពីវប្បធម៌សន្ទនា។ យ៉ាងណាៗក៏ដោយវប្បធម៌សន្ទនានេះ ក៏ធ្លាប់បានជួយរំដោះអ្នកតំណាងរាស្រ្តរបស់គណបក្ស សង្រោះជាតិ ៧ នាក់ម្តងរួចមកហើយ។ ប៉ុន្តែម្តងនេះ តើវប្បធម៌សន្ទនា ដែលត្រូវបានបង្កើតឡើងរវាងគណបក្សសង្រ្គោះជាតិដែលមានលោកប្រធាន សម រង្ស៊ី និង គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន នៅតែមានប្រសិទ្ធភាពដែរឬទេ?
សារសំលេងសារប្រយោជន៍របស់វប្បធម៌សន្ទនា ចុចស្តាប់
No comments:
Post a Comment