Friday, July 3, 2015

កល្បិច ហូ ជី​ មិញ ទុកដើម្បីបំផ្លាញ់ខ្មែរអោយវិនាស

កាលពីមុន ពួកអាខាងកើតវាចាប់ប៉ូលទាំងពីរនៃCPP ព្រមគ្នាតែម្តងដើម្បីទាញយកប្រយោជន៍ពីខ្មែរយើង គឺចាប់យកក្រុមសម្តេចជាស៊ីមផង និងក្រុមសម្តេចហ៊ុនសែនផង។ បើពួកវាសុំអ្វីពីខាងសម្តេចហ៊ុនសែនមិនបាន វាងាកមកលើកតំកើងឬទំនុកបំរុងខាងសម្តេចជាជាស៊ីម ហើយធ្វើជាព្រលែង ខាងលោកនាយករដ្ឋមន្ត្រីចោល ដូច្នេះដើម្បីអោយពួកវាបែរទៅជួយខាងគាត់វិញ លោកនាយករដ្ឋមន្ត្រីត្រូវតែយល់ចិត្តឬបំពេញបំណងរបស់ពួកវាខាងកើត។ វាធ្វើរបៀបនេះតែរហូត ដើម្បីបឺតយកប្រយោជន៍ដែលវាចង់បានពីខ្មែរ។ ឥឡូវអស់ក្រុមសម្តចជាស៊ីមហើយ ប៉ូលទីពីរដែលពួកខាងកើតចាប់ជាបន្ទាប់ដើម្បីប្រើស្ទីលដដែលធ្វើអោយលោកនាយរដ្ឋមន្ត្រីភ័យគឺ សមរង្ស៊ី។ សំរាប់ពួកខាងកើត CNRP និងCPP មួយណាឈ្នះក៏បានដែរព្រោះសុទ្ធតែវាអាចប្រើបានទាំងអស់។ បោះឆ្នោតឆ្នាំ២០១៣ជាឧទាហរណ៍មួយដែលពួកខាងកើតប្រើគំរាមCPP ថាបើអ្នកមិនធ្វើតាមអញ នោះCNRP នឹងឈ្នះហើយអញនឹងលែងCPPចោល។ បងប្អូនមានចាំទេ សយ សុភាពធ្លាប់និយាយដោយទំនុកចិត្តមុនបោះឆ្នោតឆ្នាំ២០១៣ថា បើលោកសមរង្ស៊ី អាចចូលស្រុកខ្មែរមកបោះឆ្នោតបានវិញ គាត់នឹងកោរសក់ នេះសបញ្ជាក់ថាសូម្បីCPPខ្លួនឯងរួមទាំងលោកនាយករដ្ឋមន្ត្រីផងក៏មិនបានដឹងថាសភាពការណ៍នឹងប្រែទៅជាយ៉ាងនេះដែរ។ លោកនាយករដ្ឋមន្ត្រីគាត់ធ្លាប់និយាយស្ទើររត់មាត់ទៅហើយពីរឿងលោកសមរង្ស៊ីទៅថា បើចង់ចូលស្រុកខ្មែរ ទៅដេកគុកអោយអស់ទោស ២ភាគ៣សិនទៅ អ្នកឯងមិនចូលមកបោះឆ្នោតក៏ខ្មែរនៅតែអាចបោះឆ្នោតបានដែរ។ ចុះហេតុអ្វីសភាពការណ៍ប្រែលឿនម្លេះ ស្រាប់តែលោកសម រង្ស៊ីបានចូលស្រុកវិញយ៉ាងរំភើយដោយមិនចាំបាច់សុំទោសលោកនាយករដ្ឋមន្ត្រីអោយលើកលែងទោសដូចលើកមុនសោះអញ្ចឹង? ហើយសាលក្រមស្ថាពរដែលលោកសមរង្ស៊ីត្រូវបានតុលាការកាត់ទោស អោយជាប់គុកនោះក៏ត្រូវបានគេបំភ្លេចរហូតមិនលើកមកនិយាយសូម្បីមួយម៉ាត់សោះអញ្ចឹង? តើវាជាការចៃដន្យមែនឬ? ម្យ៉ាងទៀតជិតបោះឆ្នោតផង បើCPP មិនអោយមានការដង្ហែរក្បួនមនុស្សកកកុញដែលលោកសមរង្ស៊ីគាត់ថាមនុស្សចូលរួមទទួលគាត់ពេលនោះដល់ទៅលាននាក់ឯណោះ ដែលការនេះជាការបំបាក់មុខCPP ទៅកើតដែរឬទេ? តើCPP អោយCNRP ធ្វើបែបនេះមិនខ្លាចខ្លួនCPP បាត់ប្រជាប្រិយភាពទេឬ ជិតបោះឆ្នោតផងនោះ? តើអ្នកណានៅពីក្រោយការរៀបចំឆាកនេះបានជាCPP បាត់មាត់ឈឹងអញ្ចឹងនៅពេលនោះ បណ្តោយអោយ CNRP ធ្វើបំបាក់មុខខ្លួនបែបនេះ? បងប្អូនគិតមើល តើCPPខ្លាចអ្នកណា?តើអ្នកណាដែលអាចបញ្ជាCPPបាន? កុំភ្លេចអោយសោះថា ពួកខាងកើតមិនដែលនៅស្ងៀមទេ គ្រប់ស្ថានភាពទាំងអស់របស់ខ្មែរ។ បើខ្មែរយល់ថា ពួកខាងកើត វាទុកខ្មែរចោលអោយខ្មែរធ្វើអីធ្វើទៅ ស្រេចតែខ្មែរគ្នាឯងចុះ នោះបងប្អូនទេដែលល្ងង់ មិនមែនពួកខាងកើតទេ។
តើកាលណាទើបខ្មែររួចឥទ្ធិពលរបស់ពួកខាងកើតទៅ? គឺលុះត្រាតែខ្មែរមើលយល់មុខមិត្ត មុខសត្រូវពិតប្រាកដ។ ពីដើម ពេលអំណាចនៅលើសម្តេចតា ពួកខាងកើតនៅជាប់នឹងសម្តេចតាយើងក្នុងវាំងនោះឯង ហើយមានឥទ្ធិពលលើតាយើងដែលបងប្អូនខ្មែរគោរពស្មើនឹងព្រះនោះណាស់។ ជំនាន់ប៉ុលពត បរទេសខាងកើតបង្កប់គ្រប់រចនាសម្ព័ន្ធនៃពួកប៉ុលពត ខ្មែងាប់អស់ជាង២លាននាក់ទៅ។ ទំលាក់ប៉ុលពតបាន ពួកខាងកើតបន្តុបអ្នកថ្មី ដែលជាសមាសភាពចាស់របស់ខ្លួនវាបានទៀត។ មកដល់ឥឡូវខ្មែរភ័យតែនឹងពួកដែល អាខាងកើតលើកបន្តុប អាខាងកើតគិតទុកជាមុនខ្មែរមួយជំហានទៀតហើយ គឺងាកមកចាប់បុគ្គលម្នាក់ដែលមានម្តាយជាឈាមជ័រពួកខាងកើត ដែលខ្មែរទាំងលាននាក់កំពុងតែចាត់ទុកថាវីរ:របស់ខ្លួន។ យ៉ាងតិចក៏២០ទៅ៣០ឆ្នាំទៀតទើបខ្មែរសង្ស័យក្នុងរឿងនេះ ពួកអាខាងកើត ដើទៅមុខមួយជំហានទៀតបាត់ទៅហើយ។ នេះហើយខ្មែរខ្ញុំ មិនដែលបានអ្នកដឹកនាំដែលរួចឥទ្ធិពលពួលអាខាងកើតម្តងណាឡើយ៕

No comments:

Post a Comment