Friday, July 3, 2015

បទវិភាគ៖ ហេតុអ្វីបានជាលោក សមរង្ស៊ី ចូលស្រុកវិញមុនបោះឆ្នោតឆ្នាំ២០១៣អីក៏លឿនម្លេះ?

លោក​ សម រង្ស៊ី និង លោក ហ៊ុន សែន
តើអ្នកទាំងអស់គ្នាយល់និងដឹងទេថាហេតុអ្វីបានជាលោក សមរង្ស៊ី ចូលស្រុកវិញមុនបោះឆ្នោតឆ្នាំ២០១៣អីក៏លឿនម្លេះ គឺមិនដែលនឹកឃើញថាលោកសម រង្ស៊ី នឹងបានចូលស្រុកងាយយ៉ាងនេះសោះ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរជាញឹកញាប់ថា លោកសម រង្ស៊ី អាចចូលស្រុកវិញបានលុះត្រាតែ គាត់បានទទួលទោសរួចហើយ២ភាគ៣សិន។ ស្រាប់តែកៀកនឹងបោះឆ្នោតមែនទែន កៀករហូតលោក សម រង្ស៊ីមិនអាចដាក់ឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផង ស្រាប់តែសភាពការណ៍ប្រែ១៨០ដឺក្រេរកស្មានមិនយល់ គឺលោកសម រង្ស៊ី អាចចូលស្រុកវិញយ៉ាងលឿននិងងាយជាទីបំផុត គឺមិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចលើកមុនអីបន្តិចឡើយ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បាត់មាត់ស្ងាត់ឈឹង មិនមាននិយាយអ្វីថាអោយលោក សម រង្ស៊ី ដែរនាពេលនោះ។ ពេលមកដល់ស្រុកខ្មែរទៀតសោតនៅតាមផ្លូវចេញពីព្រលានយន្តហោះពោធិចិនតុង មនុស្សច្រើនណែនណាន់តាន់តាប់ តើនោះសុទ្ធតែជាអ្នកគាំទ្រCNRP ឬមានការរៀបចំរបស់អ្នកផ្សេងជួយបំពេញបន្ថែមអោយឃើញមនុស្សច្រើនអញ្ចឹងផងក្នុងបំណងអ្វីមួយ? អ្វីជារឿងនៅពីក្រោយឆាកនេះ ហើយអ្នកណាជាអ្នករៀបចំឆាកនេះ? បរទេសឬខ្មែរ? បងប្អូនពិចារណាបន្តិចមើល បើCNRP មិនចូលរួមក្នុងការបោះឆ្នោត ហើយអំពាវនាវអោយអ្នកបោះឆ្នោតគាំទ្រខ្លួនទាំងអស់កុំទៅបោះឆ្នោត បើអ្នកគាំទ្រCNRP មិនចេញទៅបោះឆ្នោត តើការបោះឆ្នោតនោះយកជាការបានដែរទេ? វានឹងក្លាយទៅជាសម្ពាធមួយយ៉ាងធំចំពោះ CPP ព្រោះបើរឿងនេះកើតមានឡើងមែននោះ ពិបាករកភាពស្របច្បាប់អោយរដ្ឋាភិបាលថ្មី ឬ រដ្ឋាភិបាលចាស់បន្តទៅទៀតនោះណាស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងធ្វើតាមកំហឹងគាត់លើផ្លូវនេះ តែពួកខាងកើតវាមិនព្រមទេអោយរដ្ឋាភិបាលខ្មែរ មានសភាពបែបហ្នឹងទេ។ បើមានអ្នករៀបសេណារីយោរឿងនេះ តើគេនឹងខឹង សម រង្ស៊ី ខ្លាំងប៉ុណ្ណា ឧបមាថាលោក សម រង្ស៊ី បានសន្យានឹងគេហើយថានឹងប្រកាសមិនចូលរួមបោះឆ្នោតទេ ស្រាប់តែត្រូវបានគេបញ្ចុះបញ្ចូលសូកប៉ាន់គាត់ ហើយគាត់ក្រឡាស់សំដីប្រែចិត្តទៅជាមកចូលរួមបោះឆ្នោតយ៉ាងតក់ក្រហល់យ៉ាងនេះទៅវិញនោះ? សូមកុំភ្លេចថាមនុស្ស លោក សម រង្ស៊ី នេះស្អីក៏ទៅរួចដែរណា។ អញ្ចឹងទេដឹង បានជាសូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែប្រកាសថាអ្នកឯង( សម រង្ស៊ី ) ចង់ចូលរួមបោះឆ្នោត ឬ មិនចូលស្រេចតែអ្នកឯងទៅ តែបើចង់ចូលសូមអោយមកទទួលទោស២ភាគ៣សិននោះ ស្ងាត់មាត់ដូចគេចុក ហើយសាលក្រមដែលកាត់ទោសអោយលោក សម រង្ស៊ី អោយមានទោសរួចហើយ រឿងដកបង្គោលតំរុយព្រំដែននោះ ក៏ត្រូវបានគេធ្វើជាបំភ្លេចចោលលែងលើកមកនិយាយរហូតមកដល់ពេលនេះបែបនេះនោះ? បើបែបនេះមែន តើផែនការនេះ CPP ជាអ្នករៀប ឬបរទេសណាមួយជាអ្នករៀប?តើអ្នកយល់ថាពួកខាងកើតអាចនៅស្ងៀមចំពោះស្ថានភាពបែបនេះរបស់ខ្មែរឬ? ម្តេចក៏រឿងចូលស្រុកវិញរបស់លោកប្រធាន សម រង្ស៊ី អីក៏ស្រួលម្លេះ មិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបាច់មានការលើកលែងទោសអ្វីទាំងអស់ ហើយគ្មានមន្ត្រី CPP ណាមួយរំលឹករឿងសាលក្រមកាត់ទោសលោក សម រង្ស៊ី រឿងដកបង្គោលព្រំដែន ត្រូវបានគេលើកយកមកនិយាយសោះអញ្ចឹងរហូតមកទល់នឹងពេលនេះ? សូមកុំភ្លេចថាបើគ្មានអ្នកធានាសុវត្ថិភាព១០០% មនុស្សសម រង្ស៊ីនេះដាច់ខាតមិនហ៊ានចូលស្រុកខ្មែរទេ បើគាត់ហ៊ានចូលម្លេះចូលតាំងពីយូរណាស់មកហើយ។ ម្យ៉ាងទៀតសូមពិនិត្យឥរិយាបទរបស់ លោក សម រង្ស៊ី នៅពេលនេះ តើមានអ្វីខុសប្លែកពីសម រង្ស៊ី ក្នុងអតីតកាលទេ? សូមកុំភ្លេចផងដែរថាម្តាយលោក សម រង្ស៊ី ជាជនជាតិយួន។ អញ្ចឹងហើយទើបខ្ញុំនិយាយថា៖ "បើខ្មែនៅតែប្រគល់វាសនាប្រទេសជាតិខ្លួន ទៅអោយអ្នកដឹកនាំជាអ្នកចាត់ចែងជួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានាសិទ្ធិនិងអំណាចជាម្ចាស់របស់ពួកគាត់ទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជំនួសខ្មែរជារៀងរហូត"។ ឱខ្មែរអើយខ្មែរ កាលណាទើបអ្នកអាចស្គាល់មុខមិត្តមុខសត្រូវទៅ?

No comments:

Post a Comment