Friday, July 3, 2015

តើខ្មែរ រស់អោយគេជាន់ក្បាល ឬទ្រាំមើលក្តីវិនាសអន្តរាយរបស់ប្រទេសយើងនេះ?

នៅពេលដែលបងប្អូនដឹងថាមនុស្សណាម្នាក់ ជាមនុស្សមិនល្អ ដែលជាប្រភេទមនុស្ស បោកប្រាស់ កុហុស ភូតភរ ហ៊ានប្រព្រឹត្តទង្វើថោកទាបគ្រប់បែបយ៉ាង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ហើយមនុស្សប្រភេទនោះមកប្រាស្រ័យទាក់ទងជាមួយកូនចៅរបស់បងប្អូន បងប្អូនមុខជាប្រាប់កូនចៅរបស់បងប្អូនមិនអោយទាក់ទងជាមួយមនុស្សនោះ ដោយហេតុផលថា មនុស្សនោះ ខូចចេះមួយចុះមួយ ហើយបងប្អូនក៍រកវិធីមិនអោយមនុស្សនោះមកទាក់ទងនឹងកូនចៅរបស់បងប្អូនបាន។នេះជាទង្វើត្រឹមត្រូវមួយរបស់មនុស្សល្អ និងរបស់ឪពុកម្តាយចំពោះកូន។
តែបើបងប្អូនទប់ស្កាត់មនុស្សអាក្រក់នោះមិនបាន ហើយវាក៍មិនមែនជាវិធីត្រឹមត្រូវដែរ គឺមានតែការប្រឹងពង្រឹងកូនចៅបងប្អូនផ្ទាល់ ដោយពន្យល់ពីតំឡៃមនុស្សល្អ និងកំហុសនៃការសេពគប់មនុស្សអាក្រក់ ប្រាប់ពីលក្ខណរបស់មនុស្សល្អ និងមនុស្សអាក្រក់ ហើយព្យាយាមបើកបង្ហាញទង្វើអាក្រក់របស់មនុស្សនោះ ឬ នាំកូនចៅរបស់បងប្អូនទៅមើលការប្រព្រឹត្តទង្វើ បោកប្រាស់ កុហុស ភូតភរ ផ្ទាល់របស់បុគ្គលនោះ។ ចុះបើកូនចៅរបស់បងប្អូន មិនស្តាប់បងប្អូន ឬដឹងថាមនុស្សនោះអាក្រក់ហើយ តែនៅតែបន្តដើជាមួយមនុស្សអាក្រក់នោះ ជឿទុកចិត្តមនុស្សអាក្រក់នោះ តើបងប្អូនមានអារម្មណ៍បែបណា?មុខជាអារម្មណ៍ក្តៅក្រហាយខឹងទាំងគេ ខឹងទាំងកូនខ្លួនឯងដែលភ្លើ ហើយវារុញអោយកើតជាការស្តីបន្ទោស ឬការជេប្រចោ តែចិត្តក្តៅក្រហាយឬការជេនៅពេលនេះ គឺវាចេញពីចិត្តអាណិតស្រឡាញ់ និងព្រួយបារម្ភដែលបង្កើតបានជាការឈឺចាប់មួយធ្វើអោយខ្លួននៅមិនសុខ។វាពិតជាសែនឈឺចាប់ វារឹតតែនៅមិនសុខ នឹងរឹតតែហួសចិត្តឬរឹតតែមិនអស់ចិត្តទៅទៀតនោះពេលដែលកូនចៅខ្លួនដឹងថាគេបោកហើយ នៅតែពេញចិត្ត ឬ បន្តអោយគេបោកម្តងហើយម្តងទៀត ដដែលៗ។ រឿងមិនអស់ចិត្តដូចនេះបងប្អូនអាចសួរកូន ថាហេតុអីកូនអោយគេបោក ម្តងហើយម្តងទៀត ដដែលៗ ?ឧទាហរណ៍: ហេតុអីម៉ូតូកូនត្រូវគេបោកយកទៅលក់?កូនអ្នកអាចលើកហេតុផលដែលជាលេសរបស់មនុស្សខូចនោះ មកប្រាប់បងប្អូនថាមកពីគេទាល់ក្រពិបាកចេះមួយចុះមួយ ហើយបងប្អូនក៍ប្រាប់នូវការពិតមួយដល់កូនបងប្អូនថាវាបោកទេ ការពិតវាយកទៅលក់ លេងល្បែង ឬដើលេងផឹកស៊ី ជក់ថ្នាំទេ វាគ្មានទាល់អីទេ កូនចាញ់បោកគេហើយ។កូនអាចនឹងក្តៅក្រហាយឬនៅស្ងៀម តែមួយរយ:ក្រោយមកកូនរបស់បងប្អូនក៍ទៅដើជាមួយមនុស្សនោះដដែល ហើយត្រូវមនុស្ស នោះបោកដដែលៗ តើបងប្អូនមានអារម្មបែបណា?ឬមួយដើស្រាវជ្រាវរកមនុស្សអាក្រក់នៅលើផែនដី ហើយសំលាប់អោយអស់ដើម្បីកុំអោយមកបោកកូនបងប្អូន ឬមួយពង្រឹងកូនបងប្អូនអោយរឹងមាំខ្លាំងដើម្បីប្រឈម និង កំទេចមនុស្សអាក្រក់?ហើយចុះបើកូនដែលមានលក្ខណដូចការរៀបរាប់ខាងលើនេះ ថាតើអាចអោយយើងពង្រឹងបានដូចម្តេចទៅ? តើខ្មែរជាទូទៅពិតជាមានលក្ខណដូចកូននេះមែនទេ?បើចឹងមែនមានតែបន្តរស់ក្នុងភាពថោកទាប រស់អោយគេជាន់ក្បាល ឬទ្រាំមើលក្តីវិនាសអន្តរាយរបស់ប្រទេសយើងនេះហើយ។

No comments:

Post a Comment