Tuesday, August 4, 2015

លោក ខឹម​ វាសនាថា៖ "ខ្ញុំជូន១០ម៉ឺនដុល្លាហើយ ខ្ញុំរើទុយោទឹកចេញភ្លាមបើជាការពិត"

បង្កើតគណកម្មការទៅរាប់គ្រួសារពលរដ្ឋដែលមានមេខ្យល់ជាសកម្មជន CNRP ជាមេក្លោងនៅកន្លែងដែលមានទំនាស់រឿងទឹកនោះទៅ បើមានពលរដ្ឋជាង៧០គ្រួសារ ប្រើទឹកនោះមែន ខ្ញុំជូន១០ម៉ឺនដុល្លាហើយ ខ្ញុំរើទុយោទឹកចេញភ្លាម។ ម្យ៉ាងទៀត មុខទឹកចេញពីភ្នំ ពីរកន្លែងផ្សេងគ្នា ដាច់គ្នាចំងាយជិតមួយគីឡូម៉ែត្រពីគ្នា មួយគឺរបស់ពលរដ្ឋជាងដប់គ្រួសារប្រើ មិនមែនជាងចិតសិបគ្រួសារដូចពួកសារពត៌មានលំអៀងទាំងនោះជួយបំប៉ោងនោះទេ មួយទៀតគឺរបស់យើង។ 


ពួកគាត់ជាអ្នកគាំទ្រ CNRP ហើយមានសកម្មជនរបស់ CNRP នៅទីនោះជាអ្នកនាំអាទ៍និងពួក CNRP ធំៗនៅភ្នំពេញជាអ្នកនៅពីក្រោយ ព្រោះក្តៅនឹងយើងវាយមេរបស់ពួកវា បានទាមទារមិនអោយយើងប្រើទឹកនោះទេ ហើយពួកគាត់ក៏មិនយកទឹកនោះប្រើដែរគឺប្រើតែប្រភពទឹកមួយតែប៉ុណ្ណោះ គាត់គ្រាន់តែចង់ផ្តាច់ទឹកយើងបង្ហូរចោលតែប៉ុណ្ណោះ។ យើងអោយជំរើសគាត់ថា ក្នុងចំណោមប្រភពទឹកទាំងពីរនេះ យើងទុកអោយពួកគាត់រើសយកមួយមុនចុះ មួយណាក៏បាន នៅសល់ពីគាត់គឺទុកអោយយើង តែគាត់មិនព្រម ចង់បានទាំងពីរ មួយពួកគាត់ជាងដប់គ្រួសារទុកប្រើ មួយទៀតសុំទុកបង្ហូរចោល។ អាជ្ញាធរមូលដ្ឋានគេស្តាប់ហើយ គេហួសចិត្ត គាត់ថាអាជ្ញាធរកាន់ជើងយើង។ អាជ្ញាធរគេប្រាប់ពួកគាត់ថាធ្វើអញ្ចឹងមិនកើតទេ ទឹកភ្នំទេ ចែកគ្នាប្រើទៅ គាត់មិនព្រម ចង់តែផ្តាច់ទឹកយើងអោយបាន។ 

អាជ្ញាធរគេប្រាប់ថាគេគ្មានសិទ្ធិកាត់ក្តីទេ បើមិនសុខចិត្តអោយពួកគាត់ប្តឹងទៅតុលាការទៅ។ គាត់ដឹងថាប្តឹងគឺចាញ់យើងគាត់អត់ហ៊ានប្តឹងទេ ព្រោះយើងបានសុំច្បាប់អាជ្ញាធរត្រឹមត្រូវមុននឹងតទឹកនេះ ហើយបើអោយពួកគាត់រើសយកប្រភពទឹកយើង ហើយអោយប្រភពទឹកពួកគាត់មកយើង គាត់ម៉េចនឹងព្រមបើប្រភពទឹកគាត់ធំណាស់ បើប្រៀបធៀបនឹងប្រភពទឹកយើង។ អោយតែតាមផ្លូវច្បាប់ ផ្លូវណាក៏មិនឈ្នះយើងដែរ គាត់ដឹងថាអញ្ចឹង គាត់ក៏លួចកាត់ទឹកយើងជិតដប់ដងរកមុខមិនឃើញ។ ដល់យើងដាក់មនុស្សយាម គាត់អស់ផ្លូវ អាមេខ្យល់ជាសកម្មជនស៊ីឈ្នួលរបស់ CNRP វាក៏នឹកដល់ប្រព័ន្ធផ្សព្វផ្សាយដែលលំអៀងទៅវា ដូចជាអាស៊ីសេរី VOD Phnom Penh Post ជាដើមជួយបំប៉ោងរឿង។ ទុកអោយវាពួយម៉ាអស់ខ្យល់ចុះ។ រឿងនេះវាមានមេធំៗ CNRP នៅពីក្រោយ។ អាថោកអស់នេះវាក្តៅយើងវាយមេវា វាលួចខាំយើងពីក្រោយ

No comments:

Post a Comment