មនុស្សអាចអង្គុយចរចាររកយុត្តិធម៌សំរាប់ខ្លួនឬក្រុមខ្លួនបាន លុះត្រាមានតុល្យភាពកំលាំងនឹងគ្នា នេះជាក្រិត្យក្រមសត្យានុមតិ។ ក្នងពេលបច្ចុប្បន្ននេះ អំណាចប្រមូលផ្តុំទៅលើអ្នកកាន់ការស្រុកទេស គណបក្សប្រឆាំងក៏ដោយ ក្រុមអង្គការសង្គមនានាក៏ដោយ ពលរដ្ឋម្ចាស់ប្រទេសក៏ដោយ គ្មានតុល្យភាពអំណាចជាមួយបុគ្គលជាអ្នកកាន់ការប្រទេសជាតិទេ ដូច្នេះតើយើងនឹងអាចទៅរកយុត្តិធម៌ឯណានៅពេលយើងមានទំនាស់ជាមួយបុគ្គលកាន់អំណាចទាំងនោះ?
ក្នុងរឿងនេះ ក្រុមអ្នកក្តាប់អំណាចប្រមូលផ្តុំដែលកំពុងតែឆ្ងាញ់ នឹងផលប្រយោជន៍សព្វយ៉ាងដែលបានមកពីអំណាចប្រមូលផ្តុំនោះ ពួកគេដាច់ខាតមិនព្រម ពង្រាយអំណាចទាំងនោះអោយផុតពីដៃរបស់ពួកគេឡើយ មានតែខំប្រមូលនិងរកគ្រប់វិធីដើម្បីការពារ ពង្រឹងនិងពង្រីកដែនអំណាចរបស់ពួកគេអោយកាន់តែទូលំទូលាយ រឹងមាំថែមទៀត ដើម្បីបន្តអំណាចនេះអោយកូនចៅជំនាន់ក្រោយរបស់ពួកគេថែមទៀតតែប៉ុណ្ណោះ។ ទោះយ៉ាងណា បញ្ហនេះ មិននៅត្រង់ថាពួកអ្នកឆ្ងាញ់នឹងអំណាចនោះ ពួកគេមានវិធីការពារអំំណាចរបស់ពួកគេមាំប៉ុណ្ណានោះទេ តែបញ្ហាគឺនៅត្រង់ថា តើយើងជាពលរដ្ឋម្ចាស់ប្រទេស ហើយដែលជាជនរងគ្រោះពីប្រព័ន្ធប្រមូលផ្តុំអំណាចនេះផងដែរនោះ មានការស្រុះដៃគ្នានិងមានការប្តេជ្ញាចិត្តដល់កំរិតណាទៅវិញទេ។
ស្តាប់លេងៗ ដឹងមែនទែន ៖
ស្តាប់លេងៗ ដឹងមែនទែន ៖
No comments:
Post a Comment