បើមិនធ្វើបាតុកម្ម បើមិនចូលសភា តើមាននឹងមានរឿងអ្វីកើតឡើង?
ក្នុងស្ថានភាពនេះពិតជាលំបាកខ្លាំងណាស់សម្រាប់ CNRP ហើយការលំបាកនេះកើតពីចំណេះជិះករឯង ហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។
នៅសុខៗចូលសភាក្បត់លោកម្ចាស់ខ្មែរ ហើយអួតថាមានតែវប្បធម៌សន្ទនាទេទើបដោះស្រាយបញ្ហាជាតិបាន LDP ថាមិនមែនបានវប្បធម៌សន្ទនាទេ គឺបានវប្បធម៌វេទនា ស្រាប់តែបន្តបន្ទាប់មកបានវប្បធម៌វេទនាមែន។
វប្បធម៌វេទនា នោះមានជាអាថ៌ មេបក្សរត់ចោលស្រុក លោក កឹម សុខា ក៏កំពុងតែឈឺក្បាលវិលមុខរឿងក្តីក្តាំស្រីញ៉ី សកម្មជន និងតំណាងរាស្ត្រត្រូវបានចាប់ខ្លួនញាត់ចូលគុកជាបន្តបន្ទាប់។
តាមពិតរឿងនេះផ្លូវចេញ CNRP ត្រូវដោះស្រាយតាមរយះការឆ្លើយឆ្លងសន្ទនាគ្នាដោយព្រមចាញ់ CPP គ្រប់យ៉ាង។
ស្រាប់តែមិនប្រើផ្លូវនេះទេបែរជាឡប់អី នាំគ្នាទៅប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅ Philippine ជាមួយមេបក្សក៏ធ្វើសេចក្តីសម្រេចរួម គឺ CNRP ប្រកាន់ជំហរ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង ជាមួយ CPP។ បើ ជំហរ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង ផង តើទៅសន្ទនាគ្នាម៉េចទៅ ព្រោះសន្ទនា គឺត្រូវ ឆ្លើយ ឆ្លងហ្នឹងហើយ។
នេះហើយគេថាចំណេះជិៈកឯងនោះណា!...
LDP ពន្យល់ប្រាប់ឲ្យយកគំនិតយើងទៅគិត មិនដឹងជាប៉ុន្មានដងថា ទីនេះប្រទេសខ្មែរ ទីដែលអ្នកខ្លាំងឈ្នះ ទីដែលអំណាចប្រមូលផ្តុំលើបុគ្គលតែម្នាក់ គេចង់ឲ្យយើងយ៉ាងម៉េចគឺអញ្ចឹង។ ទាំងពលរដ្ឋ ទាំងគណបក្សបក្សបញ្ឆោត ទាំង អង្គការស៊ីម្តងម្នាក់ ឬស៊ីវិល មិនព្រមទទួលស្គាល់ ព្យាយាមគេចពីកន្លែងត្រូវទៅរកទីដែលខុសទាល់តែបាន។
បើពលរដ្ឋខ្មែរព្រមដាក់ចិត្តស្តាប់ហើយចូលរួមគ្នាម្នាក់បន្តិចៗ ដោយយកផលប្រយោជន៍ជាតិជាគោល នោះប្រទេសរបស់យើងនឹងផ្លាស់ប្តូរយ៉ាងស្រួលដូចក្រឡាប់បាតដៃអញ្ចឹង ប៉ុន្តែបើនេះណា ទៅមិនរួចដោយសារខ្មែរនិយាយស្តាប់គ្នាមិនបានហ្នឹងហ្មង៕ www.camldp.org
អត្ថបទ៖ Chen Thon
No comments:
Post a Comment