ពិតជាគួរអោយអាណិតនាងណាស់ បើនិយាយថានាងស្រលាញ់ លោកកឹម សុខា ក៏មិនត្រូវ ព្រោះលោក កឹម សុខាជាមនុស្សចាស់អាយុជាង៦០ឆ្នាំហើយ ចំណែកនាងអាយុតែជាង២០ឆ្នាំទេ ហើយនាងក៏ដឹងដែរថា លោក កឹម សុខា ជាមនុស្សដែលមានប្រពន្ធកូនទៀត។ ដូច្នេះការគិតថានាងលង់ស្នេហ៍ស្រឡាញ់ លោក កឹម សុខា គឺមិនសមហេតុផលទេ។
ចុះហេតុអ្វីនាងព្រមជាមួយ លោក កឹម សុខា ? អ្វីដែលគួរអោយគិតដល់នោះ គឺនាងប្រាកដជាត្រូវ លោក កឹម សុខា និយាយអំពីរឿងជួយផ្គត់ផ្គង់នាង។ មានតែរឿងនេះទេ ដែលសមទំនងជាងគេក្នុងរឿងដែលនាងព្រមជាមួយ លោក កឹម សុខា ដែលជាមនុស្សចាស់និងជាប្តីរបស់គេថែមទៀតនោះ? សួរថា តើលោក កឹម សុខា សន្យាអោយនាងក្នុងទំហំទឹកប្រាក់ប៉ុន្មានទៅទើបនាងព្រមនឹងមនុស្សចាស់ដូចលោក កឹម សុខា នេះ? តាមចរិតលោក កឹម សុខា ក្នុងរឿងលុយកាក់ដែលគាត់អោយស្រីកំណាន់របស់គាត់ដែលយើងដឹងតាមរយៈការសន្ទនាជាមួយស្រីៗជាច្រើនដែលគាត់មានទំនាក់ទំនងជាមួយ បញ្ជាក់ថា លោក កឹម សុខា មិនមែនជាមុស្សចិត្តទូលាយក្នុងរឿងលុយកាក់ជាមួយពួកនាងៗទាំងនោះទេ ដែលឃើញបានពី លោក កឹម សុខា ច្រើនជាងគេក្នុងចំណោមស្រីដែលមានទំនាក់ទំនងស្នេហាខាងក្រៅជាមួយនឹងគាត់ គឺមានតែស្រីយួនដែលមានកូនជាមួយនឹងគាត់ម្នាក់ទេដែលបានលុយច្រើនជាងគេនោះ។
នាងៗផ្សេងទៀត មិនទំនងជាបានច្រើនដល់ទៅម៉ឺនដុល្លារពី លោក កឹម សុខា ឡើយ ។ ព្រោះតាមស្តាប់ការសន្ទនារវាងនាងៗទាំងនោះជាមួយ លោក កឹម សុខា ដែលត្រូវគេលួចថតបាននិងបង្ហោះជាសាធារណៈតាមFacebook គឺនាងៗទាំងនោះច្រើនតែជិះម៉ូតូឌុប ឬជិះតាក់ស៊ី ទៅជួប លោក កឹម សុខា ដែលខុសពីពួកស្រីៗដែលជាគូកំណាន់របស់មន្ត្រីធំៗរបស់ CPP ដែលយើងធ្លាប់ដឹងឮនោះគឺពួកនាងទាំងនោះសុទ្ធតែមានរថយន្តទំនើបៗ លុយផ្ទះ និងខ្លះទៀតមានទៅដល់អង្គរក្សតាមថែរក្សាទៀតផង។ ចុះបើ លោក កឹម សុខា មិនបានចំណាយលុយក្នុងចំនួនច្រើនអោយពួកនាងៗទាំងនោះផង ម្តេចនាងៗទាំងនោះនៅក្មេងសោះ ហេតុអ្វីនាងព្រមដេកនៅជាមួយ លោក កឹម សុខា ជាមនុស្សចាស់ក្នុងទំហំទឹកលុយមិនច្រើនបែបនេះទៅវិញ? ដូចជាគ្មានអ្វីដែលយើងខ្លាចនិងសន្និដ្ឋានថា ព្រោះពួកនាងទាំងនោះ ជាមនុស្សរស់ក្នុងជីវភាពគ្រួសារក្រខ្សត់ទើបនាងព្រមជាមួយមនុស្សចាស់ដូច លោក កឹម សុខា ក្នុងទឹកប្រាក់តិចតួចបែបហ្នឹង។ វារិតតែច្បាស់ទៅទៀតថានាងមិនបានសល់អ្វីជាដុំកំភួនទេ តាមចំលើយសារភាពរបស់នាងដែលប្រាប់ថា លោកកឹមសន្យាថាអោយនាង ៣០០០ដុល្លារ ពេលនាងទៅលេងប្រទេសថៃជាមួយគាត់ តែជាក់ស្តែងនាងបានលុយតែ៣០០ដុល្លារ ពីលោក កឹម សុខា តែប៉ុណ្ណោះ នេះវាសក្ខីភាពមួយយ៉ាងច្បាស់បញ្ចាក់អោយយើងដឹងថានាងមិនបានអ្វីជាដុំកំភួនពីលោក កឹម សុខា ទេ។
ម្យ៉ាងទៀតតាមពាក្យសំដីរបស់នាងផង និងពាក្យបញ្ជាក់របស់បុរសម្ចាស់ហាងដែលនាងធ្វើការនៅទីនោះផង បញ្ជាក់យ៉ាងច្បាស់ថា នាងរៀនសូត្របានតិចណាស់។ ក្នុងស្ថានភាពដែលខ្លួនមានបញ្ហាបែបនេះ លុយក៏គ្មានព្រោះនាងជាអ្នកក្រ ហើយខ្លួននាងគ្មានចំណេះដឹងជ្រៅជ្រះអាចយល់ និងដោះស្រាយបញ្ហាអោយបានសមស្របផង។ តើនាងនិងគ្រួសារនាងមានស្ថានភាពផ្លូវចិត្តយ៉ាងណាទៅ? ក្រៅពីស្ថានភាពគ្រួសារក្រ ខ្លួនមានចំណេះដឹងទាប ថែមទាំងហ៊ុំព័ទ្ធដោយក្រុមមនុស្សដែលមិនស្មោះត្រង់នឹងនាង អោយយោបល់តែក្នុងន័យកេងចំណេញពីនាង តួយ៉ាងអង្គការសង្គមនានា តួយ៉ាងលោក កឹម សុខា បញ្ចេះនាងអោយនិយាយភូត គឺផ្តល់សង្ខីកម្មក្លែងក្លាយ អ្នកនេះប្រាប់យ៉ាងនេះ អ្នកនោះប្រាប់យ៉ាងនោះ តែក្នុងសណ្តានអ្នកប្រាប់នាងទាំងអស់គ្មានអ្នកណាឈឺឆ្អាលនឹងនាងដោយស្មោះត្រង់ទេ ជឿអ្នកណាក៏មិនត្រូវ ជឿលើអ្នកណាក៏ខុស ពឹងលើសមត្ថភាពវែកញែករបស់ខ្លួនក៏មិនបានដោយខ្លួនល្ងង់ លុយកាក់ទ្រនាប់ខ្លួនដើម្បីប្រើសំរាប់ជីវភាពនិងដោះស្រាយបញ្ហាដែលខ្លួនកំពុងតែមានក៏គ្មាន។
យើងស្រមៃចុះ ស្ថានភាពផ្លូវចិត្តនាងនិងគ្រួសារនាងមានសភាពយ៉ាងណាទៅ? មើលVideo Clip គេបង្ហោះតាមFacebook អ្នកកាសែតព័ទ្ធសួរនាង មើលមុខនាង នាងពិតជាតឹងតែងផ្លូវចិត្តខ្លាំងណាស់ មនុស្សមិនយល់ពីផ្លូវជីវិតដូចនាងផង នាងពិតជាភ័យខ្លាចខ្លាំងណាស់ ឯកោណាស់។ ខ្ញុំមើលរូបភាពវីដេអូ ពេលអ្នកកាសែតឡោមព័ទ្ធសួរនាង ខ្ញុំអាសូរនាងណាស់ ខ្លួនជាស្រី ម្នាក់ឯងក្នុងស្ថានភាពដែលមានសម្ពាធជុំវិញ ល្ងង់ផង ក្រផង តើអោយនាងឆ្លើយយ៉ាងណា? ប្រកាន់ឥរិយាបទយ៉ាងណា? ពិតជាហួសចិត្តនឹងអ្នកកាសែតដែលគិតតែពីសួរផ្ញុកទៅនាងដើម្បីបានពត៌មានល្អសំរាប់សារពត៌មានខ្លួន អង្គការសង្គមមួយចំនួនក៏ឆ្លៀតកេងចំណេញពីស្ថានភាពរបស់នាង ដៃគូបង្កើតរឿងអោយនាង គឺលោក កឹម សុខា មិនត្រឹមតែគេចយករួចខ្លួនទេ នៅឆ្លៀតបញ្ចេះនាងអោយភូតទៀត អ្នកនយោបាយដែលចង់បើកមុខ លោក កឹម សុខា ក៏មិនបានគិតដល់ស្ថានភាពលំបាកយ៉ាងពន់ពេករបស់នាងដែរ សង្កត់នាងមួយទំហឹង មនុស្សល្ងង់ដូចនាងពិតណាស់គ្មានមិត្តភ័ក្តិល្អស្លាប់រស់ឆ្លាតវៃនៅក្បែរចាំជួយដោះស្រាយដែលនឹងបានជាបង្អែកផ្លូវចិត្តដល់នាងពេលអាសន្នបែបនេះ។ កាន់តែគិត កាន់តែសង្វេគនឹងនាង កូនស្រីគេ កូនស្រីយើង ប្អូនស្រីគេ ប្អូនស្រីរបស់យើង ចៅស្រីគេ ចៅស្រីយើង បើជាសាច់ឈាមអ្នក តើអ្នកឈឺទេ?
សង្វេគនាងណាស់ បើខ្ញុំជានាងធី សុវណ្ណថា វិញ ទោះដោយខ្លួនខ្ញុំផ្ទាល់ឬទោះមានអ្នកអោយលុយខ្ញុំប៉ុន្មានក៏ដោយចុះក៏ខ្ញុំមិនអាចប្តឹង អោយបានជាឈ្នាន់ដល់មជ្ឍដ្ឋានយ៉ាងច្រើនកេងចំណេញពីព្រឹត្តិការណ៍នេះ រហូតដល់ក្មេងស្រីដ៏ទន់ខ្សោយម្នាក់នេះធ្លាក់ចូលស្ថានភាពយ៉ាងអភ័ព្វគួរអោយសង្វេគបែបនេះដែរ។ វាយខ្ញុំអោយស្លាប់ក៏ខ្ញុំមិនអាចលើកដៃធ្វើរឿងនេះកើតដែរ ខ្ញុំពិតជាមិនអាចទ្រាំមើលក្មេងស្រីដ៏ទន់ខ្សោយម្នាក់ធ្លាក់ចូលក្នុងស្ថានភាពដ៏គួរអោយសង្វេគបែបនេះដោយស្នាដៃខ្ញុំឡើយ៕
អត្ថបទរបស់ប្រមុខបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នាថ្ងៃទី២១/មេសា/២០១៦ចុះហេតុអ្វីនាងព្រមជាមួយ លោក កឹម សុខា ? អ្វីដែលគួរអោយគិតដល់នោះ គឺនាងប្រាកដជាត្រូវ លោក កឹម សុខា និយាយអំពីរឿងជួយផ្គត់ផ្គង់នាង។ មានតែរឿងនេះទេ ដែលសមទំនងជាងគេក្នុងរឿងដែលនាងព្រមជាមួយ លោក កឹម សុខា ដែលជាមនុស្សចាស់និងជាប្តីរបស់គេថែមទៀតនោះ? សួរថា តើលោក កឹម សុខា សន្យាអោយនាងក្នុងទំហំទឹកប្រាក់ប៉ុន្មានទៅទើបនាងព្រមនឹងមនុស្សចាស់ដូចលោក កឹម សុខា នេះ? តាមចរិតលោក កឹម សុខា ក្នុងរឿងលុយកាក់ដែលគាត់អោយស្រីកំណាន់របស់គាត់ដែលយើងដឹងតាមរយៈការសន្ទនាជាមួយស្រីៗជាច្រើនដែលគាត់មានទំនាក់ទំនងជាមួយ បញ្ជាក់ថា លោក កឹម សុខា មិនមែនជាមុស្សចិត្តទូលាយក្នុងរឿងលុយកាក់ជាមួយពួកនាងៗទាំងនោះទេ ដែលឃើញបានពី លោក កឹម សុខា ច្រើនជាងគេក្នុងចំណោមស្រីដែលមានទំនាក់ទំនងស្នេហាខាងក្រៅជាមួយនឹងគាត់ គឺមានតែស្រីយួនដែលមានកូនជាមួយនឹងគាត់ម្នាក់ទេដែលបានលុយច្រើនជាងគេនោះ។
នាងៗផ្សេងទៀត មិនទំនងជាបានច្រើនដល់ទៅម៉ឺនដុល្លារពី លោក កឹម សុខា ឡើយ ។ ព្រោះតាមស្តាប់ការសន្ទនារវាងនាងៗទាំងនោះជាមួយ លោក កឹម សុខា ដែលត្រូវគេលួចថតបាននិងបង្ហោះជាសាធារណៈតាមFacebook គឺនាងៗទាំងនោះច្រើនតែជិះម៉ូតូឌុប ឬជិះតាក់ស៊ី ទៅជួប លោក កឹម សុខា ដែលខុសពីពួកស្រីៗដែលជាគូកំណាន់របស់មន្ត្រីធំៗរបស់ CPP ដែលយើងធ្លាប់ដឹងឮនោះគឺពួកនាងទាំងនោះសុទ្ធតែមានរថយន្តទំនើបៗ លុយផ្ទះ និងខ្លះទៀតមានទៅដល់អង្គរក្សតាមថែរក្សាទៀតផង។ ចុះបើ លោក កឹម សុខា មិនបានចំណាយលុយក្នុងចំនួនច្រើនអោយពួកនាងៗទាំងនោះផង ម្តេចនាងៗទាំងនោះនៅក្មេងសោះ ហេតុអ្វីនាងព្រមដេកនៅជាមួយ លោក កឹម សុខា ជាមនុស្សចាស់ក្នុងទំហំទឹកលុយមិនច្រើនបែបនេះទៅវិញ? ដូចជាគ្មានអ្វីដែលយើងខ្លាចនិងសន្និដ្ឋានថា ព្រោះពួកនាងទាំងនោះ ជាមនុស្សរស់ក្នុងជីវភាពគ្រួសារក្រខ្សត់ទើបនាងព្រមជាមួយមនុស្សចាស់ដូច លោក កឹម សុខា ក្នុងទឹកប្រាក់តិចតួចបែបហ្នឹង។ វារិតតែច្បាស់ទៅទៀតថានាងមិនបានសល់អ្វីជាដុំកំភួនទេ តាមចំលើយសារភាពរបស់នាងដែលប្រាប់ថា លោកកឹមសន្យាថាអោយនាង ៣០០០ដុល្លារ ពេលនាងទៅលេងប្រទេសថៃជាមួយគាត់ តែជាក់ស្តែងនាងបានលុយតែ៣០០ដុល្លារ ពីលោក កឹម សុខា តែប៉ុណ្ណោះ នេះវាសក្ខីភាពមួយយ៉ាងច្បាស់បញ្ចាក់អោយយើងដឹងថានាងមិនបានអ្វីជាដុំកំភួនពីលោក កឹម សុខា ទេ។
ម្យ៉ាងទៀតតាមពាក្យសំដីរបស់នាងផង និងពាក្យបញ្ជាក់របស់បុរសម្ចាស់ហាងដែលនាងធ្វើការនៅទីនោះផង បញ្ជាក់យ៉ាងច្បាស់ថា នាងរៀនសូត្របានតិចណាស់។ ក្នុងស្ថានភាពដែលខ្លួនមានបញ្ហាបែបនេះ លុយក៏គ្មានព្រោះនាងជាអ្នកក្រ ហើយខ្លួននាងគ្មានចំណេះដឹងជ្រៅជ្រះអាចយល់ និងដោះស្រាយបញ្ហាអោយបានសមស្របផង។ តើនាងនិងគ្រួសារនាងមានស្ថានភាពផ្លូវចិត្តយ៉ាងណាទៅ? ក្រៅពីស្ថានភាពគ្រួសារក្រ ខ្លួនមានចំណេះដឹងទាប ថែមទាំងហ៊ុំព័ទ្ធដោយក្រុមមនុស្សដែលមិនស្មោះត្រង់នឹងនាង អោយយោបល់តែក្នុងន័យកេងចំណេញពីនាង តួយ៉ាងអង្គការសង្គមនានា តួយ៉ាងលោក កឹម សុខា បញ្ចេះនាងអោយនិយាយភូត គឺផ្តល់សង្ខីកម្មក្លែងក្លាយ អ្នកនេះប្រាប់យ៉ាងនេះ អ្នកនោះប្រាប់យ៉ាងនោះ តែក្នុងសណ្តានអ្នកប្រាប់នាងទាំងអស់គ្មានអ្នកណាឈឺឆ្អាលនឹងនាងដោយស្មោះត្រង់ទេ ជឿអ្នកណាក៏មិនត្រូវ ជឿលើអ្នកណាក៏ខុស ពឹងលើសមត្ថភាពវែកញែករបស់ខ្លួនក៏មិនបានដោយខ្លួនល្ងង់ លុយកាក់ទ្រនាប់ខ្លួនដើម្បីប្រើសំរាប់ជីវភាពនិងដោះស្រាយបញ្ហាដែលខ្លួនកំពុងតែមានក៏គ្មាន។
យើងស្រមៃចុះ ស្ថានភាពផ្លូវចិត្តនាងនិងគ្រួសារនាងមានសភាពយ៉ាងណាទៅ? មើលVideo Clip គេបង្ហោះតាមFacebook អ្នកកាសែតព័ទ្ធសួរនាង មើលមុខនាង នាងពិតជាតឹងតែងផ្លូវចិត្តខ្លាំងណាស់ មនុស្សមិនយល់ពីផ្លូវជីវិតដូចនាងផង នាងពិតជាភ័យខ្លាចខ្លាំងណាស់ ឯកោណាស់។ ខ្ញុំមើលរូបភាពវីដេអូ ពេលអ្នកកាសែតឡោមព័ទ្ធសួរនាង ខ្ញុំអាសូរនាងណាស់ ខ្លួនជាស្រី ម្នាក់ឯងក្នុងស្ថានភាពដែលមានសម្ពាធជុំវិញ ល្ងង់ផង ក្រផង តើអោយនាងឆ្លើយយ៉ាងណា? ប្រកាន់ឥរិយាបទយ៉ាងណា? ពិតជាហួសចិត្តនឹងអ្នកកាសែតដែលគិតតែពីសួរផ្ញុកទៅនាងដើម្បីបានពត៌មានល្អសំរាប់សារពត៌មានខ្លួន អង្គការសង្គមមួយចំនួនក៏ឆ្លៀតកេងចំណេញពីស្ថានភាពរបស់នាង ដៃគូបង្កើតរឿងអោយនាង គឺលោក កឹម សុខា មិនត្រឹមតែគេចយករួចខ្លួនទេ នៅឆ្លៀតបញ្ចេះនាងអោយភូតទៀត អ្នកនយោបាយដែលចង់បើកមុខ លោក កឹម សុខា ក៏មិនបានគិតដល់ស្ថានភាពលំបាកយ៉ាងពន់ពេករបស់នាងដែរ សង្កត់នាងមួយទំហឹង មនុស្សល្ងង់ដូចនាងពិតណាស់គ្មានមិត្តភ័ក្តិល្អស្លាប់រស់ឆ្លាតវៃនៅក្បែរចាំជួយដោះស្រាយដែលនឹងបានជាបង្អែកផ្លូវចិត្តដល់នាងពេលអាសន្នបែបនេះ។ កាន់តែគិត កាន់តែសង្វេគនឹងនាង កូនស្រីគេ កូនស្រីយើង ប្អូនស្រីគេ ប្អូនស្រីរបស់យើង ចៅស្រីគេ ចៅស្រីយើង បើជាសាច់ឈាមអ្នក តើអ្នកឈឺទេ?
សង្វេគនាងណាស់ បើខ្ញុំជានាងធី សុវណ្ណថា វិញ ទោះដោយខ្លួនខ្ញុំផ្ទាល់ឬទោះមានអ្នកអោយលុយខ្ញុំប៉ុន្មានក៏ដោយចុះក៏ខ្ញុំមិនអាចប្តឹង អោយបានជាឈ្នាន់ដល់មជ្ឍដ្ឋានយ៉ាងច្រើនកេងចំណេញពីព្រឹត្តិការណ៍នេះ រហូតដល់ក្មេងស្រីដ៏ទន់ខ្សោយម្នាក់នេះធ្លាក់ចូលស្ថានភាពយ៉ាងអភ័ព្វគួរអោយសង្វេគបែបនេះដែរ។ វាយខ្ញុំអោយស្លាប់ក៏ខ្ញុំមិនអាចលើកដៃធ្វើរឿងនេះកើតដែរ ខ្ញុំពិតជាមិនអាចទ្រាំមើលក្មេងស្រីដ៏ទន់ខ្សោយម្នាក់ធ្លាក់ចូលក្នុងស្ថានភាពដ៏គួរអោយសង្វេគបែបនេះដោយស្នាដៃខ្ញុំឡើយ៕
No comments:
Post a Comment