គំនិតនេះប្រហោងធំៗណាស់ មិនត្រូវសូម្បីបន្តិច។ ចេញពីទោស:ចិត្តកែមនុស្សមិនបាន? គ្មានអ្នកណាចាប់មនុស្សដាក់គុកមិនចេញពីទោស:ចិត្តទេ តែការចាប់មនុស្សដាក់គុគអាចកែមនុស្សបានមិនចេះតិចនាក់ទេ។ ពេលយើងខឹងកូនខឹងចៅ ខឹងប្អូនធ្វើអីខុស យើងហៅអ្នកទាំងនោះមកស្តីអោយរាប់ម៉ោង ជួនកាលយករំពាត់វាយកូនប្រដៅ តើបើគ្មានទោសៈចិត្តស្តីអោយ ឬវាយកើតដែរឬ? តើទង្វើបែបនោះកែមនុស្សបានទេ? ម៉ែខ្ញុំថែមទាំងអួតប្រាប់គេថា កូនខ្ញុំទាំងពីរ ខ្ញុំមិនបណ្តោយឬទំរើសដូចកូនគេទេ កាលនៅតូចវាខុសខ្ញុំវាយវា ព្រោះតែការវាយស្តីអោយនេះហើយទើបកូនខ្ញុំទាំងពីរធំទៅពួកវាក្លាយជាមនុស្សល្អ។ ការវាយការស្តីបន្ទោស សុទ្ធតែទៅជាមួយនឹងទោសៈចិត្តទាំងអស់ តែទង្វើបែបនេះកូន បងប្អូន ក្មួយៗយើងនៅតែរកឃើញក្នុងការស្តីអោយនោះ ក្នុងការជេរស្តីនោះ នូវការឈឺឆ្អាលក្តីស្រឡាញ់ដ៏ធំធេង ហើយពួកគេបានកែខ្លួនពីចំនុចអាក្រក់មកចំនុចល្អដោយសារតែការវាយជេរស្តីរបស់ជនជាទីស្រឡាញ់គោរពរបស់ខ្លួនរាប់ករណីមិនអស់។
គំនិតនេះគឺជាប់ផុងនឹង ជាអ្នកធម៌គឺជាអ្នកមានចិត្តត្រជាក់ សូមកុំភ្លេចថាបថុច្ចជនទាំងឡាយធ្វើការនឹងចិត្ត មនុស្សមានចិត្តធ្វើជាត្រជាក់ល្អូកគ្រប់ពេលទាំងអស់ គឺសំដែងទេ ធម្មជាតិជាមនុស្សមិនអាចមិនចេះខឹងទេ ព្រោះមានអាសវៈកិលេសដេកត្រាំក្នុងចិត្តស្រេចស្រាប់ មិនអាចមិនចេះខឹងបានទេ គឺមានតែសម្តែងធ្វើជាចិត្តត្រជាក់គ្រប់ពេលអីចឹងទៅ ព្រោះជាប់ខ្លួនហ្នឹងជាអ្នកធម៌ហ្នឹងឯង។ ជាមនុស្សត្រូវតែស្មោះត្រង់កុំមានពុតត្បុតដើរតួសំដែងអី វាមិនមែនជាចរិតមនុស្សល្អសុចរិតទៀងត្រង់ទេ មនុស្សសុចរិតទៀងត្រង់គ្មានអ្វីត្រូវរៀបឫកសំដែងមុខក្រោយអីទេ ខឹងក៏ខឹងទៅ សប្បាយក៏សប្បាយទៅ កើតទុក្ខក៏កើតទៅ គ្មានអីត្រូវសំដែងធ្វើជាស្មើៗតែរហូតដែលជាសណ្តានមនុស្សពុតត្បុតមានក្នុងមានក្រៅនោះទេ តែបើអ្នកជាមនុស្សល្អ គ្រាន់តែមានទោសៈចិត្តតែនឹងរឿងអាក្រក់រឿងមិនត្រឹមត្រូវ មិនដូចមនុស្សខូចមនុស្សអាក្រក់ខឹងខុសទំនងគឺខឹងនឹងអំពើល្អខឹងនឹងរឿងមិនគួរខឹងជាដើមទៅបានហើយ គ្មានមនុស្សណាមិនចេះខឹងទេ បើឃើញថាមនុស្សណាមិនចេះខឹងនោះគឺសំដែងទេ ជាលក្ខណៈនៃមនុស្សពុតត្បុតសណ្តានលាក់ពុតទេ។ ។ ហើយរឿងកែមនុស្សអោយទៅជាល្អឡើងឋានសួរ ជារឿងសសៃប្រសាទទេ គ្មានអ្នកណាអាចទៅតាមមើលថាអ្នកនេះត្រូវបានកែអោយទៅជាមនុស្សល្អដោយសារការអប់រំប្រៀនប្រដៅដោយវិធីត្រជាក់ៗ ហើយបានក្លាយទៅជាមនុស្សល្អហើយចុងក្រោយបានឡើងឋានសួគ៌នោះទេ។
LDPបានជេរស្តីបន្ទោសមនុស្សខ្មែរដោយទោសៈ ដោយក្តីព្រួយបារម្ភ និងដោយក្តីស្រឡាញ់ឈឺឆ្អាលដ៏ជ្រាលជ្រៅក្នុងភាពជាក្រុមគ្រួសារ អ្នកពាល់ត្រូវចិត្តនេះ ពួកគេបានកែខ្លួន ពីមិនចេះគិតសង្គមមកចេះគិតដល់សង្គម ពីមនុស្សមិនល្អ មកជាពលរដ្ឋល្អ ប្តីល្អកូនល្អ មិត្តល្អច្រើនរាប់មិនអស់ព្រោះតែការជេរស្តីដោយក្តីស្រឡាញ់ឈឺឆ្អាលដែលជាសណ្តានចិត្តនៃមនុស្សល្អឬសណ្តានចិត្តជាជនសប្បុរសនេះឯង ដូចជាយើងជេរថា ចរិតដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនអីចឹងបានជារលាយស្រុក កូនមីរលាយនេះ។ មនុស្សដែលពាល់ត្រូវបេះដូងអ្នកនិយាយគាត់ដឹងថាយើងស្រឡាញ់ឈឺឆ្អាលនឹងគាត់ ជាអ្នកដទៃមិនជាប់ជាញាតិសណ្តានអីនឹងយើងសោះ តែគេមកខ្វាយខ្វល់នឹងយើងរហូតជេរស្តីដាស់តឿនអោយយើងល្អ ពួកគាត់បានកែខ្លួនពីមនុស្សមិនល្អមកជាមនុស្សល្អហើយពួកយើងបង្កើតបានជាគ្រួសារដ៏ធំមួយដែលរស់នៅជាមួយគ្នាដោយស្មោះត្រង់ជួយយកអាសារគ្នា យ៉ាងកក់ក្តៅជាមួយគ្នា នេះគឺជាលទ្ធផលនៃការជេរស្តីប្រកបដោយក្តីស្រឡាញ់និងឈឺឆ្អាលដែរ។ យើងLDPក៏មានការជេរ បែបសំអប់ចំពោះអាមនុស្សថោកទាបមានសណ្តានជាអ្នកកាច់មួលលាបពណ៌ ពួកអាចោរថង់យាម សំដីផ្អែមៗបង្កប់ន័យដៀមដាម កងប្រវ័ញ្ច អូសទាញលុយបរិស័ទ្ធជាដើម ដែលជាសណ្តានមនុស្សខូចពីកំណើតកែមិនឡើង។
ការជេរមនុស្សធុននេះក៏មិនមែនក្នុងបំណងកែពួកអាថោកអស់នោះដែរ យើងដឹងច្បាស់ណាស់ថាសណ្តានថោករបស់ពួកវាទាំងនោះ និយាយអប់រំផ្អែមទន់ភ្លន់ក៏មិនអាចកែពួកវាបានដែរ អីចឹងយើងជេរប្រទេចមានជាអាទ៍អាកំណើតឆ្កែ អាឈាមឆ្កែជាដើមដើម្បីអោយវាទៅឆ្ងាយពីយើងពីក្រុមគ្រួសារយើង មិនមែនជេរដើម្បីប្រៀនប្រដៅឡើយ។ បើនិយាយផ្អែមៗអាចកែមនុស្សបានទាំងអស់ នោះម្លេះព្រះពុទ្ធលោកអាចប្រោសគ្រប់មនុស្សបានទៅហើយ។សរុបមក គំនិតរឿងសំដីផ្អែមៗឫកពារទន់ភ្លន់គ្រប់តែរឿងនេះ គ្មានអ្វីក្រៅពីសំដែងទេ ព្រោះខ្លួនជាប់នឹងជាអ្នកមានធម៌មានអាធ្យាស្រ័យល្អ តែសំរាប់ភ្នែកអ៊ូខុង មើលឃើញថាចរិតមនុស្សដែលសំដែងបែបនេះគឺជាចរិតមនុស្សមានពុតត្បុតមានក្នុងមានក្រៅ មិនទៀងត្រង់ទៅវិញទេ។មានពាក្យខ្មែរដែលយើងធ្លាប់និយាយថា ម្តាយឪពុកវ៉ៃជេរស្តីប្រដៅកូន។ ។
No comments:
Post a Comment