Wednesday, May 4, 2016

ប្រព័ន្ធតុល្យភាពអំណាច ជាអ្វី?

ការយល់ត្រូវ នឹងនាំទៅរកការធ្វើត្រូវ ការធ្វើត្រូវនឹងនាំទៅរកលទ្ធផលដែលត្រឹមត្រូវ។ អ្នកត្រូវគិតអោយឃើញថា ការទាមទារអោយមានការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ទាំងរដ្ឋាភិបាល ទាំងរដ្ឋបាលសាធារណៈ ទាំងស្ថាប័នតុលាការ លុះត្រាតែប្រព័ន្ធដឹកនាំរដ្ឋនោះមាន Check and Balance
(ប្រព័ន្ធតុល្យភាពអំណាច)ជាមុនសិន។ បើគ្មានប្រព័ន្ធតុល្យភាពអំណាចទេ នោះដាច់ខាតគ្មានឡើយការអនុវត្តន៍ដ៏ត្រឹមត្រូវនិងស្មើភាពគ្នា។ 



ក្នុងករណីប្រព័ន្ធដឹកនាំរដ្ឋដែលគ្មាន ប្រព័ន្ធតុល្យភាពអំណាច នោះការអនុវត្តន៍ច្បាប់ មានការរំលោភបំពានយ៉ាងខ្លាំងទៅលើអ្នកទន់ខ្សោយ។ ការរំលោភបំពានរបស់អ្នកមានអំណាចទៅលើអ្នកទន់ខ្សោយជារឿងចៀសមិនផុតឡើយក្នុងករណីការដឹកនាំរដ្ឋនោះគ្មានប្រព័ន្ធតុល្យភាពអំណាច។ គ្មានអ្នកណាអាចជួយកែប្រែស្ថានភាពដ៏អាក្រក់នេះបានក្រៅពីពលរដ្ឋដែលជាជនរងគ្រោះនៃប្រទេសនោះឡើយ។ ការគ្រាន់តែចង់ផ្លាស់ប្តូរត្រឹមតែអ្នកដឹកនាំរដ្ឋពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមិនមែនជារឿងត្រឹមត្រូវ ដើម្បីធានាការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវនឹងមានប្រសិទ្ធិភាពទៅលើគ្រប់មនុស្សទាំងអស់អោយបានស្មើមុខគ្នាចំពោះមុខច្បាប់ឡើយ ហើយវារិតតែច្បាស់ទៅទៀតថាមិនអាចមានការអនុវត្តន៍ច្បាប់ដោយមានប្រសិទ្ធភាពនិងស្មើគ្នាទាំងអស់ បើក្រុមមនុស្សធុនបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតកាន់ការស្រុកទេសដែលរដ្ឋនោះគ្មានប្រព័ន្ធតុល្យភាពអំណាច។ ការងារដែលត្រឹមត្រូវដើម្បីធានាដល់ការអនុវត្តន៍ច្បាប់ដោយមានប្រសិទ្ធភាពនិងទៅលើគ្រប់មនុស្សទាំងអស់ដោយស្មើភាពគ្នា គឺពលរដ្ឋត្រូវចូលរួមគ្នាដើម្បីសង់សំណង់ដឹកនាំរដ្ឋមួយដែលមានប្រព័ន្ធ Check and Balance

No comments:

Post a Comment