Wednesday, May 4, 2016

ហេតុអ្វី​ លោក កឹម​ សុខា មិនចូលរួមផ្សាយនៅស្ថានីយវិទ្យុណាមួយ?


ខ្ញុំសង្កេតឃើញថា តាំងពីធ្លាយសំលេងរឿងអាស្រូវស្នេហាតាមfacebookមក លោកកឹមសុខា មិនដែលត្រូវបានគេអញ្ជើញទាល់តែសោះ អោយចូលរួមផ្សាយនៅស្ថានីយវិទ្យុណាមួយដូចជាអាសីុសេរី វីអូអេ ឬវិទ្យុបារាំងជាដើម ហើយក៏មិនដែលឮវិទ្យុទាំងនោះសុំសេចក្តីអត្ថាធិប្បាយណាមួយពីលោកកឹមសុខាដែរ។ ខ្ញុំគិតថាវិទ្យុទាំងនោះមិនមែន មិនបានហៅលោកកឹមសុខាមកធ្វើវាគ្មិនក្នុងកម្មវិធីណាមួយរបស់ពួកគេទេ ឬមិនមែនមិនដែលបានសុំការអធិប្បាយណាមួយពីលោកកឹមសុខានោះទេ តែគឺច្បាស់ជាមកពីលោកកឹមសុខាបដិសេធហើយ ព្រោះថាបើគាត់ទៅធ្វើជាវាគ្មិនក្នុងកម្មវិធីវិទ្យុណាមួយ ចៀសមិនផុតពីគេសួររឿងសាសំលេងបែកធ្លាយតាមfacebookនោះមិនខានឡើយ។ អីចឹងហើយគាត់ត្រូវតែចៀសអោយបាន ការទៅធ្វើជាវាគ្មិនឬទទួលការសុំសំភាសពីវិទ្យុណាមួយឬសារពត៌មានណាមួយ។ តើការរស់របៀបគេចពីការពិតបែបនេះវាលំបាកយ៉ាងណាទៅ ហើយតើនឹងគេចបានដល់ពេលណាទៅ?? ធ្វើនយោបាយមិនសុចរិតគឺចៀសមិនផុតទេនឹងជួបរឿងបែបហ្នឹង៕

No comments:

Post a Comment