នេះឬជីវិត កូនរាស្ត្រខ្មែរពិត ឈឺចិត្តហួសថ្លែង
រហេមរហាម ឈាមហូរហួតហែង ទុក្ខគ្រប់កន្លែង
នេះឬពូជខ្ញុំ ?
កូនយួនឡើងសក្ដិ មាសប្រាក់គរចាក់ កូនខ្មែរឡើងភ្នំ
ព្រាត់ប្រាស់ពូជផៅ ម៉ែឪទុក្ខធំ ឃ្លាតចាកទ្រនំ
ធ្វើកូនទារហាន ។
កូនខ្មែរប្រុសស្រី ឃ្លាតចាកទឹកដី ព្រោះក្ដីស្រេកឃ្លាន
ទៅធ្វើកញ្ចៈ នៅផ្ទះអ្នកមាន បែកស្រុកចាកឋាន
បានត្រឹមតែរស់ ។
វេទនាពេញស្រុក ខ្មែរស្គាល់តែទុក្ខ ជង្រុករងគ្រោះ
ខ្លះដើរសុំទាន ព្រោះឃ្លានគ្មានយស ថោកអាប់កេរ្ត៏ឈ្មោះ
រស់នៅដូចសត្វ ។
ជាតិឯងរហាម ខ្សោះឈាមដូចក្ដាម រឹតឈាមខ្សោះខ្សត់
កោតអ្នកដឹកនាំ អួតអឿរអុងអាត់ កោតហ៊ានហាមាត់
ទទួលសាសន៍គេ ។
ខ្វាក់ភ្នែកខ្វាក់ចិត្ត ខ្វាក់ទាំងគំនិត ចងរឹតករខ្មែរ
កោតខ្មែរទ្រាំរស់ អោនក្បាលក្រោមគេ ខ្លួនមានសិទ្ធដែរ
ខ្មែរអើយភ្ញាក់ឡើង ?
ខ្មែរអើយបើកចិត្ត ស្វែងយល់គំនិត សម្ព័ន្នពួកយើង
ពន្យល់ក្បោះក្បាយ ផ្សព្វផ្សាយគ្រប់រឿង ពូជខ្មែរថ្កុំថ្កើង
រួមដៃស្ដារជាតិ ។
No comments:
Post a Comment