គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធធ្វើវេទិការបស់ខ្លួនប្រចាំខែ នៅខេត្តបាត់ដំបង នាថ្ងៃទី២៥ - ០៤ - ២០១៥ ។ ដោយថ្លែងទៅកាន់អ្នកគាំទ្រ អំពីចលនារបស់ LDP ដែលថាត្រូវប្រឈមឧបសគ្គច្រើនឥគណនា ហើយអាចត្រូវលះបង់ជីវិតថែមទៀត ដើម្បីកសាងមាតុភូមិកម្ពុជា ដ៏កំសត់ ដែលកំពុងត្រូវបានជិៈជាន់ បំផ្លិចបំផ្លាញពីសំណាក់អ្នកដែលនៅក្រៅសំណាញ់ច្បាប់។ លោក ខឹម វាសនា ថ្លែងថា៖ << វាពិតជាស្មុកស្មាញមែនហើយ! វាពិតជាលំបាកមែនហើយ! វាពិតជាគ្រោះថ្នាក់មែនហើយ! ដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្តុំ...>> ហើយលោកក៏បង្ហាញពីការប្តេជ្ញាចិត្តចំពោះអ្នកចូលថា៖ << ប៉ុន្តែ វាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបាន បើទោះបីជាយើងត្រូវចំណាយជីវិតក៏ដោយ ពីព្រោះក្នុងភាពជាជនថ្លៃថ្នូរ ជាពូសាសន៍ដែលថ្លៃថ្នូរ យើងមិនអាចអត់ទ្រាំបានទេ ចំពោះភាពគឃ្លើន ភាពកោងកាច ភាពប្រហើន ភាពអំនួត ច្រលោងក្អាង ដែលជាលក្ខណៈរបស់ចោរព្រៃ នៃបុគ្គលដែលរស់នៅលើសំណាញ់ច្បាប់ ដែលកំពុងតែសម្តែងសារជាតិពាលរបស់ពួកគេនៅក្នុងផ្ទះសំបែងរបស់យើង >> គាត់ក៏បានប្រៀបធៀប ក្វូត(Quot)នេះ ទៅនឹងលោក លី ក្វាន់យូ ផងដែរ ថាមិនដឹងជាល្បីល្បាញប៉ុណ្ណានោះទេ តែបើឲ្យកូនខ្មែរមើលមិនដឹងថាម៉េចទេ។
"វាពិតជាស្មុកស្មាញមែនហើយ! វាពិតជាលំបាកមែនហើយ! វាពិតជាគ្រោះថ្នាក់មែនហើយ! "
ចុចមើលវីដេអូ ខាងក្រោមនេះ ៖
"វាពិតជាស្មុកស្មាញមែនហើយ! វាពិតជាលំបាកមែនហើយ! វាពិតជាគ្រោះថ្នាក់មែនហើយ! "
ចុចមើលវីដេអូ ខាងក្រោមនេះ ៖

No comments:
Post a Comment