ដកស្រង់ចេញពីទំព័រហ្វេសប៊ុក៖ WhatsUp Khmer
1. ធ្វើអ្វីគឺ “លឿន” ហើយធ្វើភ្លាមៗ៖
អ្នកណាៗក៏មានគំនិតឡូយៗបានដែរ តែមិនមែនមានន័យថាអ្នកណាក៏អាចធ្វើវាបាន “លឿន” ល្មមដែលអាចនឹងធ្វើបានមុនអ្នកដទៃនោះទេ។ ឥលូវយើងសាកស្រមៃមើលថាបើ Mark Zuckerberg បង្កើត Facebook យឺតប្រហែលពី 2-3 ឆ្នាំទៀតតើវានឹងមានអ្វីកើតឡើង? គេប្រហែលជាមិនបានក្លាយជាអ្នកល្បីដូចសព្វថ្ងៃនេះក៏ថាបាន។ ដូចនេះហើយពេលអ្នកមានគំនិយអ្វីល្អៗហើយចូរ “ធ្វើវាភ្លាមៗ” ព្រោះពេលវេលាមិនចាំអ្នកនោះទេ។

2. ពង្រឹងភាពរឹងមាំរបស់ “ក្រុមការងារ”៖
មិនថាអ្នកពូកែប៉ុណ្ណាក៏ដោយ “ក្រុមការងារ” ដ៏ពូកែគឺជារឿងសំខាន់។ ពេលដែល Steve Jobs បង្កើត Apple គឺគេមិនមែនជាអ្នកបង្កើតវាឡើងមកតែម្នាក់ឯងនោះទេ គឺក្រុមការងាររបស់គាត់ជួយគ្នាបង្កើតវាឡើងមក ក៏ដូចជួយគាត់ក្នុងផ្នែកការងារផ្សេងៗ ព្រោះនៅលើលោកនេះគ្មានអ្នកណាពូកែគ្រប់មុខនោះទេ។

3. មិនចូលចិត្តនៅមួយកន្លែង ឲ្យភាពជោគជ័យ “បង្កើត” ភាពជោគជ័យតទៅមុខទៀត៖
នេះគឺជាហេតុផលមួយបង្ហាញឲ្យដឹងថា ហេតុអ្វីបានជា Google មិនព្រមឈប់ត្រឹម Google គេនៅធ្វើជាម្ចាស់ Website ផ្សេងៗទៀតដូចជា Youtube ព្រោះអ្នកជំនួញទាំងនេះនឹងមិនព្រមឈប់នឹងនៅមួយកន្លែងទោះបីជាគេទទួលជោគជ័យហើយ តែពួកគេយកភាពជោគជ័យដែលគេមាន សាងភាពជោគជ័យតទៅទៀត។

4. ជឿជាក់លើ “គំនិត” របស់ខ្លួនទោះជាមានអ្នកជំទាស់ក៏ដោយ៖
Jack Ma អ្នកជំនួញរបស់ ALIBABA គឺជាគំរូដ៏ល្អ។ នៅពេលដែលគេមានគំនិតទាក់ទងនឹង Website នេះដំបូង គេបានហៅមិត្តភក្តិប្រហែលជាម្ភៃនាក់មកផ្ទះរបស់គេ ដើម្បីនិយាយពីគំនិតរបស់គេឲ្យមិត្តភក្តិស្តាប់ តែមានតែមិត្តភក្តិម្នាក់ប៉ុណ្ណោះដែលយល់ស្រប ក្រៅពីនោះគឺជំទាស់ទាំងអស់ហើយណែនាំមិនឲ្យគេចេញពីការងារដើម្បីធ្វើនូវគំនិតមួយនេះហើយថ្ងៃនេះគេក៏ទទួលជោគជ័យដោយសារតែភាពជឿជាក់លើគំនិតរបស់ខ្លួននៅថ្ងៃនោះឯង។

5. ស្រមៃឲ្យ “ខ្ពស់” សិន៖
អ្នកដែលទទួលជោគជ័យគឺមិនដែលស្រមៃចង់បានអ្វីតូចតាចនោះទេ ពួកគេគឺសុទ្ធតែមានគំនិតចង់បានអ្វីធំដុំហើយមិនដែលឲ្យភាពធំធេងទាំងនោះមកធ្វើឲ្យពួកគេខ្លាចនោះឡើយ។ ជារៀងរាល់ថ្ងៃពួកគេអាចនឹងដើរមួយជំហ៊ានម្តងៗ តែភ្នែករបស់គេគឺមើលទៅផ្លូវខាងមុខជានិច្ចដើម្បីកុំឲ្យវង្វេងផ្លូវ។

6. ធ្វើតាមបំណងប្រាថ្នាដ៏ខ្លាំងក្លា ដែលមាននៅក្នុងចិត្ត៖
មនុស្សយើងនឹងសម្រេចអ្វីមួយបាន គឺមិនមែនដោយសារធ្វើនូវអ្វីដែលយើងមិនចូលចិត្ត ឬ បង្ខំចិត្តធ្វើនោះទេ តែគេត្រូវធ្វើអ្វីដែលគេចាប់អារម្មណ៍ ស្រលាញ់ ព្រោះពេលខ្លះ ការដែលយើងមានគំនិតល្អអ្វីមួយ គឺមិនប្រាកដថាវាអាចនឹងសាកសមជាមួយយើងរហូតនោះទេ ឧទាហរណ៍ដូចជា Steve Jobs ព្យាយាមលួងលោមឲ្យ John Sculley ដែលមានក្រុមការងារដ៏ល្អពី Pepsi ឲ្យមកចូលរួមសហការណ៍ជាមួយគេដោយគេបាននិយាយទៅកាន់ John ថា “លោកចង់ធ្វើការលក់ទឹកក្រូចអស់មួយជីវិត ឬក៏ចង់មកប្តូរពិភពលោកជាមួយខ្ញុំ” នេះគឺជាពាក្យសំដីដែលពោរពេញទៅដោយភាពជឿជាក់ និងការស្រលាញ់នូវអ្វីដែលគេកំពុងធ្វើជាខ្លាំង។

7. តាំងចិត្ត មិនងាករេ៖
នៅពេលដែលមានការសម្ភាសន៍ភ្នាក់ងារជាច្រើននាក់របស់ Facebook ទាក់ទងការធ្វើការរបស់ Mark Zuckerberg ចម្លើយដែលទទួលបានច្រើនជាងគេពីភ្នាក់ងារទាំងនោះគឺ Mark ជាមនុស្សតាំងចិត្តខ្លំាងណាស់។ គេមានបំណងតែមួយគឺចង់ឲ្យពិភពលោកទាំងមូលរួមទាំងមនុស្សរាប់ពាន់នាក់អាចតភ្ជាប់គ្នាបានដោយសារ Website របស់គេ ហើយការសម្រេចគ្រប់យ៉ាងរបស់គេគឺដើម្បីបំណងមួយនេះតែមួយគត់ ហើយវាធ្វើឲ្យគេបានទទួលជោគជ័យដល់សព្វថ្ងៃនេះ។

8. ពួកគេចូលចិត្ត “ស្វែងយល់”៖
នៅពេលដែលអ្នកមានហើយ ឬទទួលជោគជ័យមួយកម្រិតហើយមិនមែនមានន័យថាអ្នកត្រូវបញ្ឈប់ការ “ស្វែងយល់” នោះទេ។ អ្នកដែលទទួលជោគជ័យគឺចូលចិត្តស្វែងយល់ពេញមួយជីវិតរបស់ពួកគេ ពួកគេតែងចូលចិត្តធ្វើការប្រជុំជាមួយអង្គការ ឬ ក្រុមការងារផ្សេងៗ ព្រោះគំនិតល្អៗអាចលេចចេញមកពីទីកន្លែងណា ពេលវេលាណាក៏បាន ដូចនេះហើយការបើកទទួលនូវគំនិត ឬចំនេះដឹងថ្មីៗគឺជាគំនិតដ៏ឆ្លាតបំផុត។

9. ពួកគេចូលចិត្ត “បង្ហាត់បង្រៀន”៖
វិធីដែលធ្វើឲ្យអ្នកក្លាយខ្លួនជាអ្នកពូកែ ឬមានជំនាញទៅលើអ្វីដែលយើងកំពុងធ្វើនោះ គឺការដែលយើងផ្តល់ចំនេះដែលយើងមានទៅឲ្យអ្នកផ្សេងស្តាប់ ហើយនេះគឺជាអ្វីដែលអ្នកជំនួញទាំងឡាយធ្វើ ។ ពួកគេតែងតែបង្ហាត់បង្រៀនក្រុមការងាររបស់គេ ក្រៅពីជួយធ្វើឲ្យអ្នកនៅក្នុងក្រុមពូកែហើយនៅជួយបង្កើននូវភាពជិតស្និទ្ធរបស់ក្រុមទៀតផង។

10. មិនខ្លាចនឹង “បរាជ័យ”៖
ចំនុចចុងក្រោយ ក៏ជាចំនុចដ៏សំខាន់បំផុតគឺមិនខ្លាចនឹងបរាជ័យ។ Bill Gate ធ្លាប់និយាយថា “អ្នកអាចអបអរសាទរនៃភាពជោគជ័យមានតែអ្នកមិនត្រូវភ្លេចក្នុងការយកចិត្តទុកដាក់ទៅលើភាពបរាជ័យរបស់អ្នក ព្រោះការស្វែងយល់ពីភាពបរាជ័យនេះហើយជាចំនុចសំខាន់ដែលនឹងនាំអ្នកឲ្យឈានទៅមុខបានរហូត” ។

No comments:
Post a Comment