Thursday, July 23, 2015

ស្តាប់បានស៊ី?


ល្គឹកណាយើងស្តាប់ ដោយយកចិត្តទុកដាក់បំផុត ពេលនោះយើងនឹងរកឃើញថា អ្នកនិយាយកំពុងតែនិយាយអ្វី និង និយាយដើម្បីអ្វី ដែលពិសេសបំផុតនោះគឺយើងអាចដឹងនូវចេតនានៃចិត្តបុគ្គលដែលនិយាយថែមទៀត។ ហេតុនេះហើយបានជា YP ចង់ឲ្យអស់លោកអ្នកស្វែងយល់បន្ថែម ចំពោះឃ្លាសំនួរដែលត្រូវបានប្រើប្រាស់យ៉ាងពេញនិយមក្នុងស្រុកខ្មែរយើងនោះ។ 


The time! ឃ្លាសំនួរមួយលើកឡើងថា៖ <<ស្តាប់បានស៊ី?>> នេះគឺត្រូវបានប្រើប្រាស់ដ៏ពេញនិយមបំផុតនៅក្នុង ស្រុកខ្មែរយើង ដែលរាប់ចាប់ពីក្មេងរហូតដល់ចាស់ឬ ក៏អាចរាប់ផ្ទុយមកវិញក៏បានដែរ។ ត្រឹមត្រូវ! ហើយវាពិតជាត្រឹមត្រូវណាស់ ដែលថាស្តាប់គឺមិនបានស៊ីនោះទេ ពីព្រោះការស្តាប់ គ្មានមនុស្សណាម្នាក់គេប្រើមាត់ស្តាប់នោះទេ គឺគេប្រើត្រចៀកដែលជាហេតុមិនអាចស៊ីបាន។ តាំងពីកើតពីពោះម៉ែមក ខ្ញំុមិនដែលឃើញសូម្បីតែម្នាក់ដែលយកត្រចៀកទៅស៊ីអាហារ ទោះជាអាហារប្រភេទណាក៏ដោយ។ ជាទូទៅពលរដ្ឋខ្មែរយើង កាលណាមាននរណាម្នាក់ និយាយថា "ស្តាប់សិនទៅ" ពេលនោះពួកគេនឹងឆ្លើយតបវិញភ្លាម មិនទុកយូរនោះទេ នូវឃ្លាថា<<ស្តាប់បានស៊ី?>> ដោយមិនបានពិចារណាអ្វីបន្តិចសោះ។ បើសិនជារឿងនោះ ទាក់ទង់នឹងកិច្ចការនយោបាយទៀតនោះគឺចំលើយកាន់តែឆ្លើយបានលឿនថាស្តាប់បានស៊ី។ ការឆ្លើយបែបនេះ នោះមកពីគេមិនបានគិតថាការស្តាប់អាចផ្តល់ឱកាសក្នុងការបង្កើននូវចំនេះដឹង ហើកាលណាគេមានចំនេះដឹង គេអាចប្រើប្រាស់វាដើម្បីការពារខ្លួនពីការបោកប្រាស់នានា(តួយ៉ាង ពីសំណាក់អ្នកនយោបាយថោកៗ ដូចជា ស៊ី ហើយ ខា ជាដើម)។ ម្យ៉ាងវិញទៀតគេក៏អាចប្រើចំនេះដឹងពីការស្តាប់ ក្នុងការប្រកបរបរចញ្ចឹមជីវិតបានដោយងាយថែមទៀត ដើម្បីគេចពីភាពក្រីក្រ។ ជាសរុបមក យើអាចសង្ខេបបានថា៖ <<ស្តាប់វាមិនបានស៊ីនោះទេ តែវាបាត់ភ្លើ កាលណាបាត់ភ្លើ នោះវាមិនចាញ់បោកគេ ថែមទាំអាចប្រកបរបរចញ្ចឹមជីវិតបានដោយស្រួលផងដែរ>>៕

ប្រភព៖ Sam Ath Nou

ស្តាប់ជាសារសំលេង 


2 comments:

  1. បានលុយតាមការខ្លីក​ បានលុយកុំភ្លេចសង្គម​​ ហិហិ

    ReplyDelete
  2. បានលុយតាមការខ្លីក​ បានលុយកុំភ្លេចសង្គម​​ ហិហិ

    ReplyDelete