ក្នុងប្រទេសមួយ ដែលអំណាចប្រមូលផ្តុំលើបុគ្គលម្នាក់តួយ៉ាងដូចប្រទេសកម្ពុជាយើងនេះ វាច្បាស់ណាស់ ហើយវារឹតតែប្រាកដទៀតថា«អំពើអយុត្តិធម៌» គឺកើតមានគ្រប់ទីកន្លែង។ ប៉ុន្តែ អ្វីដែលចំលែកនោះមានមនុស្សមួយក្រុមផ្សេងទៀត ដែលលោតមិនផុតពីកិលេសតណ្ហាមាន លាភ យស សសើរ និង សុខ របស់ពួកគេនោះ បានកេញចំនេញពី«អំពើអយុត្តិធម៌» ទោះដឹងថាវាត្រូវកើតលើខ្លួនពួកគេក៏ដោយ។
មេដឹកនាំដែលល្ងង់ខ្លៅ ឬ មេដឹកនាំដែលអាត្មានិយម តែងតែបង្កនូវអន្តរាយដល់អ្នកចូលរួមក្នុងចលនានោះជាក់ជាពុំខាន ដូចជាការបាត់បង់ទ្រព្យសម្បត្តិ របួសស្នាម និង រហូតដល់បាត់បង់អាយុជីវិតទទេៗថែមទៀងផង។
ចំណែកឯលោក ស្រី មួរ សុខហួរ ដែលមានតូនាទីជាតំណាងរាស្រ្ត (តាមពិតទៅតំណាងបក្សទេ ព្រោះតំណាងរាស្រ្តលុះត្រាតែបោះដោយរាស្រ្ត តែនេះបោះឲ្យបក្ស ហើយបក្សជាអ្នកតែងតាំង ដែលខុសពីអាមេរិក ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស ល និង ល) របស់គណបក្សសង្រ្គោះជាតិនោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក។ លោកស្រី មួរ សុខហួរ ដើម្បីបង្ហាញថាខ្លួនជាអ្នកស្នេហាជាតិ ហើយជាមនុស្សម្នាក់ដែលចង់បានកិត្តិយសមិនយល់ការនោះ នៅក្នុងសង្គមខ្មែរដែល មាន«អំពើអយុត្តិធម៌» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសកម្មភាពផ្កើននៅទីលានប្រជាធិបតេយ្យ ដែលជាហេតុធ្វើឲ្យគេចាប់ដាក់គុក។
តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រី មួរ សុខហួរ មិនភ្លេចកេងចំណេញយកមុខយកមាត់ដែរ ដោយគាត់បានផ្ញើរសារទៅលោក ប្រធាន ដ៏មហិមា ដែលតែងតែរត់ចោល បាតុករ និង កូនចៅ នៅពេលដែលពួកគេរងនូវ«អំពើអយុត្តិធម៌»នោះ គឺលោក សម រង្ស៊ីថា៖ « សូមលោកប្រធាន កុំចរចាដើម្បីទាមទារ ឲ្យគេដោះលែងខ្ញុំ តែសូមចរចា និង ធ្វើការងារអ្វីៗទាំងអស់ ដើម្បីរំដោះប្រទេសកម្ពុជា និង ជួយឲ្យប្រជារាស្រ្តខ្មែរទាំងមូល ទទួលបាននូវសេរីភាព និង យុត្តិធម៌ »។
ជាភាសារ អង់គ្លេស៖ Mu Sochua sent me this message from prison: " Mr. President, don't negotiate to secure my release from jail but do whatever you can to secure freedom and justice for the entire Cambodian people"
No comments:
Post a Comment