នៅក្នុងសង្គមមួយដែលមានអំណាចប្រមូលផ្តុំ ច្បាស់ណាថារាល់ការតវ៉ាប្រឆាំងនឹងគណបក្សកាន់ អំណាច វាមុខជាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី ដែលអាចរហូតបាត់បង់ជីវិតក៏ថាបាន។ គេនឹងចោទប្រកាន់ថា យើង(បាតុករ) បង្កភាពចលាចល បាត់នូវសណ្តាប់ធ្នាប់សាធារណៈ ដែលជាលេសគ្រប់គ្រាន់ក្នុងការបង្រ្កាបយើង ។ បើទោះជាយើងថា យើងធ្វើបាតុកម្មអហិស្សាយ៉ាងណាក៏ដោយ ពួកគេនឹងបញ្ជូនក្រុមរបស់ពួកគេឲ្យចូលក្នុងក្រុមបាតុករ ដើម្បីបង្កាត់ភ្លើង (បង្ករឿង) បន្ទាប់មកពួកគេក៏មានលេសដើម្បីបង្រ្កាប។
![]() |
ចុចត្រង់ ដើម្បីមើលមុខជនញុះញ៉ុង |
ដោយព្រោះតែការយកចំណេញខាងផ្នែកនយោបាយដើម្បីផលប្រយោជន៍ លាភសក្ករៈរបស់ខ្លួន និង បក្សពួក ទើបមេគណបក្សមួយ បានដើរញុះញ៉ុងកម្មករឲ្យចេញទៅបាតុកម្មនៅផ្លូវវេងស្រេង។ ក្នុងកំឡុងពេលនៃការធ្វើបាតុកម្មនោះ អ្នកដែលញុះញ៉ុងនោះគេបានរត់ចោលបាតុករទៅហើយ ព្រោះគេដឹងថានឹងមានការបង្រ្កាបយ៉ាងព្រៃផ្សៃពីសំណាក់ ទ័ពរបស់រដ្ឋាភិបាល របៀបមនុស្សព្រៃ មកលើពូជសាសន៍របស់ខ្លួនដែលគ្នា គ្រាន់តែ សុំប្រាក់ខែដើម្បីរស់សមរម្យតែប៉ុណ្ណោះ។
អ្នកញុះញ៉ុងនោះ តែងតែធ្វើរបៀបនេះរាល់តែអាណត្តិក្រោយពីការបោះឆ្នោតជាតិចប់ គឺគេពោលថា រដ្ឋាភិបាលលោក ហ៊ុន សែន ជាអាយ៉ងយួន ជាចោរលួចសន្លឹកឆ្នោត រួចគេថាការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ ល និង ល។ ជនញុះញ៉ុងនោះ ក៏តាំងកៀងករ បោកបញ្ជោតប្រជាជនស្លូតត្រង់ដែលល្ងង់ៗ អោយចូលរួមបាតុកម្មរួចខ្លួនគេទៅដេកសំងំសុខនៅផ្ទះធ្វើប្រងើយ ដើម្បីរង់ចាំតថ្លៃតំណែ លុយកាក់ ពីរដ្ឋាភិបាលដ៏ឃូរឃៅចំពោះប្រជាពលរដ្ឋខ្លួនឯង។
ក្រោយពីចចារ(សុំគ្រលំ)គ្នាជាសំងាត់មក គេក៏តាំងរកលេសដើម្បីចូលសភាដែលគេចោទដូចខាងលើនោះ ព្រោះបានលាភសក្ករៈដែលគេប៉ងរួចទៅហើយ។
ជាក្តីបារម្ភពី YP សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មុននឹងអ្នកចូលរួមក្នុងចលនានយោបាយណាមួយតោងអ្នករាល់គ្នាតាមដាន ឲ្យបានល្អិតល្អន់នូវគោលនយោបាយ និង បុគ្គលិកណៈអ្នកដឹកនោះឲ្យបានច្បាស់លាស់ជាមុនសិន។ បងប្អូនត្រូវចាំថា ៖ «នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ តែនយោបាយគឺជាកិច្ចការរបស់ជនសប្បុរស ដែលមកជួយ ខណៈ ដែលប្រទេសជាតិមានបញ្ហា»។
វីដេអូខាងក្រោមគឺបង្ហាញពីមុខមាត់ពិតនៃអ្នកញុះញ៉ុងឲ្យមានបាតុកម្មនៅផ្លូវវេងស្រេង
វីដេអូខាងក្រោមគឺបង្ហាញពីមុខមាត់ពិតនៃអ្នកញុះញ៉ុងឲ្យមានបាតុកម្មនៅផ្លូវវេងស្រេង
No comments:
Post a Comment