Wednesday, July 29, 2015

រកយុត្តិធម៌ជាក្រិត្យក្រមសត្យានុមតិក្នុងកិច្ចចរចារ

មនុស្សអាចអង្គុយចរចាររកយុត្តិធម៌សំរាប់ខ្លួនឬក្រុមខ្លួនបាន លុះត្រាមានតុល្យភាពកំលាំងនឹងគ្នា នេះជាក្រិត្យក្រមសត្យានុមតិ។ ក្នងពេលបច្ចុប្បន្ននេះ អំណាចប្រមូលផ្តុំទៅលើអ្នកកាន់ការស្រុកទេស គណបក្សប្រឆាំងក៏ដោយ ក្រុមអង្គការសង្គមនានាក៏ដោយ ពលរដ្ឋម្ចាស់ប្រទេសក៏ដោយ គ្មានតុល្យភាពអំណាចជាមួយបុគ្គលជាអ្នកកាន់ការប្រទេសជាតិទេ ដូច្នេះតើយើងនឹងអាចទៅរកយុត្តិធម៌ឯណានៅពេលយើងមានទំនាស់ជាមួយបុគ្គលកាន់អំណាចទាំងនោះ? 


ការខិតខំរកយុត្តិធម៌ ពេលយើងមានទំនាស់ជាមួយុគ្គលមានអំណាចក្នងសង្គមខ្មែរយើងសព្វថ្ងៃនេះ ប្រៀបបាននឹងការខំបង់សំណាញ់យកត្រីក្នងអាងហែលទឹកនៅតាមអូតែលអញ្ចឹង។ តើការខិតខំរបស់យើង នឹងរកប្រយោជន៍ឃើញដែរឬទេ? ការខិតខំដែលត្រឹមត្រូវ គឺត្រូវប្រមូលផ្តុំកំលាំងគ្នាកសាងប្រព័ន្ធដឹកនាំរដ្ឋមួយដែលធានានូវតុល្យភាពអំណាចរវាងគ្រប់មនុស្សនៅក្នុងសង្គមរបស់ពួកយើងជាមុនសិនទើបយើងអាចអង្គុយទល់មុខគ្នាដោយអារម្មណ៍សេរីចំពោះគ្រប់មនុស្សក្នងសង្គមរបស់យើង ដើម្បីរកយុត្តិធម៌អោយខ្លួនយើងនិងមនុស្សគ្រប់គ្នាក្នុងសង្គមយើងបាន។កិច្ចការនេះអាចសំរេចឡើងបាន មិនអាចខ្វុះការចូលរួមរបស់ពលរដ្ឋទាំងអស់គ្នាក្នុងសង្គមរបស់ពួកយើងឡើយ។ 

ក្នុងរឿងនេះ ក្រុមអ្នកក្តាប់អំណាចប្រមូលផ្តុំដែលកំពុងតែឆ្ងាញ់ នឹងផលប្រយោជន៍សព្វយ៉ាងដែលបានមកពីអំណាចប្រមូលផ្តុំនោះ ពួកគេដាច់ខាតមិនព្រម ពង្រាយអំណាចទាំងនោះអោយផុតពីដៃរបស់ពួកគេឡើយ មានតែខំប្រមូលនិងរកគ្រប់វិធីដើម្បីការពារ ពង្រឹងនិងពង្រីកដែនអំណាចរបស់ពួកគេអោយកាន់តែទូលំទូលាយ រឹងមាំថែមទៀត ដើម្បីបន្តអំណាចនេះអោយកូនចៅជំនាន់ក្រោយរបស់ពួកគេថែមទៀតតែប៉ុណ្ណោះ។ ទោះយ៉ាងណា បញ្ហនេះ មិននៅត្រង់ថាពួកអ្នកឆ្ងាញ់នឹងអំណាចនោះ ពួកគេមានវិធីការពារអំំណាចរបស់ពួកគេមាំប៉ុណ្ណានោះទេ តែបញ្ហាគឺនៅត្រង់ថា តើយើងជាពលរដ្ឋម្ចាស់ប្រទេស ហើយដែលជាជនរងគ្រោះពីប្រព័ន្ធប្រមូលផ្តុំអំណាចនេះផងដែរនោះ មានការស្រុះដៃគ្នានិងមានការប្តេជ្ញាចិត្តដល់កំរិតណាទៅវិញទេ។
ស្តាប់លេងៗ ដឹងមែនទែន ៖

រកឃើញមុខមាត់ពិតនៃអ្នកញុះញ៉ុងឲ្យមានបាតុកម្មនៅផ្លូវវេងស្រេង

YP

នៅក្នុងសង្គមមួយដែលមានអំណាចប្រមូលផ្តុំ ច្បាស់ណាថារាល់ការតវ៉ាប្រឆាំងនឹងគណបក្សកាន់ អំណាច វាមុខជាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី ដែលអាចរហូតបាត់បង់ជីវិតក៏ថាបាន។ គេនឹងចោទប្រកាន់ថា យើង(បាតុករ) បង្កភាពចលាចល បាត់នូវសណ្តាប់ធ្នាប់សាធារណៈ ដែលជាលេសគ្រប់គ្រាន់ក្នុងការបង្រ្កាបយើង ។ បើទោះជាយើងថា យើងធ្វើបាតុកម្មអហិស្សាយ៉ាងណាក៏ដោយ ពួកគេនឹងបញ្ជូនក្រុមរបស់ពួកគេឲ្យចូលក្នុងក្រុមបាតុករ ដើម្បីបង្កាត់ភ្លើង (បង្ករឿង) បន្ទាប់មកពួកគេក៏មានលេសដើម្បីបង្រ្កាប។

ចុចត្រង់ ដើម្បីមើលមុខជនញុះញ៉ុង
ដោយព្រោះតែការយកចំណេញខាងផ្នែកនយោបាយដើម្បីផលប្រយោជន៍ លាភសក្ករៈរបស់ខ្លួន និង បក្សពួក ទើបមេគណបក្សមួយ ​បានដើរញុះញ៉ុងកម្មករឲ្យចេញទៅបាតុកម្មនៅផ្លូវវេងស្រេង។ ក្នុងកំឡុងពេលនៃការធ្វើបាតុកម្មនោះ អ្នកដែលញុះញ៉ុងនោះគេបានរត់ចោលបាតុករទៅហើយ ព្រោះគេដឹងថានឹងមានការបង្រ្កាបយ៉ាងព្រៃផ្សៃពីសំណាក់ ទ័ពរបស់រដ្ឋាភិបាល របៀបមនុស្សព្រៃ មកលើពូជសាសន៍របស់ខ្លួនដែលគ្នា គ្រាន់តែ សុំប្រាក់ខែដើម្បីរស់សមរម្យតែប៉ុណ្ណោះ។ 

អ្នកញុះញ៉ុងនោះ តែងតែធ្វើរបៀបនេះរាល់តែអាណត្តិក្រោយពីការបោះឆ្នោតជាតិចប់ គឺគេពោលថា រដ្ឋាភិបាលលោក​ ហ៊ុន សែន ជាអាយ៉ងយួន ជាចោរលួចសន្លឹកឆ្នោត រួចគេថាការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ ល និង ល។ ជនញុះញ៉ុងនោះ ក៏តាំងកៀងករ បោកបញ្ជោតប្រជាជនស្លូតត្រង់ដែលល្ងង់ៗ អោយចូលរួមបាតុកម្មរួចខ្លួនគេទៅដេកសំងំសុខនៅផ្ទះធ្វើប្រងើយ ដើម្បីរង់ចាំតថ្លៃតំណែ លុយកាក់ ពីរដ្ឋាភិបាលដ៏ឃូរឃៅចំពោះប្រជាពលរដ្ឋខ្លួនឯង។ 

ក្រោយពីចចារ(សុំគ្រលំ)គ្នាជាសំងាត់មក គេក៏តាំងរកលេសដើម្បីចូលសភាដែលគេចោទដូចខាងលើនោះ  ព្រោះបានលាភសក្ករៈដែលគេប៉ងរួចទៅហើយ។ 

ជាក្តីបារម្ភពី YP សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មុននឹងអ្នកចូលរួមក្នុងចលនានយោបាយណាមួយតោងអ្នករាល់គ្នាតាមដាន ឲ្យបានល្អិតល្អន់នូវគោលនយោបាយ និង បុគ្គលិកណៈអ្នកដឹកនោះឲ្យបានច្បាស់លាស់ជាមុនសិន។ បងប្អូនត្រូវចាំថា ៖ «នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ តែនយោបាយគឺជាកិច្ចការរបស់ជនសប្បុរស ដែលមកជួយ ខណៈ ដែលប្រទេសជាតិមានបញ្ហា»

វីដេអូខាងក្រោមគឺបង្ហាញពីមុខមាត់ពិតនៃអ្នកញុះញ៉ុងឲ្យមានបាតុកម្មនៅផ្លូវវេងស្រេង

Monday, July 27, 2015

លោកស្រី មួរ សុខហួរ ផ្ញើរសារទៅលោក សម រង្ស៊ី

ក្នុងប្រទេសមួយ ដែលអំណាចប្រមូលផ្តុំលើបុគ្គលម្នាក់តួយ៉ាងដូចប្រទេសកម្ពុជាយើងនេះ វាច្បាស់ណាស់ ហើយវារឹតតែប្រាកដទៀតថា«អំពើអយុត្តិធម៌» គឺកើតមានគ្រប់ទីកន្លែង។ ប៉ុន្តែ អ្វីដែលចំលែកនោះមានមនុស្សមួយក្រុមផ្សេងទៀត ដែលលោតមិនផុតពីកិលេសតណ្ហាមាន លាភ យស សសើរ​ និង សុខ របស់ពួកគេនោះ បានកេញចំនេញពី«អំពើអយុត្តិធម៌» ទោះដឹងថាវាត្រូវកើតលើខ្លួនពួកគេក៏ដោយ។ 

មេដឹកនាំដែលល្ងង់ខ្លៅ ឬ មេដឹកនាំដែលអាត្មានិយម តែងតែបង្កនូវអន្តរាយដល់អ្នកចូលរួមក្នុងចលនានោះជាក់ជាពុំខាន ដូចជាការបាត់បង់ទ្រព្យសម្បត្តិ របួសស្នាម និង រហូតដល់បាត់បង់អាយុជីវិតទទេៗថែមទៀងផង។ 

ចំណែកឯលោក ស្រី មួរ សុខហួរ ដែលមានតូនាទីជាតំណាងរាស្រ្ត (តាមពិតទៅតំណាងបក្សទេ  ព្រោះតំណាងរាស្រ្តលុះត្រាតែបោះដោយរាស្រ្ត តែនេះបោះឲ្យបក្ស ហើយបក្សជាអ្នកតែងតាំង ដែលខុសពីអាមេរិក ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស ល និង ល) របស់គណបក្សសង្រ្គោះជាតិនោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក។ លោកស្រី មួរ សុខហួរ ដើម្បីបង្ហាញថាខ្លួនជាអ្នកស្នេហាជាតិ ហើយជាមនុស្សម្នាក់ដែលចង់បានកិត្តិយសមិនយល់ការនោះ នៅក្នុងសង្គមខ្មែរដែល មាន«អំពើអយុត្តិធម៌» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសកម្មភាពផ្កើននៅទីលានប្រជាធិបតេយ្យ ដែលជាហេតុធ្វើឲ្យគេចាប់ដាក់គុក។ 

តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រី មួរ សុខហួរ មិនភ្លេចកេងចំណេញយកមុខយកមាត់ដែរ ដោយគាត់បានផ្ញើរសារទៅលោក ប្រធាន ដ៏មហិមា ដែលតែងតែរត់ចោល បាតុករ និង កូនចៅ នៅពេលដែលពួកគេរងនូវ«អំពើអយុត្តិធម៌»នោះ គឺលោក សម​ រង្ស៊ីថា៖ « សូមលោកប្រធាន កុំចរចាដើម្បីទាមទារ ឲ្យគេដោះលែងខ្ញុំ តែសូមចរចា និង ធ្វើការងារអ្វីៗទាំងអស់ ដើម្បីរំដោះប្រទេសកម្ពុជា និង ជួយឲ្យប្រជារាស្រ្តខ្មែរទាំងមូល ទទួលបាននូវសេរីភាព និង យុត្តិធម៌ »។ 


ជាភាសារ អង់គ្លេស៖ Mu Sochua sent me this message from prison: " Mr. President, don't negotiate to secure my release from jail but do whatever you can to secure freedom and justice for the entire Cambodian people"

Sunday, July 26, 2015

ផែនការហូជីមិញ និងល្បិចកលបោកប្រាស់ខ្មែរ

លោកគឹម ផែន មានស្រុកកំណើត នៅកម្ពុជាក្រោម ធ្លាប់បានបួសរៀន ហើយបានទាក់ទង ស្គាល់​ពួក​យួន និងខ្មែរក្រោមខ្លះ ដែលបានបម្រើ​ចលនាតស៊ូ វៀតមិញ រហូតលោកទទួល បានឯកសារ​ជាភាសាយួន​ស្តីពីចលនា និងសកម្មភាពយួនវៀតមិញ ក្នុងគោលបំណងលេបទឹកដីខ្មែរ និងលាវ។ ដោយមើលឃើញគ្រោះមហន្តរាយ ដែលយួនកំពុងធ្វើមកលើខ្មែរដូច្នេះ លោកក៏បានងាក មកចូលរួម​ក្នុងចលនាខ្មែរសេរី របស់សឺង ង៉ុកថាញ់វិញ។ លោកបានសរសេរចុះ​ជាអត្ថបទ ប្រចាំថ្ងៃ ក្នុងទំព័រ​សារព័ត៌មានកោះសន្តិភាព(កោះសន្តិភាព ឆ្នាំ១៩៧០ មិនកោះសន្តិភាព​សព្វថ្ងៃនេះទេ) ស្តីពីគ្រោះ​ថ្នាក់ ដែលយួនកំពុងរៀបចំផែនការយកស្រុកខ្មែរ។ 


ក្នុងអត្ថបទនោះ មានភស្តុតាងថត ចម្លងជាប់ទំាង​ឈ្មោះសារព័ត៌មាន និងអត្ថបទរបស់ហូជីមិញ ដែលបានសរសេរចុះផ្សាយ នៅស្រុកបារាំង តំាងតែពីកាលហូជីមិញ នៅធ្វើជាកម្មករ ឯស្រុកបារាំងម្ល៉េះ។ចំណងជើង នោះសរសេរជាភាសាបា​រំាង​ថា (L Indochina Francaise Sera vietnamisse) ។ ក្នុងសម័យសាធារណរដ្ឋ លោកគឹមផែន មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ឯក ធ្វើការនៅក្នុង​ការិយាល័យទី២ ខាងផ្នែកយកព័ត៌មាន ក្រោយមកលោកជាប់ឆ្នោតជាតំណាងរាស្រ្ត មណ្ឌលវិហារ​សួគ៌។ ដោយមានការស្នើសុំពីមិត្តអ្នកអានជាច្រើន លោកបានរៀបចំប្រមូលសំណេររបស់លោក ដែលចុះ​ក្នុងសារព័ត៌មានកោះសន្តិភាពនោះ ចងក្រងជាសៀវភៅមួយឡើង។ សំណៅអត្ថ បទ បានចូលទៅក្នុងរោងពុម្ព ដើម្បីបោះផ្សាយជាសៀវភៅទៅហើយ តែអកុសល ប្រទេសខ្មែរ ត្រូវអន្តរកប្ប ខ្មែរក្រហមឈ្នះ របបសាធារណរដ្ឋ ត្រូវរលំ លោកក៏បានបាត់បង់ ជីវិត ក្នុងរបបប៉ុល ពតថែមទៀត។ លោកគឹម ផែន បានបកប្រែឯកសារសរសេរជាភាសាយួននោះ ស្តីពីដំណើររបស់គណៈ កម្មការយួន ដែលបានចុះមកធ្វើការសកម្មភាពជាដំបូង ក្នុងស្រុកខ្មែររវាងឆ្នាំ១៩៤៧ ដោយ អត្ថបទសរសេរថា គណៈកម្មការយួនវៀតមិញ មានពីរក្រុម មួយក្រុមៗ មានគ្នាជាង១០(ដប់) នាក់។ ក្រុមទី១ បានចុះមកហើយ បានតាំងទីទាក់ទង បង្កើតគណៈកម្មការស្នូលក្នុងតំបន់ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ជប់ មេមត់ ព្រោះនៅទីនោះ មានយួនជាច្រើនជា កម្មករចម្ការកៅស៊ូបារំាង នៅជប់ មេមត់។ ក្រុមទី២ បានបន្តដំណើរទៅខេត្តកំពត ដោយឆ្លងកាត់តាមខេត្តតាកែវ ។ នៅតាកែវ ពួកគេបានទំាងចូលរយមសប្បាយ ក្នុងពិធីចូលឆ្នាំ ខ្មែរ ក្នុងភូមិជនបទមួយ រួចទើបពួកវៀតមិញ បន្តដំណើរទៅខេត្តកំពតទៀត។ នៅទីនោះ គេបានទាក់ទង បង្កើតគណៈកម្មការធម្មការស្នូលវៀតមិញ ដោយរើសយកអភិជនយួន ដែលកើតនៅក្នុងស្រុកខ្មែរ ក្នុងចំណោមនិគមយួនជាច្រើន ដែលបានចាកចេញពីខេត្តពាម។ ក្នុងនោះ មានយួនកើតនៅស្រុកខ្មែរម្នាក់ ធ្លាប់បួសរៀន សិក្សាធម៌វិន័យនៅពុទ្ធិកៈវិទ្យាល័យ ចេះនិយាយភាសាខ្មែរស្ទាត់ ច្បាស់លាស់ ដែលខ្មែរយើងខ្លះស្គាល់ឈ្មោះ ថាអាចារ្យអន មៀន(អាចារ្យមៀន)។ ដោយលោកសឹង ង៉ុកថាញ់ ជាមេដឹកនាំខ្មែរប្រឆាំងបារាំង ហើយត្រូវបារាំងចាប់ទៅ ខ្មែរកំពុងបាត់មេកើយនោះ ហូជីមិញ ក៏ឲ្យអាចារ្យមៀន នេះក្លែងឈ្មោះជាសឹង ង៉ុកមិញ ហើយឃោសនាថា អាចារ្យមៀន ត្រូវជាប្អូនបង្កើតលោកសឹង ង៉ុកថាញ់ ដើម្បីទាក់ទងទាញយកខ្មែរឲ្យទៅបម្រើចលនាយួនវៀតមិញ។ នៅឆ្នាំ១៩៥២ ខ្មែរពីរនាក់ ដែលទៅជួបលោកសឹង ង៉ុកថាញ់ ជាមួយយួនពីរនាក់ដែរនោះ បានសួរលោកថាញ់ថា តើសឹង ង៉ុកមិញ ដែលយួនបន្តុបឲ្យធ្វើជាមេដឹកនាំនៅកំពតនោះ ពិតជាត្រូវជាប្អូនបង្កើតរបស់លោកមែនឬទេ?។ លោកថាញ់ បានឆ្លើយតបវិញថា បើសឹង ង៉ុកមិញ ធ្វើការដើម្បីខ្មែរ បម្រើផលប្រយោជន៍ខ្មែរ បម្រើឧត្តមគតិខ្មែរ មិនធ្វើឲ្យយួន នោះទើបសឹង ង៉ុកមិញ ជាប្អូនរបស់ខ្ញុំ តែសឹង ង៉ុកមិញ ធ្វើការបម្រើឲ្យយួនហូ ជីមិញ ហេតុ នេះហើយ សឹង ង៉ុកមិញ មិនមែនជាប្អូនរបស់ខ្ញុំទេ។ ហូជីមិញ បានឲ្យអាចារ្យមៀន កែឈ្មោះជាសឹង ង៉ុកមិញ ក្នុងបំនងបោកប្រាស់ខ្មែរ ដែលកំពុងបាត់បង់មេដឹកនាំរបស់ខ្លួន ឲ្យ ចូលក្នុងអន្ទាក់របស់យួន បម្រើចលនា និងផលប្រយោជន៍យួន ព្រោះងាយនឹងសម្រេច មហិច្ឆតា ដ៏ធំធេងរបស់ហូ ជីមិញ ក្នុងគំនិតពង្រីកទឹកដីបង្កើតជាសហព័ន្ធឥណ្ឌូចិន។ មេដឹកនាំយួនរូបនេះ(ហូ ជីមិញ) មើលឃើញថា តទៅអនាគត រាស្រ្តយួន មិនអាចរស់នៅ លើដែនដីដ៏តូចចង្អៀត ផ្តល់ផលកសិកម្ម ចិញ្ចឹមមាត់មិនគ្រប់នោះទេ គឺមានតែយកស្រុក ខ្មែរ និងលាវ ទើបយួនរស់។ 

តាមពិតលោកសឹង ង៉ុកថាញ់ គ្មានប្អូនបង្កើតឈ្មោះ សឹង ង៉ុកមិញទេ គឺយួនហូជីមិញ ធ្វើ ដើម្បីបំភ័ន្ត ខ្មែរឲ្យយល់ច្រឡំ ហើយនាំគ្នីគ្នាចូលទៅរួមបម្រើចលនាតស៊ូរបស់យួន ក្នុង គោលដៅយកស្រុកខ្មែរ បញ្ចូលទៅក្នុងសហព័ន្ធឥណ្ឌូចិនតែប៉ុណ្ណោះ នៅពេលណា ដែលយួន មានជ័យជម្នះលើអាណានិគមននិយមបារាំង និងចក្រព័ត្តិអាមេរិករួចរាល់ហើយ។ ដូច្នេះ គ្មានសញ្ញាណាមួយ បញ្ចាក់ថា មេដឹកនាំយួនបញ្ឈប់ សកម្មភាពពង្រីកទឹកដីសោះឡើយ។ ក្រោយទៀត ពួកវៀតមិញ បានមកបណ្តុះបណ្តាលគណៈកម្មការស្នូលនៅសំឡូត ស្ថិតនៅទិសអគ្នេយ៍ ខេត្តបាត់ដំបង ដោយបញ្ជូនយួន៥នាក់ ឲ្យមកទាក់ទង បានខ្សែឥស្សរៈ ស៊ីវ ហេង មូលសម្បត្តិ(រស់ ញឹម) លាវ កែវ មុនី អាចារ្យប្រេស ប៊ុង ហឿក រុង លើត(នួនជា)។ខ្មែរឥស្សរៈទំាងនេះ ក៏មានឈ្មោះថ្មីថា ខ្មែរវៀតមិញ។ ពួកក្រោយនេះ ក៏ធ្វើសកម្មភាពកាប់សម្លាប់រាស្រ្តខ្មែរ ដាក់មីន ធ្វើឲ្យរទេះភ្លើងផ្ទុះក្រឡាប់ ស្លាប់ខ្មែរស្លូតត្រង់ ជាច្រើន តាម ខ្សែញាក់របស់វៀតមិញ។ នេះជាការចាប់ផ្តើមរបស់យួន ក្នុងនយោបាយខ្ចីដៃខ្មែរលាបមុខ ខ្មែរ ឲ្យខ្មែរសម្លាប់ខ្មែរ។ យួនបានចាត់ទុកចលនាខ្មែរកុម្មុយនីស្ត និងលាវក្រហម ដូចជាកូនរបស់គេ។ យួនបានរៀបចំគ្រោងការ ល្អិតល្អន់ណាស់ក្នុងការបណ្តុះស្នូលខ្មែរវៀតមិញនេះ ហើយក្រោយពីទាក់ ទងយកបានពួកខ្មែរឥស្សរៈមួយចំនួនហើយ យួនក៏ចាប់ផ្តើមអប់រំផ្នែកសតិអារម្មណ៍ពួកនេះ ឲ្យស្រលាញ់យួនវៀតមិញ និងដើរតាមមាគ៌ាយួន។ ពួកខ្មែរវៀតមិញរាប់រយនាក់ពានទៅ សិក្សាទ្រឹស្តីវៀតមិញ ក្នុងសាលានយោបាយក្រុងហាណូយ ក្នុងឆ្នាំ១៩៤៧ ឯស៊ីវ ហេង បានទៅហាណូយ ក្នុងឆ្នាំ១៩៥១ ខ្លះទៀតបានទៅសិក្សានៅចិនប៉េកំាងទៀតផង ដូចជាអាចារ្យសារេន (ឡាប សារេន)បានចេញទៅហាណូយ រួចបន្តទៅប៉េកាំងក្នុងឆ្នាំ១៩៥៥ ឯ ប្រពន្ធឈ្មោះលៀត កូនប្រុសពីរ និងកូនស្រីពីរនាក់ បានចាកចេញពីផ្ទះនៅវត្តគ(ជិតផ្ទះម្តាយនួនជា) ស្រុកសង្កែរ ខេត្តបាត់ដំបង ទៅតាមប្តីក្នុងឆ្នាំ១៩៦០ តាមរយៈខ្សែចារកិច្ចយួន នៅបាត់ដំបង រួចទៅសំណាក់ផ្ទះញាតិ នៅភ្នំពេញ មុននឹងឡើងយន្តហោះទៅហាណូយ។ អាចារ្យសារេន មានស្រុកកំណើតនៅភូមិចម្ការសំរោង ជាប់ឌីប្លូមសាលាបាលីភ្នំពេញ ។ កាលនៅក្នុងព្រៃ មានមុខងារជាគណៈនយោបាយរបស់វៀតមិញ នៅស្រុកសំឡូត ខេត្ត បាត់ដំបង។ ថេមពីលើកិច្ចការនេះទៀតនោះ មេដឹកនាំយួនហូជីមិញ ប្រហែលជាគេមិនទុកចិត្តពួកខ្មែរ វៀតមិញ ក៏មិនដឹង ទើបគេរៀបចំផែនការសម្រាប់រយៈពេលវែងមួយថ្មីទៀត។ ពួកយួនបាន ដើរចាប់កុមារខ្មែរ ឬបញ្ចុះបញ្ចូលក្មេងជំទង់ យកទៅហាណូយអប់រំក្បាលខ្មែរ សម្រាប់បម្រើនយោបាយយួន។ បងៗខ្លះ ប្រហែលជានៅចាំបាន ថា រវាងឆ្នាំ១៩៥១ ដល់១៩៥៥ ម្តាយខ្មែរ តែងតែព្រមានកូនមិនឲ្យដើរលេង ខ្លាចប្រមាត់ប្រមង់ ចាប់កូនក្មេង។ វៀតមិញ បានជួលឲ្យចាប់ក្មេងខ្មែរយកទៅអប់រំ ដើម្បីសម្រេចផែនការវៀតណាមូបនីយកម្ម រាស្រ្ត និងស្រុកខ្មែរ ធ្វើជាសហព័ន្ធឥណ្ឌូចិន ដោយយកកូនខ្មែរដែលវាអប់រំទុកនោះ ឲ្យដឹកនាំស្រុក តែក្រោមការឃ្លាំមើលរបស់យួន។ ពួកក្មេងខ្មែរអស់ទំាងនោះ រហូតមកដល់សព្វថ្ងៃនេះ មានវ័យ៣០ ឬ៤០ឆ្នាំ ហើយធ្វើការក្នុងរបប ហេង សំរិន ខ្លះមិនទំាងស្គាល់ម៉ែឪ បងប្អូន បង្កើត ឬស្រុកកំណើតខ្លួនផង។ លើកលែងតែក្មេងវ័យជំទង់ ក្នុងនោះមានប៉ែន សុវណ្ណ ជាស៊ីម រស់ សម័យ ដែលយួននាំយកពីស្រុកលាជ ពោធិសាត់ទៅ ។ នៅដើមឆ្នាំ១៩៧៩ ដែលទ័ពយួនវាយឈ្លានពានប្រទេសខ្មែរនោះ ប៉ុល ពត បានដឹកជញ្ជូន ក្មេងកំព្រាធំៗ កៀរមកតាម កាត់ព្រៃអត់អាហារ ស្លាប់អស់ជាច្រើន ឯក្មេងកំព្រាតូចៗ ដែល វាប្រមូលមិនទាន់ក៏ចាក់សោរឃុំទុកចោលក្នុងមន្ទីរ លុះពេលកងទ័ពយួនចូលមក វាក៏ប្រមូលយកក្មេងកំព្រាខ្ទង់១០០០នាក់ទៅហាណូយ ដើម្បីអប់រំ បញ្ច្រកទ្រឹស្តី ទុកធ្វើជាស្នូល បម្រើផែនការយួនឈ្លានពាន តទៅអនាគតទៀត។ យួនថ្វើដូចគ្នា នឹងកូនកំព្រានៃប្រទេស លាវ។ 

 (ដកស្រង់ពីសៀវភៅ អ្នកណាជាឃាតក?)

Thursday, July 23, 2015

ស្តាប់បានស៊ី?


ល្គឹកណាយើងស្តាប់ ដោយយកចិត្តទុកដាក់បំផុត ពេលនោះយើងនឹងរកឃើញថា អ្នកនិយាយកំពុងតែនិយាយអ្វី និង និយាយដើម្បីអ្វី ដែលពិសេសបំផុតនោះគឺយើងអាចដឹងនូវចេតនានៃចិត្តបុគ្គលដែលនិយាយថែមទៀត។ ហេតុនេះហើយបានជា YP ចង់ឲ្យអស់លោកអ្នកស្វែងយល់បន្ថែម ចំពោះឃ្លាសំនួរដែលត្រូវបានប្រើប្រាស់យ៉ាងពេញនិយមក្នុងស្រុកខ្មែរយើងនោះ។ 


The time! ឃ្លាសំនួរមួយលើកឡើងថា៖ <<ស្តាប់បានស៊ី?>> នេះគឺត្រូវបានប្រើប្រាស់ដ៏ពេញនិយមបំផុតនៅក្នុង ស្រុកខ្មែរយើង ដែលរាប់ចាប់ពីក្មេងរហូតដល់ចាស់ឬ ក៏អាចរាប់ផ្ទុយមកវិញក៏បានដែរ។ ត្រឹមត្រូវ! ហើយវាពិតជាត្រឹមត្រូវណាស់ ដែលថាស្តាប់គឺមិនបានស៊ីនោះទេ ពីព្រោះការស្តាប់ គ្មានមនុស្សណាម្នាក់គេប្រើមាត់ស្តាប់នោះទេ គឺគេប្រើត្រចៀកដែលជាហេតុមិនអាចស៊ីបាន។ តាំងពីកើតពីពោះម៉ែមក ខ្ញំុមិនដែលឃើញសូម្បីតែម្នាក់ដែលយកត្រចៀកទៅស៊ីអាហារ ទោះជាអាហារប្រភេទណាក៏ដោយ។ ជាទូទៅពលរដ្ឋខ្មែរយើង កាលណាមាននរណាម្នាក់ និយាយថា "ស្តាប់សិនទៅ" ពេលនោះពួកគេនឹងឆ្លើយតបវិញភ្លាម មិនទុកយូរនោះទេ នូវឃ្លាថា<<ស្តាប់បានស៊ី?>> ដោយមិនបានពិចារណាអ្វីបន្តិចសោះ។ បើសិនជារឿងនោះ ទាក់ទង់នឹងកិច្ចការនយោបាយទៀតនោះគឺចំលើយកាន់តែឆ្លើយបានលឿនថាស្តាប់បានស៊ី។ ការឆ្លើយបែបនេះ នោះមកពីគេមិនបានគិតថាការស្តាប់អាចផ្តល់ឱកាសក្នុងការបង្កើននូវចំនេះដឹង ហើកាលណាគេមានចំនេះដឹង គេអាចប្រើប្រាស់វាដើម្បីការពារខ្លួនពីការបោកប្រាស់នានា(តួយ៉ាង ពីសំណាក់អ្នកនយោបាយថោកៗ ដូចជា ស៊ី ហើយ ខា ជាដើម)។ ម្យ៉ាងវិញទៀតគេក៏អាចប្រើចំនេះដឹងពីការស្តាប់ ក្នុងការប្រកបរបរចញ្ចឹមជីវិតបានដោយងាយថែមទៀត ដើម្បីគេចពីភាពក្រីក្រ។ ជាសរុបមក យើអាចសង្ខេបបានថា៖ <<ស្តាប់វាមិនបានស៊ីនោះទេ តែវាបាត់ភ្លើ កាលណាបាត់ភ្លើ នោះវាមិនចាញ់បោកគេ ថែមទាំអាចប្រកបរបរចញ្ចឹមជីវិតបានដោយស្រួលផងដែរ>>៕

ប្រភព៖ Sam Ath Nou

ស្តាប់ជាសារសំលេង 


Tuesday, July 21, 2015

លោក មាស សុវណ្ណារ៉ា និង បក្សពួកសាកល្បង ចំពោះវប្បធម៌សន្ទនា

មិនបានរយៈពេលប៉ុន្មានម៉ោងផង មុននឹងការចាក់ចេញរបស់លោក ប្រធាន សម រង្ស៊ី ទៅកាន់ប្រទេសបារាំងស្ងាត់ៗនោះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ ១១នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពី​បទ​ចោទ​ដឹកនាំ​​ធ្វើ​កុប្បកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​ស្ពាននាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​បន្ទាប់ពី​បាន​បើក​សវនាការ​អស់​ពេញ​មួយ​ថ្ងៃ​។ សកម្មជន​ទាំង ​១១​នាក់​នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និង​មួយ​ចំនួន​ទៀត។


តុលាការ​ក៏​បាន​សម្រេច​ឲ្យ​សកម្មជន​ទាំង​១១​នាក់​ត្រូវ​រួម​គ្នា​ផ្ដល់​ប្រាក់​សំណង​រដ្ឋ​វ​ប្បវេណី​ទៅ​ដើមបណ្ដឹង​ជា​សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​៣៩​នាក់​ចាប់​ពី​៨​លាន​រៀល ដល់​២០​លាន​រៀល​ផងដែរ​។ សកម្មជន​ទាំង​១១​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស​បន្ទាប់ពី​សវនាការ​។​

បន្ថែមលើសពីនេះទៅទៀត នៅខេត្តកំពតឯនោះវិញ សមាជិក​ទាំង​១១​នាក់​ដែលដឹងនាំដោយលោក វ៉ាន់ សំអឿន អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិបែរជា​ទៅ​​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​បាន​មាន​ ប្រសា​សន៍​ថា​​ការ​មក​ចូលរួម​ជីវភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្មា​តី​ស្រឡាញ់​ជាតិ ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ជាតិ ទើប​គាត់​បានសម្រេច​ចិត្ត​មក រួមរស់​ជាមួយ​បក្ស​ប្រជាជន។

គួររំលឹកផងដែលថា រាល់តួនាទីរបស់លោកប្រធាន សម រង្ស៊ី និង លោកអនុប្រធាន កឹម​ សុខា ព្រមទាំងតំណាងរាស្រ្តផ្សេងៗទៀតនោះ គឺកើតចេញពីវប្បធម៌សន្ទនា។ យ៉ាងណាៗក៏ដោយវប្បធម៌សន្ទនានេះ ក៏ធ្លាប់បានជួយរំដោះអ្នកតំណាងរាស្រ្តរបស់គណបក្ស សង្រោះជាតិ ៧ នាក់ម្តងរួចមកហើយ។ ប៉ុន្តែម្តងនេះ តើវប្បធម៌សន្ទនា ដែលត្រូវបានបង្កើតឡើងរវាងគណបក្សសង្រ្គោះជាតិដែលមានលោកប្រធាន សម រង្ស៊ី និង គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន នៅតែមានប្រសិទ្ធភាពដែរឬទេ?

សារសំលេងសារប្រយោជន៍របស់វប្បធម៌សន្ទនា ចុចស្តាប់

Monday, July 20, 2015

ស្បែកជើងរបស់អ្នកនយោបាយខ្មែរសំរាប់ទីលានកម្ពុជា

ចាប់តាំងពីនៅ​ឆ្នាំ​១៩៩៣ ​កម្ពុជាបានរៀបចំ​ឲ្យមាន​ការបោះឆ្នោត​លើក​ទី​មួយដែលបាន​ជួយពី អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា​អ៊ុនតាក់ ដែល​កើត​ក្រោយ​ទី​បញ្ចប់នៃ​សង្គ្រាម​នៅ​កម្ពុជា​ បើយើងរាប់អ្នកនយោបាយទាំងចាស់ទាំងថ្មីដែលមាន​ប្រជាប្រិយ​ភាព​មកទល់ពេលនេះ គឺមានមិនលើសពី១០រូបផង។ អ្នកនយោបាយចាស់ៗជាពិសេសគេ​សំដៅទៅលើប្រធានគណបក្សប្រឆាំងដែលជាតំណាងឆន្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំក្នុង​បំណង់ចង់ផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា ថាតើអ្នកនយោបាយទាំងនោះបានប្រើវិធី​សាស្ត្រ​អ្វី ទើប​​ធ្វើអោយពួកគេតែងតែទទួលបរាជ័យក្នុងដំណើរការនៃការបោះឆ្នោត​​គ្រប់អាណិត្ត​ដើម្បី​ឈាន​ដល់ការផ្លាស់ប្តូរសង្គមកម្ពុជា?


បើនិយាយពីគណបក្សហ្វុនស៊ីបិចដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណ​ឬ​ទ្ធិ​តាំង​ពីអាណិត្តទី១នៃរដ្ឋសភាកម្ពុជាធ្លាប់បានទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងភ្លូកទឹកភ្លូកដី និង​ឆ្លងដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ននៅតែមិនទាន់បានឈ្នះឆ្នោតម្តងទៀតឡើយ បើសំលឹងមើលមូលហេតុដែលនាំអោយប្រជាពលរដ្ឋគាំទ្រគណបក្សដល់ចាស់ជរាមួយនេះ គឺ​មកពីប្រជានុរាស្ត្រខ្មែរយល់ឃើញថាមានតែខ្សែព្រះរាជវង្ស ជាកូនស្តេចរាជាទើបអាចដឹកនាំ នរគខ្មែរបាន និងមានការទុកចិត្តពីនយោបាយអតីតកាលក្រោមព្រះរាជកិច្ចដឹកនាំព្រះនរោត្តម សីហនុ នាពេលកន្លងមកផង។មិនមែនជាសារនយោបាយ ដែលផ្តល់ជូនដល់ប្រជារាស្ត្រ តែជា​ការសន្យា និងប្រជាប្រិយភាពពីអាទិទេពទើបបណ្តាលអោយមានការគាំទ្រពីប្រជាពល​រដ្ឋជាប់អសនះក្នុងសភាជាតិ។ កើត ចាស់ ឈឺ ស្លាប់ជាវដ្ដដាក់របស់ជីវិតនយោបាយគណបក្ស​ហ៊ុ្វនស៊ីបិចមួយនេះ ជាពិសេសបច្ចុប្បន្នវាហាក់បីដូចជាហួសសម័យទៅហើយក្នុងការថ្លែងសារ​នយោបាយតាមបែបរឿងរាជាធិបតេយ្យបែបនេះ។ ងាកទៅមើលគណបក្សកាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញស្បែក​ជើងដែលគណបក្សនេះតែងតែប្រើដើម្បីដើរនៅលើផ្លូវនយោបាយកម្ពុជានោះ ហើយតែងតែ​ទទួលបានជោគជ័យគ្រប់អាណិត្តគឺសមត្ថផលនានា ស្ពាន ថ្នល់ សាលារៀន ជាក់ស្តែង​ធ្វើ​អោយប្រជាពលរដ្ឋអាចមើលឃើញនិងប្រើប្រាស់បាន ជាពិសេសរបស់ទិព្វគឺជាអំណោយ​ផ្តល់ជាបន្តរបន្ទាប់ជូនពលរដ្ឋក្រីក្ររ ជាងការសន្យាខ្យល់ ប៉ុន្តែក៏មានពលរដ្ឋមិនតិចដែរដែលបានមើលឃើញភាព អសន្តិសុខ អំពើអយុត្តិធម៌សង្គម​ និង​ជំងឺសង្គម​​ជាច្រើនទៀត​ នៅតែមិនអាច​ទទួលយកបាននូវការដឹកនាំតាមរបៀបរបបបែបនេះ។ ក្តីបំណងរបស់ប្រជាពលរដ្ឋដែលតំណាងអោយបក្សប្រឆាំងគឺគណបក្ស សម រង្ស៊ី បន្ទាប់ពី​គណបក្សអស់ក្តីសង្ឃឹមហ៊្វុនស៊ីបិចមក គណបក្សនេះហាក់បីដូចជានៅក្រិនមិនលូតទៅមុខ​បានក្នុងអាណិត្តទី៤ ក្តីទុកចិត្តរបស់ពលរដ្ឋខ្មែរដែលលើកឡើងថាមានតែគណបក្សសម រង្ស៊ី​ទេទើបអាចដោះស្រាយបាននោះ ដោយសារតែលោកសម រង្ស៊ីប្រើការសន្យា និងធ្វើអោយខុស​ពីរដ្ឋាភិបាលសព្វថ្ងៃ មិនពុករលួយ មិនកាប់បំផ្លាញព្រៃឈើ ដេញជនអន្តោប្រវេសន៍ គឺអាច​ទាញបានត្រឹមតែប្រជាពលរដ្ឋដែលស្អប់រដ្ឋាភិបាលប៉ុណ្ណោះ ស្បែកជើងមួយនេះបានធ្វើអោយ​សម្លេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដោយហេតុ ប្រជាពលរដ្ឋដែលស្អប់រដ្ឋាភិបាលសព្វថ្ងៃមិន​ដល់កំរិតគ្រប់គ្រាន់៥០ភាគរយបូក១នៅឡើយទេ លោកសម រង្ស៊ីក៏ប្រើស្បែកជើងមួយ​ជំហៀងបន្ថែមទៀត គឺបំផ្លើសបំផ្លោង បំភ័យពលរដ្ឋខ្មែរដូចការលើកពីបញ្ហាព្រំដែន បើមិនបោះឆ្នោតអោយគណបក្សសម រង្ស៊ីឈ្នះក្នុងអាណិត្តនេះទេ គឺប្រទេសកម្ពុជានឹង​ត្រូវរលាយក្រោមការលេបត្របាក់ពីប្រទេសវៀតណាម។​​​ ការពិតវាគ្រាន់តែវិធីទាញយកសម្លេង​ឆ្នោតបន្ថែមពីអ្នកគាំទ្រគណបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែស្បែកជើងមួយនេះហាក់បីដូចជា​គ្មានប្រសិទ្ធភាពសោះ។ ពីមួយអាណិត្តទៅមួយអាណិត្តទាំងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ទាំង​គណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី គឺកាន់តែមានវ័យចំណាស់រៀងៗខ្លួន​ទៅហើយ ប៉ុន្តែគណបក្សទាំង២នៅតែរក្សាតំណែងរបស់ខ្លួនដដែល។ អាណិត្តទី៤នៃការបោះ​ឆ្នោតជាតិ គេបានមើលឃើញគណបក្សនយោបាយថ្មី​មួយទៀត ដែលកើតចេញពី​អង្គការសង្គមស៊ីវីលគឺគណបក្សសទ្ធិមនុស្សរបស់លោកកឹម សុខា ដែលលោកធ្លាប់និយាយថា​លោកមិនបង្កើតគណបក្សនយោបាយ​ដាច់ខាត ប៉ុន្តែដោយសារប្រជាពលរដ្ឋបាត់ទំនុកចិត្តពី​គណបក្សប្រឆាំងចាស់គឺ គណបក្សសម រង្ស៊ី ទើបលោកបង្កើតគណបក្សសិទ្ធិមនុស្សនេះឡើង​។ ប្រជាពលរដ្ឋមួយចំនួនយល់ថាប្រហែលគណបក្សថ្មីនេះប្រហែលមានវិធីសាស្ត្រអី្វថ្មីហើយ​ក្នុងការឈ្នះឆ្នោតនៅអាណិត្តទី៤នេះ។ ជាសំនួរនិងចំលើយបានមកពីប្រជាពលរដ្ឋនៅ​ខេត្ត​ព្រៃវែង ឈ្នោះ កែវ ដានី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករលោកបានថ្លែងថា នឹកឃើញថាកាលពីពេលនោះលោកទើបតែមកធ្វើកម្មករសំណង់នៅរាជធានីភ្នំពេញបាន២ខែប៉ុណ្ណោះ លោកឃើញការឃោសនា​របស់គណបក្សសិទ្ធិមនុស្ស គឺពិតជាខុសពីគណបក្សសម រង្ស៊ីមែន គឺមានគោលនយោបាយអោយលុយចាស់ៗ៤មឺន​រៀល និងអោយគោ ១០០ក្បាលមកចិញ្ចឹមក្នុង១គ្រួសារ ជាពិសេសភាពពូកែរនិយាយរបស់​ លោកកឹម សុខា។ បន្ទាប់ពីលទ្ធផលបោះឆ្នោតគណបក្សនេះទទួលបានតែ៣កៅអី​ លោកដានី បែរជាយល់ឃើញថា វាគ្រាន់តែជាល្បិចរបស់អ្នកនយោបាយប៉ុណ្ណោះដើម្បីបានសន្លឹកឆ្នោតពីពួកគាត់ ទៅវិញ​។ គាត់​ដឹងដែលថាលោកកឹម សុខា ពូកែរនិយាយរហូតត្រង់ចំណុចខ្លះលោកដឹងថា វាមិនមែនជា​ការពិតទេ តែប្រហែលវាជាវិធីសាស្រ្តនយោបាយហើយមើលទៅ។ ស្បែកជើងដែលអាចអោយលោក កឹម សុខានៅឈរជើងបាននៅទីលាននយោបាយកម្ពុជា​​​និងហ៊ានបើកគណបក្ស​​ថ្មីនោះគឺ ​លោកអាចរកវិធីថ្មីៗដើម្បី​សន្យាជូនប្រជាពលរដ្ឋ​អោយបាន​ច្រើនជាងលោកសម រង្ស៊ី និងការនិយាយពីបញ្ហា ហើយបំភ័យប្រជាពលរដ្ឋអោយបានច្រើនជាងលោកសម រង្ស៊ី។ គណបក្សថ្មីថ្មោងនៅតែបន្តរបង្កើតទៀតព្រោះប្រហែលជានៅមិនទាន់ឃើញមានគណបក្សណា អាចផ្តួលដៃគូរម្ខាងទៀតគឺគណបក្សប្រជាជននេះហើយ ដែលជាហេតុផលអោយពួកគេបង្កើតថ្មីនោះ នៅអាណិត្តទី៥នេះបើសិនជា គណបក្សប្រឆាំងទាំង២ទាំង៣នោះនៅតែប្រើវិធីសាស្ត្រ​ដដែល នោះមុខជាធ្វើអោយបរាជ័យទៀតហើយ ជាពិសេសបើមិនមានការបង្រួបបង្រួមគ្នា​នោះ​​ទេ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនបានពិចារណានោះគឺ បើទោះមានការរួបរួមគ្នារវាងគណ​បក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្សក្តី វាគ្រាន់តែជារូបរាងនៃការរួបរួមប៉ុណ្ណោះ តែអ្វីទៅជា​ស្បែកជើងថ្មីសំរាប់គណបក្សមួយ១នេះ ស្បែកជើងចាស់ដែលគណបក្សនិមួយៗធ្លាប់យកមក​ប្រើនៅទីលានដែលធ្លាប់ចាញ់ជាច្រើនដងនោះ បែរជារើសយកមកប្រើដដែលក្នុងគណបក្ស​រូប​រាងថ្មីមួយនេះ​ទៅវិញ វាប្រាកដជាចុងក្រោយ លទ្ធផលនឹងទទួលបានដូចមុនមិនខាន។ វាមិនខុសអ្វីពីការវិភាគក្រោមការគិតយ៉ាងល្អិតល្អន់នោះទេ គឺចុងក្រោយនៃបរិបថនយោបាយ​ខ្មែរ ប្រជាពលរដ្ឋស្រែកច្រៀងសារជាថ្មីម្តងទៀតគឺអស់សង្ឃឹមពីគណបក្សសង្គ្រោះជាតិ​ដែល​កើតចេញពីការបង្រួបបង្រួមគ្នានោះធ្វើអោយប្រជាពលរដ្ឋខ្មែរបាត់បង់ការទំនុកចិត្តធំជាងមុនការ​រួបរួមទៅទៀត ។ ចុះបើពលរដ្ឋគាត់ចង់ងាកសំលឹងមើលរកគណបក្សនយោបាយផ្សេងទៀតក្រៅពីគណបក្ស​សង្គ្រោះជាតិដែលពួកគាត់អស់ចិត្តទៅហើយនោះ តើនៅមានគណបក្សដែលបង្កើតថ្មីបន្ទាប់​ពីគណបក្សប្រឆាំងមុនៗដែរឬទេ? បើមើលទៅស្ថានភាពបច្ចុប្បន្នគេនៅមើលឃើញថា គណបក្សនយោបាយខ្លះទៀតដែលកំពុងតែសកម្មនៅលើបណ្តាញសង្គមហ្វេសបុក និងនៅតាមសារព័ត៌មានជាតិនានា តួយ៉ាងដូចជា៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ គណបក្សមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងនៅមានគណបក្សជាច្រើនទៀតប្រមាណជា៥០គណបក្ស ប៉ុន្តែគណបក្សដែលមានសកម្ម​ភាពគឺមានតែ៣.៤គណបក្សប៉ុណ្ណោះ។ អ្វីដែលជាសំនួរដូចគណបក្សប្រឆាំងមុនៗនោះគឺ តើ​គណបក្សដែលបង្កើតថ្មីទាំងនេះមានវិធីសាស្រ្តអ្វី សំរាប់ដើរនៅលើទីលាននយោបាយកម្ពុជា​ក្នុងការឈានដល់ការឈ្នះគណបក្សប្រជាជនកម្ពុជាដែលជាម្ចាស់ពានគ្មានគូរប្រកួតមួយនេះ? បើពិនិត្យមើលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានលោកខឹម វាសនាជាប្រធាន​បានធ្វើសកម្មភាពឥតឈប់ឈរនៅលើបណ្តាលវិទ្យុនានានៅកម្ពុជាប្រមាណជាង២០ម៉ោងក្នុងមួយថ្ងៃបើយោងតាមការថ្លែងរបស់លោកខឹម វាសនាតាមវិទ្យុជាតិ និងជាពិសេសសកម្មភាពនៅលើ​បណ្តាញសង្គមហ្វេសបុក ស្ទើរ​​និយាយ​​​ថា​អ្នក​និយម​លែង​បណ្តាញ​សង្គម​មួយនេះនរណា​ក៏​បានស្គាល់លោក ខឹម វាសនា ឬគណបក្ស LDP ដែរ ទាំងនៅលើសង្គមហ្វេសបុក និងក្នុងសង្គមរស់​នៅសារនយោបាយដែលពលរដ្ឋទូទៅបានដឹងគឺថាគណបក្សនេះមាន យន្តការ៨ចំណុចក្នុង​ដឹកនាំរដ្ឋ។ លោក ជា ចន្ថា ជាអ្នករត់ម៉ូឌុបនៅម្តុំផ្សារធំថ្មីមានវ័យប្រមាណ៤៧ឆ្នាំ បាននិយាយថាលោកស្គាល់គណបក្សនេះតាមរយះកា​រស្តាប់វិទ្យុមួយនៅភ្នំពេញ និងបានចាប់អារម្មណ៍សំលេងព្រះធម៌ដែលផ្សាយចេញពីនាទី​របស់គណបក្សនេះទៅវិញ។ ងាកទៅក្នុងបណ្តាញសង្គមហ្វេសបុក យើងឃើញថាអ្នកគាំទ្រគណបក្សនេះបានឃោសនាចែកចាយសារជាសម្លេង និងរូបភាពជាច្រើនដែល​មានខ្លឹមសារទាក់ទងនិងព្រឹត្តិការណ៍សង្គម និងបានប្រើសំដីរិះគន់យ៉ាងខ្លាំងៗចំពោះ​គណបក្ស​សង្គ្រោះជាតិ ទោះបីជាអ្នកលេងភាគ​​ច្រើននៅមិនទាន់ទទួលយកគណបក្ស​នេះក៏ដោយ ក៏ពួក​គេបាន​ដឹងរួចហើយថាគណបក្សមួយនេះមិនគាំទ្រគណបក្សកាន់រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំងឡើយ។ បើនិយាយដល់គណបក្សដែលទើបតែបានទទួលស្គាល់ពីក្រសួងមហាផ្ទៃវិញគឺគណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួន សេរីរដ្ឋា គណបក្សនេះនៅមិនទាន់មានសកម្មភាព​អ្វី​នៅលើទីលាននយោបាយស្រុកខ្មែរនៅឡើយទេ ឬជាហេតុផលដោយសារតែបក្សនេះទើប​តែបង្កើត តែបើមើលក្នុងបណ្តាញសង្គមហ្វេសបុកវិញ យើងឃើញគណបក្សនេះមានសកម្ម​ភាពខ្លះដែរ ដូចជាការបង្ហាញពីរូបភាព​វីដេអូ ប្រជាពលរដ្ឋរងគ្រោះដោយអំពើអយុត្តិធម៌ពី​សំណាក់រដ្ឋាភិបាលហ៊ុន សែន​ តែវាហាក់បីដូចជាគណបក្សនេះមិនទាន់រៀបចំខ្លួននៅឡើយ​អំពីសារនយោបាយរបស់ខ្លួន។ ចំណែកគណបក្សមូលដ្ឋានរបស់លោកកែម ឡី វិញ គឺក្រោយពីក្លាយជាខ្យល់កន្ទាក់មួយសន្ទុះ​មកបន្ទាប់ពីមើលឃើញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអស់សង្ឃឹមនោះ ក៏ធ្វើអោយ​គណបក្ស​​​ដែលមិនទាន់មានរូបរាងនេះមានសកម្មភាពអ្វីពិសេសនៅ​តាមមូល​ដ្ឋាននៅឡើយទេ។ បើមើលបណ្តាលប្រព័ន្ធផ្សព្វផ្សាយនានាកាសែត សារព័ត៌មានល្បីៗ គេមិនបានឃើញរូបរាងគណបក្ស​នេះទេ គឺបែរជាឃើញតែលោកកែម ឡី ដើរតួជាអ្នកវិភាគព្រឹត្តិការណ៍នយោបាយទៅវិញ។​បន្ទាប់ពី​ស្ងាត់ពីគណបក្សលោកកែម ឡី គេក៏បានមើលឃើញការកំរើកឡើងវិញនៅគណបក្សដែល​បានស្លាប់ម្តងរួចមកហើយនោះគឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូរ ប្រធានវិទ្យុសំបុកឃ្មុំ និងជាអតីតប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ។ដោយ​សារតែលោក ម៉ម សូណង់ដូរមានវិទ្យុផ្ទាល់ខ្លួន បើទោះគណបក្សនេះមិនទាន់បានបង្កើតចេញ​ជារូបរាងនិងទទួលស្គាល់ពីក្រសួងមហាផ្ទៃក្តីក៏គណបក្សនេះបានធ្វើការឃោសនាខ្លាំងណាស់​ដែរ នៅលើវិទ្យុរបស់ខ្លួនអំពីគោលនយោបាយជាង២០ចំណុច ដើម្បីអោយពលរដ្ឋទទួលបាន​ព័ត៌មានពីគណបក្សនេះមុនពេលបោះឆ្នោតឈានមកដល់ ប្រហែលការផ្សព្វផ្សាយទាំងនេះ​ហើយជាទ្រនាប់ជើងរបស់លោកម៉ម សូណង់ដូរនោះ ឬមិនទាន់ដឹងថានៅមានសកម្មភាពអ្វី​ជាងនេះនោះទេ។ ប៉ុន្តែគួររំលឹកផងដែលថាលោក ម៉ម សូណង់ដូរគឺជាអតីតអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ ដែលលោកតែងតែយកចិត្តទុកដាក់អំពីបញ្ហាជាតិ ជាពិសេសហ៊ានរិះគន់មេដឹកនាំគណបក្ស​សង្គ្រោះជាតិបន្ទាប់ពីគណបក្សសង្គ្រោះជាតិសំរេចចិត្តចូលសភារ ដែលពួកធ្លាប់ចោទថាជា​សភារចោរមិនគ្រប់ទឹក។

Friday, July 17, 2015

លោកខឹម វាសនា៖«គឺប្រជាពលរដ្ឋដែលជាអ្នកប្រកួតប្រជែង មិនមែនគណបក្សនយោបាយទេ»

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​ លោក​ ខឹម​ វាសនា​នៅតែ​ស្តីបន្ទោសទៅ​លើ​ការការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​មិន​ស្មើភាពគ្នា ដើម្បី​ធ្វើ​អោយ​គណបក្ស​នយោបាយ​អាច​ពន្យល់អ្នកបោះឆ្នោត បាន​គ្រប់គ្រាន់។ ប្រធាន​គណបក្ស​រូប​នេះ យល់ឃើញថា ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​មិន​អាច​ប្រើប្រាស់រយៈតែ​មួយ​ខែ​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​គាំទ្រ​គណបក្ស​នយោបាយ​អោយដឹកនាំប្រទេស​បាន​ឡើយ។ ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រកួត​ប្រជែង​ពិតប្រាកដ​ក្នុង​ការ​បោះឆ្នោត គឺមិន​មែន​គណបក្ស​នយោបាយ​ឡើយ។
ប្រភព៖ IFR
ចុចស្តាប់ពត៌មានលម្អិត ៖

We cannot live without an idealistic job


We cannot live without an idealistic job. For those who don’t understand LDP would never feel this feeling, but our LDP family can easily feel it. We are born from different mothers, but the same hearts would make us just like siblings. Which family would feel so comfortable like ours? How can a selfish person understand such a feeling? LDP fighters could die an honorable death. How many people in the world could understand such a feeling? LDP family is an example for mankind on this globe. On my way back to Siem Reap with multi-taste souvenirs. Date: April 17, 2015.







Thursday, July 16, 2015

ត្រង់ចំនុចនេះហើយដែលថា «យួនព្យាយាមសំលាប់ខ្មែរ»


ប្រតិបត្តិការសឹកចេនឡាទីពីរជាប្រតិបត្តិការសឹកដ៏ធំរបស់សាធារណរដ្ឋខ្មែរនៅក្នុងឆ្នាំ១៩៧២ ដែលជាការប្រឹងប្រែងលើកទីពីរក្នុងការដណ្តើមយកក្រុងកំពង់ធំ និងគ្រប់គ្រងផ្លូវជាតិលេខ៦ឡើងវិញ។ កងទ័ពដែលចូលរួមមានរហូតទៅដល់​​២០០០០នាក់។ អំឡុងពេលវាយលុកដំបូងៗ គឺវាយឈ្នះតាមផ្លូវជាប់រហូត ហើយចូលទៅដល់ក្រុុងកំពង់ធំវិញបានដោយជោគជ័យ។ ប៉ុន្តែមួយរយក្រោយមក កងទ័ពវៀតកុងនិងវៀតណាមខាងជើងបានប្រមូលផ្តុំគ្នាវាយបកមកវិញដោយកម្លាំងខ្លាំងក្លាជាងមុន និងប្រើពេលតែប៉ុន្មានយប់ ហ៊ុំព័ទ្ធកងទ័ពជាច្រើនវរសេនាតូចមិនអោយទាក់ទងគ្នាបាន។ 

ទ័ពកន្សែងក្រហម
បន្ទាប់មក ក៏មានការប្រយុទ្ធគ្នាទល់មុខរយពេលពីរថ្ងៃយ៉ាងខ្លាំងក្លា តែកងទ័ពខ្មែរបានទទួលបរាជ័យ ហើយដកថយត្រលប់មកវិញ។ ការខូចខាតមានទំហំធំធេង ទាហានខ្មែរស្លាប់និងរបួសជិត​១៥០០០នាក់ បើតាមលោកតាឆាំងសុង ទាហានខ្មែរស្លាប់ជាង​៧០០០នាក់។ សម្ភារសឹកបានបាត់​បង់យ៉ាងច្រើនសន្ធឺកសន្ធាប់នៅទីនោះ ហើយកម្លាំងទ័ពខ្មែរក្រោម (Mike force) ក៏ត្រូវខូចខាត់ស្ទើរ​តែ​​ទាំងស្រុងថែមទៀត។ បរាជ័យនេះធ្វើអោយទ័ពលន់នល់លែងមានកម្លាំងដើម្បីបើកប្រតិបត្តិការសឹកធំៗណាមួយប្រឆាំងជាមួយសត្រូវទៀត។ រូបភាព ទ័ពកន្សែងក្រហម តែប្រហែលមិនមែននៅក្នុងចេនឡាទីពីរទេ។

សូមស្តាប់ជាសារសំលេង ៖

Monday, July 13, 2015

Saturday, July 11, 2015

ពត៌មានបែកធ្លាយផ្ទៃក្នុង CNRP

YP

បើកកាយរឿងពិតមិនប្រឌិតក្លែងបន្លំ ផ្តុំដោយពត៌មានបែកធ្លាយផ្ទៃក្នុង CNRP ។ តើលោកអ្នកដឹងទេ​ ហ្វេសបុក គណបក្សសង្រោះជាតិ គ្រប់គ្រងដោយនរណា? តើពួកគេប្រើហ្វេសបុកដើម្បីអ្វី? 

***ហ្វេសបុក គណបក្សសង្រោះជាតិ គ្រប់គ្រងដោយលោក យឹម សុវណ្ណ ដែលជាអម្បូរសាច់ ឈាមខ្សែស្រឡាយនិគមជនជាតុយួន ដែលបានរស់នៅក្នុងស្រុកខ្មែរជាយូរមកហើយ។ លោក យឹម សុវណ្ណ ប្រមូលយុវជន យុវនារីខ្មែរ បំប៉ន់ អប់រំ រយៈពេល ៣ថ្ងៃ យ៉ាងតិច ហើយក្នុងមួយថ្ងៃ សមាជិកទទួលបានយ៉ាងតិច ២០ ដុល្លា ($20) បាយថ្ងៃត្រង់មួយពេល និង កន្លែងស្នាក់នៅ ឯបាយ ល្ងាចខ្លួនឯង។ 

សមាជិតភាគច្រើនរើសមកពីតាមបណ្តាលខេត្តនានា និង រាជធានីភ្នំពេញផងដែរ។ ពួកគេមានវគ្គបណ្តុំបណ្តាលដូចជា របៀបលេងហ្វេសបុក​ មានក្រុមបង្កើតហ្វេបុក ក្រុមពត៌មានបំប្លែងប្រឌិតញ៉ុះញ៉ុង ក្រុមជេរតាមខំមិន ក្រុមវាយប្រហារ និង ក្រុមប្លក់ ។ល។ រាល់សមាជិតទាំងអស់បើអ្នកណាមិនសកម្មផុស ជេរប្រមាថជាដើម តែងត្រូវស្តីបន្ទោស រឺ ព្រមាន។ សមាជិតសកម្មមានប្រាក់ខែចាប់ពី ១០០ ដុល្លា($100) ឡើងទៅ។ 

ពួកគេមា្នក់មានរបបបេសកម្មដូចជាទៅព្រំដែន ឬ ទៅធ្វើបាតុកម្មទាមទារអ្វីមួយពីដ្ឋាភិបាល ដូចក្នុងករណីបើទៅតាមព្រំដែនមានរបប ម្នាក់ទទួលបាប ៥០០០រៀល ឯងមធ្យោបាយធ្វើដំណើរ និង បាយទឹកនៅលើគេ។

ធី សុវណ្ណថា ជាប្រធានយុវជន ឯយុវត្តីសង្រោះជាតិជាអនុប្រធានតែនាងមិនចូលចិត្ត ធី សុវណ្ណថាទេព្រោះតែដើរខ្សែលើរហូតមក។ ឧទាហរណ៍ រាល់ពេលទៅព្រំដែនម្តងៗ បានប្រាក់ជំនួយពីបរទេសស្ទើរគ្រប់ច្រក និង មានតម្លៃជិតដល់មឺុនដុល្លា តែការចំណាយមិនដល់ ២០០០ ដុល្លា ក៏មាន សេសសល់គឺ ធី សុវណ្ណថា ស៊ីដាច់ទាំងអស់ ហេតុនេះហើយបានជា ធី សុវណ្ណថា និង យុវត្តីសង្រ្គោះជាតិឈ្លោះគ្នាឡើងបែកផ្សែង។ ជាឧទាហរណ៍ ចំពោះការចុះបេសកម្ម បើមនុស្សចូលរួម ៥០ នាក់ អ្នកចាត់ចែងត្រូវប្រកាសរកជំនួយ ជួលឡាន ទិញបាយប្រអប់ ទឹកសុទ្ធ នំបុ័ងជាដើម។ បើម្នាក់ចំណាយអស់ ១០ ដុល្លា​ ធី សុវណ្ណថា ប្រាប់ម្ចាស់ជំនួយថាចំណាយអស់ ១៥ ដុល្លា​។ ដូច្នេះ ចំណាយ មា្នក់ ៥ ដុល្លា គុណនឹង ៥០នាក់ ស្មើនឹង ២៥០ ដុល្លា យ៉ាងតិច ហើយបើបូកទាំងសល់គឺ រាប់ពាន់ដុល្លាក្នុងមួយជើងៗ ដែលចំនូលនោះមិនមែនមួយច្រកទេ ។ ក្នុងករណីដែលត្រូវចំណាយ ២០០០ ដុល្លា​ ធី សុវណ្ណថា ប្រាប់ទៅអាមេរិកថា ៣០០០ ដុល្លា ប្រាប់ទៅបារាំងថា ៣០០០ ដុល្លា ប្រទៅកាណាដាថា ៣០០០ ដុល្លា ដែរ។ល។ 

បញ្ហាស៊ីជុំរៅ ខាងលើដឹងត្រឹមតែមេៗតែប៉ុណ្ណោះ ឯកូនចៅពួកហៃអើ! ដើរក្រវីទង់មិនដឹងខ្យល់អីទេគឺគ្នាអត់ដឹងមែន។ 

តំលៃខ្លួនសកម្មជនបឹងកក់ និង​ បុរីកីឡា បានថ្លៃជាងគេ គឺ ចាប់ពី ៤០០០០០រៀលក្នុងមួយថ្ងៃ ឯងសកម្មជនស៊ីឈ្នួលលេងហ្វេសបុក វាយប្រហាររដ្ឋាភិបាល ដែលមានជំនាញ IT នោះគឺមានប្រខែថ្លៃជាងគេ។

នេះជារចនាសម្ព័ន្ធ ដែលរៀបចំយ៉ាងត្រឹមត្រូវរបស់លោក យឹម សុវណ្ណ ដើម្បីផ្តួលរដ្ឋាភិបាលតាមរយៈហ្វេសបុក។ អាខោនដែលមានការចាត់តាំងច្បាស់ដូចជា៖
១.​ សំលេងយុវជនខ្មែរ
២. សំលេងពលរដ្ឋខ្មែរ
៣. យុវត្តីស្នេហាជាតិ
៤. យុវត្តីសង្រ្គោះជាតិ។ល។
ឯពួកតំណាងរាស្រ្តដែលមានឈ្មោះក្នុងបញ្ចីរនេះ គឺលេងមិនចេញមុខទេ ដែលពួកគេជាអ្នកបំផុស ពត៌មានឲ្យយុវជនរបស់ពួកគេ ហើយុវជនរបស់ពួកគេចាំស្តាប់តែមេៗរបស់ពួកគេដែរ ចំពោះការវាយលុកអាខោណាមួយគឺស្រុះគ្នាចូលទៅជេរតែម្តង។ 

សេចក្តីអំពាវនាវ សូមបងប្អូនពលរដ្ឋ និង ម្ចាស់ជំនួយជ្រាបថា ពួកគេមិនមែនលេងដោយឆន្ទៈពិតទេ។ សូមប្រយ័ត្នពត៌មាន វិច្ឆេទកម្មដែលបំផ្លាស់ដល់សន្តិសុខជាតិយើងតាមរយៈយួនបង្កប់ និង ជួយ ចែករំលែកឲ្យពិភពលោកបានដឹងផង។ អរគុណ!!












តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី?

YP 

ជាការពិតណាស់ដែលមនុស្សជាទូទៅ ពួកគេមានសក្តានុពលភាពជាមនុស្សរៀងៗខ្លួន ប៉ុន្តែអ្វីដែល សំខាន់ថា «តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី?» សូមចំណាចពេលអាននូវការបកស្រាយខាងក្រោមនេះ៖ 


កើតមកជាមនុស្ស ត្រូវតែប្រើអោយអស់សក្តានុពលភាពជាមនុស្ស។ ប៉ុន្តែគ្រាន់តែប្រើអស់សក្តានុពលភាពជាមនុស្ស ក៏មិនទាន់មានន័យថាអ្នកបានប្រើជីវិតត្រឹមត្រូវហើយដែរ។ សំនួរបន្ទាប់គឺថា តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី? មនុស្សច្រើនគគោកលើលោកនេះ ដែលប្រើអស់សក្តានុពលភាពរបស់ខ្លួន ក្នុងន័យអាត្មានិយម។ អ្នកយកមនសិកាជាមនុស្សមកពិចារណាចុះ បើគ្រាន់តែដើម្បីខ្លួនឯង អ្នកឆ្កួតឬអ្វីដែលខំដើម្បីបាន អោយលើសសេចក្តីត្រូវការដើម្បីរស់នៅសមរម្យនោះ? 

អ្នកគ្រាន់តែពិចារណាអំពីជីវិត អំពីសេចក្តីត្រូវការចំបាច់របស់ជីវិត នោះ ក្តីត្រូវការដើម្បីរស់របស់អ្នក នឹងត្រូវថយចុះ ពេលនោះអ្នកក៏មិនចាំបាច់ត្រូវហត់នឿយខ្លាំងហួសដើម្បីរស់ដែរ ហើយបើទោះបីជាអ្នកបានដោយមិនបាច់ខំ ក៏មិនដឹងជាយកទ្រព្យនោះទៅធ្វើអ្វីដែរ។ ប៉ុន្តែបើអ្នកពិចារណាដោយមនសិកា អ្នកនឹងរកឃើញផ្លូវជីវិតនៃការចែករំលែកមួយ ដែលការលះបង់របស់អ្នកដើម្បីសំរេចបំណងនៃការចែករលែកនោះ វាមានតំលៃជាគុណធម៌ខ្ពង់ខ្ពស់ណាស់ គួរអោយគោរពណាស់ មនោសញ្ចេតនា មានភាពស្រទន់ កក់ក្តៅ ហើយទីបំផុតពិភពលោកនេះនឹងបានស្រស់បំព្រង ដោយការលះបង់ប្រកបដោយមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់អ្នក។ 

បើអ្នកបន្ថែមការពិចារណាលើការលះបង់របស់អ្នកៗនឹងរកឃើញលក្ខខណ្ឌមួយដែលចិត្តជាអ្នកលះបង់ដូចអ្នកត្រូវការពីមនុស្សក្នុងលោកនេះមកវិញ" សូមធ្វើខ្លួនអោយមានតំលៃសមជាមនុស្សដែលគួរទទួលបានការលះបង់របស់ខ្ញុំផង" ខ្ញុំពិតជាគ្មានកំលាំងជួយចំពោះមនុស្សដែលគ្មានតំលៃទេ។ នេះហើយជាតំលៃនៃជីវិតរបស់មនុស្សគ្រប់រូប៕

តើជាការពិតដែលទេដែលថា«ទ្រឹស្តី មិនស្មើនឹង ភាពជាគំរូ» នោះ? ចុចស្តាប់ការបកស្រាយ៖


Thursday, July 9, 2015

នេះជាការអោយតំលៃមនុស្សបែប LDP (Special offer)

YP

តាំងតែពីខ្ញុំឈានជើងចូលឆាកនយោបាយ ចាប់រាប់ពីចូលក្នុងគណបក្សសមរង្ស៊ីក្នុងឆ្នាំ ១៩៩៧ ទាំងមិនច្បាស់ថាខ្លួនចូលនយោបាយ ព្រោះតែហេតុអ្វីអោយច្បាស់លាស់ ផង រហូតដល់បង្កើត LDP ហើយធ្វើការ ងារនយោបាយហ្នឹង មកដល់ពេលនេះ ខ្ញុំមិនដែលទាល់តែ សោះហៅ ឬ បបួលបញ្ចុះបញ្ចូលអ្នកណាមួយអោយមកចូលក្នុងចលនានយោបាយដែលខ្លួនកំពុងតែធ្វើនោះ។ នេះមិនមែនខ្ញុំបានតាំងចិត្ត ថាមិនត្រូវហៅអ្នកណាមកចូលក្នុងចលនានយោបាយរបស់ខ្លួននោះទេ តែមកពីសណ្តានជាអ្នកជួយ គឺវាត្រូវតែទៅតាមដំណើរនេះតែម្តង។ ចំពោះមនុស្សដែលបានស្តាប់យល់រួចហើយចូលមកក្នុងចលនា LDP ខ្ញុំមានចិត្តគោរពទឹកចិត្តមនុស្សប្រភេទនេះណាស់ ព្រោះទទួលអារម្មណ៍ ថា ពួកគាត់ជាមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយមានចិត្តចេះឈឺឆ្អាលនឹងកិច្ចការប្រទេសជាតិ។ ទឹកចិត្តគោរពនេះវាតែងតែស្តែងចេញតាមរយ:កាយវិការ ពាក្យសំដីរបស់ខ្ញុំចំពោះបុគ្គលទាំងនោះ ទោះចាស់ ក្មេង ជាបង ជាពូ ជាអុំ ជាតា ជាប្អូនឬជាក្មួយ អ្នកមាន អ្នកក្រ អ្នករៀនបានតិច បានច្រើន មិនជាបញ្ហាទាំងអស់ គឺខ្ញុំគោរពគុណធម៌របស់អ្នកចូលរួមទាំងអស់នោះតែប៉ុណ្ណោះ។ ក្នុងចិត្តខ្ញុំពួកគេទាំងនោះជាមុស្សមានតំលៃគួរអោយគោរពណាស់។ តែផ្ទុយទៅវិញមានមនុស្សខ្លះ មិនច្រើនទេ ដែលបានចូលមកក្នុងចលនា LDP រួចត្រូវបានខ្ញុំគោរពនិងអោយតំលៃ តែពួកគេបែមានការយល់ច្រឡំថា ប្រហែលខ្ញុំត្រេកអរនឹងវត្តមានរបស់គាត់ក្នុង LDP ព្រោះតែខ្ញុំនេះជាប្រមុខ LDP ខ្ញុំអរថាមានគេចូលរួមច្រើនអញ្ចឹង ខ្ញុំមានមុខមានមាត់ហើយ។ គេថ្លឹងចិត្តខ្ញុំមិនត្រូវទាល់តែសោះ ការពិតខ្ញុំសប្បាយចិត្ត សើចលេង គោរពស្រឡាញ់ពួកគាត់ព្រោះចិត្តខ្ញុំអោយតំលៃចំពោះមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ចេះឈឺឆ្អាលនឹងសង្គមជាតិតែប៉ុណ្ណោះ តែដល់អ្នកខ្លះដែលយល់ខុសស្មានថាខ្ញុំអរនឹងវត្តមានរបស់គាត់ ព្រោះបើមានអ្នកគាំទ្រច្រើនខ្ញុំអាចនឹងមានមុខមាត់ឬអាចនឹងបានកៅអីក្នុងរដ្ឋសភាអង្គុយ ម្លោះហើយគាត់មានអារម្មណ៍ថាគាត់ហ្នឹងត្រូវខ្ញុំលើកតំកើង អោយតំលៃ យកចិត្តទុកដាក់ រាប់អាន ព្រោះតែវត្តមានរបស់គាត់បានធ្វើអោយ LDP កើនចំនួនអ្នកគាំទ្រ ឬកើនលុយដែលអ្នកគាំទ្រចូលរួម ហើយគាត់គិតថាបើគាត់ចាកចេញពី LDP ម្លេះមានសម្ពាធមកលើផ្លូវចិត្តខ្ញុំហើយ។ គាត់យល់ខុសធំណាស់ តែគាត់ធ្វើខ្លួនអោយអស់តំលៃខ្លួនភ្លាម គឺគាត់ត្រូវតែអស់តំលៃក្នុងកែវភ្នែកឬក្នុងចិត្តខ្ញុំមួយរំពេច មិនមែនខ្ញុំខ្លាចគាត់ចេញពី LDP ខ្ញុំបែជាយកចិត្តយកថ្លើមឬអោយតំលៃដោយរាប់អានចាត់ទុកគាត់ដូចបងប្អូនក្នុងគ្រួសារនោះឡើយ។ អញ្ចឹងហើយបានជាមានពេលខ្លះ ពួកអ្នកធ្លាប់គាំទ្រ LDP ហើយស្រាប់តែព្រោះហេតុណាមួយដូចជាឃើញថាចលនាយើងយឺតពេក ពីរអាណត្តិហើយមិនឃើញបានកៅអីក្នុងរដ្ឋសភាអីនឹងគេជាដើម តាំងបែកឆ្វេងគិតយ៉ាងណាមិនដឹងទេ គាត់ក៏បែចេញពីចលនាយើងទៅរកក្រុមផ្សេងណាមួយទៀត ឬទៅសំងំឈប់ចូលរួមបាត់មុខបាត់មាត់ក្នុង LDP ដែលខុសពីទំលាប់សព្វដងរបស់គាត់ក្នុង LDP ។ មនុស្សប្រភេទនេះក្នុងកែវភ្នែកខ្ញុំអស់តំលៃរលីងធេង។ ក្រោយមក ពេលទៅរកអ្នកនេះអ្នកនោះ ចូលគេមិនចុះ គិតចុះគិតឡើងដូចមិនមានអ្នកណាលើស LDP ហើយដូចជាអផ្សុកបន្តិចផងដោយនៅតែឯង ក៏នឹកដល់ LDP សាជាថ្មី ហើយរកផ្លូវចូលមក LDP វិញ។ ប្រាប់ហើយថា ខ្ញុំសប្បាយនឹងអ្នក សើចលេងរាប់អាន ដែលជាការអោយតំលៃរបស់ខ្ញុំចំពោះអ្នកដែលបានចូលមកក្នុង LDP មិនមែនព្រោះតែវត្តមានរបស់អ្នកធ្វើអោយកើនចំនួនអ្នកចូលរួមក្នុងចលនាLDPនោះទេ តែព្រោះតែខ្ញុំឃើញវត្តមានរបស់អ្នកក្នុងLDP ខ្ញុំយល់ថាអ្នកជាមនុស្សស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយចេះឈឺឆ្អាលនឹងសង្គមជាតិរបស់អ្នកតែប៉ុណ្ណោះ។ វត្តមានជាលើកទីពីរ របស់អ្នកក្នុងLDP វាបានបំពេញត្រឹមតែថា ចំនួនអ្នកគាំទ្រLDPកើនឡើងបន្តិចដោយសារវត្តមានរបស់អ្នកតែប៉ុណ្ណោះ តែអ្នកអស់តំលៃឈឹងសំរាប់ចិត្តខ្ញុំ។ ខ្ញុំច្បាស់ណាស់ ថាអ្នកមិនមែនជាមនុស្សគួរអោយគោរពទេ ចិត្តខ្ញុំវាមិនព្រមគោរពមនុស្សបែបនេះទេ ។ ម្តងនេះអ្នកនឹងស្គាល់ខ្ញុំច្បាស់ជាងមុនថា ខ្ញុំមិនបានអោយតំលៃអ្នកខុសពីតំលៃដែលកំនត់ដោយការងាររបស់អ្នកផ្ទាល់ទេ ខ្ញុំច្បាស់ពីមនុស្សអ្នកហើយ មកជាអ្នកគាំទ្របោះឆ្នោតអោយ LDP បាន ព្រោះខ្ញុំមិនអាចឃាត់អ្នកមិនអោយបោះ ឆ្នោតអោយ LDP បានទេតែបើរើសយកអ្នកមកជាអ្នកទទួលកិច្ចការណា មួយរបស់បក្ស ដែលវាជាការអោយតំលៃរបស់ចលនាយើងចំពោះអ្នក សុំទោសផងចុះ យើងមិនអាចធ្វើបានទេ។ មិនមែនខ្ញុំមិនអោយតំលៃចំពោះអ្នកទេ ខ្ញុំធ្លាប់អោយតំលៃអ្នកតើ ប៉ុន្តែគឺអ្នកទេដែលបន្ថោកតំលៃខ្លួនឯង។ អ្នកណាដែលអោយតំលៃខ្ពស់ចំពោះរបស់ សកម្មភាព ឬមនុស្សដែល អត់តំលៃ នោះជាការបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ អោយខ្ញុំសុំទោសអ្នកផងចុះខ្ញុំធ្វើមិនបានទេ។ អ្នកខ្លះដើម្បីលាក់សកម្ម ភាពបែកឆ្វេងរបស់ពួកគេពី LDP ពេលដែលចង់ត្រលប់មក LDP គេបានភូតពួកយើងថា គេមិនបានទៅណាក្រៅពីចលនាយើងទេ តែគ្រាន់តែគេមានការងាររវល់នេះឬនោះ មិនបានមក LDP ញឹកញាប់។ ប្រាប់ហើយថា បើមិនចង់អោយគេដឹង មិនមែនកុំធ្វើទេ គឺកុំមានក្នុងចិត្ត នេះអ្នកធ្វើ រួចអ្នករំពឹងគិតថាគេមិនបានដឹងពីអំពើរបស់អ្នក។ តំលៃអ្នកកាន់តែចុះទៀតហើយ ហ៊ានធ្វើ តែមិនហ៊ានទទួលខុសត្រូវ។ អ្នកយល់ច្រឡំហើយ ដែលយល់ថា LDP ជាគណបក្សនយោបាយតូច អ្នកអាចចេញចូលស្រួលតាមតែចិត្តអ្នកដោយមិនចាំបាច់គិតក្រែងអ្វីច្រើនទេ។ អ្នកគិតអោយជ្រៅបន្តិចទៅទើបដឹងថា LDP ជាគណបក្សនយោបាយដែលស្រួលចូលក៏ស្រួលជាងគេ តែដល់តែពិបាកចូលក៏ពិបាកលើសគេ។គណបក្សគេៗនឹងសប្បាយចិត្តព្រោះតែចំនួនអ្នកចូលរួមមានការកើនឡើង គឺត្រឹមតែចំនួនកើនឡើងតែប៉ុណ្ណោះ តែ LDP បែជាភ័យព្រួយណាស់បើសមាសភាពមិនមែនដូចគំរូមនុស្សដែល LDP កំនត់បានកើនឡើងក្នុង LDP ។ នេះជាការអោយតំលៃមនុស្សបែប LDP។ សុំទោសផងចុះ ទោះអ្នកថាយ៉ាងណាក៏ថាចុះមិនជាថ្វីទេ តែ LDP សុំទៅផ្លូវរបស់ LDP យល់ហើយ។ LDP បេះដូងទូលាយមានចិត្តអធ្យាស្រ័យបំផុត តែក៏ជាចលនានយោបាយមួយដែលតឹងតែងបំផុតដែរ៕

ខឹម​ វាសនា៖ មើលអោយយល់នូវចេតនារបស់ម្ចាស់ទង្វើ

YP


ពូគិតថាមិនចង់លូកមាត់ទេក្នុងរឿងនេះ ព្រោះថាបកស្រាយទៅវាទាក់ទងនឹងរឿងពូខ្លួនឯង តែមើលទៅឃើញការកាច់មួលចេតនាអ្នកសរសេរ មានលក្ខណ:កាន់តែខ្លាំងឡើងៗដោយសារតែពាក្យមួយឃ្លារបស់ក្មួយម្នាក់ជា LDP ឈ្មោះ Sina Nation ឆ្លើយតបនឹងនាងម្នាក់ឈ្មោះ Kanha Kanha ថា: "ខ្ញុំឯណាសុំគាត់កើតនោះ ព្រោះតែតណ្ហារបស់គាត់ទើបង្កើតខ្ញុំមក"។ ពាក្យនិយាយបែបលេងសើចថា ឃើញមានទំនាបហើយចាំអង្កាល់ទៀត ទឹកក៏ចេះតែព្រួតគ្នាហូរមកមិនឈប់ទៅ។អ្នកឡើងមកវាយមានពីរក្រុម។ មួយក្រុមគឺ ពួកអ្នកល្ងង់យល់មិនអស់សេចក្តីក្នុងរឿងនេះហើយខំឡើងមកវាយប្រហារដើម្បីបង្ហាញថាខ្លួនឯងនោះវាគ្រាន់បើ និងមួយក្រុមទៀតគឺយល់ដល់ចេតនារបស់អ្នកនិយាយ យល់ដល់បរិយាកាសដែលនាំអោយគេនិយាយពាក្យនេះចេញមក តែវាចង់មួល ដោយឃើញថាមានឱកាសល្អសំរាប់ពួកវាអាចមួលបានហើយ។
មុននឹងកាត់ក្តីរឿងនេះ មុនតំបូងអ្នកត្រូវមើលអោយយល់នូវចេតនារបស់ម្ចាស់ទង្វើ ថាតើហេតុអ្វីបានជាបុគ្គលម្នាក់នេះ Sina Nation និយាយនូវពាក្យនេះចេញមក តើវាគឺជាចរិតលក្ខណ:មិនល្អរបស់អ្នកនិយាយដែលបង្ហាញថាបុគ្គលអ្នកនិយាយនេះជាមនុស្សមិនគោរពគុណឳពុកម្តាយឬយ៉ាងណា?ឃ្លានេះខ្ញុំសុំនិយាយទៅកាន់ត្រឹមអ្នកយល់LDPតែប៉ុណ្ណោះ អ្នកថ្លឹងចិត្តខ្លួនឯងចុះ តើមនុស្សម្នាក់ជាអ្នកស្តាប់LDPយល់ អាចជាមនុស្សមិនដឹងគុណម៉ែឳកើតដែរឬ? វាមិនអាចទៅរួចទេ។ ម្យ៉ាងទៀត មនុស្សម្នាក់ដែលសូម្បីតែអ្នកដទៃធ្វើល្អចំពោះខ្លួន ក៏ខ្លួនចេះដឹងគុណអ្នកនោះដែរ អាចទៅជាមនុស្សរមិលគុណម៉ែឳកើតដែរឬ? សុទ្ធតែរឿងមិនសមហេតុផលទេ។ ចុះហេតុអ្វី Sina Nation ដែលជាមនុស្សម្នាក់យល់LDP ហើយមានចិត្តដឹងគុណពូ បែរទៅជានិយាយពាក្យថា: " ខ្ញុំឯណាសុំគាត់កើតនោះ តែតណ្ហារបស់គាត់តើដែលបង្កើតខ្ញុំមក" ទៅវិញ។ អ្នកទាំងអស់មើលបរិយាកាសដែលបណ្តាលអោយក្មួយម្នាក់នេះប្រើពាក្យនេះ។ ត្រូវដឹងថានេះជាពាក្យសំរាប់ឆ្លើយតប ទៅនាងម្នាក់ឈ្មោះ Kanha Kanha ដែលនាងនិយាយថា:" ចុះម៉ែឳដែលខំបង្កើតនោះ អោយតំលៃគាត់ស្មើអី.....រស់រាល់ថ្ងៃមិនមែនធ្វើខ្លួនអោយមានតំលៃអោយមានកំនើត ដោយទឹកចិត្តម៉ែឳទេអី.....ពេលនិយាយភាសាមកចឹងមិនដឹងចាត់ទុកម៉ែឳវាស្មើនឹងអីទេ"។ អ្នកទាំងអស់គ្នាមើលពាក្យនាងម្នាក់នឹងដែលឆ្លើយតបនឹង post ខាងលើរបស់ Sina nation មើលតើវាទំនងទេ មើលComment នាងហើយក្តៅក្នុងចិត្ត ចង់ឆ្លើយទទឹងទៅវិញទេ? Sina nation គ្រាន់គូសបញ្ជាក់ទឹកចិត្តរបស់ខ្លួនចំពោះអ្នកដែលខ្លួនយល់ថាមានគុណលើខ្លួន វាស្រាប់ទៅជានាងឆ្លើយតបថា ចុះម៉ែឳដែលខំបង្កើតនោះ អោយតំលៃគាត់ស្មើអី? ចុះការដឹងគុណអ្នកដទៃ ដែលធ្វើល្អនឹងយើង មានទាក់ទងអីនឹងការចាត់ទុកម៉ែឳជាស្អីទៅឯណា? ម៉ែនៅតែម៉ែ ឳនៅតែឳ យើងនៅតែគោរពស្រឡាញ់គាត់ដូចម៉ែដូចឳហ្នឹងណា មានទៅដូចអីក្រៅពីដូចម៉ែដូចឳហ្នឹង? ឡប់ទេដឹង គេដឹងគុណចំពោះមនុស្សដែលបានធ្វើល្អមកលើខ្លួនគេមិនបានទេអញ្ចឹង? វាមិនដូចសេចក្តីស្នហារវាងមនុស្សប្រុសស្រីឯណា ដែលចិត្តស្នេហានោះអាចមានចំពោះមនុស្សតែម្នាក់នោះ បើមានអ្នកថ្មីគឺក្តីស្នេហាចំពោះអ្នកចាស់នោះថមថយឯណា? សួរសំនួរដូចឆ្កួតម្លេះ? បើថាល្ងង់ទេនៅស្ងៀមស្តាប់គេស្តាប់ឯងខ្លះទៅ តែនេះមកតបតប្រដៅគេដូចថាខ្លួនហ្នឹងវាយល់ត្រូវណាស់អញ្ចឹង? ចុះបើតាមគំនិតនាងអញ្ចឹង អ្នកណាធ្វើល្អលើខ្លួនមិនបាច់គោរពដឹងគុណ ទេអញ្ចឹង រមិលគុណគេទៅ ព្រោះខ្លាចគេថាខ្លួននឹងមិនដឹងចាត់ទុកម៉ែឳជាអីអញ្ចឹង? អាសូរតែ SIna nation និយាយថាដឹងគុណពូលើសម្តាយឳពុកទៅក៏មិនថាដែរ តែនេះគ្រាន់តែគ្នាថាដឹងគុណអ្នកដទៃ នាងគិតថាមិនត្រូវតែម្តង។ 


ទាំងគេទាំងយើង ដល់តែក្តៅ និយាយយកឈ្នះហើយ និយាយយ៉ាងណាអោយបានញ៉ុកក្រឡើតទៅវិញ។ អញ្ចឹងហើយបានជាSina Nation ឆ្លើយទៅវិញថា" ចុះខ្ញុំមានសុំគាត់កើតឯណា តណ្ហារបស់គាត់តើដែលបង្កើតខ្ញុំ" ពាក្យនេះមិនមែនបង្ហាញថាSina nation ជាមនុស្សរមិលគុណម្តាយឳពុកនោះទេ តែបរិយាកាសដែលបង្កើតដោយនាងម្នាក់នោះទៅវិញទេ ដែលជាហេតុធ្វើអោយSina nation ឆ្លើយតបបែបនេះទៅវិញនោះ។ ហើយបើមើលនាងនិយាយបន្តរិតតែក្តៅនឹងចរិតឡប់មិនយល់អីហើយមកប្រដៅគេហ្នឹងខ្លាំងទៀតហើយ។ ឃ្លាខ្លះរបស់នាងៗល្ងង់រហូតដល់សរសេរចេញមក មិនដឹងនាងចង់និយាយពីអ្វី? ដូចជានាងនិយាយថា "រស់រាល់ថ្ងៃមិនមែនធ្វើខ្លួនអោយមានតំលៃ អោយមានកំនើតដោយទឹកចិត្តម៉ែឳទេអី? មិនយល់សោះថានាងចង់និយាយពីអី បើខ្ញុំជាគ្រូកែតែងសេចក្តីខ្ញុំអោយសូន្យ ព្រោះសូម្បីតែខ្លួននាងក៏មិនដឹងថាខ្លួនចង់មានន័ថាម៉េចដែរបើហៅនាងមកសួរ។



នៅឃ្លាចុងបញ្ចប់របស់នាងរិតតែយ៉ាប់ទៅទៀតហើយ" ពេលនិយាយភាសាមកចឹង មិនដឹងវាចាត់ទុកម៉ែឳស្មើអីទៅវិញទេ" នេះបានចំជាល្ងង់ធ្វើចេះមែន Sina Nation អត់មានប្រៀបធៀបការដឹងគុណរបស់ខ្លួនចំពោះពូស្មើនឹងស្អីសោះ គ្រាន់តែថាអរគុណពូ តែនាងទៅជាថា "ពេលនិយាយចឹងទៅមិនដឹងវាចាត់ទុកម៉ែឳស្មើអីទៅវិញទេ" ទៅវិញ។មានទុកស្មើអី គឺស្មើម៉ែហើយនឹងឳហ្នឹងណា។និយាយតាមនាង គឺអ្នកណាធ្វើល្អលើយើងយ៉ាងណាក៏ដោយមិនអាចដឹងគុណគេបានទេ។អារឿងល្ង់ធ្វើចេះនេះ ពិបាករកផ្លូវត្រូវឃើញណាស់។ម្យ៉ាងទៀតពាក្យថា តណ្ហារបស់គាត់ មានន័យថា ការកើតខ្ញុំមកគឺជាបំណងឬសេចក្តីប្រាថ្នារបស់គាត់ទេ មិនមែន ខ្ញុំមានបំណងសុំគាត់កើតទេ។ ពាក្យនេះក៏វាមិនខុសអ្វីដែរ៕

ចំណេះដឹងបន្ថែម ចុចស្តាប់ត្រង់នេះ៖

Tuesday, July 7, 2015

មេក្រូផ្កាត្រកួន ធ្វើឲ្យររំជួយអាកាស

YP

កាលពីអតីតកាល មេក្រូផ្កាត្រកួនគឺជាឧបករណ៍មួយជួយបំពងសំលេងដែលត្រូវបានប្រើប្រាស់ក្នុងពិធីផ្សេងៗរបស់ខ្មែរយើង មានដូចជាបុណ្យផ្កា បុណ្យកថិន ការរៀបមង្គលការ និង ពិធីឡើងផ្អះអីជាដើម។ ការប្រើមេក្រូផ្កាត្រូកួន សម្រាប់ពិធីដែលបានរៀបរាប់នេះ វាគ្រាន់តែជាការប្រកាសឲ្យដឹងតែប៉ុណ្ណោះ ថាមានអ្វីកំពុងកើតឡើងនៅកន្លែងសំលេងនោះ។

មេក្រូផ្កាត្រកួន
យ៉ាងណាមិញ សំលេងដែល​ផ្សាយចេញពីមេក្រូផ្កាត្រកួន ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលម្តងនេះ មិនត្រឹមតែជាការប្រកាសឲ្យដឹងថាមានអ្វីកំពុងកើតឡើងនៅកន្លែងសំលេងតែប៉ុណ្ណោះនោះទេ គឺសំលេងនោះបានធ្វើឲ្យលាន់ឮដល់អាកាស កងរំពង ថែមទាំងមានខ្លឹមសារដ៏គួរឲ្យចង់ក្រេបជញ្ជក់ក្នុងការបង្កើននូវបញ្ញាស្មារតីថែមទៀតផង។ ពិតជាអស្ចារ្យ បានស្តាប់កាលណា រួមទាំងពិចារណាម្តងមួយៗកាន់តែធ្វើឲ្រអ្នកស្តាប់ ជក់ចិត្តស្តាប់ម្តងហើយម្តងទៀត គឺថាដូចយើង ទទួលទានបាយប្រចាំថ្ងៃដែរ។ 

មនុស្សម្នាជាទូទៅ មិនបាននឹកគិតដល់ ចំណីដែលខ្លួនត្រូវទទួលទាននោះទេ ។​ ដូច្នេះ YP គ្រាន់តែ រំលឹកថា យើងមានអាហារពីរប្រភេទ គឺ ទី១. អាហារសម្រាប់ឲ្យរាង្គកាយយើងមានសុខភាពល្អ និង ទី២. អាហារសម្រាប់ឲ្យយើងមានបញ្ញាស្មារតីភ្លឺស្វាង ដើម្បីនាំជីវិតទៅរកក្តីសុខដុម ដែលបានមកពីការស្តាប់ ការអាន ការសង្កេត និង ការត្រិះរិៈពិចារណាសួររកហេតុ និង ផល ជាដើម។ 

ដូចបានរៀបរាប់ខាងលើ YP សូមលើយកសារសម្លេង "មេក្រូផ្កាត្រកួន ធ្វើឲ្យររំជួយអាកាស " ផ្ញើរជួនអ្នករាល់គ្នាទុកស្តាប់ ។ សូមចុចស្តាប់សាកល្បង នូវសារសំលេងខាងក្រោមនេះ ៖

Saturday, July 4, 2015

ដំបូងដៃត្រូវធ្វើឲ្យប្រទេសខ្លាំងសិន

YP


ដើម្បីធ្វើឲ្យប្រទេសមួយជាប្រទេសខ្លាំងអាចទប់ទល់នឹងការឈ្លានពានបរទេសជិតខាងបានលុះត្រាតែពលរដ្ឋនៃប្រទេសនោះជាពលដែលខ្លាំង។ ការងារដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហារបស់ខ្មែរនាពេលបច្ចុប្បន្ននេះគឺ"ត្រូវផ្តល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាដល់ពលរដ្ឋជារឿងចាំបាច់ដែលត្រូវតែធ្វើដំបូងគេបង្អស់” ។ “ពលរដ្ឋល្ងង់រើសបានតែអ្នកនយោបាយបោកប្រាស់មកធ្វើជាមេដឹកនាំ មេដឹកនាំមិនល្អ ធ្វើអោយ សង្គមអន់ថយ សង្គមអន់ថយនាំអោយប្រជាពលរដ្ឋវេទនា ប្រជាពលរដ្ឋវេទនា នាំអោយ ប្រទេសទន់ខ្សោយ ប្រទេសទន់ខ្សោយ នាំអោយសត្រូវមើលងាយ”៕

ត្រូវផ្តល់មូលដ្ឋានក្នុងការត្រិះរិះពិចារណា:



Friday, July 3, 2015

តើខ្មែរ រស់អោយគេជាន់ក្បាល ឬទ្រាំមើលក្តីវិនាសអន្តរាយរបស់ប្រទេសយើងនេះ?

នៅពេលដែលបងប្អូនដឹងថាមនុស្សណាម្នាក់ ជាមនុស្សមិនល្អ ដែលជាប្រភេទមនុស្ស បោកប្រាស់ កុហុស ភូតភរ ហ៊ានប្រព្រឹត្តទង្វើថោកទាបគ្រប់បែបយ៉ាង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ហើយមនុស្សប្រភេទនោះមកប្រាស្រ័យទាក់ទងជាមួយកូនចៅរបស់បងប្អូន បងប្អូនមុខជាប្រាប់កូនចៅរបស់បងប្អូនមិនអោយទាក់ទងជាមួយមនុស្សនោះ ដោយហេតុផលថា មនុស្សនោះ ខូចចេះមួយចុះមួយ ហើយបងប្អូនក៍រកវិធីមិនអោយមនុស្សនោះមកទាក់ទងនឹងកូនចៅរបស់បងប្អូនបាន។នេះជាទង្វើត្រឹមត្រូវមួយរបស់មនុស្សល្អ និងរបស់ឪពុកម្តាយចំពោះកូន។
តែបើបងប្អូនទប់ស្កាត់មនុស្សអាក្រក់នោះមិនបាន ហើយវាក៍មិនមែនជាវិធីត្រឹមត្រូវដែរ គឺមានតែការប្រឹងពង្រឹងកូនចៅបងប្អូនផ្ទាល់ ដោយពន្យល់ពីតំឡៃមនុស្សល្អ និងកំហុសនៃការសេពគប់មនុស្សអាក្រក់ ប្រាប់ពីលក្ខណរបស់មនុស្សល្អ និងមនុស្សអាក្រក់ ហើយព្យាយាមបើកបង្ហាញទង្វើអាក្រក់របស់មនុស្សនោះ ឬ នាំកូនចៅរបស់បងប្អូនទៅមើលការប្រព្រឹត្តទង្វើ បោកប្រាស់ កុហុស ភូតភរ ផ្ទាល់របស់បុគ្គលនោះ។ ចុះបើកូនចៅរបស់បងប្អូន មិនស្តាប់បងប្អូន ឬដឹងថាមនុស្សនោះអាក្រក់ហើយ តែនៅតែបន្តដើជាមួយមនុស្សអាក្រក់នោះ ជឿទុកចិត្តមនុស្សអាក្រក់នោះ តើបងប្អូនមានអារម្មណ៍បែបណា?មុខជាអារម្មណ៍ក្តៅក្រហាយខឹងទាំងគេ ខឹងទាំងកូនខ្លួនឯងដែលភ្លើ ហើយវារុញអោយកើតជាការស្តីបន្ទោស ឬការជេប្រចោ តែចិត្តក្តៅក្រហាយឬការជេនៅពេលនេះ គឺវាចេញពីចិត្តអាណិតស្រឡាញ់ និងព្រួយបារម្ភដែលបង្កើតបានជាការឈឺចាប់មួយធ្វើអោយខ្លួននៅមិនសុខ។វាពិតជាសែនឈឺចាប់ វារឹតតែនៅមិនសុខ នឹងរឹតតែហួសចិត្តឬរឹតតែមិនអស់ចិត្តទៅទៀតនោះពេលដែលកូនចៅខ្លួនដឹងថាគេបោកហើយ នៅតែពេញចិត្ត ឬ បន្តអោយគេបោកម្តងហើយម្តងទៀត ដដែលៗ។ រឿងមិនអស់ចិត្តដូចនេះបងប្អូនអាចសួរកូន ថាហេតុអីកូនអោយគេបោក ម្តងហើយម្តងទៀត ដដែលៗ ?ឧទាហរណ៍: ហេតុអីម៉ូតូកូនត្រូវគេបោកយកទៅលក់?កូនអ្នកអាចលើកហេតុផលដែលជាលេសរបស់មនុស្សខូចនោះ មកប្រាប់បងប្អូនថាមកពីគេទាល់ក្រពិបាកចេះមួយចុះមួយ ហើយបងប្អូនក៍ប្រាប់នូវការពិតមួយដល់កូនបងប្អូនថាវាបោកទេ ការពិតវាយកទៅលក់ លេងល្បែង ឬដើលេងផឹកស៊ី ជក់ថ្នាំទេ វាគ្មានទាល់អីទេ កូនចាញ់បោកគេហើយ។កូនអាចនឹងក្តៅក្រហាយឬនៅស្ងៀម តែមួយរយ:ក្រោយមកកូនរបស់បងប្អូនក៍ទៅដើជាមួយមនុស្សនោះដដែល ហើយត្រូវមនុស្ស នោះបោកដដែលៗ តើបងប្អូនមានអារម្មបែបណា?ឬមួយដើស្រាវជ្រាវរកមនុស្សអាក្រក់នៅលើផែនដី ហើយសំលាប់អោយអស់ដើម្បីកុំអោយមកបោកកូនបងប្អូន ឬមួយពង្រឹងកូនបងប្អូនអោយរឹងមាំខ្លាំងដើម្បីប្រឈម និង កំទេចមនុស្សអាក្រក់?ហើយចុះបើកូនដែលមានលក្ខណដូចការរៀបរាប់ខាងលើនេះ ថាតើអាចអោយយើងពង្រឹងបានដូចម្តេចទៅ? តើខ្មែរជាទូទៅពិតជាមានលក្ខណដូចកូននេះមែនទេ?បើចឹងមែនមានតែបន្តរស់ក្នុងភាពថោកទាប រស់អោយគេជាន់ក្បាល ឬទ្រាំមើលក្តីវិនាសអន្តរាយរបស់ប្រទេសយើងនេះហើយ។

បទវិភាគ៖ ហេតុអ្វីបានជាលោក សមរង្ស៊ី ចូលស្រុកវិញមុនបោះឆ្នោតឆ្នាំ២០១៣អីក៏លឿនម្លេះ?

លោក​ សម រង្ស៊ី និង លោក ហ៊ុន សែន
តើអ្នកទាំងអស់គ្នាយល់និងដឹងទេថាហេតុអ្វីបានជាលោក សមរង្ស៊ី ចូលស្រុកវិញមុនបោះឆ្នោតឆ្នាំ២០១៣អីក៏លឿនម្លេះ គឺមិនដែលនឹកឃើញថាលោកសម រង្ស៊ី នឹងបានចូលស្រុកងាយយ៉ាងនេះសោះ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរជាញឹកញាប់ថា លោកសម រង្ស៊ី អាចចូលស្រុកវិញបានលុះត្រាតែ គាត់បានទទួលទោសរួចហើយ២ភាគ៣សិន។ ស្រាប់តែកៀកនឹងបោះឆ្នោតមែនទែន កៀករហូតលោក សម រង្ស៊ីមិនអាចដាក់ឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផង ស្រាប់តែសភាពការណ៍ប្រែ១៨០ដឺក្រេរកស្មានមិនយល់ គឺលោកសម រង្ស៊ី អាចចូលស្រុកវិញយ៉ាងលឿននិងងាយជាទីបំផុត គឺមិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចលើកមុនអីបន្តិចឡើយ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បាត់មាត់ស្ងាត់ឈឹង មិនមាននិយាយអ្វីថាអោយលោក សម រង្ស៊ី ដែរនាពេលនោះ។ ពេលមកដល់ស្រុកខ្មែរទៀតសោតនៅតាមផ្លូវចេញពីព្រលានយន្តហោះពោធិចិនតុង មនុស្សច្រើនណែនណាន់តាន់តាប់ តើនោះសុទ្ធតែជាអ្នកគាំទ្រCNRP ឬមានការរៀបចំរបស់អ្នកផ្សេងជួយបំពេញបន្ថែមអោយឃើញមនុស្សច្រើនអញ្ចឹងផងក្នុងបំណងអ្វីមួយ? អ្វីជារឿងនៅពីក្រោយឆាកនេះ ហើយអ្នកណាជាអ្នករៀបចំឆាកនេះ? បរទេសឬខ្មែរ? បងប្អូនពិចារណាបន្តិចមើល បើCNRP មិនចូលរួមក្នុងការបោះឆ្នោត ហើយអំពាវនាវអោយអ្នកបោះឆ្នោតគាំទ្រខ្លួនទាំងអស់កុំទៅបោះឆ្នោត បើអ្នកគាំទ្រCNRP មិនចេញទៅបោះឆ្នោត តើការបោះឆ្នោតនោះយកជាការបានដែរទេ? វានឹងក្លាយទៅជាសម្ពាធមួយយ៉ាងធំចំពោះ CPP ព្រោះបើរឿងនេះកើតមានឡើងមែននោះ ពិបាករកភាពស្របច្បាប់អោយរដ្ឋាភិបាលថ្មី ឬ រដ្ឋាភិបាលចាស់បន្តទៅទៀតនោះណាស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងធ្វើតាមកំហឹងគាត់លើផ្លូវនេះ តែពួកខាងកើតវាមិនព្រមទេអោយរដ្ឋាភិបាលខ្មែរ មានសភាពបែបហ្នឹងទេ។ បើមានអ្នករៀបសេណារីយោរឿងនេះ តើគេនឹងខឹង សម រង្ស៊ី ខ្លាំងប៉ុណ្ណា ឧបមាថាលោក សម រង្ស៊ី បានសន្យានឹងគេហើយថានឹងប្រកាសមិនចូលរួមបោះឆ្នោតទេ ស្រាប់តែត្រូវបានគេបញ្ចុះបញ្ចូលសូកប៉ាន់គាត់ ហើយគាត់ក្រឡាស់សំដីប្រែចិត្តទៅជាមកចូលរួមបោះឆ្នោតយ៉ាងតក់ក្រហល់យ៉ាងនេះទៅវិញនោះ? សូមកុំភ្លេចថាមនុស្ស លោក សម រង្ស៊ី នេះស្អីក៏ទៅរួចដែរណា។ អញ្ចឹងទេដឹង បានជាសូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែប្រកាសថាអ្នកឯង( សម រង្ស៊ី ) ចង់ចូលរួមបោះឆ្នោត ឬ មិនចូលស្រេចតែអ្នកឯងទៅ តែបើចង់ចូលសូមអោយមកទទួលទោស២ភាគ៣សិននោះ ស្ងាត់មាត់ដូចគេចុក ហើយសាលក្រមដែលកាត់ទោសអោយលោក សម រង្ស៊ី អោយមានទោសរួចហើយ រឿងដកបង្គោលតំរុយព្រំដែននោះ ក៏ត្រូវបានគេធ្វើជាបំភ្លេចចោលលែងលើកមកនិយាយរហូតមកដល់ពេលនេះបែបនេះនោះ? បើបែបនេះមែន តើផែនការនេះ CPP ជាអ្នករៀប ឬបរទេសណាមួយជាអ្នករៀប?តើអ្នកយល់ថាពួកខាងកើតអាចនៅស្ងៀមចំពោះស្ថានភាពបែបនេះរបស់ខ្មែរឬ? ម្តេចក៏រឿងចូលស្រុកវិញរបស់លោកប្រធាន សម រង្ស៊ី អីក៏ស្រួលម្លេះ មិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបាច់មានការលើកលែងទោសអ្វីទាំងអស់ ហើយគ្មានមន្ត្រី CPP ណាមួយរំលឹករឿងសាលក្រមកាត់ទោសលោក សម រង្ស៊ី រឿងដកបង្គោលព្រំដែន ត្រូវបានគេលើកយកមកនិយាយសោះអញ្ចឹងរហូតមកទល់នឹងពេលនេះ? សូមកុំភ្លេចថាបើគ្មានអ្នកធានាសុវត្ថិភាព១០០% មនុស្សសម រង្ស៊ីនេះដាច់ខាតមិនហ៊ានចូលស្រុកខ្មែរទេ បើគាត់ហ៊ានចូលម្លេះចូលតាំងពីយូរណាស់មកហើយ។ ម្យ៉ាងទៀតសូមពិនិត្យឥរិយាបទរបស់ លោក សម រង្ស៊ី នៅពេលនេះ តើមានអ្វីខុសប្លែកពីសម រង្ស៊ី ក្នុងអតីតកាលទេ? សូមកុំភ្លេចផងដែរថាម្តាយលោក សម រង្ស៊ី ជាជនជាតិយួន។ អញ្ចឹងហើយទើបខ្ញុំនិយាយថា៖ "បើខ្មែនៅតែប្រគល់វាសនាប្រទេសជាតិខ្លួន ទៅអោយអ្នកដឹកនាំជាអ្នកចាត់ចែងជួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានាសិទ្ធិនិងអំណាចជាម្ចាស់របស់ពួកគាត់ទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជំនួសខ្មែរជារៀងរហូត"។ ឱខ្មែរអើយខ្មែរ កាលណាទើបអ្នកអាចស្គាល់មុខមិត្តមុខសត្រូវទៅ?

កល្បិច ហូ ជី​ មិញ ទុកដើម្បីបំផ្លាញ់ខ្មែរអោយវិនាស

កាលពីមុន ពួកអាខាងកើតវាចាប់ប៉ូលទាំងពីរនៃCPP ព្រមគ្នាតែម្តងដើម្បីទាញយកប្រយោជន៍ពីខ្មែរយើង គឺចាប់យកក្រុមសម្តេចជាស៊ីមផង និងក្រុមសម្តេចហ៊ុនសែនផង។ បើពួកវាសុំអ្វីពីខាងសម្តេចហ៊ុនសែនមិនបាន វាងាកមកលើកតំកើងឬទំនុកបំរុងខាងសម្តេចជាជាស៊ីម ហើយធ្វើជាព្រលែង ខាងលោកនាយករដ្ឋមន្ត្រីចោល ដូច្នេះដើម្បីអោយពួកវាបែរទៅជួយខាងគាត់វិញ លោកនាយករដ្ឋមន្ត្រីត្រូវតែយល់ចិត្តឬបំពេញបំណងរបស់ពួកវាខាងកើត។ វាធ្វើរបៀបនេះតែរហូត ដើម្បីបឺតយកប្រយោជន៍ដែលវាចង់បានពីខ្មែរ។ ឥឡូវអស់ក្រុមសម្តចជាស៊ីមហើយ ប៉ូលទីពីរដែលពួកខាងកើតចាប់ជាបន្ទាប់ដើម្បីប្រើស្ទីលដដែលធ្វើអោយលោកនាយរដ្ឋមន្ត្រីភ័យគឺ សមរង្ស៊ី។ សំរាប់ពួកខាងកើត CNRP និងCPP មួយណាឈ្នះក៏បានដែរព្រោះសុទ្ធតែវាអាចប្រើបានទាំងអស់។ បោះឆ្នោតឆ្នាំ២០១៣ជាឧទាហរណ៍មួយដែលពួកខាងកើតប្រើគំរាមCPP ថាបើអ្នកមិនធ្វើតាមអញ នោះCNRP នឹងឈ្នះហើយអញនឹងលែងCPPចោល។ បងប្អូនមានចាំទេ សយ សុភាពធ្លាប់និយាយដោយទំនុកចិត្តមុនបោះឆ្នោតឆ្នាំ២០១៣ថា បើលោកសមរង្ស៊ី អាចចូលស្រុកខ្មែរមកបោះឆ្នោតបានវិញ គាត់នឹងកោរសក់ នេះសបញ្ជាក់ថាសូម្បីCPPខ្លួនឯងរួមទាំងលោកនាយករដ្ឋមន្ត្រីផងក៏មិនបានដឹងថាសភាពការណ៍នឹងប្រែទៅជាយ៉ាងនេះដែរ។ លោកនាយករដ្ឋមន្ត្រីគាត់ធ្លាប់និយាយស្ទើររត់មាត់ទៅហើយពីរឿងលោកសមរង្ស៊ីទៅថា បើចង់ចូលស្រុកខ្មែរ ទៅដេកគុកអោយអស់ទោស ២ភាគ៣សិនទៅ អ្នកឯងមិនចូលមកបោះឆ្នោតក៏ខ្មែរនៅតែអាចបោះឆ្នោតបានដែរ។ ចុះហេតុអ្វីសភាពការណ៍ប្រែលឿនម្លេះ ស្រាប់តែលោកសម រង្ស៊ីបានចូលស្រុកវិញយ៉ាងរំភើយដោយមិនចាំបាច់សុំទោសលោកនាយករដ្ឋមន្ត្រីអោយលើកលែងទោសដូចលើកមុនសោះអញ្ចឹង? ហើយសាលក្រមស្ថាពរដែលលោកសមរង្ស៊ីត្រូវបានតុលាការកាត់ទោស អោយជាប់គុកនោះក៏ត្រូវបានគេបំភ្លេចរហូតមិនលើកមកនិយាយសូម្បីមួយម៉ាត់សោះអញ្ចឹង? តើវាជាការចៃដន្យមែនឬ? ម្យ៉ាងទៀតជិតបោះឆ្នោតផង បើCPP មិនអោយមានការដង្ហែរក្បួនមនុស្សកកកុញដែលលោកសមរង្ស៊ីគាត់ថាមនុស្សចូលរួមទទួលគាត់ពេលនោះដល់ទៅលាននាក់ឯណោះ ដែលការនេះជាការបំបាក់មុខCPP ទៅកើតដែរឬទេ? តើCPP អោយCNRP ធ្វើបែបនេះមិនខ្លាចខ្លួនCPP បាត់ប្រជាប្រិយភាពទេឬ ជិតបោះឆ្នោតផងនោះ? តើអ្នកណានៅពីក្រោយការរៀបចំឆាកនេះបានជាCPP បាត់មាត់ឈឹងអញ្ចឹងនៅពេលនោះ បណ្តោយអោយ CNRP ធ្វើបំបាក់មុខខ្លួនបែបនេះ? បងប្អូនគិតមើល តើCPPខ្លាចអ្នកណា?តើអ្នកណាដែលអាចបញ្ជាCPPបាន? កុំភ្លេចអោយសោះថា ពួកខាងកើតមិនដែលនៅស្ងៀមទេ គ្រប់ស្ថានភាពទាំងអស់របស់ខ្មែរ។ បើខ្មែរយល់ថា ពួកខាងកើត វាទុកខ្មែរចោលអោយខ្មែរធ្វើអីធ្វើទៅ ស្រេចតែខ្មែរគ្នាឯងចុះ នោះបងប្អូនទេដែលល្ងង់ មិនមែនពួកខាងកើតទេ។
តើកាលណាទើបខ្មែររួចឥទ្ធិពលរបស់ពួកខាងកើតទៅ? គឺលុះត្រាតែខ្មែរមើលយល់មុខមិត្ត មុខសត្រូវពិតប្រាកដ។ ពីដើម ពេលអំណាចនៅលើសម្តេចតា ពួកខាងកើតនៅជាប់នឹងសម្តេចតាយើងក្នុងវាំងនោះឯង ហើយមានឥទ្ធិពលលើតាយើងដែលបងប្អូនខ្មែរគោរពស្មើនឹងព្រះនោះណាស់។ ជំនាន់ប៉ុលពត បរទេសខាងកើតបង្កប់គ្រប់រចនាសម្ព័ន្ធនៃពួកប៉ុលពត ខ្មែងាប់អស់ជាង២លាននាក់ទៅ។ ទំលាក់ប៉ុលពតបាន ពួកខាងកើតបន្តុបអ្នកថ្មី ដែលជាសមាសភាពចាស់របស់ខ្លួនវាបានទៀត។ មកដល់ឥឡូវខ្មែរភ័យតែនឹងពួកដែល អាខាងកើតលើកបន្តុប អាខាងកើតគិតទុកជាមុនខ្មែរមួយជំហានទៀតហើយ គឺងាកមកចាប់បុគ្គលម្នាក់ដែលមានម្តាយជាឈាមជ័រពួកខាងកើត ដែលខ្មែរទាំងលាននាក់កំពុងតែចាត់ទុកថាវីរ:របស់ខ្លួន។ យ៉ាងតិចក៏២០ទៅ៣០ឆ្នាំទៀតទើបខ្មែរសង្ស័យក្នុងរឿងនេះ ពួកអាខាងកើត ដើទៅមុខមួយជំហានទៀតបាត់ទៅហើយ។ នេះហើយខ្មែរខ្ញុំ មិនដែលបានអ្នកដឹកនាំដែលរួចឥទ្ធិពលពួលអាខាងកើតម្តងណាឡើយ៕

Thursday, July 2, 2015

មន្រ្តីជាន់ខ្ពស់ CNRP បកអាក្រាត លោក សម​ រង្សី និង លោក កឹម​ សុខា

YP

តាមរយះកិច្ចសម្ភាសន៍ ជាមួយនឹងមន្រ្តីជាន់ខ្ពស់របស់ CNRP ដែលលោកសំុំមិនបញ្ចេញឈ្មោះទាក់ទងទៅនឹងការសម្រេច"ចិត្តចូលសភា និង បុគ្គលិកលក្ខណៈរបស់គណបក្សសង្រ្គោះជាតិ ថាតើពិតជាអាចស្រោចស្រង់ប្រទេសកម្ពុជាយើង ដូចឈ្មោះរបស់គណបក្សដែលរឺទេ? "

 YP
លោក​ សម រង្សីុ(ស្តាំ) និង លោក កឹម សុខា(ឆ្វេង)
"មុននឹងបងធ្វើការបកស្រាយ បងចង់សួរត្រលប់ទៅប្អូនវិញ...ប្អូនចូលចិត្តមនុស្សនិយាយបាតដៃខ្នងដៃដែរឫទេ? ប្អូនដែលនិយាយបាតដៃខ្នងដៃតែម្នាក់ អាចធ្វើឲ្យប្អូនមានបញ្ហាបាន ចុះទំរាំតែអ្នកនយោបាយដូចចូលចិត្តនិយាយបាតដៃខ្នងដៃ តើវាផ្តល់ផលរបៀបអ្នកចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចូលរួមជាមួយនោះ? ...ងាប់ណាប្អូន! ងាប់! ងាប់ហើយគ្មាននរណគេខ្វល់ឡើយ។ អ្នកងាប់មិនអីប៉ុន្មាននោះទេ វាទៅបាត់ហើយ តែអ្នកនៅរស់ដែលពិការនោះ ហើយដែលធ្ងន់ធ្ងរទៀតនោះគឺអ្នកឆ្គួត ដែលត្រូវបានវាបង្រ្កាបដោយដំបងឯណោះវិញទេដែលមហាសែនពិបាករកអ្វីមកប្រៀបផ្ទឹមបាន។ ពិបាកយ៉ាងម៉េចនោះ ប្អូនឯងពិចារណាទៅឃើញហើយ បងមិនរៀបរាប់ច្រើនទេ។" នេះជាប្រសាសន៍របស់លោក មកកាន់

ពត៌មានពិស្តារសូមចុចសារសំលេងខាងក្រោមនេះ......

"កសិករខ្មែរខ្វះការសាវជ្រាវណាស់ "


កសិករខ្មែរខ្វះការសាវជ្រាវណាស់ ធ្វើអ្វីធ្វើតែតាមទំលាប់ មិនរកវិធីសាកល្បង ដោយភាពប្រាកដប្រជាណាមួយទេ។ គ្រប់គ្នាទាំងអស់ពេលពួកគាត់ដាំម្រេច គឺគាត់តែងតែប្រក់ស្បៃឬស្លឹកដូងដើម្បីបាំងកំដៅថ្ងៃអោយម្រេច ហើយការបាំងនេះត្រូវប្រើរយ:ពេលពីរឆ្នាំ។ បើយើងសួរគាត់ថា តើដំបូលខាងលើធ្វើដើម្បីការពារអ្វី? គាត់នឹងប្រាប់យើងថា គឺការពារកំដៅថ្ងៃអោយម្រេច គាត់ប្រាប់ថាម្រេចត្រូវថ្ងៃមុនវាអាយុពីរឆ្នាំវាលូតលាស់មិនល្អទេ គឺឡើងជ្រលង់យឺតជាងម្រេចដែលបាំងពន្លឺថ្ងៃឆ្ងាយណាស់ តែបើវាមានអាយុពីរឆ្នាំហើយ ត្រូវពន្លឺថ្ងៃផ្ទាល់មិនអីទេ។ខ្ញុំចេះតែដាក់សំនួរក្នុងចិត្តខ្លួនឯង ថា អូម្រេចអន់ដល់ម្លឹងហ្ន? អាយុមួយឆ្នាំហើយ ត្រូវពន្លឺថ្ងៃផ្ទាល់មិនបានហ្ន? ចុះម្រេចអាយុពីរឆ្នាំវាខ្លាំងអ្វីជាងម្រេចអាយុមួយឆ្នាំទៅ ដែលម្រេចអាយុពីរឆ្នាំអាចត្រូវពន្លឺថ្ងៃផ្ទាល់បាន ?នៅពេលដែលម្រេចអាយុមួយឆ្នាំមិនអាចត្រូវពន្លឺថ្ងៃបានអញ្ចឹង? ខ្ញុំចេះតែគិតថាម្តេចក៏ម្រេចអន់ជាងពពួកស្ពៃ សាឡាត់ ជាដើម ទៅទៀតអញ្ចឹង? ពពួកបន្លែអស់នេះគេគ្របវាតែក្នុងរយ:ពេលខ្លី កាលណាវាចាប់ឫសហើយគេបករបាំងការពារកំដៅចេញហើយ ពួកវាអាចត្រូវពន្លឺថ្ងៃផ្ទាល់បានគ្រាន់បើជាងម្រេចមែនឬ? ដូចជាមិនទំនងសោះ បន្លែជាប្រភេទរុក្ខជាតិមិនសូវធន់ទេ បើប្រៀបនឹងម្រេច ចុះម្តេចបន្លែគ្រាន់បើជាងម្រេចក្នុងរឿងស៊ូទ្រាំនឹងពន្លឺថ្ងៃទៅវិញ?ដូចជាមិនសមទំនងសោះ។
ទីបំផុតខ្ញុំរកឃើញថាដែល កសិករគាត់និយាយថា ប្រក់ដំបូលដើម្បីបាំងថ្ងៃអោយម្រេចនោះ ការពិតគឺប្រក់ដំបូលដើម្បីការពារកុំអោយដីជុំវិញគល់ម្រេចក្តៅទេតើ។ បើគ្រាន់តែដើម្បីការពារដីជុំវិញគល់ម្រេចកុំអោយក្តៅ អញ្ចឹងមិនបាច់ប្រក់តំបូលអោយម្រេចទេ គឺគ្រាន់តែរកអ្វីសមទំនងគ្របជុំវិញគល់ម្រេចទៅជាការស្រេចទៅហើយ។ ជាលើកតំបូងបំផុតនៅប្រទេសខ្មែរដែលដាំម្រេចអត់ប្រក់ដំបូលគ្របម្រេច។ ពិតជាសមហេតុផលណាស់ មិនដែលម្រេច ឯណាស៊ូនឹងពន្លឺថ្ងៃចាញ់បន្លែទៅវិញ។ ទីបំផុតគឺពិតជាដូចការគិតរបស់យើងមែន។ កូនម្រេចនេះគ្របស្លឹកដូងមិនដល់មួយខែផង ឥឡូវបើកវាអោយត្រូវពន្លឺថ្ងៃផ្ទាល់ហើយ ចាំមើលចុះ តើការលូតលាស់របស់វាយ៉ាងម៉េចដែរ។ ធូរលុយមួយហិកតាប្រហែល២០០០ដុល្លាសំរាប់ស្បៃនិងកំលាំងពលកម្មដើម្បីធ្វើដំបូលគ្របម្រេច៕

Wednesday, July 1, 2015

"ខ្ញុំនៅតែជាខ្ញុំ LDP នៅតែជា LDP" លោក ខឹម វាសនា

Mr. Khem Veasna
President of League for democracy party

មានមនុស្សដែលបានធ្លាប់ចូលមកគាំទ្រLDP ទៅហើយ តែក្រោយមកគេបានឃើញថា ជាទូទៅពូជាមនុស្សរឹងរូស មាន: មិនយកទស្សន:អ្នកដទៃ ឆាប់ខឹង គេយល់ថាធ្វើបែបពូហ្នឹងមិនងាយឈ្នះទេ ឬអាចនឹងមិនឈ្នះអស់មួយជីវិត។ មនុស្សប្រភេទហ្នឹងនៅជាមួយពូយូរមិនបានទេ ព្រោះគេទើសចិត្តនឹងពូពេក។ ពួកគេជាទូទៅមិនមែនជាមនុស្សអាក្រក់ទេ តែគេជាមនុស្សរស់នៅដោយរង សម្ពាធអ្នកដទៃ។ ដើរទៅណាឮអ្នកប្រឆាំងនឹងពូច្រើនជាងអ្នកគាំទ្រ ហើយអ្នកប្រឆាំងទាំងនោះគេថាពូជាមនុស្សបែបនេះឬបែបនោះ ដែលចំនុចទាំងនោះសុទ្ធតែចំនុចដែលគេចាត់ទុកថាជាភាពអវិជ្ជមានរបស់ពូ អ្នកនោះក៏មានអារម្មណ៍តឹងតែងចង់អោយពូកែសកម្មភាពខ្លះៗ ដើម្បីតំរូវចិត្តអ្នករិះគន់ ក្នុងបំណងទទួលបានការគាំទ្រពីអ្នករិះគន់ទាំងនោះ។ ត្រង់នេះហើយដែលពូហៅថាជាមនុស្សរស់ក្រោមសម្ពាធអ្នកដទៃ។ ពេលគេនាំយករឿងអស់នោះមកប្រាប់ពូដើម្បីអោយពូ កែសកម្មភាព តែពូពិនិត្យមើលឃើញថាគំនិតដែលគេនាំយកមកអោយពូកែតំរូវមិនត្រឹមត្រូវទេ ពូក៏ពន្យល់ទៅវិញ ហើយពូប្រាប់ថាពូកែតាមអ្នកមិនបានទេ ព្រោះគំនិតអ្នកមិនត្រឹមត្រូវទេ ការងារយើងគឺមិនមែនស្វែងរកការស្រឡាញ់ដើម្បីអោយបានសន្លឺកឆ្នោតច្រើននោះទេ តែយើងមកធ្វើនយោបាយគឺដើម្បីផ្តល់ឱកាសអោយពលរដ្ឋយើង ក្នុងការឈោងចាប់យកភាពជាម្ចាស់ ហើយការនោះត្រូវតែចាប់ផ្តើមពីការកែផ្នត់គំនិតរបស់ពលរដ្ឋយើង បើយើងល្អប៉ុណ្ណឹងហើយ ពលរដ្ឋនៅតែស្អប់យើង នោះយើងក៏មិនចង់បានការស្រឡាញ់គាំទ្រពីពលរដ្ឋតាមរយ:ការឃើញពលរដ្ឋខុសហើយនៅតែមិនព្រមកែគាត់ ព្រោះខ្លាចពួកគាត់ខឹង ហើយមិនគាំទ្រយើងនោះដែរ។ នេះជាសារជាតិ LDP ដែលមានចិត្តជាអ្នកជួយដែលខុសពីពួកអ្នកនយោបាយផ្សេងទៀត ដែលទៅបោកបញ្ឆោតរាស្រ្តដើម្បីយកសន្លឹកឆ្នោតនោះ។ ស្តាប់ការពន្យល់របស់យើងហើយមនុស្សដែលចង់ឈ្នះ ជាងពលរដ្ឋរងគ្រោះទៅទៀតនោះ គាត់មិនអាចនៅជាមួយយើងបានឡើយ គាត់ក៏ដើរចេញពី LDP ទៅ ហើយគាត់បោះពាក្យថាពូនេះរឹងមាន:មិនយកទស្សន:អ្នកណាដែលផ្ទុយពីខ្លួនឡើយ។ យើងពិចារណារហើយលើគំនិតដែលពួកគាត់បានអោយមកយើង តែយើងមើលឃើញថាគំនិតរបស់ពួកគាត់ខុស តើព្រោះតែដើម្បីអោយពួកគាត់សប្បាយចិត្ត រួចហើយយើងធ្វើខុសនឹងមនសិកាយើងឬ? ខ្ញុំមិនដែលកែសកម្មភាពខ្លួន ព្រោះតែចង់បានអ្វីមួយជាប្រយោជន៍ផ្ទាល់ខ្លួនពីអ្នកណាមួយឡើយ ខ្ញុំអាចកែបានលុះត្រាតែខ្ញុំបានមើលឃើញថាខ្លួនខុសមែនតែប៉ុណ្ណោះ។ នេះជាលក្ខណ: មនុស្សមានឥស្សរភាព។ ពួកមនុស្សប្រឆាំងនឹងគំនិតបែបនេះ បានចាកចេញពីLDP ជាមួយភាពជាមនុស្សរស់នៅក្រោមសម្ពាធអ្នកដទៃព្រោះចង់បានអ្វីមួយពីគេមកវិញនោះទៅ។ ខ្ញុំនៅតែជាខ្ញុំ LDP នៅតែជា LDP យើងនៅតែបន្តការងារដែលយើងយល់ថាត្រឹមត្រូវយ៉ាងជក់ចិត្ត ហើយការងារដែលមិនដែលខ្វល់ពីលទ្ធផលរបស់ពួកយើង ក៏បានរីកចំរើនបន្តៗមិនឈប់ឈរ តាមក្រិតក្រមសត្យានុមតិរបស់ធម្មជាតិ។ ពេលវេលាចេះតែកន្លងហួសទៅ មួយអាទិត្យ មួយខែ មួយឆ្នាំ ពីរឆ្នាំ ពេលទៅណា មកណាឮគេនិយាយល្អពី LDP ច្រើនឡើងៗ ពួកអ្នកដើរចេញពី LDP នោះក៏តាំង សសៀរៗមករកចូល LDP វិញ។ យើងមើលឃើញវត្តមានត្រលប់មកវិញរបស់ពួកគេ តែយើងធ្វើមិនដឹង អ្នកចេញក៏យើងមិនបានដេញ អ្នកចូលមកវិញក៏យើងមិនដែលទៅហៅ។ ហាហាហា ហា ដោយសារជាតិជាមនុស្សរស់ក្រោមសម្ពាធអ្នកដទៃ ពេលចូលមករួមនឹង LDP បានយូរបន្តិចមក មតិដែលជាសារជាតិរបស់ពួកគេក៏ត្រូវបានគេលើកឡើងអោយ LDP ធ្វើតាមទៀតហើយ។ មតិមុនចាកចេញពី LDP និងមតិក្រោយត្រលប់ចូល LDP មិនឃើញខុសគ្នាអីបន្តិច ដដែលៗ គឺចេញពីចិត្តចង់ឈ្នះឆាប់ហ្នឹងឯង។ ហាហាហា ខ្ញុំក៏នៅតែជាខ្ញុំ លើកនេះក៏ដូចលើកមុន សុំទោសផងចុះ ខ្ញុំមិនអាចធ្វើតាមគំនិតរាក់កំភែល ជាគំនិតចំណុះអោយតណ្ហាអ្នកដទៃរបស់លោកអ្នកបានទេ ។ ជួនកាលពួកគេខំ លេបគ្រោះលេបថ្មបន្តនៅក្នុង LDP តែអ្នកខ្លះទ្រាំមិនបានក៏ចាកចេញពី LDP ជាលើកទីពីរ ជាមួយ នឹងពាក្យដដែលៗគឺ ខឹម វាសនា នេះជាមនុស្សចចេសមាន:ណាស់មិនដែលយកគំនិតអ្នកដទៃទេ។ ហាហាហា ខ្ញុំអាចជាមនុស្សរឹងចចេសមាន:តាមការពាល់ត្រូវនៃបញ្ញដ៏រាក់កំភែលរបស់អ្នក តែខ្ញុំច្បាស់ណាស់ប្រាកដប្រជាក្នុងខ្លួនណាស់ថា ខ្ញុំមិនមែនជាមនុស្សចចេសមាន:ទេ តែជាមនុស្សប្រាកដនិយម ច្បាស់លាស់ រឹងប៉ឹង មានជំហរបស់ខ្លួនប្រាកដប្រជាណាស់។ បើអ្នកមិនយល់ពីLDP អ្នកអាចនឹងចាកចេញពីLDP ប៉ុន្មានដងទៀតក៏បានដែរ តែសូមបញ្ជាក់ថាការចាកចេញរបស់អ្នកមិនត្រឹមតែ មិនមែនជាសម្ពាធមកលើLDPទេ ប៉ុន្តែជាការជួយអោយទ័ពLDP កាន់តែរឹងមាំ ព្រោះបាត់វត្តមាននៃអ្នកដើរបង្ករភាពសាំញ៉ាំក្នុងLDP នៃពួកយើង។ ជាចុងក្រោយយើងមានពាក្យមួយឃ្លាថា " LDP មានការចង់បានមនុស្សបែប LDP អោយបានច្រើនដើម្បីឆាប់បានសំរេចសុបិន្តរួមរបស់ពួកយើង តែសំរាប់មនុស្សដូចអ្នក យើង LDP ពិតជាអរគុណខ្លាំងណាស់ចំពោះអវត្តមានរបស់អ្នកក្នុង LDP "៕

ស្វែងយល់គំនិតខ្លះៗ ដោយបកស្រាយដោយលោក ខឹម​​ វាសនាតាមរយះវីដេអូខាងក្រោមនេះ

 

វីគីលីក បញ្ចេញឯកសារសម្ងាត់ ស្តីពីរដ្ឋប្រហារ ឆ្នាំ១៩៩៧




ពីរថ្ងៃមកនេះ (កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១) គេហទំព័រវីគីលីគ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ បានចេញ​ផ្សាយនូវអត្ថបទ ដែលទាក់​ទងនឹងការសម្ងាត់របស់ប្រ​ទេសកម្ពុជា ជាមួយប្រទេសជាមិត្ត និងជាពិសេស​ទម្លាយ​រឿងនយោបាយ និង រឿងពុករលួយ។ ក្រោយពីបានអាននូវទំព័រកាសែត ដែលនិយាយអំពីអាថ៌កំបាំងនីមួយៗ នយោបាយ និងអំពោះពុករលួយពិតជា​ធ្វើឲ្យយើងស្មានមិន ដល់ ។វាពិតជាមានអាថ៌កំបាំងខ្លាំងណាស់។ មានអាថ៌កំបាំងមួយ ដែលក្រោយពីពេលអាន យើងហាក់នៅតែមិនទាន់សូវយល់ ព្រោះវាពុំទាន់សូវច្បាស់ក្នុងចិត្ត ដែលទាក់ទង នឹងរដ្ឋ​ប្រហារមួយ។ ដោយដកស្រង់សម្តីលោកសេរីកុសល អត្ថបទមួយបានបញ្ជាក់ថា សម្តេចហ៊ុនសែន បានធ្វើរដ្ឋប្រហារ ដោយមានការគាំទ្រពី លោកញឹក​ប៊ុនឆៃ មេទ័ពរបស់ហ្វុនស៊ីនប៉ិច។ចំណុចនេះ តើវាអាចឲ្យយើងគិតថា វាពិតជាត្រឹមត្រូវ ដោយសារសព្វថ្ងៃ លោកញឹក ប៊ុនឆៃ ត្រូវបានតែង​តាំងជាឧបនាយករដ្ឋមន្រ្តី និង ក្នុងគ្រាដែលប្រយុទ្ធគ្នានោះ លោកមិនត្រូវបានគេចាប់ខ្លួន ឬសម្លាប់ដូចលោក ហូ សុខទេ។ផ្ទុយទៅវិញ លោកបែរជារត់ទៅដល់ព្រំដែនសៀមតែម្នាក់ឯង។យើងនៅតែមានមន្ទិលត្រង់ចំណុចនេះ ព្រោះថា តើវាអាចទៅរួចទេ ដែលគេនិយាយថា លោកញឹក ប៊ុនឆៃ ក្បត់មនុស្សរបស់ខ្លួននោះ?។ វីគីលីគ ក៏បានបង្ហាញផងដែរ អំពីអាថ៌កំបាំងចរចាមអារ៉ាម ដែលថា សម្តេចជា ស៊ីម លោកស ខេង និងសម្តេចក្រុមព្រះនឹងរួមដៃគ្នា ដើម្បី​​កម្ចាត់សម្តេចហ៊ុនសែន ដែលមូលហេតុ នេះ បានជម្រុញឲ្យសម្តេចហ៊ុនសែន បង្ខំចិត្តបពណ្តេញសម្តេចក្រុមព្រះពីប្រធានរដ្ឋ​សភា​នៅឆ្នាំ​២០០៦។ បន្ទាប់មក វីគីលីក បានរៀបរាប់អំពីការការចាប់ខ្លួនលោកហេងពៅ ដែលក្រោយពីមានទំនាស់ជាមួយលោក នាយឧត្តមសេនីយ៍​ហុកឡងឌី ហើយថា សម្តេចហ៊ុនសែន មានការខឹងសម្បារនៅពេលមានការអនុញ្ញាតឲ្យលោកហេងពៅ ចេញទៅក្រៅប្រទេស។ គេនិយាយបែបមិនសូវច្បាស់ថា ការស្លាប់ ឬការបាញ់អ្នកស្រីពិសិដ្ឋពីលីកា កញ្ញាទូចស៊ុននិច្ច កញ្ញាពៅ​បញ្ញា​ពេជ្រ អ្នកកាសែត ប្រធាន​សហ​ជីពជាវិជ្ជា និង អ្នកនយោបាយដទៃទៀត មានពាក់ព័ន្ធនឹងលោកហុកឡងឌី និង លោកហេងពៅ។ យើងមិនទាន់ឃើញប្រតិកម្ម ឬសេចក្តីថ្លែងការណាមួយរបស់មន្រ្តី ឬរដ្ឋាភិបាលចំពោះឯកសារសម្ងាត់ទាំងនេះទេ នៅព្រឹកថ្ងៃព្រហស្បតិ​នេះ។